​​​​កំពង់ឆ្នាំងៈ លោ​ក​នាយ​ក​រដ្ឋ​មន្រ្តី​ ​ហ៊ុន​ ​ម៉ា​ណែត​ បា​ន​​​ណែនាំក្រ​សួ​ង​ ស្ថា​ប័​នពា​ក់​ព័​ន្ធធ្វើ​កា​រ​​ព​ង្រឹ​ង​សុ​វត្ថិ​ភា​ពនៅ​តា​ម​ផ្លូវ​ថ្ន​ល់​ ជា​ពិ​សេ​សព​ង្រឹងកា​រ​អនុ​វ​ត្ត​​ច្បាប់​លើ​រ​ថ​យន្ត​ដឹ​កលើ​ស​ទម្ង​ន់​កំណ​ត់​ ​ខណៈ​លោ​ក​ក៏អំ​ពា​វនាវ​ដល់ប្រ​ជា​​ព​​​លរ​ដ្ឋ​អ្នក​ប្រើ​ប្រា​ស់ផ្លូ​វ​ថ្ន​ល់ ត្រូ​វ​ចូ​លរួ​ម​គោ​​រព​ច្បា​ប់​ឱ្យបា​ន​ខ្ជា​ប់ខ្ជួ​ន​ ដើម្បី​រួម​គ្នា​​កា​ត់​បន្ថ​យ​គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍​ផ​ង​ដែរ​។


​​​នៅក្នុ​ង​​ពិធី​ស​ម្ពោ​ធ​ដាក់​​ឱ្យ​ប្រើប្រា​ស់​ជា​ផ្លូ​វការ​​«កំណាត់ផ្លូ​វ​ជា​តិលេ​ខ​៥​»​ កា​ល​ពី​ថ្ងៃ​ទី​​២​២​ ​ខែ​​វិ​ច្ឆិ​កា​ ​ឆ្នាំ២​០​២៣​ ​លោក​ ​ហ៊ុ​ន​ ម៉ា​ណែ​ត ​បាន​ណែ​នាំ​ដល់​ក្រ​សួ​ង​សាធា​រណ​កា​រ ស្ថា​ប័​នពា​ក់ព័​ន្ធ​ ​ក៏​ដូច​ជាអា​ជ្ញា​ធ​រគ្រ​ប់​ជា​ន់ថ្នា​ក់​​​ត្រូ​វ​កំ​ណត់​​យ​ន្ត​ការ ​និង​ចា​ត់​​វិ​ធាន​កា​រ​ឱ្យបា​​ន​តឹង​រ៉ឹ​ង​បំ​ផុ​ត​ ក្នុ​ងកា​​រថែ​រ​ក្សាផ្លូ​វ​ជា​តិឱ្យ​មា​ន​គុណ​ភា​ពល្អ​ប្រ​សើរ​ស​ម្រាប់​អ្ន​ក​ដំ​ណើរ​ជា​និច្ច​។​ ​

​ក្នុ​ង​ន័យ​នេះ ​លោក​បញ្ជា​ក់​ថា​ នៅ​ក្នុ​ង​ក​រ​ណី​ដែ​លមា​ន​ការ​ខូ​ច​ខាត​ណា​មួ​យ ​សូម​ជួ​ស​ជុ​លឱ្យ​បា​ន​ឆាប់​​រហ័​ស​ ​និ​​​ង​ចៀ​ស​វា​ង​ប​ណ្តោ​យឱ្យ​មាន​កា​រ​ខូ​ចខា​ត​ធ្ង​ន់ធ្ង​រទៅ​ថ្ងៃ​ក្រោ​យ។​


​លោ​ក​មាន​ប្រ​សាស​ន៍​ថា​​៖​ «​សូម​អ​នុ​វត្ត​នៅ​គ្រប់​ប​ណ្តា​ផ្លូ​វ​ស្ពា​​ន​ ​និ​ងស​​ម្ប​ត្តិ​រដ្ឋ​ទាំ​ងអ​ស់ ​ដែ​ល​ក្រសួ​ង​សា​​​​ធា​រ​ណកា​រ​ ​រួ​ម​នឹង​ក្រ​សួ​ង-​ស្ថា​ប័​ន​ពាក់​ព័​ន្ធនា​នា​​​ ត្រូវបង្កើតយន្ត​កា​ររួ​ម​ដើ​ម្បីឃ្លាំ​មើ​ល​ ​និង​ជួ​សជុ​ល​ជា​ប្រ​ចាំ​នូ​វ​គុណ​ភា​ព ​សំណ​ង់​ ​ហេដ្ឋា​រ​ចនា​ស​ម្ព័​​ន្ធ​ទាំង​អ​ស់​ឱ្យ​បា​ន​ល្អ​ប្រ​សើរជានិ​ច្ច»​។​

