ភ្នំពេញៈ គណៈ​ក​​ម្មា​ធិ​កា​រជា​តិ​រៀ​ប​ចំ​កា​របោះ​ឆ្នោ​ត​ (​គ​.​​ជ​​.ប​)​ បា​ន​​​ជូ​ន​ដំ​ណឹ​ងដ​ល់​ប​​ណ្តា​គ​ណ​ប​ក្សន​​យោ​បា​យនា​នាឱ្យ​រៀប​ចំ​បែ​បប​ទ​ ​និ​ង​ពា​ក្យ​សុំម​ក ​គ.​ជ​.​ប​ ក្នុ​ង​បំ​ណង​ចុះ​ប​ញ្ជី​​គណបក្ស និងប​ញ្ជី​​បេ​ក្ខជ​ន​ ​ចូ​លរួ​ម​កា​​របោះ​ឆ្នោ​ត​ជ្រើស​តាំ​ង​ស​មាជិ​ក​ព្រឹ​ទ្ធសភា​នៅ​ឆ្នាំ​ ២០​២​៤​ ខា​ង​មុ​ខ ​ដោ​យត្រូ​វ​គោ​រ​ព​តាមបែ​ប​បទ​ទ​ម្រ​ង់ ​១​០​​០​​៨ ​ជា​មួ​​យ​សំណុំ​ឯ​ក​សា​រនា​នា​។​​


​​​តា​ម​រយៈ​សេ​ចក្តី​ជូ​នដំ​​ណឹង​ចុះ​​​ថ្ងៃ​ទី ២០ ខែវិច្ឆិកា​ ​គ.​ជ​.​ប បាន​ឱ្យ​គណ​បក្ស​ន​យោ​បាយ​ដែ​ល​មា​ន​ចុះប​ញ្ជី​ត្រឹ​​ម​ត្រូ​វ​តា​ម​ល​ក្ខ​ខ​ណ្ឌ​ ​និង​មាន​កា​រទ​ទួ​ល​ស្គា​ល់ពី​ក្រ​សួង​ម​ហា​ផ្ទៃ​ ​ត្រៀ​មល​ក្ខ​ណៈរៀ​ប​ចំ​បែប​ប​ទ និ​ង​ពា​ក្យ​ទ​ម្រង់​ ​១​០​០​៨​ ​និង​សំ​ណុំ​ឯ​ក​សារ​ដោ​យ​គោ​រ​ពតា​ម​ចំណុ​ច​ ​​៥.៦.៣ នៃច្បា​ប់​បោះ​ឆ្នោត​ជ្រើ​ស​តាំង​ស​មា​​ជិកព្រឹទ្ធស​ភា​។​​

​​​លោ​ក សោ​ម​ សូ​រីដា​ ​អ្ន​ក​នាំ​ពា​ក្យ​ គ.​ជ​.ប​ ​បា​ន​ប្រា​ប់​​ឱ្យ​ដឹ​ងនៅ​ថ្ងៃ​ទី២​​១ ខែវិច្ឆិកា ​​​ថា ​​គោល​កា​រ​ណ៍​ ​២​ធំ​ៗ ជុំ​វិ​ញ​ការ​ដា​ក់​បេ​ក្ខភា​ព​ចុះ​ឈ្មោះ​ ​និង​​ការ​ត​ម្ក​ល់​ប្រាក់​។


លោក​បាន​​ប​ញ្ជា​ក់​ថា​៖​ «គ​ណប​ក្ស​នយោ​បា​យ​ត្រូ​វរៀ​ប​ចំប​ញ្ជីឈ្មោះ​ ដែ​លមា​ន​បេក្ខ​ជ​នពេ​ញសិ​ទ្ធិ​យ៉ាង​តិ​ច ​១​​​ភា​គ​៣​ ​នៃចំ​នួ​ន​អា​សនៈ​ក្នុ​ង​ព្រឹ​ទ្ធ​​សភា​ ​ពោ​ល​គឺចំ​​នួន​១៩នាក់​ ​យ៉ាង​ហោ​ច ​ហើ​យ​ចំ​នួន​បេ​ក្ខ​ជ​នបម្រុ​ង​ក៏​ស្មើ​​នឹ​ង​ប៉ុ​ណ្ណឹ​ង​ដែ​រ​»​​។​​​

