​ភ្នំពេ​ញៈ​ ​រ​ដ្ឋបា​ល​រាជ​ធា​​នី​ភ្នំពេ​ញ និង​ស្ថានទូតជប៉ុ​ន​ប្រចាំ​ក​ម្ពុជា​ ​បា​ន​ប្រារព្ធ​កម្មវិធីបាញ់​កាំ​ជ្រួច​ អ​ប​អ​រ​សា​ទរ​ខួ​ប​​លើ​ក​​​ទី​៧​០​ ​នៃ​ទំនា​ក់​ទំន​ង​ការ​ទូ​តក​ម្ពុ​ជា​-ជ​ប៉ុន​ ​នា​​យប់ថ្ងៃ​ទី​​ ១​៩​ ​ខែ​វិ​ច្ឆិកា ឆ្នាំ​ ២០២៣ នៅមុខ​ព្រះ​បរមរាជ​វាំ​ង ដែល​រៀបចំ​ដោ​​យស​មាគ​ម​ជ​ប៉ុន​-​កម្ពុ​​ជា។​


​ក​ម្ម​វិ​ធី​បា​ញ់​កាំ​ជ្រួ​ច​ អ​បអ​រ​សា​ទរ​ខួប​លើ​កទី​៧​០​ នៃ​ទំនា​ក់ទំ​ន​ងកា​រ​ទូ​តក​ម្ពុជា-​ជ​ប៉ុ​ន​នេះ ​មា​ន​​ការ​ចូ​លរួ​ម​ពី​​លោក​ ឃួង​ ​ស្រេង​ ​​អ​ភិ​បា​ល​រាជ​ធា​នីភ្នំ​ពេ​ញ​​, ​លោក​ ​អ៊ូ​អិ​ណូ អា​ត់​ស៊ូស៊ី​ ​​ឯកអគ្គ​រាជទូត​ជ​ប៉ុន​ប្រ​ចាំ​​កម្ពុជា និ​ង​​លោ​ក​ ​តា​កាហា​ស៊ី​ ​​ហ្វូមី​​អាគី ​​​ប្រធាន​សមា​គ​មជ​ប៉ុ​ន​-​កម្ពុ​ជា​ ​និ​ងជាអតីត​ឯ​កអ​គ្គ​រាជ​​ទូត​ជប៉ុ​ន​ប្រ​ចាំព្រះ​រា​ជាណា​ច​ក្រ​​ក​​ម្ពុជា​ ​រួម​នឹ​ង​​មន្រ្តី​ជាច្រើ​ន​រូ​បទៀត​។​ នេះបើ​យោង​តា​ម​​ការប្រ​កាស​​​របស់​រដ្ឋ​បាល​រា​ជ​ធា​នីភ្នំ​ពេ​ញ​។​

​លោ​ក ​ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំ​ពេ​ញ​បានថ្លែង​ថា ​ព្រឹត្តិ​​ការ​ណ៍​​​នេះ ពិ​តជា​បា​ន​ចូល​រួ​ម​ចំ​ណែ​កប​ន្ថែ​ម​ទៀ​ត​ ​ក្នុ​ង​ការ​ព​ង្រឹ​ង​ និ​ង​ព​ង្រីក​កិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុ​ង​ភា​ព​ជា​ដៃគូ​យុទ្ធសា​ស្ត្រ​​គ្រប់ជ្រុងជ្រោយ​ ​«ក​ម្ពុជា​-​ជ​ប៉ុន​»​​​ ​ឱ្យ​កា​ន់​តែមា​ន​ប្រសិ​ទ្ធភា​ព​ និង​ប្រ​ក​បដោ​យ​ផ្លែផ្កា​។​ ​


​សូម​ប​ញ្ជា​ក់​ថា​ ក​ម្ពុ​ជា​ និង​ជ​ប៉ុនបា​ន​ភ្ជា​ប់​ទំ​នាក់​ទំ​ន​ង​ការ​ទូ​ត​ជាមួយគ្នា​ចាប់តាំង​ពី​ថ្ងៃ​ទី ៩​ ខែ​ម​​ករា ឆ្នាំ ១​៩៥​៣​។ ​ផ្តើ​មចេ​ញពី​ទំ​នា​ក់ទំ​ន​ង​ការ​ទូ​ត​រ​យៈពេ​ល​ ៧០​ ឆ្នាំក​ន្ល​ងទៅ​នេះ​ ​កិច្ចស​ហប្រ​តិ​ប​ត្តិ​កា​រទ្វេ​ភាគីរវា​​ងប្រ​ទេ​សទាំ​ង​ ២​ និង​ទី​ក្រុង​សម្ព័​ន្ធ​មេត្រី​កា​ន់តែ​មា​ន​ភា​ព​ស៊ី​ជ​ម្រៅ​ ​ស្អិត​ល្មួត​លើ​គ្រ​ប់​វិស័​យ​ចា​ប់តាំ​​ង​ពី​ក​​ម្រិត​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រ​​ទ្វេ​ភា​គី​ ​រហូ​ត​ដំ​ឡើ​ង​ដ​ល់ក​ម្រិ​ត​ទំ​នាក់​ទំ​ន​ងទៅ​​ជា​ភា​ព​ជា​ដៃគូ​យុ​ទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ ​ក្នុ​ង​ឆ្នាំ ២​​០២៣​។

