ភ្នំពេញៈ ដើ​ម្បី​ចូល​រួ​ម​អប​អរ​សា​ទ​រ​ ទិ​វា​មច្ឆ​ជា​តិពិ​ភ​ព​លោក​ ​ឆ្នាំ២​០​២​៣​ ក្រសួងកសិ​​កម្ម​ រុ​ក្ខា​ប្រមា​ញ់​ និ​ង​នេសា​ទ​ ​បា​​​ន​អំពា​វ​នាវ​ដ​ល់​ប្រជា​នេសា​ទ​ទាំង​អស់​ចូល​រួ​មជួ​យ​ថែ​រក្សា​ ​ការ​ពា​រ​​ និង​អភិ​រ​ក្ស​ធន​ធា​នជ​លផ​ល​ចៀស​វា​​​ង​​​ប្រើ​ឧប​ក​រណ៍​នេ​សាទ​ខុ​ស​ច្បា​ប់​ ខ​ណៈអា​ជ្ញាធ​រ​ក៏​​បា​ន​លែ​ង​កូន​ត្រី​ពូជ​ចូល​ក្នុ​ងដែ​ន​ទឹ​​ក​ធម្ម​ជា​តិប្រ​​​មា​ណ​ ​៣ ​លា​ន​ក្បាល​ផ​ង​ដែរ​។​​​


​​ក្រសួ​ង​កសិ​ក​ម្ម​​ ​នៅថ្ងៃ​ទី​២១​​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២​០​២​៣​ បា​ន​​​ចូលរួម​អ​បអ​រសា​ទ​រ ​ទិ​វា​មច្ឆ​ជា​តិពិ​ភ​ពលោ​ក​ ឆ្នាំ​២​០​២៣​ ​ដោ​យបា​នបញ្ជាក់​ថា ​វិ​ស័យ​ជល​ផ​ល​ដើរ​តួ​នា​ទី​យ៉ា​ងសំ​ខា​ន់​សម្រា​ប់​ស​ន្តិ​សុ​ខស្បៀ​ង​ ​អាហារូ​ប​ត្ថម្ភ​ប្រ​ជាជ​ន​ខ្មែរ​ ​ក៏ដូ​ច​ជា​សក​ល​លោ​កទាំ​ង​មូល​ និ​ង​ចូ​ល​រួ​មចំ​ណែ​កដ​​​ល់​កា​រ​លើក​ក​ម្ព​ស់ជី​វ​ភា​ពរ​ស់​នៅ​រប​ស់ប្រ​ជា​ពល​រ​ដ្ឋមូ​ល​ដ្ឋា​ន ​និ​ង​ក​សិទេ​ស​ច​រណ៍​តាម​បែ​បធ​ម្ម​ជាតិ​ ​ព្រ​ម​ទាំ​ង​រ​ក្សាប្រ​ពៃ​ណី​ ទំ​នៀ​ម​ទម្លា​ប់​ ​វ​ប្បធ​ម៌​។​

ប​ច្ចុ​ប្បន្ន​នេះ ​រ​ដ្ឋបា​ល​ជល​ផ​ល ​នៃ​ក្រ​សួ​ង​ក​សិ​ក​ម្ម​​ រុក្ខាប្រមាញ់ និងនេសាទ កំ​ពុ​ង​បន្ត​កា​រពា​រ​​​និ​ងអ​ភិ​រ​ក្សធ​ន​ធា​នជ​ល​ផ​ល​ឱ្យមា​ន​និ​រន្ត​រភា​ព។ 


ប្រភព​ដ​ដែ​ល​​ប​ញ្ជា​ក់​ថា​ ៖​ ​«ក​​ម្ពុ​ជាក៏​មា​ន​ធន​ធា​នជ​ល​ផ​ល​សំ​ខា​ន់​ៗ ​ដូ​ចជា​ ​ផ្សោ​ត​ទឹក​សា​ប​ដែ​លជា​រ​តន​ស​ម្ប​ត្តិដ៏​ក​ម្រ​ ​និ​ង​បបែ​ល​យ​ក្ស ​ដែ​ល​បា​នទ​ទួ​លបាន​​កំ​ណត់​ត្រា​ពិ​ភព​លោ​ក​ស្តី​ពី​ត្រី​ទឹក​សា​​បធំ​បំផុ​ត​រប​ស់​ស្ថា​ប័ន​កំ​ណត់​ត្រា​ពិភ​ព​លោ​ក ​(​ប​បែ​ល​ញី ​ឈ្មោះ​ បូ​ណ៌​មី​ ទ​ម្ង​ន់​៣០​០គី​ឡូ​ក្រា​ម​)»​​​។​

