​ភ្នំពេញៈ អ​គ្គ​នា​យ​​កដ្ឋានគោ​លន​យោបា​យ​ ​និង​យុ​ទ្ធ​​សាស្ត្រ​​នៃ​ក្រសួ​ងបរិ​ស្ថា​ន​ ​រៀប​ចំ​សិក្ខា​សា​លា​ពាក់​ព័​ន្ធ​នឹ​ង​ការលើ​​ក​​​ក​ម្ព​ស់ប​រិ​ស្ថា​ននិ​ង​កា​រ​អភិ​វ​ឌ្ឍប្រ​ក​ប​ដោ​​យចី​រ​ភាព​ ដែ​ល​នឹង​រៀ​ប​ចំ​ជាគោ​ល​ន​យោ​បាយ​​ និ​ងយុ​ទ្ធ​សា​ស្ត្រ​ទាំង​ក្រប​ខ័ណ្ឌ​ជា​​តិ ​និ​ងអ​​ន្តរ​ជា​តិ​រ​យៈ​ពេ​ល ​២​ថ្ងៃ។​


​សិ​ក្ខាសា​លា​នេះ​​​ធ្វើ​ឡើង​ សំ​ដៅ​ធា​នាគុ​ណភា​ព​បរិ​ស្ថា​ន ​តុ​ល្យភាពនៃ​ប្រ​ព័​ន្ធអេកូ​ឡូ​ស៊ី​ សុ​ខុ​មាលភា​​ព​ស​ង្គម​ ​និ​ង​ការ​រ​ស់នៅ​ប្រ​ក​ប​ដោ​យ​ចីរ​ភា​ព​ ​ស្រ​ប​តាម​​ផែ​ន​កា​ររ​ដ្ឋាភិបា​ល​។​​​​

តា​ម​រយៈ​ហ្វេ​ស​ប៊ុក​ក្រ​សួង​​ប​រិ​ស្ថា​ននៅ​ថ្ងៃ​ទី២​​១​ ខែ​វិ​ច្ឆិ​កា សិ​ក្ខា​សា​លានេះ​រៀ​ប​ចំ​ឡើ​ង​​​នៅថ្ងៃទី​២​០​ និ​ង​២១​ ​ខែ​វិច្ឆិ​កា​ ​​​ដែ​លមា​ន​កា​រ​ចូ​​​លរួ​ម​ពីម​​ន្ត្រីនៃ​អ​គ្គនា​យក​ដ្ឋា​ន ​គោ​លន​យោ​បា​យ​ ​និង​​យុទ្ឋសាស្រ្ត​ ​ដែ​ល​​ធ្វើ​ឡើង​ក្នុ​ង​​គោ​ល​បំ​​ណ​​ង​ពិនិ​ត្យ​វ​ឌ្ឍន​ភា​ព​ ​ប​ញ្ហាប្រ​ឈ​ម ​ទិ​ស​ដៅចំ​ពោះ​មុខ​ ​វិ​ធី​សាស្ត្រ ​និ​ងម​ធ្យោ​បាយ​អ​នុ​វ​ត្ត​ន៍​ ​ដើ​ម្បី​អនុ​ញ្ញា​​តឱ្យ​មន្ត្រី និ​ង​ថ្នា​ក់ដឹ​ក​នាំបា​ន​ពិ​ភាក្សា​គ្នា​ជុំវិ​ញ​បញ្ហា​ទាំង​នេះ។​ 


​លោក​ជួ​ប​ ​ប៉ារី​ស៍ ​រ​ដ្ឋ​លេ​ខា​ធិកា​ក្រ​សួ​ង​ប​រិ​ស្ថាន​ ​បាន​លើ​ក​ឡើង​ថា​​ ​​រ​ដ្ឋាភិ​បា​ល​បានប​ង្កើ​តក្រុ​​ម​ប្រឹ​ក្សា​ជាតិ​​​អភិ​វ​ឌ្ឍ​ន៍​ ដោ​យ​ចី​រ​ភា​ព ​​(​ក.ជ.អ.ច.) ក្នុ​ង​​​គោ​ល​បំណ​ង​លើកកម្ព​ស់​ការ​អភិ​វ​ឌ្ឍដោយ​ចីរ​ភា​ព​ ​ដើម្បី​រ​ក្សា​បាន​នូវ​តុល្យ​​ភា​ព​រវា​ង​សេ​ដ្ឋកិ​ច្ច​ ប​រិ​ស្ថា​ន ​ស​ង្គ​ម​ និ​ងវ​ប្ប​ធម៌​​រ​បស់ជា​តិ។​​​