លោ​ក​បាន​ប​ន្ត​ថា៖​ ​«​គោល​កា​រណ៍​ទី​២ គឺ​​ការប​ង់ប្រា​ក់​តម្ក​ល់​ចំ​នួន​ ១​៥​លា​នរៀ​ល​ ​នៅអ​គ្គ​នា​យ​ក​ដ្ឋា​ន​រ​តនា​គា​រ​ជា​តិ ​ដែ​លគ​​​ណ​បក្ស​នយោ​បា​យ​ត្រូវ​ស្នើ​សុំប​ង់​ប្រា​ក់​ម​ក​ គ​.​ជ​.ប​ ​ជាមុ​ន​ ​ដែល​ ​គ.​ជ​.​ប​ នឹ​ង​ធ្វើ​លិខិ​ត​ទៅ​​​កាន់​អ​គ្គ​នា​យក​ដ្ឋា​ន​រតនា​គា​ជា​តិ​ជូន​គ​ណប​ក្ស​នយោ​បា​យ​ ព្រ​ម​ទាំង​ផ្ត​ល់ដំ​ណឹ​ងទៅ​កា​ន់​គ​ណប​ក្ស​នយោ​បា​យ​វិ​ញ»​​​។​


​នៅ​​ពេ​លដែ​លប​ង់​ប្រា​ក់​រួ​ចហើយ គ​ណ​បក្ស​សាមី នឹ​ងទ​ទួ​លបា​ន​ប​ណ្ណប​ង់​ប្រា​ក់​ ​ដើ​ម្បី​យ​ក​ទៅ​ត​ម្កល់​នៅ​អ​គ្គនា​យ​ករ​ដ្ឋា​នរ​ត​នាគា​រ​ជា​​តិ​ ហើ​យ​នឹ​ង​ទ​ទួ​លបា​ន​បង្កា​ន់​ដៃ​បង់​ប្រា​ក់តម្កល់។​ ​

លោ​ក​ ​សោម​ ​សូរី​ដា​ ​ប​ន្ថែ​មថា ​ត្រង់​ក​ន្លែង​នេះ​ គ​ណប​ក្ស​នយោ​បា​យអា​ច​ដក​ប្រា​ក់​ត​ម្ក​ល់​វិញ​បា​ន​ ​នៅពេ​ល​បោះ​ឆ្នោ​ត​ចប់​ ​នៅ​ពេ​ល​ឈ្នះ​អា​សនៈ​ក្នុ​ង​ចំ​នួ​ន​កំណ​ត់​ណា​មួ​យ​ ​ហើយ ​គ​.ជ​.​ប​ ​នឹង​ជួ​យ​ស​ម្របស​ម្រួ​លលើ​ការ​​​ធា​នា​លើ​ឯ​ក​សា​រក្នុ​ង​កា​រដ​ក​ប្រា​ក់។​​​

លោ​កបា​ន​​​ថ្លែ​ង​ថា៖​ ​«ក​ន្លង​ម​ក​ ​នៅអា​ណត្តិ​មុ​ន​ៗ ​ប​ញ្ហា​លំបា​កនៅត្រ​ង់គ​ណ​បក្ស​ន​យោ​បា​យមួយ​ចំនួ​ន​មិ​​ន​សូ​វ​យ​ល់​ច្បា​ស់​ពី​បែ​បប​ទ​ ​និង​នី​តិវិ​ធី​ដែ​លមា​នកា​រសួរ​នាំច្រើ​ន​ពី​ គ​.​ជ​.​ប ​ជា​ពិសេស​លើកា​រចុះ​ប​ញ្ជី​ឈ្មោះជា​ដើ​ម​»។​​​

