ភ្នំពេញៈ ​នៅ​ក្នុង​ជំនួប​ជា​មួយ​មន្ត្រី​ជាន់ខ្ព​ស់​ក្រសួងសុ​ខាភិបា​ល និង​ថ្នាក់ដឹ​កនាំ​មន្ទីរ​ពេទ្យ​គន្ធបុ​ប្ផា កាល​ពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិ​កា គណៈប្រ​តិភូ​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ី​សបាន​ប្តេជ្ញា​ថា​ នឹង​បន្ត​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ខណៈ​មូល​និធិ​នេះ ក៏​គ្រោង​នឹង​បញ្ជូន​សា​ស្ត្រា​ចារ្យ​ជំនាញ​ឯក​ទេស​ពី​ប្រទេស​ស្វ៊ីសម​កជួ​យ​ដល់​មន្ទីរពេ​ទ្យ​នេះជា​ប្រចាំ​ថែម​ទៀត​។​


​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹងថា​ នៅ​ក្នុង​ជំនួប​នោះ ​លោក​ Philip Robinson នាយក​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ីស​ បាន​លើក​ឡើង​ថា​ ក្រោយ​ពី​អវត្ត​មាន​របស់​លោក​សាស្ត្រា​ចារ្យ បេ​អាត រី​ច​ឈ្នឺ (Dr. Beat Richner) មូលនិ​ធិ​ស្វ៊ីស​បាន​ចាប់ផ្តើ​ម​គិត​គូរ​ពី​ការ​តម្រង់​ទិស​ដៅនិ​ង​រៀបចំ​អ្នក​ជំនាន់ក្រោ​យ​ស​ម្រា​ប់​មូល​និធិ ក្នុ​ងនោះ​រូប​លោក​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​មូលនិ​ធិ​ជំនា​ន់ទី​៣ដែ​លមា​ន​តួនាទី​ក្នុងការ​ស្វែងរក​សប្បុរ​សជន​មក​ជួយ​ទ្រទ្រង់​ដល់​មូល​និធិ​ឱ្យ​បាន​យូរ​អង្វែង​បន្ត​ទៀត​។​

​លោក​បាន​បន្ត​ថា​៖«​មូល​និធិ​គន្ធបុ​ប្ផា​ស្វ៊ីស ​ប្តេជ្ញាចិ​ត្ត​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ព្រម​ទាំង​បាន​និង​កំពុង​រៀបចំ​គ​ម្រោ​ង​ការ​ផ្សេងៗ​ដើម្បី​អាច​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​តទៅ​ទៀត​ដូច​ជា​គម្រោង​សហ​ប្រតិ​បត្តិការ​មន្ទីរ​ពេទ្យ​និង​សាកល​វិទ្យា​ល័យ​ជា​ដើម​ដោយ​បាន​បញ្ជូន​សា​ស្ត្រា​ចារ្យ​ជំនាញ​ ឯកទេ​សមក​ជួយ​ដល់​មន្ទីរ​ពេទ្យ​ជា​ប្រចាំ​ផង​ដែរ​»​។​


​ជុំវិញ​ការលើ​កឡើង​​នេះ លោ​ក​ ឈាង ​រ៉ា រដ្ឋម​ន្ត្រី​ក្រសួង​សុខាភិ​បាល បាន​ស្វាគ​មន៍ និង​ថ្លែង​អំណរ​គុណ​ដល់​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ីស ដែល​បាន​សហ​ការ​និង​គាំទ្រ​មន្ទី​ពេទ្យ​នេះ ​ជាពិសេស​ចំពោះ​លោក ​Beat Richner ដែលជា​ស្ថាប​និក​មន្ទី​រពេទ្យ​គន្ធ​បុប្ផា ​និង​ជា​ស្ថាប​និក​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ីស ​តាំងពី​ឆ្នាំ​១៩៩២ ​និង​ផ្តល់​កា​រគាំទ្រ​ដល់​ការ​ដំណើរ​ការ​មន្ទីរ​ពេទ្យ​នេះ​។​

​លោក​មាន​ប្រសាសន៍​ថា​៖«​មូល​និធិ​គន្ធបុប្ផា​ស្វ៊ីស ​បាន​ជួយ​ជាច្រើន​ តាម​រយៈ​ការ​ទ្រទ្រង់​ប្រព័ន្ធ​ព្យាបា​ល​សុខ​ភាព​ដល់​កុមារ​កម្ពុជានិ​ង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ព្រម​ទាំង​បាន​បំពាក់​សម្ភារ​បរិក្ខារ​វេ​ជ្ជ​សាស្ត្រ​ទំនើប​ជា​បន្ត​បន្ទាប់​រហូត​មក​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​លាន​នាក់​រយៈ​ពេល​៣០​ឆ្នាំ ​កន្លង​មក​នេះ​»​។​