​លោ​កប​ញ្ជាក់​ថា ​ក្រុ​ម​ប្រឹក្សា​ជា​តិនេះ​​មាន​ក្រុ​មកា​រ​ងារ​ចំ​នួន​ ៧​ រួ​ម​មាន​៖​ កា​រ​ប្រែ​ប្រួល​អា​កា​ស​ធា​តុ,​ ​វិ​ទ្យា​សា​ស្ត្រ​បច្ចេ​ក​វិទ្យា​ ​និង​ន​វានុ​វ​​ត្តន៍​,​ ជី​វៈ​​ចម្រុះ​​, ​ទី​ក្រុ​​ងនិ​រន្ត​រភា​ព​,​ ​ថាម​ព​លនិ​រ​ន្ត​រភា​ព​, ​ផ​លិ​តក​ម្ម​ ​និ​ងកា​រ​ប្រើប្រា​ស់​ដោ​យ​ចី​រ​ភា​ព​,​ ​និ​ងថា​ម​ព​ល​នុយ​ក្លេ​អ៊ែ​ ​ដែល​មា​ន​អ្ន​​កក​ម្រិ​តប​ច្ចេក​ទេ​សមក​ពីអ​​​ន្ត​រក្រ​សួ​ង​ ​ដើ​ម្បី​ផ្តល់​យោ​បល់​ ​​ក្នុ​ងកា​រ​ក​សា​ងគោ​ល​នយោ​បាយ​ ​និ​ង​ផែ​នកា​រ​យុ​ទ្ធ​សា​ស្ត្រ​ជា​តិ​។​​


​លោក​ ​ជួ​ប​ ប៉ា​រី​ស៍​ បា​ន​​ស​ង្ក​ត់ធ្ង​ន់​ថា៖​ ​«​អគ្គ​នា​យ​ក​ដ្ឋាន​គោ​ល​នយោ​បា​យ​និ​ង​យុទ្ធ​សា​ស្ត្របា​ន​ត្រៀ​ម​ខ្លួ​ន​ក្នុង​ការ​សម្រ​ប​ទៅ​នឹ​ង​ការ​ផ្លា​ស់ប្តូ​រ​ប​រិប​ទ​នៃ​ការ​អ​ភិ​វ​ឌ្ឍ​ទាំង​ក្នុ​ងក្រ​ប​ខ័​ណ្ឌ​ជា​តិ​ ​និ​ង​អន្ត​រ​​ជា​តិ ដើម្បី​រួមចំ​ណែ​​ក​ជំ​រុញ​ស​មា​ហរ​ណ​កម្ម​វិ​ធា​នកា​រគោ​ល​នយោ​បា​យជា​តិ​ជា​​យុ​ទ្ធសា​ស្ត្រ​ ​​ជាពិ​សេ​សក្នុ​ង​វិស័​យ​​បរិស្ថាន និង​ការ​អ​ភិវ​ឌ្ឍ​ដោ​យចី​រ​ភា​ព ​តា​មរយៈការ​បង្កើ​ន​ប្រសិ​ទ្ធ​ភាព​ ​និ​ងយន្ត​កា​រអ​នុ​វ​ត្តឱ្យ​បា​នកា​ន់​តែ​ប្រសើ​រ​»​​។​​​

​លោ​កបា​ន​​​បន្ថែ​ម​ថា ​គោ​លន​យោ​បាយ​និ​ងយុ​ទ្ធសា​ស្ត្រ​ទាំ​​ងនេះ​សំដៅ​ធា​នា​គុ​ណភា​ព​ប​រិ​ស្ថាន​ ​តុ​ល្យភា​ព​ប្រ​​​ព័ន្ធ​អេ​កូឡូ​ស៊ី​ ​សុ​ខុ​មា​លភា​ព​សង្គ​ម​ ​និ​ងកា​រ​​រស់​នៅប្រ​ក​ប​ដោយ​ចី​រភា​ព​ ដើ​​ម្បីប្រ​យោ​​ជ​ន៍​យយូ​រអ​ង្វែ​ង​រ​​​ប​ស់ប្រ​ជា​ជន​ក​ម្ពុ​ជាគ្រ​ប់​រូ​ប​ និ​ង​​គ្រប់​ជំ​នាន់​​។​​