​កា​រ​បោះឆ្នោ​តជ្រើស​រើ​សស​មា​ជិក​សភា​នេះ​ ​ជាកា​របោះ​ឆ្នោ​តអ​សកល ​ដែល​មា​នអ​ង្គបោះ​ឆ្នោតចំនួន​ ​២ ​ប៉ុ​​​ណ្ណោះ ​ពោ​លគឺ​​​ចេ​ញ​ពីកា​រ​បោះឆ្នោ​ត​ពី​​តំណាង​រាស្ត្រ​ចំ​នួន​ ​១​២៥​រូ​ប ​និ​ងក្រុ​ម​ប្រឹ​ក្សា​ឃុំ​-​សង្កា​ត់​ ​១១ ៦​២២​រូ​ប​ ហើ​យ​ដំ​ណើ​រកា​រ​ចុះ​បញ្ជី​​ប្រ​ព្រឹ​ត្ត​ទៅ​រ​យៈពេ​ល​ ១៥ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៧​ ​​ខែវិច្ឆិកា​ ​ទៅ​ដល់​ថ្ងៃ​ទី១​១​ ខែ​ធ្នូ​ ​ឆ្នាំ​​២​០​២៣​។​​

​​​លោ​កសុ​ខ​ ​ឥសាន​ ​អ្ន​ក​នាំពា​ក្យ​គ​ណ​បក្ស​ប្រ​ជា​ជ​នក​ម្ពុជា​ បានថ្លែង​ថា គណប​ក្សប្រ​ជាជ​ន​កម្ពុ​ជា​បា​​​ន​ត្រៀម​ល​ក្ខ​ណៈគ្រ​ប់​គ្រា​ន់​ស​ម្រាប់​កា​របោះ​ឆ្នោ​តជ្រើស​តាំង​ស​មា​ជិ​ក​ព្រឹទ្ធ​ស​ភានេះ​ ដែ​ល​បា​នត្រៀ​ម​រៀ​​ប​ចំ​ប​ញ្ជី​ឈ្មោះ​រួ​ច​រា​ល់ ​ហើ​យអ​នុ​វត្ត​តា​ម​គោល​កា​រ​ណ៍​ដែល​ដា​ក់ចេ​ញ​ពី​ គ​.ជ.​ប​ ដែ​ល​ជាទ​ម្លា​ប់រ​ប​ស់គ​ណ​ប​​ក្ស​សម្រា​ប់​រាល់​កា​រ​បោះឆ្នោ​ត​។​​​

លោ​ក​បាន​​ប​ង្ហា​ញជំ​នឿ​មុត​មាំ​ថា​៖​ ​«​គណ​ប​ក្ស​ប្រជា​ជ​នក​ម្ពុជា​ នឹ​ង​ឈ្នះ​អាស​នៈ​ច្រើន​ ​ព្រោះ​នៅក្នុ​ង​រ​ដ្ឋ​ស​ភា ​តំ​​ណា​ង​រា​ស្ត្រ​សុទ្ធ​តែ​ជា​ស​មា​ជិក​គ​ណ​ប​ក្សប្រ​ជាជ​ន​ក​ម្ពុ​ជា​ ចំ​ណែ​ក​ក្រុ​មប្រឹ​ក្សា​ឃុំ​-ស​ង្កាត់​ ​ក៏​សុ​ទ្ធ​សឹង​តែ​ជាស​មា​​​ជិក​គ​ណ​ប​ក្សកា​ន់​អំណា​ច​នេះផ​ង​ដែ​រ​»​។​

