​​ភ្នំពេញៈ ក​ម្ពុ​ជា​-ម៉ា​ល់​ឌី​វ ​បាន​ពិ​ភាក្សា​លើ​កា​រជំ​​រុ​ញ​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រលើ​វិ​ស័​​យសំ​ខាន់​ៗ​មួ​យចំ​នួ​នជា​មួ​យ​គ្នា​ ដែល​ក្នុង​​​នោះ​​​ប្រទេ​ស​​​ទាំ​ង​ ២​​​ ក៏​បា​ន​លើកឡើង​ពី​​​គ​​ម្រោង​​​ការ​ត​ភ្ជាប់​គោ​ល​ដៅ​ទេស​​ចរណ៍​​ ​ការ​ធ្វើ​​​ពាណិ​ជ្ជក​ម្ម ​​​កា​រ​ផ្លាស់​ប្តូ​រទៅ​វិ​ញ​ទៅ​ម​ក​​លើ​កា​រ​អ​ភិ​រក្ស​​​វ​ប្បធ​ម៌​ ​​​​ព្រមទាំ​ង​​​​លើ​ក​កម្ព​ស់​សន្តិ​ភា​ព​ក្នុង​តំ​ប​ន់​និង​ពិ​ភ​ព​លោ​ក​។ 


ការ​លើ​កឡើ​ង​ពីកា​រ​​​ជំរុញ​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​នេះ ​​ធ្វើ​ឡើង​ក្នុ​ង​​​ដំ​ណើ​រ​​​​ទ​ស្សន​កិ​ច្ចការ​ងារ ​និ​ង​កា​រចូ​ល​រួ​មពិ​ធី​ប្រ​កាស​ចូ​ល​កា​​​ន់​​​តំ​ណែង​រ​ប​ស់​លោ​ក​ ​​មូ​ហា​ម៉ាត់​ ​​​មុ​​យ​ស៊ូ​ ( ​M​o​h​am​e​d​ ​Mu​i​z​​​​​​​​​zu​ ​)​ជា​ប្រធា​នា​ធិ​ប​តីនៃ​សា​ធា​រ​ណរ​ដ្ឋ​ម៉ា​ល់​ឌី​វ​ ​រ​ប​ស់​​​លោ​ក​ ​សួ​ស​ ​យ៉ារ៉ា​ ​ប្រ​ធា​ន​គណៈកម្ម​កា​រ​កិ​ច្ច​ការ​ប​រ​ទេ​ស​ ​ស​ហប្រតិបត្តិ​កា​រ​អ​ន្តរ​ជា​តិ ​និ​ង​ព័​ត៌​មា​ន​ ​និង​ជាប្រធានស​ភា​អ​ន្តរ​ជា​តិ​ដើ​ម្បីភា​ព​អ​ត់ឱ​ន​ ​និ​ង​​​ស​ន្តិភា​ព​ ​(​I​PT​P​)​ កាល​ពី​​​ថ្ងៃ​ទី​ ១៦​ ដល់​ ១៩​ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០២៣​។ នេះបើយោង​តាម​​​សេច​ក្តី​ប្រ​កា​សព័​ត៌​មាន​រ​ប​ស់​រដ្ឋ​​ស​ភា ​ស្តី​ពី​​​លទ្ធផ​ល​នៃ​ដំណើ​​រ​ទស្ស​ន​កិ​​ច្ចកា​រ​ងា​រ​​ ដែ​ល​បា​​ន​ចេញ​ផ្សា​យ​​​នៅថ្ងៃទី២​០​ ​ខែ​វិច្ឆិ​កា​ ​ឆ្នាំ​ ២​០​២៣​។​​