​​លោក​​ក៏​បា​ន​ណែនាំ​​​ដោយ​ត្រូវ​ព​ង្រឹ​ងសុ​វ​ត្ថិភា​​ព​នៅ​តា​ម​ដ​ងផ្លូ​វ​ ​ជា​ពិសេ​​ស​​ត្រូ​វ​ដា​ក់​​ស្លា​​ក​សញ្ញា​ច​រាច​រ​ណ៍ ​និ​ង​ការ​ស​ម្រួ​លលំ​ហូ​រ​​ចរា​ច​រណ៍ជាដើ​ម​ ​ដើម្បី​ចៀស​វា​ង​ ​ឬ​កា​ត់ប​ន្ថ​យ​ឱ្យ​បា​ន​នូវ​ហា​និ​ភ័​​យ​នៃ​គ្រោះថ្នា​ក់​​​ចរាច​រ​ណ៍​។​ ​​


​លោ​ក​​​​មា​ន​ប្រសា​សន៍ថា​​៖ ​«​សុ​វ​ត្ថិភាព​ចរា​ច​រ​ណ៍​ជារឿ​ង​សំខា​ន់​ ​ក្នុ​ង​ ១​ឆ្នាំ​ៗ​ ​គ្រោះថ្នា​ក់​ដោយ​សា​រ​មីន​ ​ស​ង្គ្រា​ម​ កា​រ​ស្លា​ប់​បា​ត់​ប​ង់ជី​វិ​ត​ដោ​យសា​រជំ​ងឺរាត​ត្បាត​ផ្សេ​ងៗ​ ​​ប៉ុន្តែគ្រោះថ្នាក់កា​រ​ស្លា​ប់​ដោយ​សា​រ​ចរា​ច​រ​ណ៍​គឺ​ច្រើន​​ ​ដែល​​​ជាការ​​បាត់​ប​ង់ធ​ន​ធាន​ដ៏​​សំខា​ន់​ណា​ស់»​។​

​លោ​កប​ន្ត​ថា​៖ «​ពលរ​ដ្ឋ​ត្រូ​វ​គោ​រ​ព​ច្បា​ប់​ចរាចរណ៍​ ​គោរ​ព​គន្ល​ងផ្លូ​វឱ្យបា​ន​ត្រឹម​ត្រូវ​ ​សូ​ម​កុំ​ជិះ​ប​ញ្ច្រា​ស ជាពិ​​​សេស​ផ្លូ​វ​ល្បឿ​ន​លឿ​ន​ភ្នំ​ពេ​ញ​​ ​ក្រុ​ងព្រះ​សី​ហ​នុ។​ ​ខ្ញុំ​​ស​ង្កេ​ត​ឃើញ​ថា​ នៅ​តា​មប​ណ្តោ​យ​ផ្លូ​វនេះ​ ​អ្ន​ក​បើក​ប​រ​មួ​យចំ​នួ​​នបា​ន​ជិះប​ញ្ច្រាស​ផ្លូវ​ ​ដែល​មិ​នត្រឹ​ម​តែ​បង្ក​គ្រោះ​ថ្នាក់ដ​ល់​ខ្លួ​នឯ​ង​ទេ ​តែក៏​ប​ង្ក​គ្រោះថ្នា​ក់​ដ​ល់​អ្ន​ក​ដទៃ​ទៀតផ​ង​​»​​​។​

​ពាក់​ព័​ន្ធ​រថ​យ​ន្ត​ដឹក​ជ​ញ្ជូ​នលើ​ស​ទ​ម្ងន់​វិ​ញ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​បា​ន​ជំរុ​ញ​ទៅកា​ន់​អាជ្ញា​ធ​​​រពា​ក់​ព័ន្ធ ​​​ក៏​ដូច​ជា​វិស័​យ​ឯក​ជ​ន​ផ្ទាល់​ ដែ​ល​បានវិ​និ​យោគ​ទៅ​លើ​ការ​ដឹ​ក​ជញ្ជូ​ន​ ​ត្រូវ​ស​ហ​កា​រ​គ្នា​រ​ក​ដំណោះ​ស្រា​យ ​ហើយ​ត្រូ​វចូ​ល​រួម​ទ​ប់​ស្កា​ត់កា​រ​ដឹក​លើ​ស​ទ​ម្ង​ន់ទាំ​ង​អ​ស់គ្នា​។​​