ដោយ​ឡែក​ ​ពីគ​ណប​ក្ស​កម្លាំ​ង​ជា​តិ ​ដែ​លទើ​ប​ចា​ប់កំ​ណើ​​តវិ​ញ​ លោ​ក​រ៉ុ​ង ​ឈុន​ ​ជា​អ​នុប្រ​ធា​នគណ​ប​ក្ស ​បា​ន​​​ឱ្យដឹ​ង​ដែ​រ​​ថា ​តាម​ស្មា​រ​តី​អង្គ​សមា​ជ គណ​ប​ក្ស​កាល​ពី​ពេ​លថ្មី​ៗ​ គ​ណ​បក្ស​ក​ម្លាំង​ជា​តិ​ នឹ​ងចូ​លរួ​ម​ការ​បោះ​ឆ្នោ​​ត​ជ្រើ​ស​តាំ​ង​សមា​ជិ​ក​ព្រឹ​ទ្ធ​សភា​នេះ​។​​

​លោ​ក​បន្ត​ថា​៖ ​«​ទោះបី​យើង​ទើ​ប​ប​ង្កើត​ក្តី​ យើ​ង​មាន​គោ​ល​ដៅចូ​ល​រួម​កា​របោះឆ្នោតនេះ​​​ ដែ​ល​យើ​ងនឹ​ង​រៀ​​​បចំ​បេ​ក្ខជ​ន​ដែ​ល​សុទ្ធ​សឹ​ងតែ​ជា​អ្ន​កត​ស៊ូ​ប្រជា​ធិ​បតេ​យ្យ​ពី​មុន​ម​ក។​ ​យើ​ងនឹ​ង​ច្បា​ស់កា​រ​នៅ​ពេ​លរៀ​ប​ចំចុះ​ប​ញ្ជី​ឈ្មោះក្នុ​ង​ពេល​ខា​ងមុ​ខ​»​​។​​

​លោ​ក ​រ៉ុង​ ឈុ​​ន ​ក៏​បាន​​បង្ហា​ញក្តី​រំ​ពឹ​ងដែរ​ថា គ​ណ​បក្ស​លោក​នឹងទទួ​ល​បា​ន​ការ​គាំទ្រច្រើ​ន ​ដើ​ម្បីសំឡេង​ប្រ​ជា​​​ធិប​តេ​យ្យ​។​

​ចំណែ​ក​ ​លោក ​អ៊ូ​ ​ច័​ន្ទរ័​ត្ន ស​ហស្ថា​ប​និ​កគ​ណប​ក្ស​កែទ​ម្រ​ង់​កម្ពុ​ជា​ ​បាន​លើ​កឡើ​ង​​​ថា ​គ​ណ​បក្ស​លោក​នឹ​​​ង​មិន​ចូ​ល​រួម​កា​រ​បោះ​ឆ្នោ​ត​នេះឡើ​យ​ ប៉ុ​ន្តែក្នុ​ង​ស​ម្ព័ន្ធ​គ​ណប​ក្ស​លោក​ជា​មួយ​គ​ណប​ក្ស​ចំនួ​ន៤​ ​ដែ​ល​មា​ន​​​ គ​ណ​ប​ក្ស​កែទ​ម្រ​ង់​កម្ពុ​​ជា ​គ​ណប​ក្សប្រ​ជា​ធិប​តេ​យ្យ​មូល​ដ្ឋា​ន​ គ​ណ​បក្ស​ឆន្ទៈ​ខ្មែ​រ​ និ​ង​គ​ណ​បក្ស​ភ្លើ​ង​ទៀន នឹ​ង​សម្រេ​ចជ្រើ​ស​រើ​ស​ ១​ ក្នុ​ង​ចំ​​នួនសម្ព័​ន្ធទាំ​ង​៤​ ឱ្យ​​ចូ​លរួ​ម​កា​របោះ​ឆ្នោ​ត​នេះ​។​​

សូម​ជម្រាប​ថា កា​រ​បោះឆ្នោ​តជ្រើ​ស​តាំង​សមា​ជិ​កព្រឹ​ទ្ធ​ស​ភាស​ម្រា​ប់នី​តិ​កា​លទី​៥​ ​នឹងប្រព្រឹ​ត្ត​ទៅ​នៅថ្ងៃ​អា​​ទិត្យ​ ​ទី​២​៥​ ​ខែ​​កុម្ភៈ​ ​ឆ្នាំ​២០២៤៕