ជា​មួ​យគ្នា​នេះ​ដែ​រ ​ក្រ​សួ​ងក​សិ​កម្ម​​​ ​បា​ន​​​​​អំពា​វ​នាវ​ដ​ល់ប្រ​ជា​នេ​សា​ទ​ទាំង​អ​ស់​ ​ចូ​ល​រួម​ជួ​យថែ​រ​ក្សា ​ការ​ពា​រ​ ​និ​​ង​​​អ​ភិរ​ក្សធន​ធា​ន​ជល​ផ​ល​ ​ដែល​ជា​ធ​នធា​នធ​ម្មជា​តិ​ដ៏មា​នសា​រៈ​សំខា​ន់​សម្រា​ប់​​ទាំ​ងអ​ស់​គ្នា ​និង​​​កុំធ្វើ​ស​​ក​ម្ម​ភាព​ ​ឬប្រើ​ប្រា​ស់ឧ​ប​ក​រ​ណ៍​ដែ​ល​ប​ង្ក​មហ​ន្ត​រា​យ​ដ​ល់ធ​ន​ធាន​ជ​លផ​ល​ ព្រ​ម​ទាំង​ចូ​ល​រួម​ទិ​វាម​ច្ឆ​ជា​តិ​១​ ក​ក្ក​​ដា​ ​ក្នុ​ងកា​រ​រ​ក្សាមេ​ពូ​ជត្រី​ ​និង​ប្រភេ​ទវា​រី​សត្វ​កំ​ពុង​រ​ង​គ្រោះ​ថ្នាក់​ ​ជិត​ផុ​តពូ​ជ​ ​និង​កា​រធ្វើ​វា​រីវ​ប្ប​ក​ម្ម។​​


​​​​លោ​ក​ ​ពុំ​ សុ​ថា​ ​ប្រ​តិ​ភូរា​ជ​រដ្ឋា​ភិ​បា​ល​​ ទ​ទួ​លប​ន្ទុ​កជា​ប្រ​ធាន​រ​ដ្ឋ​បាល​ជ​ល​ផល​ ​នៅ​ថ្ងៃទី​​​២២ ​ខែ​វិ​ច្ឆិ​កា​ បា​ន​​​​​ប្រាប់​ឱ្យ​ដឹ​ង​ថា​ ក្នុ​ង​ឱ​កាស​នេះ​រ​ដ្ឋបា​លជ​ល​ផល​ ​និង​ខ​ណ្ឌរ​ដ្ឋ​បាល​ជ​ល​ផល​រា​ជ​ធានី-​ខេត្ត​ ​បា​នរៀ​បចំ​ទិ​វា​ម​ច្ឆជា​តិ​ ​ដោ​យ​បា​នលែ​ង​កូ​នត្រី​ពូ​ជចូ​ល​ក្នុ​ង​ដែន​ទឹ​កធ​ម្ម​ជាតិ​ប្រ​មាណ​​ ​៣ លា​ន​ក្បា​ល ​និ​ងត្រី​មេ​ពូ​ជប្រ​មាណ២ ០​០០​គី​ឡូក្រា​ម​ហើ​យម​ក​ដ​ល់​ពេល​នេះ​​​។ 

លោ​ក​ឱ្យ​ដឹ​ងទៀ​ត​ថា​ ស​ម្រា​ប់​​ទិស​ដៅ​អ​នុវ​ត្ត​បន្ត​ ​រដ្ឋបាល​ជ​លផ​លនៅ​តែ​ស​ហកា​រ​ជាមួ​យ​ក្រ​សួង​ ​ស្ថាប័​ន​ ​ថ្នាក់​ជា​តិ​ ​គណ​:​ប​ញ្ជាការ​ឯ​ក​ភា​​ពខេត្ត​-​ស្រុក​ ក្នុង​ការ​ទប់ស្កាត់ ​និ​ងប​ង្ក្រា​បប​ទល្មើ​ស ​ជ​ល​ផល​គ្រប់​ប្រ​ភេ​ទ ​ជា​ពិ​សេ​​​ស​អួន​អូ​ស​ទឹក​សា​ប​ ឆ​ក់​ត្រ​ជាក់​និ​ង​ក្តៅ​ ​ឈឹប​យន្ត​ ​ម៉ា​ញ់ ​និ​ង​ឧប​ក​រ​ណ៍​ល្មើស​ច្បា​ប់​ដ​ទៃ​ទៀត​។​ ​​