​បន្ថែម​​ពីនេះលោ​ក​ក៏​បាន​បញ្ជាក់​ជំហរ​របស់​ក្រសួងសុ​ខាភិ​បាល​ និង​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការគាំទ្រ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា ​និង​បាន​ថ្លែង​អំណរ​គុណ​ដល់​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ីស ​ចំពោះ​ការប្តេជ្ញា​ចិត្ត​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ព្រម​ទាំង​ស្វែង​រក​គម្រោង​នានា​ដើម្បី​គាំទ្រ​មន្ទីរ​ពេទ្យ​ ទាំង​បច្ចេក​ទេស​ និង​ដំណើរ​ការ​សេវា​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​កុមារ​ ផង​ដែរ​។​

​ជុំវិញ​រឿង​នេះ​​ដែរ ​លោក នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវ​សាស្ត្រ ​វេជ្ជ​សាស្ត្រ ​និង​កសិ​កម្ម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​សារ​ទរ​ចំពោះ​មូល​និធិ​ស្វ៊ីស​ដែល​គ្រោង​បញ្ជូន​សាស្ត្រា​ចារ្យ​ជំនាញ​ឯក​ទេសម​កជួ​យ​ ​មន្ទីរ​ពេទ្យ​គន្ធបុ​ប្ផា ដោយ​លោក​ថ្លែង​ថា​នេះជា​​រឿង​ដ៏សំខាន់​ណាស់​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​គ្រោង​សហ​ការ​ជាមួយ​សាកល​វិទ្យាល័យ​​នានា ​ដោយ​មាន​បញ្ជូន​សាស្ត្រាចា​រ្យ​ជំនាញ​មក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​គឺ​សំខាន់​ណាស់​ ព្រោះថា​​មន្ទី​រពេទ្យ​គន្ធ​បុ​ប្ឆា​ជា​គំរូ​នៃ​មន្ទីរ​ពេទ្យ​នៃ​សេចក្តី​ស្រឡា​ញ់​ចំពោះ​មនុស្ស​ជាតិ​ហើយ​មន្ត្រី​បុគ្គ​លិក​ពេទ្យ​នៅ​ទីនោះ​សង្គ្រោះ​កុមារ​បាន​ល្អប្រកបដោយ​​វិជ្ជាជីវៈ​។ហេតុ​នេះ​ខ្ញុំ​ក៏​សំណូម​ពរ​ឱ្យ​រដ្ឋាភិ​បាល​ខិតខំ​រក្សា​ទំនាក់​ទំនង​ជាមួ​យ​មូល​និធិ​នេះ​ឱ្យបាន​ល្អ​»​។

​យោងតា​ម​របាយ​ការណ៍​សង្ខេបរ​បស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ឱ្យដឹ​ងថា រ​យៈពេល ៦ ​ខែ ឆ្នាំ​២០២៣ ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ផា បាន​ពិនិត្យ​និង​ព្យា​បាល​កុមារ​សរុប​ប្រមាណ៥​០ម៉ឺ​ន​នាក់ ​ក្នុងនោះ​មាន​កុមារ​ឈឺ​ធ្ងន់ៗ​ប្រមាណ ​៩ ម៉ឺន​​នាក់ ត្រូវបា​ន​ទទួល​ឱ្យ​សម្រាក​ព្យាបា​ល ​ដែល​ចំនួន​នៃ​ការ​សម្រាក​ព្យាបា​ល​នេះ​បាន​កើន​ឡើង​ជាង​១០០​ភាគ​រយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។
 
​របាយ​កា​រណ៍​បន្តថា​ ក្នុង​ចំណោម​កុមារ ​៥០ ម៉ឺន​នាក់​នោះ​មាន​កុមារ​ឈឺ​ចំនួន ​៣៩២ ០៣៤ នាក់ ត្រូវ​បាន​ពិនិត្យ​ព្យា​បាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅដែល​កើន​៥២ភា​គរយ ​ច្រើនជា​ង​ឆ្នាំ​ ២០២២​។

ក្នុង​នោះ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​៨៨ ​៩៣០នា​ក់បាន​សម្រាក​ព្យា​បាល​ដែល​កើន​១០៨​ភាគ​រយច្រើ​នជា​ង​ឆ្នាំ២០២២ ​ហើយក្នុ​ងនោះ​ដែរ​មាន​កុមារ​ចំនួន​១ ៣២៦នា​ក់ មាន​ជំងឺ​គ្រុនឈា​ម​ធ្ងន់​ធ្ងរ​ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទី​រពេទ្យ​គន្ធ​បុប្ផា។​

