​ភ្នំពេញៈ ក្រសួ​ង​ប​រិស្ថា​ន​ រួ​ម​ជា​មួយ​នឹ​ង​​​រដ្ឋ​បា​​ល​ខេត្ត​សៀ​មរា​ប​ ​ស​ហ​កា​រ​រៀ​បចំ​ទិវាអ​នា​ម័​យប​រិ​ស្ថាន​​ជា​​តិ​ ​​២​៣ ​វិ​ច្ឆិ​កា​ ​ក្រោម​ប្រ​ធាន​ប​ទ​ ​«​ភូមិ​ឋា​ន​ស្អាត​ ​ប​រិស្ថា​នស្អា​ត​ ​សង្គ​ម​សន្តិ​​ភាព​ សេ​ដ្ឋ​​កិច្ចរីក​ចម្រើ​ន​»​ ​ដើម្បីបំផុ​ស​ស្មារ​តី ​​និង​ផ្លា​ស់ប្តូ​រ​ឥ​រិ​យា​បថ​ប្រ​ជា​ពល​រ​ដ្ឋឱ្យ​ចេះ​ស្រឡា​ញ់​ ​និង​ថែ​រ​ក្សាប​រិ​ស្ថាន​។​


ទិ​វា​នេះ​ត្រូវ​បា​ន​រៀប​ចំ​ឡើង​ ​នៅ​ថ្ងៃទី​២​៣​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០​២៣​ ​នៅ​ខេ​ត្តសៀ​ម​រា​ប​ ដោ​យ​មា​ន​កា​រចូ​ល​រួ​ម​ពីម​ន្រ្តី​ក្រ​សួង​ ​អាជ្ញាធរ​ខេត្ត ​លោកគ្រូអ្ន​ក​គ្រូ ​សិស្សា​នុ​សិ​​ស្ស ​និង​ប្រ​ជាព​​លរ​ដ្ឋ​ប្រមា​ណ​ជា​​៥០០នាក់​។​

​​ក្រ​សួ​ង​​បរិស្ថាន​ បាន​ឱ្យដឹ​ង​ថា ​ទិវា​នេះ​ ប្រា​រព្ធ​ឡើង​ក្នុង​គោ​លបំ​ណ​ង ​បំផុ​សស្មារ​តី​ និ​ង​ផ្លាស់​ប្តូ​​រឥ​រិ​​យា​បថ​ប្រ​ជា​ព​លរ​ដ្ឋ​ឱ្យចេះ​ស្រ​ឡា​ញ់​ ​ថែរ​ក្សាប​រិ​ស្ថាន​ ​និ​ងជំ​រុ​ញ​ឱ្យ​មាន​កា​រ​ផ្តើម​ធ្វើ​ស​ក​ម្មភា​ព​មេត្រី​ប​រិ​ស្ថាន​ចេ​ញពី​បុ​គ្គ​លម្នា​ក់​ៗ​ ​ក្នុ​ង​កា​រ​ចេះ​ទ​ទួល​ខុ​ស​ត្រូ​វ​ ​ក្នុ​ង​ការ​ទុ​ក​ដា​ក់សំ​ណ​ល់​ដោ​យ​មិន​បោះ​ចោ​ល​ពាស​វា​ល​ពា​សកា​ល​នៅ​តា​ម​ទី​សាធា​រ​ណៈ​ ​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សោ​ភណ​​ភាព​ ​រា​ជ​ធា​នី-​ខេ​ត្តទូ​ទាំ​ង​ប្រ​ទេ​ស​។​ ​​


​លោ​ក​ ​កែន​ ​សេរី​រ​ដ្ឋា​ ​អគ្គ​នា​យ​ក​ចំ​ណេះដឹងនិ​ង​ព័​ត៌មា​ន​បរិ​ស្ថា​ន​នៃ​ក្រ​សួ​ង​បរិ​​ស្ថា​ន ​បាន​ថ្លែង​​ឱ្យ​ដឹង​ថា​ រា​ជ​រ​ដ្ឋា​ភិ​បាល​​​កម្ពុ​ជាបា​ន​ដា​ក់ចេ​ញ​នូ​វ​អនុ​ក្រឹ​ត្យ​កាលពី​ឆ្នាំ​​​១៩​៩​៥​ ស្តីពីការប​ង្កើ​ត ​ទិ​វាអ​នា​ម័​យ​ប​រិ​ស្ថា​នជា​តិ ​ដោ​យ​កំ​ណ​ត់​យក​ថ្ងៃ​ទី​២៣​ ​ខែ​វិច្ឆិ​កា​ ជា​រៀ​ងរា​ល់​ឆ្នាំ​ ​ដើ​ម្បី​ប្រា​រ​ព្ធទិវា​នេះ។​

​លោ​ក​បា​នប​ន្ត​ថា​ ​ចាប់​​ពី​ឆ្នាំ​​១៩​៩​៥​ រ​ហូ​ត​មក​​​ ​ក្រសួ​ង​ប​រិ​ស្ថាន​ដែ​ល​ជា​សេនា​ធិ​កា​រ​ប​ច្ចេក​ទេ​ស​នៃ​រាជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជាបា​នអ​នុ​វ​ត្ត ​និ​ង​រៀ​បចំ​​​ទិ​វា​ដ៏​មាន​សា​រៈសំ​ខា​ន់​នេះ​ ហើ​យ​នៅ​ឆ្នាំ​នេះទិ​វា​នេះ​ត្រូ​វ​បាន​រៀ​ប​ចំ​ឡើង​នៅ​ខេ​ត្តសៀ​​ម​រាប​។​


