ភ្នំពេញៈ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ៩៨ ៤៦០ នាក់ រឺចំនួន ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡងទូទាំងប្រទេសបានប្រឡងជាប់។ នេះបើយោងតាម ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ក្រសួងបានបញ្ជាក់ថា ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ។
ក្រសួងអប់រំ នឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តផ្សេងៗទៀតនា ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ៕