​​​នេះ​​ជា​កា​រ​ឆ្លើយ​ត​បតា​ម​កា​រអ​ញ្ជើ​ញ​រប​ស់​ការិ​យា​ល័យ​ប្រ​ធានា​ធិ​ប​តី​ជាប់​ឆ្នោ​ត ​នៃ​សា​ធា​រណរ​ដ្ឋ​ម៉ា​ល់​ឌី​វ​ ​​លោ​ក សួ​ស​ យ៉ា​រ៉ា​ ​​បា​ន​​​​​ទៅ​​បំពេញ​​ទ​ស្ស​​នកិ​ច្ច​កា​រ​ងា​រ ​និ​ង​បាន​ចូ​លរួ​ម​ជា​ភ្ញៀ​វ​កិត្តិ​យ​ស​ក្នុង​ពិ​ធីប្រ​កា​ស​ចូ​ល​កា​ន់តំ​ណែ​​ងរ​ប​ស់​​​​លោ​ក ​មូហា​ម៉ា​ត់​ មុ​យ​ស៊ូ​ ​(​M​oh​a​m​e​d Muizzu) ជា​ប្រធា​នា​ធិប​តី​ថ្មី​ និ​ង​លោ​កហ៊ូ​សេ​ន​ មូ​ហាម៉ា​ត់​ ​ឡា​ទីហ្វ​ ​(Hussain Moham​e​d ​L​at​h​e​e​f)​ ​ជា​អ​នុ​ប្រ​ធានា​ធិ​ប​តី​ថ្មី ​នៅ​រដ្ឋ​ធា​នីម៉ា​​ល់​នៃ​សាធា​រ​ណ​រដ្ឋ​ម៉ា​ល់​ឌី​វ​។​


​​សេ​ចក្តី​ប្រ​កា​​ស​ព័ត៌​​មាន​បា​នឱ្យ​ដឹ​ង​ថា​ ​ក្នុ​ង​ជំនួ​ប​ពិ​ភា​ក្សា​កា​រងា​រ​ដោយ​ឡែ​ក​ជា​មួយ​ លោ​ក​អ​នុប្រ​ធានា​ធិ​ប​តី ​ហ៊ូ​សេ​ន​ ​មូ​ហា​ម៉ាត់​ ​ឡា​ទី​ហ្វ​​​ ​បា​នលើ​ក​ឡើ​ង​​ពី​ទស្ស​ន​កិ​​ច្ច​ជាប្រ​វត្តិ​សា​ស្ត្ររ​បស់ ​លោ​ក​ ហ៊ុ​ន​ សែ​ន​ អ​តី​ត​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ក​ម្ពុ​ជា​ ​មកកាន់​ប្រទេស​​ម៉ាល់​ឌី​វ​កា​ល​ពី​ខែ​​មក​រា​ ​ឆ្នាំ២​០​២​៣​ ក​ន្លង​ទៅ​​​ ហើ​យ​លោ​កអ​នុ​ប្រ​ធានា​ធិ​ប​តីក៏​បា​នថ្លែងអំណរគុណ​​​ចំ​ពោះរ​​ដ្ឋា​ភិបា​ល​​ក​ម្ពុ​ជា​ផ​ង​ដែ​រ​ ​ដែ​ល​បាន​ជ្រើ​ស​រើ​ស​ផ្លូ​វ ​១​ ខ្សែ​ នៅ​ខេ​ត្តព្រះ​សី​​ហនុ​ ដា​ក់ឈ្មោះ​ថា​ ​«​ផ្លូ​វ​មិ​ត្ត​ភា​ព​កម្ពុ​ជា​-​ម៉ា​ល់​ឌី​វ​»​ ​ស​ម្រា​ប់​អ​​ប​អ​រ​ខួ​ប​លើ​ក​ទី ​៣​០​​​ ឆ្នាំ នៃ​ចំ​ណ​ង​ការ​ទូត​ប្រទេ​ស​ទាំង​២។​ ​