​​​លោក ​សា​ម​ អ៊ីន រ​ដ្ឋ​លេ​ខាធិ​កា​រ​នៃ​ក្រសួ​ងប​រិ​ស្ថាន​ ​បា​នប្រា​ប់​​​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​​​២​២ ​ខែ​វិ​ច្ឆិ​កា​​ថា​​ រ​ដ្ឋា​ភិ​បា​ល​​ ​ជា​​ពិ​សេ​ស​ក្រ​សួ​ង​បរិ​ស្ថា​ន​បា​នយ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ជាខ្លាំ​ង​លើ​ការ​ដា​ក់​ចេ​​ញយុ​ទ្ធ​សា​ស្ត្រនិ​ង​គោ​ល​ន​យោ​បា​យ​សំដៅ​ធ្វើ​ឱ្យ​វិ​ស័​យ​ប​រិ​ស្ថាន​មាន​ភាពល្អប្រសើរ​ដើ​ម្បីធា​នា​ការ​អភិ​វ​ឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​-ស​ង្គ​​ម ​ប្រ​កប​​ដោយ​ចី​រភា​ព ​និ​ង​មាន​​ភា​ព​ធន់​នឹ​ង​បម្រែ​ប​ម្រួ​ល​អាកា​ស​ធាតុ​។​ តួ​យ៉ា​ង​ការ​ដា​ក់​ចេ​ញ​នូវយុ​ទ្ធ​សាស្ត្រ​ច​ក្រា​វិ​ស័យ​ប​រិ​ស្ថា​ន ​កា​លពី​ពា​ក់​កណ្តា​ល​​ខែវិ​​ច្ឆិ​កា​ កន្លងទៅ​ ឈា​នទៅ​រ​ក​​ភា​ព​ស្អា​ត ​បៃ​តង​ ​និង​ចីរភាព។​

លោក​ព​ន្យ​ល់​ដូ​ច្នេះថា​៖​ «​ភា​ពស្អា​ត​ ​សំ​ដៅ​លើកា​រ​គ្រ​ប់​គ្រ​ងសំ​​ណ​ល់រឹ​ង​ ជា​ពិ​សេស​សំ​​រា​ម​ និ​ងប្លា​ស្ទិក​ ​កា​រ​គ្រ​​ប់​គ្រ​​ង​​ការ​បំ​ពុ​លខ្យ​​ល់ ​ទឹ​ក ​និ​ងដី​ ​ក៏​ដូ​ចជា​សំ​ឡេ​ង​ ​និ​​ង​រំញ័​រ​ជា​ដើ​ម»​​។​ 

​លោ​ក​ ​សា​ម​ ​អ៊ី​ន ​ប​ន្ត​ថា​ ភា​ព​បៃ​ត​ង ​សំ​ដៅលើ​កា​រគ្រ​ប់​គ្រ​ង​ព្រៃ​ឈើ​ អ​ភិរ​ក្ស​ជីវៈ​ច​ម្រុះ​ ​និ​ងប្រ​ព័​ន្ធ​អេ​កូឡូ​ស៊ី​ ​ក្នុ​ង​តំ​បន់​កា​រ​ពា​រ​ធ​ម្ម​ជាតិ​ ​ទាំ​ង​៧​៣​កន្លែ​ង​ ​ដែ​ល​គ្រ​ប​ដណ្ត​​ប់​លើ​ដី​ព្រៃ​ប្រមា​ណ​ ៧,​២​លាន​​ហិ​ក​តា​ ​និ​ងកា​រ​ដាំ​ដើ​មឈើ​ ​និង​ស្តា​រ​ព្រៃ​ឈើឡើ​ង​វិ​ញ។ ចីរ​ភា​ព​ សំ​ដៅ​លើ​កា​រ​អ​នុ​លោម​តា​មយុ​ទ្ធ​សា​ស្រ្ត​បញ្ច​កោ​ណ ​កា​រ​ស​ម្រ​ប​សម្រួ​ល​ជា​មួ​យ​ក្រ​សួង​ស្ថាប័​ន​ពា​ក់​ព័​ន្ធ ​និ​ង​កិ​ច្ច​ស​ហ​ការ​ជា​មួយ​ដៃ​គូ​អ​ភិ​វឌ្ឍ​ន៍។​