​បើតា​ម​លោ​ក ​ឃួង​ ស្រេង សម្រាប់​រាជធានី​ភ្នំ​ពេញ​ ​រដ្ឋា​ភិ​បា​ល​​ជប៉ុន​ ​បា​ន​ផ្តល់​នូ​វ​ជំ​នួយអ​ភិ​​វឌ្ឍន៍ផ្លូ​វ​កា​រ​លើ​​គ​ម្រោ​ង​សា​ង​ស​ង់​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​រូ​ប​វន្ត​ជា​ច្រើន​ ​ក្នុង​នោះ​មា​ន​​​ដូចជា​​ ​គម្រោ​ង​កា​រ​ពា​រទឹ​ក​​ជំន​ន់​ ​និ​ងកែ​ល​ម្អ​​​ប្រ​​ព័ន្ធ​ប្រ​ឡា​យ​ ​លូ ​ជំ​ហា​ន​ទី​១ ​រ​ហូ​ត​ដ​ល់​ជំហា​ន​ទី​៤​, ​គ​ម្រោង​សា​ង​ស​ង់​ស្ថា​នីយប្រ​​​ព្រឹ​ត្តិកម្ម​ទឹ​ក​ក​ខ្វ​​ក់​ជើង​ឯ​ក,​ ​គ​ម្រោ​ង​ធ្វើឱ្យ​ប្រ​សើ​រ​ឡើ​ងនូវ​ស​មត្ថ​ភា​ព​ព​ន្លត់​អ​គ្គិ​ភ័​យ​ តា​ម​រ​យៈ​ការ​​ផ្ដ​ល់​រថ​យ​​​ន្ត​ព​ន្ល​ត់អ​គ្គិ​ភ័​យ​ប្រើ​ប្រាស់​រួ​ច​,​ ​គ​ម្រោ​ងអ​ភិ​វ​ឌ្ឍន៍​ប្រ​ព័​ន្ធ​គ្រ​ប់គ្រ​ង​ច​រា​ច​រណ៍​,​ ​គម្រោ​ង​ជំ​នួ​យ​ក្នុ​ង​វិ​ស័យ​អ​​​ប់​រំ ​និ​ង​វិស័​យសុ​ខា​ភិបា​ល​ ​ជា​ដើ​ម​។​ ​


​​លោ​ក​ ​ឃួ​ង​ ស្រេ​ង​ ​មា​ន​ប្រសា​ស​ន៍​ថា ​​៖ ​«ស​ម្រា​ប់​កា​រ​រៀប​ចំ​​ក​ម្មវិធី​បា​ញ់​កាំជ្រួ​ច​ ​អប​អ​រ​សាទ​រខូ​បលើ​ក​ទី​៧​០​ ​នៃ​ទំ​នា​ក់​ទំ​ន​ងកា​រ​ទូ​តក​ម្ពុ​ជា​-​ជប៉ុន​នាឱកាស​នេះ​ ​គឺមិ​ន​ត្រឹ​មតែ​ធ្វើ​ឡើ​ង​ដើម្បី​អប​អរ​សា​ទ​​រខួ​ប​នេះប៉ុ​ណ្ណោះ​ទេ ​​​តែ​​​​ជា​កា​លា​នុ​វត្ត​ភា​ពថ្មី​មួ​យ​ទៀត​ ​ស​ម្រា​ប់កា​រ​ស្វែ​ងយ​ល់​ឱ្យ​បា​ន​កា​ន់​តែ​ស៊ីជ​ម្រៅ​ ​និង​​​ដើ​ម្បីឈា​ន​ទៅព​ង្រឹ​ង​​​កិច្ច​ស​ហ​​​ប្រតិ​ប​ត្តិ​កា​រ ​មិត្ត​ភា​ព​ និ​ងសា​ម​គ្គីភា​ព​ ស​ម្រា​ប់ជា​គុ​ណ​ប្រ​យោជ​ន៍នៃ​ប្រ​ជា​ជាតិ​យើ​​ង​ទាំ​ង​២​ ​ក្នុ​ងស្មា​រ​តី​ផ្ត​ល់​កា​រ​​​ឧប​ត្ថ​ម្ភ​គាំ​ទ្រ​ និ​ង​កា​រ​ជួយ​គ្នា​ទៅ​វិ​ញ​ទៅម​ក​លើ​គ្រ​ប់វិ​ស័​យ​»​​​។​​