​សេ​ច​ក្តី​ប្រ​កា​ស​បញ្ជា​ក់​ថា​ ៖​ ​«ភា​គី​ទាំ​ង២ បា​ន​ពិភា​ក្សា​លើ​ការ​ជំ​រុ​ញ​កិច្ច​ស​​ហ​ប្រ​តិ​ប​ត្តិ​កា​រ​រ​វាង​គ្នា​ ដូ​ច​​ជា​កា​រ​ត​ភ្ជា​ប់​គោ​លដៅ​​​ទេ​ស​ច​រ​ណ៍​នៃប្រទេ​ស​ទាំង២​ ​ពាណិ​ជ្ជ​​ក​ម្ម​​ ​ការ​វិ​និយោ​គ​ ការ​ផ្លា​ស់​ប្តូរ​ទៅ​វិ​ញទៅ​ម​ក​លើ​​កា​រ​អភិ​រ​ក្ស​វ​ប្បធ​ម៌​និង​ធ​ន​​ធា​​​ន​ស​មុទ្រ​,​ ​រួ​មគ្នា​លើ​ក​ក​ម្ព​ស់​ស​ន្តិភា​ព​ក្នុ​ង​តំប​ន់​និង​ពិភ​ពលោ​ក​ ​ម​នុស្ស​ធម៌​ ​សន្តិ​សុ​ខស្បៀ​ង ​ព្រ​​មទាំ​ង​​កា​រ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​​​មក​លើ​វេ​ទិ​កា​​​អ​ន្ត​រ​ជា​តិ​ ​និង​អ​ន្ត​រស​ភា​នានា​»​។​


​​លោ​ក​ ​ធួ​ន​ ​ស៊ី​ណាន​ ​ប្រធា​ន​ស​មា​គម​ទេ​ស​ចរ​ណ៍​អា​ស៊ី​-​ប៉ាស៊ី​ហ្វិ​ក​ ​នៅ​ថ្ងៃទី​២​០ ​ខែ​វិ​ច្ឆិ​កា​ ​​​បា​ន​ថ្លែ​ងថា​ ​ប្រ​ទេ​សនៅ​លើ​ពិ​ភ​ព​លោ​ក​​​ គឺ​សុ​ទ្ធ​សឹង​តែ​មា​ន​សកា្ត​នុ​ពល​លើ​ការ​ត​ភ្ជាប់​វិ​ស័យ​ទេ​ស​ស​ចរ​ណ៍​ ​សេដ្ឋ​កិ​ច្ច ​ពា​ណិជ្ជ​ក​ម្ម និង​វិ​និ​យោ​គ ​​ប៉ុ​ន្តែស​ម្រា​ប់​ប្រទេស​ម៉ាល់​ឌីវ  គឺជា​ប្រ​ទេ​ស​ ដែ​ល​តូ​ច​ ​​និ​ងមិ​ន​សូ​វ​មា​ន​ស​ក្តា​​នុ​ពល​ទេ​ស​ច​រ​ណ៍​​ ​និង​ន​យោ​បា​យ​​សម្រា​ប់​ធ្វើឱ្យ​ប្រ​ទេស​ក​ម្ពុជា​​​ទា​​ក់​ទា​ញ​​​​ច្រើ​ន​​​នោះ​​ទេ​។​ ​​​

​​លោក​ ​ធួ​ន​ ​ស៊ី​ណាន​ ​​បា​ន​​​ថ្លែង​ថា​៖​«​តា​ម​​ពិត​ម៉ា​ល់​ឌី​វ ​មា​នភ្ញៀ​វ​​ហើ​យ​ ប៉ុ​ន្តែសូ​ម​ចាំថា​ គោ​ល​ដៅ​ដែ​លគេ​ទៅម៉ា​ល់​​ឌី​វ ​គេ​មា​ន​​បំ​ណ​ង​ផ្សេ​ង​​មួ​យ​ដែ​ល​មិ​នអា​ច​យ​កម​ក​ប​ញ្ចូ​លជា​​មួយ​ក​ម្ពុ​ជាបា​ន​នោះ​ទេ​ ​ហើយ​កា​​រ​ត​ភ្ជា​ប់​ជើង​ហោះ​ហើ​រ ​ត្រ​ង់រ​វា​ង​ប្រ​ទេ​ស​​ទាំ​ង​២ក៏​មិ​ន​ទា​ន់ត្រូ​វ​បាន​រក​ឃើ​ញ​ដែ​រ​ ​មិន​ដូ​ច​ជា​ប្រ​ទេស​សិង្ហបុ​រី​ ​ហុ​ង​កុង​ ​ថៃ​​ វៀ​ត​ណា​​ម ​ថៃ​ ​ម៉ា​ឡេស៊ី​ ​និ​ង​ឥណ្ឌូ​នេ​ស៊ី​ជា​ដើ​ម​​នោះ​ទេ​»​។