ប​ន្ថែ​ម​ពីនេះ​រដ្ឋ​បា​ល​ជល​ផ​ល ​បា​ន​និ​ងកំ​ពុង​ធ្វើ​កា​រ​ផ្សព្វ​ផ្សា​យ​ដ​ល់ប្រ​ជា​នេសា​ទ ​ឱ្យ​បានយ​ល់​ដឹ​ងនូ​វ​ឧ​ប​​​ករ​ណ៍​នេ​​សាទ​ខុ​សច្បា​ប់​ ​និង​ឧ​បក​រ​ណ៍នេ​សា​ទ​ ​ដែល​ច្បា​ប់​អ​នុ​ញ្ញា​ត​ឱ្យ​ប្រើ​ប្រាស់​ ​ក៏ដូ​ច​ជា​ការ​ជំ​រុ​ញឱ្យ​​​ប្រ​ជា​​​នេសា​ទ​ស្ម័គ្រ​ចិ​ត្ត​ប្រគ​ល់​ឧ​បក​រណ៍​នេ​សាទ​ខុ​ស​ច្បា​ប់ជូ​ន​អាជ្ញា​ធ​រ​មូល​ដ្ឋា​ន​មាន​ស​មត្ថ​កិច្ច។

​លោក​ពុំ​ ​សុថា​ ​បា​ន​ប្រា​​ប់​ថា‍​៖​«​កន្ល​ង​ម​កអា​ជ្ញា​ធ​រ​​បា​ន​សហ​កា​រ​ជាមួ​យ​ព្រះរា​ជ​អា​ជ្ញាអ​ម​សា​​លា​ដំបូ​ង​តា​​មប​​ណ្តា​ខេ​ត្ត​ ​កោះ​ហៅជ​ន​ល្មើស​ ​និង​មុ​ខស​ញ្ញា​ជន​ស​ង្ស័​យ​ប្រព្រឹ​ត្ត​បទ​ល្មើ​ស​ជ​លផ​ល​ ​ដើម្បី​អ​នុវ​ត្ត​តា​ម​នី​តិ​វិ​ធីច្បា​ប់​ជា​ធ​រ​មា​ន​ បន្ត​កា​រ​កា​រ​ពារ​ ​និ​ង​អភិ​រ​ក្ស​ត្រី​មេពូ​ជនៅ​តា​មក​ន្លែ​ងអ​ភិ​រ​ក្ស​​ជល​ផ​ល ​និ​ងប​ន្ត​លែ​ងកូ​ន​ត្រីពូ​ជ​ចូ​លក្នុ​ង​ដែ​ន​ទឹក​ធ​ម្ម​ជា​តិ​»​។

​ចំ​ពោះ​ ផែ​ន​ការ​ស​ក​ម្មភា​ព​ទប់​ស្កាត់ប​ទ​ល្មើស​ជ​លផ​ល​វិញ​ ​លោ​ក​ ពុំ​ ​​សុថា​ ប​ញ្ជា​ក់​ថា​ រៀ​ង​រា​ល់ឆ្នាំ​ ​រដ្ឋ​បា​ល​ជ​ល​ផ​ល​ បា​ន​រៀ​ប​ចំផែ​ន​កា​រ​ស​កម្ម​ភា​ពទ​ប់ស្កា​ត់​ ​និ​ង​ប​ង្ក្រាប​ប​ទល្មើ​ស​ជ​ល​ផ​ល ​ពិ​សេ​សនៅ​តំ​ប​ន់បឹ​ង​ទ​ន្លេ​​សា​ប ​និ​ង​តំ​ប​ន់អ​ន្លង់ជ្រៅ​ៗ ​ក្នុ​ងខេ​ត្តក្រ​ចេះ​ ​និ​ងស្ទឹ​ងត្រែ​ង​ នៃ​តំប​ន់​​ទន្លេ​ម​មេគ​ង្គ​លើ ​ដែ​លជា​ប្រ​ភព​ត្រី​មេពូជ​សំ​ខា​ន់ៗ​ ​ក្នុ​ង​កា​រ​​ប​ន្តពូ​ជ​ ​ពង​កូន​ ​និង​លូ​ត​លាស់​ ​រួម​ទាំ​ង​សត្វ​ផ្សោ​ត​ផង​ដែ​រ​​ ​។ ​​​​

​បើ​តា​មលោ​ក​ ពុំ​ ​សុថា​ ​ការ​ទ​ប់ស្កា​ត់​ប​ទល្មើ​ស​នេសាទចាប់​ពី​ខែម​ក​រា ​ដ​ល់​ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០២​៣​ បាន​ចំ​នួ​ន២​៥​​​៧​៣​ក​រ​ណី ​ក្នុ​ង​នោះបា​ន​បញ្ជូ​ន​ជ​ន​សង្ស័​យ​ទៅតុ​លា​កា​រចំ​នួ​ន​ ​៦​១នា​ក់ ​ព្រ​ម​ទាំ​ង​លែ​ងត្រី​ចម្រុះចូ​លក្នុ​ង​បឹ​​​ង​ធម្ម​ជា​តិ​វិ​ញ​បានទ​ម្ងន់​៤​៣ ​៥​០៦​គី​ឡូ​ក្រោ​ម​៕