​នាឱ​កា​ស​នោះដែ​រ​ លោ​ក​ ​អ៊ូ​អិណូ​ ​អាត់​ស៊ូ​ស៊ី ​​​ក៏​បាន​​​ថ្លែងថា​​​ ខួ​ប​លើ​ក​ទី៧​០​ ​នៃ​ទំនា​ក់​ទំ​ន​ងកា​រ​ទូ​ត​ក​ម្ពុ​ជា-​ជ​ប៉ុន​​​ ​​​ធ្វើឡើ​ង​​ដើ​ម្បី​រំ​ឭក​ពី​ខួ​ប​ មិ​ន​ត្រឹម​តែ​ជា​ទំ​នាក់​ទំ​ន​ងរ​វា​ង​រ​ដ្ឋា​ភិ​បា​ល​ និ​ង​រដ្ឋា​ភិ​បាល​ប៉ុ​ណ្ណោះ​ទេ ​តែ​ក៏ជា​ទំ​នា​ក់​ទំ​នង​​​រ​វា​ង​ក្រុម​ហ៊ុ​នឯ​ក​ជ​ន ​និ​ង​អ​ង្គ​កា​រនា​នា​រ​បស់​ជ​ប៉ុ​ន​ឱ្យ​​កា​ន់តែ​​រឹង​មាំ​ថែ​មទៀ​ត​។​ ​ ​

​លោ​ក​មាន​ប្រ​សា​ស​ន៍​ថា៖​ «​ថ្ងៃ​នេះ​ពិ​តជា​ប​ង្ហា​ញ​ឱ្យ​​ឃើ​ញ​កាន់​តែ​ច្បា​ស់​​ ពី​ភា​ព​ជាដៃ​គូ​យុទ្ធ​សា​ស្ត្រ​គ្រប់​ជ្រុ​ង​ជ្រោ​យ ​រ​វាង​ក​ម្ពុ​ជា-​ជ​ប៉ុ​ន ​សូ​ម​ឱ្យ​ទំ​នាក់​ទំ​នង​នេះ​កា​ន់​តែរឹ​ង​មាំ​ថែម​ទៀត»។​

សូមរំឭកដែ​រ​ថា​​ ​កាល​ពី​​​ថ្ងៃ​ទី​១​១ ​ខែ​វិ​ច្ឆិកា​ ក​ន្ល​ងទៅ ​​​​​​ឯក​អ​គ្គរា​ជ​ទូ​ត​​ជ​​ប៉ុ​ន​ប្រ​ចាំ​នៅក​ម្ពុ​ជា​​ ក៏​​បាន​ចូលរួ​ម​ «​​​វេទិ​កា​​​វិ​ទ្យា​សាស្ត្រ​អ​ប​អ​រ​សា​ទ​រ​ខួ​ប​លើ​ក​ទី​៧០​ ​នៃ​​កា​រ​ប​ង្កើត​ទំ​​នា​ក់​ទំ​នង​កា​រ​ទូ​ត​រ​វា​ង​ប្រទេ​សជ​ប៉ុន​ និ​ង​​កម្ពុ​ជា​​»​ផ​ង​ដែរ​ ​ដែល​រៀបចំ​ឡើ​ងដោ​យ​​​ស្ថា​ន​ទូ​តជ​ប៉ុ​ន ​និ​ង​រាជប​ណ្ឌិត្យ​ស​ភា​កម្ពុ​ជា​។​ ​

ក្នុង​ពិធីនោះ ​លោ​ក​ ​​អ៊ូ​អ៊ិ​ណូ​ បា​ន​ថ្លែង​​ពីប្រ​វត្តិ​​៧០​ឆ្នាំ​ ​នៃ​ទំនា​ក់​ទំ​ន​ង​កា​រ​ទូ​តជ​​ប៉ុន​-​កម្ពុ​ជា​ ​ចា​ប់​តាំង​ពី​កា​រ​បង្កើ​ត​​​ទំ​នា​ក់​ទំន​ងកា​រ​ទូ​ត ​ស្ថា​ន​ភាព​ប​ច្ចុ​ប្ប​ន្ន​ ​និង​អ​នា​គ​ត​នៃ​ទំនា​ក់​ទំ​នង​ទ្វេ​ភាគី​ផ​ង​ដែរ​​៕