កោះកុងៈ អគ្គ​លេខាធិ​ការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន (NACD) ស្នើ​អាជ្ញា​ធរ​ខេត្ត​កោះកុ​ង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​ប្រទេស​ជិត​ខាង​ដើម្បី​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ​និង​សារ​ធាតុ​គីមី​ផ្សំ​ឆ្លង​កាត់​ព្រំដែន ក៏​ដូច​ជា ​បង្ហាញ​ពី​ឆន្ទ​:​របស់​រា​ជរ​ដ្ឋាភិ​បាល​អាណត្តិ​ថ្មី​ ក្នុងកា​រ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន​ផង​ដែរ​។​


ការ​ស្នើនេះ​ក្នុង​ពេល ​NACD​ ​ បាន​សហ​ការ​ជា​មួយ​សាលា​ខេត្ត​កោះកុង ​រៀបចំ​កិ​ច្ចប្រជុំ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ណែនាំ​សម្រាប់​ចាត់​តាំង​អនុវត្ត​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ NACD​ ដល់​សមា​ជិក​គណ​:​ក​ម្មា​ធិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​កោះកុ​ង នៅ​ថ្ងៃទី ​​២០ វិច្ឆិកា ​។​

​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​បង្ហាញ​ពី​ឆន្ទ​: និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧​នេះ ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​សេចក្តី​សម្រេច​ស្តីពី​គោល​ការណ៍​ណែនាំ​សម្រាប់​ចាត់​តាំង​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និ​ង​ឯកសា​រ​ពាក់​ព័ន្ធ ព្រម​ទាំង​ផ្តល់​ការ​ណែនាំ​ និង​ជំរុញ​ការចា​ត់តាំ​ង​អនុវត្ត​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។​


​សេចក្តី​ប្រកាស​ព័ត៌មាន​ NACD បញ្ជាក់​នៅ​ថ្ងៃ​ទិ​ ២០ វិច្ឆិកា ថា ​លោក ​នាក់ យុ​ទ្ធា អគ្គ​លេខា​ធិការ​រង​ NACD​បាន​ផ្តល់​អនុ​សាសន៍ ​និង​ស្នើសុំ​​ដល់​លេខាធិ​ការ​ដ្ឋាន​គណ​:​ក​ម្មា​ធិ​ការត្រួ​តពិនិត្យ​គ្រឿង​ញៀន​ខេត្ត​កោះកុ​ង ស្ថា​ប័ន មន្ទីរ​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​ការ​អនុវត្ត​ច្បាប់ ​ដោយ​ពង្រឹង​យន្តការ​ត្រួត​ពិនិត្យ​សា​រធាតុ​គីមី​ផ្សំ ទប់​ស្កាត់​ការ​នាំ​ចូល​គ្រឿង​ញៀន ​ទប់​ស្កាត់​កែ​ច្នៃ​ផលិត​គ្រឿង​ញៀន និង​លុប​បំបាត់​ការ​ជួញ​ដូរ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា​ក្នុ ង​កិច្ច​ប្រជុំ​នេះ ​លោក​បាន​ស្នើ​ដល់​ស្ថាប័​ន​ទាំង​នេះ «​ពង្រឹង​កិ​ច្ចសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ជា​មួយ​ប្រទេស​ជិត​ខាង​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​សារ​ធាតុ​គីមី​ផ្សំ​ឆ្លង​កាត់​ព្រំដែន ​ជា​ពិសេស​ការ​ពង្រឹង​យន្ត​ការ​កា​រិ​យាយ​ល័យ​ទំនាក់​ទំនង​ព្រំដែន ​(BLO)»​។​


​ជាមួ​យគ្នានេះ​ដែរ​ លោក​នាក់ ​យុ​ទ្ធា​ បានស្នើ​ដល់​ស្ថាប័ន​ទាំង​នេះ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​វិធាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ ព្យា​បាល ​និង​ស្តារ​នីតិ​សម្បទា​ និង​ផ្តល់​របាយ​ការណ៍​ស្តីពី​ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​សហ​គមន៍​។​

​លោក​បាន​ស្នើ​លោក សំ​ឃិត វៀន អភិ​បាល​រង​ខេត្ត​កោះកុង​ និង​ជា​ប្រធាន​លេខា​ធិកា​រដ្ឋាន​គណ​:​ក​ម្មា​ធិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​កោះ​កុង ​ម្ចាស់​ការ​ដឹក​នាំ​អនុវត្ត​ការងារ​ទៅ​តាម​ជំនាញ ​និង​វិស័យ​របស់​ខ្លួន​ និង​រៀបចំ​ផែន​ការ​អនុវត្ត​ជាក់​ស្ដែង​ដើម្បី​ឆ្លើយ​តប​បាន​ទៅ​នឹង​សភាព​ការណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​ដោយ​ឡែក ​សមត្ថ​កិច្ច​កាល​ពី​ថ្ងៃទី​១៧ ​វិច្ឆិកា បាន​ឃាត់ខ្លួ​ន​ជនស​ង្ស័យ​ជនជាតិ​វៀត​ណាម​ចំនួន​៣​នាក់​ពាក់​ព័ន្ធ​ករណី​បញ្ជូន​គ្រឿង​ញៀន​តាម​កញ្ចប់​បញ្ញើ​ពី​កម្ពុជា​ទៅ​វៀត​ណាម​។​

​របាយ​ការណ៍​បញ្ជាក់​ថា​៖ «​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃ​អគ្គ​ស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ក្រាប​ករណី​បញ្ជូន​គ្រឿង​ញៀន​តាម​កញ្ចប់​បញ្ញើ​ពី​កម្ពុជា​ទៅ​វៀ​តណា​ម ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​វៀត​ណាម​ចំនួន៣​​នាក់​ រឹប​អូស​ថ្នាំញៀន​ជិត​១​គីឡូក្រា​ម ​និង​សារធាតុ​មិន​ច្បាស់​ជាង​៦០​គីឡូ​ក្រាម​ថែ​មទៀត​»​។ 

​របា​យកា​រណ៍​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បានឱ្យ​ដឹង​នា​ថ្ងៃទី​២០ វិច្ឆិ​កា ថា ​ការ​បង្ក្រាប​នេះ​ធ្វើឡើ​ង​កាល​ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា នៅ​​ម៉ោង​៧.៣០​នាទី​យប់​ ក្រោយ​ទទួល​ព័ត៌​មាន​ពី​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំ​ណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជី​មិញ នៅ​​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា​។​

​ប្រភ​ពដ​ដែល​បន្ត​ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើ​ស​គ្រឿងញៀ​ន បាន​សហ​ការ​ត្រួត​ពិនិត្យ​អី​វ៉ាន់​បញ្ញើ​មិន​ប្រក្រតី​ចំនួន​២​ឡាំង​ក្រដាស ​និង​បាន​រកឃើ​ញ​កញ្ចប់​ម្សៅ​ពណ៌​ស ជា​សារធាតុ​ញៀន​ប្រភេទ កេ​​តា​មីន ៥​ថង់​ទម្ងន់​៩៩២​ក្រាម និង​សារ​ធាតុ​រាវ​ចំនួន​ ១០៤ ​កញ្ចប់ ​ទម្ងន់​ជាង ​៦០ ​គីឡូក្រា​ម​។ 

​របាយ​ការ​ណ៍​បញ្ជាក់ថា​​៖ «​បច្ចុ​ប្បន្ន​ជន​សង្ស័យ ​និង​វត្ថុ​តាង​សមត្ថកិ​ច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ តាម​នីតិ​វិធី​»៕