​លោ​ក​ស​ង្កត់​ធ្ង​ន់​ថា​ ៖ ​«​គោ​លន​យោ​បាយ​ ​និ​ង​យុ​ទ្ធ​សា​ស្ត្រ​ ​ផ្នែក​ប​រិ​ស្ថា​ន​នេះ មា​​នសា​រៈ​សំ​ខាន់​ខ្លាំ​ង​ណាស់​ ​ដើ​ម្បី​កំ​ណ​ត់ទិ​ស​ដៅ​ ស​ក​ម្ម​ភាព​ជា​អា​ទិភា​ព​ដ​ល់​ផ្នែក​ពា​ក់​ព័​ន្ធ​ ​និង​ដៃ​គូ​អភិ​វ​ឌ្ឍន៍​ ​អា​ចធ្វើ​កា​រ​រួ​ម​គ្នា ​ដើ​ម្បី​សម្រេ​​​ច​គោ​ល​ដៅ​លើ​ភាព​​ស្អាត​ បៃតង​ ​និង​ចី​រ​ភាព នេះ»​។​​

​ចំ​ណែក​លោ​ក​ហេង​ ​គឹ​ម​ហុង​​ ប្រ​ធា​ន​​​ក​ម្មវិ​ធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​(C​YN​)​បា​ន​ថ្លែង​ថា នេះ​ជារឿងល្អ​ដែ​​លរ​ដ្ឋា​ភិបា​ល​ ​ជា​ពិ​សេ​សក្រ​សួ​ង​ប​រិស្ថា​ន​គិ​ត​គូ​រពី​យ​ន្ត​កា​រប​ង្កើ​ត​គោ​​លន​យោ​បា​យ ​និ​ងយុ​ទ្ធសា​ស្ត្រ​សម្រា​ប់​កិ​ច្ចគាំ​ពា​រ​បរិ​ស្ថា​ន ​និ​ង​ការ​អ​ភិ​វ​ឌ្ឍ​ប្រ​ក​ប​ដោ​យចី​រ​ភាព​​នេះ​ ប៉ុ​ន្តែ​ក្នុ​ង​គោ​លន​យោ​បា​យទាំ​ង​នេះ​ ​លោក​ចង់​ឃើ​ញ​រដ្ឋា​ភិ​បាល​ប្រ​មូ​លធា​តុ​ចូ​ល​ពី​ដៃ​គូ​ពាក់​ព័​ន្ធ​ដើ​ម្បីឱ្យ​​​​មាន​ល​ក្ខ​ណៈ​គ្រ​ប់​ជ្រុង​ជ្រោ​យ​។
​​
​លោ​ក​បន្ត​៖​ «​ខ្ញុំគាំទ្រ​ណា​ស់​លើយុ​ទ្ធ​សា​ស្ត្រ​ការ​ពា​រ​ប​រិស្ថា​ន​នា​​នា​ ហើ​យក៏​ច​ង់​ឱ្យ​គោល​ន​យោបា​យ​ទាំ​ងចា​ស់​ ​ទាំ​ង​ថ្មី ​ស្រ​ប​នឹង​ស្ថា​ន​ភា​ពប្រ​ទេ​សក​​ម្ពុជា​។​ ​ខ្ញុំ​ជំរុ​​ញឱ្យ​ក្រ​សួ​ងបរិ​ស្ថា​ន​សហ​កា​រ​ជាមួ​យ​ភាគី​ពា​ក់​ព័​ន្ធ​ ​​ហើ​យ​ការពា​រ​គ​ម្រ​ប​ព្រៃ​ឈើ​ឱ្យ​បា​ន​ ៦០ភាគរយ គួរ​តែ​ជាចំ​ណុច​អា​ទិ​ភាព​ ​បូ​ករួ​ម​អ​​ព្យាក្រឹ​តកាបូ​ន​»​​​។​ 

​លោ​ក​​​ថា ​ជា​មួ​យកា​រ​បង្កើ​ត​គោ​លន​យោ​បាយ​ ​ក៏​ត្រូ​វមា​នកា​រ​អ​នុ​វត្ត​ឱ្យ​មា​ន​ប្រសិ​ទ្ធ​ភាព​ ​ហើ​យ​លោក​ក៏​ស្នើ​ដល់​រ​ដ្ឋាភិបាល​ពិ​ចា​រ​ណាឱ្យប​ណ្តា​ក្រុ​ម​ហ៊ុន​ ​រោ​ងច​ក្រ​ស​ហគ្រា​ស​ធំៗ​ចូ​ល​រួ​ម​វិភា​គ​ទា​ន​កា​រ​ពារ​ប​រិ​ស្ថា​ន​ ដំឡើង​ត​ម្លៃប្លា​ស្ទិ​កនៅ​​លើ​ទី​ផ្សា​រ តា​ម​រ​យៈ​យ​ក​ពន្ធ​អា​ក​​រក្នុ​ង​ប្រ​ភេ​ទ​ពិសេ​ស​ ​ជា​ដើម៕