​ដោ​យឡែក​នៅ​​ដដែល​នោះ​ លោក ​កុយ ​វ៉ាន់​នី រដ្ឋលេខា​ធិកា​រ​ក្រសួង​សុខាភិ​បាល បាន​ជួប​ពិភាក្សា​កា​រងា​រ​ជាមួ​យ​នឹង​លោក​តាកា​ហា​ស៊ី ហ្វូ​មី​អាគី (Fumiaki Takahashi) ប្រធាន​សមា​គម​​ជប៉ុន​-​កម្ពុជា​ និង​គណៈ​ប្រ​តិភូ​ដែល​​មកពី​ក្រុម​ហ៊ុន​សហគ្រា​ស​ចំនួន​២៦​ផងដែ​រ នៅ​ទីស្តី​ការ​ក្រ​សួង​។​

​នៅក្នុ​ង​ជំនួ​ប​នោះ លោក ​តាកាហាស៊ី ហ្វូ​មី​អាគី លើក​ឡើងថា​ ក្រុមកា​រងារ ស​ហគ្រាស​ធុន​តូច និង​មធ្យម​របស់​​ជ​ប៉ុន​បា​ន​ចាប់​អារ​ម្មណ៍​ចង់​បណ្តាក់​ទុនវិ​និយោគ​លើ​វិស័យ​សុខាភិបា​លនិង​​ស្នើសុំ​ការណែ​នាំ​ក៏ដូច​ជា​សុំ​ការ​សហ​ការ​គាំទ្រ​របស់​ក្រសួងសុ​ខា​ភិបាល​ផង​ដែរ​។​

​លោក​បន្ត​ថាស​ហគ្រា​ស​ធុន​តូច​និង​មធ្យម​ទាំង​នេះចង់​វិនិយោ​គ​លើ​ផលិតផ​ល​គ្រឿងស​ម្អាងនិ​ងការ​បណ្តុះបណ្តាល​ ការថែ​រក្សា​សម្ផស្ស ការ​វិនិយោ​គ​បណ្តុះប​ណ្តាល​ការ​ថែទាំ​​មនុស្ស​ចាស់និ​ង​រៀបចំ​មន្ទីរ​ពេទ្យ​ដែល​ស្ថិត​ក្នុង​គម្រោង​អភិវ​ឌ្ឍន៍​JICA ព្រម​ទាំង​ការ​បង្កើត​ការិយា​ល័យ​របស់ស​មាគ​ម​ជប៉ុន​-​កម្ពុជានៅ​កម្ពុ​ជានា​ឆ្នាំ​ខាង​មុខ​។​

​ទ​ន្ទឹមនឹ​ងនោះ ​លោក កុយ វ៉ាន់​នី បាន​បង្ហាញ​ក្តី​រីក​រាយនិ​ង​ស្វាគ​មន៍​សហ​គ្រាស​ធុន​តូចនិង​មធ្យម​របស់ជប៉ុន​ដែលច​ង់​មក​បណ្តាក់​ទុន​វិនិយោ​គ​នៅ​កម្ពុជា ​ដែលជា​ការឆ្លើយ​តប​នឹង​យុទ្ធ​សាស្ត្រ​អាទិភា​ព​សុខាភិបា​ល​របស់​​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជាដោ​យ​ផ្តោតលើ​​ភាពជា​​ដៃគូ​​សាធា​រណៈ​​និង​ឯក​ជន​ផ្ទាល់​ផងដែ​រ​។ 

​ជាមួយ​គ្នា​នេះលោក​​បាន​លើកទឹ​ក​ចិត្តដល់​សមាគ​ម​កម្ពុជា​-​ជប៉ុន​ ជាពិ​សេស​ក្រុមហ៊ុន​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ពិភា​ក្សា​ជាមួ​យ​មន្ត្រី​ជំនាញ​នៃ​ផ្នែក​នីមួយៗ​ដើម្បី​ស្វែងយ​ល់​ពី​យន្ត​ការ ​ការសម្រប​សម្រួល ​និង​ផ្តល់​ការ​ណែនាំ​ច្បាស់លា​ស់​ដល់​ក្រុម​ហ៊ុន ព្រម​ទាំង​បាន​អបអ​រសាទរ​សមា​គម​កម្ពុជា​-​ជប៉ុន​ដែល​ត្រៀម​នឹង​បើក​ទី​ស្នាក់កា​រ​នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​៕