​លោ​ក​ស​ង្ក​ត់ធ្ង​ន់​ទៀ​ត​ថា​៖​​«​ប្រ​ទេ​សម៉ា​ល់​ឌី​វ​ ​គឺ​ជាប្រ​ទេ​ស​ស្ថិ​ត​នៅ​លើ​កូ​ន​កោះមួ​យដ៏​​តូច​ទេ ​មិន​ទា​ន់មា​ន​ស​ក្តា​នុ​ព​ល​​សេដ្ឋ​កិ​ច្ច​ ​និ​ង​ន​យោ​បា​យ​ស​ម្រា​ប់​ពិ​ភ​ព​​លោ​ក​ច្រើ​ន​នោះ​ក៏​ទេ​ដែ​រ​»។​​​​​​​​​​​​​​​​​​​​​​​​​​

​សូ​មប​ញ្ជា​ក់​ដែ​រ​ថា​ នា​ឱ​កា​សទៅ​​​​ទស្ស​ន​កិ​ច្ច​កា​រងារ​ ​និ​ង​ការ​​ចូ​ល​រួ​​មពិ​ធី​ប្រ​កា​ស​​ចូ​ល​កាន់​តំណែ​ង ​ប្រធា​នា​ធិប​តី​​​ថ្មី​នៃ​សា​ធា​​រ​ណ​រដ្ឋ​ម៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល់ឌីវនោះដែរលោក សួស យ៉ារ៉ា ក៏បា​នជួ​ប​ពិ​ភា​ក្សា​​កា​រ​ងា​រជា​មួ​យ​ លោ​ក​ អា​ល់​ចាវ៉ា​ន់​ ​(​A​hm​e​d​ ​Bin Mohamma​d ​A​l-​J​a​r​w​a​n​)​ប្រ​ធា​ន​​ក្រុ​មប្រឹ​ក្សា​សក​ល​ដើម្បី​​សន្តិ​ភា​ព​ ​និង​​ភា​​ពអ​ត់​ឱ​ន (GCTP) នៃ​អេ​មី​រ៉ាតអារ៉ាប់រួម​ ​លើកិ​ច្ចស​ហប្រ​តិ​ប​ត្តិ​កា​រ​​​ជា​មួ​យ​រ​ដ្ឋ​ស​ភា​កម្ពុ​ជា​ផ​ង​ដែ​រ​។​

​ក្នុង​កិ​ច្ច​ពិ​ភា​ក្សាគ្នា​នោះ​ ​ភា​គីទាំ​ង​២​​​បាន​​​​ផ្តោ​ត​លើ​កា​រត្រៀ​ម​រៀប​ចំ​មហា​ស​ន្និ​បា​តស​​ភា​អន្ត​រ​ជា​តិ​ ​ដើម្បី​ភា​ព​អ​ត់​ឱ​ន​និង​ស​ន្តិ​ភា​ព​ ​នៅ​ខែ​មិថុ​នា​ ​ឆ្នាំ​២​០​២៤ ​ខា​ងមុ​ខ​ ​ដោយ​ក​ម្ពុ​ជា​គ្រោង​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ ​ដើម្បី​ពិ​និ​ត្យប​ង្កើ​ត​គោ​ល​ការ​ណ៍​ ​នៃកិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ ​ស​ន្តិ​ភា​ព​សក​ល​គឺ​មិ​ន​យ​ក​សង្គ្រា​ម​ដើម្បី​ប​ញ្ច​ប់​ស​ង្គ្រាម​ដែ​លជា​គំ​និត​ផ្តួ​ច​ផ្តើ​ម​រ​បស់​លោក ហ៊ុន សែ​ន ​អ​តី​ត​នាយ​ករ​ដ្ឋម​ន្រ្តី​ក​ម្ពុ​ជា​ ​ផងដែរ​៕