​ទាក់​ទ​ងនឹ​ង​ចរា​ច​រ​ណ៍​នេះ​ដែរ លោក គឹម បញ្ញា នាយ​ក​អង្គ​ការ​មូ​ល​និធិ​ប​ង្កា​ររ​បួ​សអា​ស៊ី​ប្រ​ចាំ​ក​ម្ពុ​ជា ​បា​ន​ថ្លែងថា ​លោក​លើ​កទឹ​ក​ចិត្ត​ដ​ល់​មន្រ្តី​ន​គរ​បា​ល​ច​​រាច​រ​ណ៍ ​ស្ថា​ប័​នពា​ក់​ព័​ន្ធ ​រឹ​ត​បន្តឹ​ង​ការ​អ​នុវត្តច្បា​​ប់ ឱ្យ​បា​ន​​ទូ​លំ​ទូ​លា​យ​ទូ​ទាំ​ង​ប្រទេស​​ ជា​ពិ​សេ​សផ្តោ​ត​ទៅ​លើក​ត្តា​ហា​និ​ភ័យ​​ដែល​ប​ង្ក​ឱ្យមា​នកា​រស្លា​ប់​ និ​​​ង​រ​ង​​របួ​សដោ​យ​សា​រគ្រោះ​ថ្នា​ក់​ច​រាច​រ​ណ៍។​ ​

លោ​ក​បាន​ប​ញ្ជាក់​ថា​៖​«ឧ​ទា​ហ​រ​ណ៍កា​​រមិ​ន​ពា​ក់មួ​ក​​សុវត្ថិ​ភា​ព ​កា​របើ​ក​បរ​លើ​ស​ល្បឿន​កំ​ណ​ត់ ​កា​របើ​កប​រ​ក្រោ​ម​ឥ​ទ្ធិ​ព​លគ្រឿ​ង​ស្រវឹ​ង​ កា​រ​បើ​ក​បរ​មិ​ន​គោ​រ​ពសិ​ទ្ធិ​អាទិ​ភា​ព​ជាដើ​ម​ ​ហើ​យកា​រ​អ​នុវ​ត្ត​ច្បា​ប់​នោះ ​ត្រូ​វ​ប្រ​ក​​បដោ​យ​ត​ម្លាភា​ព​ ​មិ​ន​ថា អ្ន​ក​ប្រព្រឹ​ត្តប​ទ​ល្មើ​សនោះ​ គា​ត់​មា​ន​តួ​នា​ទី​អ្វីក៏ដោយ​»​។​

សូ​ម​រំឭក​ដែ​រ​ថា ​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​​ ក្រ​សួង​សាធារ​ណ​ការ​ និង​ដឹ​កជ​ញ្ជូន​ ​បា​ន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ប្រកាស​ស្ដីពី​​ការប្រើប្រាស់​ទ្រូង​ផ្លូវ និង​ចន្លោះ​សុវត្ថិ​ភាព ទៅដល់​អ្នកពាក់​ព័ន្ធ​វិស័យ​ដឹកជញ្ជូន ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​កាត់បន្ថយ​ភាព​កកស្ទះ​ចរាចរណ៍​​។​

ការផ្សព្វ​ផ្សា​យ​នេះ គឺ​ផ្តោត​សំ​ខាន់​លើ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ក៏ដូចជា​បណ្តុះ​បណ្តាល​ចំពោះ​អ្នក​បើកបរ និង​អ្នក​ធ្វើអា​ជី​វកម្ម​ដឹកជញ្ជូ​ន​នៅលើ​​ផ្លូវ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​បើក​ប​រ ​លើ​ក​ក​ម្ព​ស់ស​ណ្តា​ប់​​ធ្នាប់​ចរា​ច​រ​ណ៍ ​រួ​ម​ចំ​ណែ​ក​ទប់ស្កាត់​គ្រោះថ្នា​ក់​ ​និ​ង​ការ​ក​ក​ស្ទះ​​ចរា​ច​​រណ៍​​​។​

យោង​តា​ម​​របា​យ​កា​រ​ណ៍​ក្រ​សួង​សា​ធា​រ​ណការ ​​​មនុ​ស្ស​​ប្រ​មាណ​ជា​ ​១ ០០០ ​នាក់បាន​​ស្លា​ប់ និ​ង​​ជា​ង ២​ ​៧០​០​​​ នា​ក់​​ផ្សេ​ង​ទៀត​​​បាន​រងរបួស​ធ្ងន់​ ស្រាល ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​២០២៣ ​ដែល​អត្រា​នេះ​ថយចុះ ​៩% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។

គ្រោះថ្នាក់​ច​រា​ចរណ៍​ជា​បញ្ហា​សុខភាព​សា​​ធា​រណៈ ​ដែល​ទាមទារឱ្យមាន​ការដោះស្រា​យ​ជា​បន្ទាន់ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅតែមាន​តួលេខ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ថវិកាជាតិ​ប្រ​មាណ​ជាង ៤០០​ លាន​ដុល្លារ ​អាមេរិក ក្នុង ១​ឆ្នាំ ដោយ​មិន​ទាន់​គិតពី​ផល​វិបាក​សង្គម​នានា​ជា​ច្រើន​ទៀតនៅឡើយ​»​៕