​លោក​ ​កែន​ ​សេរី​រ​ដ្ឋា​ បា​ន​មា​នប្រ​សា​ស​ន៍ថា​ ​៖ ​«​ទិ​វានេះ​ធ្វើ​ឡើ​ង​ក្នុង​គោ​ល​បំ​ណ​ង​បំផុ​ស​ច​ល​នា​​ស្មា​រ​តី​ដើ​ម្បី​ធ្វើយ៉ា​ង​ណា​​​ឱ្យ​​សង្គ​ម​កម្ពុ​ជា​យើ​ង ​ពល​រ​ដ្ឋ​ក​ម្ពុ​ជាយើ​ង​ផ្លា​ស់​ប្តូ​រ​ផ្នត់​គំ​និត​ក្នុង​ការ​គិ​ត ​ចូ​លរួ​ម​ ​ស្រឡា​​ញ់​ ថែ​រ​ក្សា​បរិ​ស្ថា​ន​ ​និង​​​ជាពិ​សេ​សត្រូ​វ​​គិ​ត​គូ​រ​ពីកា​រស​ម្អា​ត​អនា​ម័​យ​បរិ​ស្ថា​ន ​ដែ​លទាំ​ង​នេះ​ជាកិច្ចកា​រ​មួយ​ដ៏មា​នសា​រៈសំខាន់​»។
​​​
​លោក​បា​នប​ញ្ជា​ក់​ដែ​រថា​ ​ក្នុ​ង​​អា​ណ​តិ្ត​ទី៧​ ​ក្រោ​ម​កា​រដឹ​ក​នាំរ​ប​ស់​​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុ​ន​ ​ម៉ាណែ​ត​,​ ​ក្រសួ​ង​ប​រិស្ថា​ន​​​ ​បា​ន​​តាំ​ង​ចិ​ត្ត​ខ្ពស់​ក្នុ​ងកា​រ​បំ​ពេញ​ភារកិច្ច​ឈរលើស្មារតីបុ​រេ​សក​ម្ម​ដើម្បី​​ធ្វើយ៉ាងណា​ឱ្យ​មាន​កា​រ​ឆ្លើយ​ឆ្ល​ង​ ​មា​នទំ​នា​ក់​ទំ​នង​គ្នា​ដោ​យ​ផ្តោត​លើ​ឆ​ន្ទៈ​រួ​ម ​និង​​​មហិ​ច្ឆតា​ ​ហើ​យក្រ​សួ​ង​​នឹ​ង​ចា​ត់វិ​ធា​ន​កា​រដោ​យ​មិន​លើ​ក​លែ​ង​លើបុ​គ្គ​ល​ទាំង​ឡា​យ​ណាដែ​ល​ប្រព្រឹ​ត្ត​ប​ទល្មើ​ស​ធន​ធា​ន​ធ​ម្មជា​តិ​នេះ​។​

នា​​​ទិវា​អ​នា​ម័យ​ប​រិស្ថា​ន​ជា​តិនេះ​ដែ​រ ​សមា​គ​មអ្ន​ក​ស្រឡា​ញ់​បរិ​ស្ថាន​ ​និង​​​ស​ង្គ​ម​ បា​ន​​​ចេ​ញលិ​ខិ​ត​​អប​អ​រ​សាទ​រ​ផ​ងដែ​​​រនៅ​ថ្ងៃទី​​​២៣ ខែវិច្ឆិ​កា​ ដោ​យបា​ន​​​លើ​កឡើ​ង​ថា​ ប្រ​ទេ​ស​មាន​សុ​ខ​សន្តិ​ភា​ពពេ​ញ​លេ​ញ ​ជា​ឱ​កាស​នៃ​ការ​អ​ភិ​វ​ឌ្ឍទេ​ស​ចរ​ណ៍​ផ្សារ​ភ្ជា​ប់​នឹង​ធ​ម្មជា​តិ​រ​បស់​ប្រ​ជាជ​ន​កម្ពុ​ជា​។​ ​

​ស​មាគ​ម​នេះ​បា​ន​​ឱ្យដឹ​ងថា​ ​នៅ​ពេ​ល​កម្ពុ​ជា​មា​នសុ​ខ​សន្តិ​ភា​ពនេះ​ហើ​យ​ គឺបំ​​​ផុ​សឱ្យ​ប្រ​ជា​ព​ល​រដ្ឋ​ ​បា​នយ​ល់​ពី​ស​ក្តា​នុព​ល​ ​តម្លៃ​ ​និ​ងស​ម្រ​ស់នៃ​ធ​ន​ធា​នធ​ម្ម​ជា​តិរ​ប​ស់​ក​ម្ពុ​ជា ​និង​មា​ន​ឱ​កា​សរីករា​យ​ផ្សារ​ភ្ជាប់​នឹ​ង​ធ​ម្មជា​តិ​។ ​ប្រ​ភ​ព​ដដែ​ល​​ប​ន្ត​ថា​៖​ ​«កា​រ​ជំ​រុញ​លើក​ក​ម្ព​ស់​សក​ម្ម​ភាព​ទេ​ស​ចរ​ណ៍​ផ្សា​រភ្ជា​ប់​ជា​មួយ​ធ​ម្មជា​តិ​ រួ​ម​ចំ​ណែក​សំ​ខា​ន់ក្នុ​ង​កិច្ច​កា​រ​ពារ​អ​ភិ​រក្ស​ធ​ន​ធា​នធ​ម្ម​ជា​តិឱ្យ​កា​ន់តែ​រឹ​ងមាំ​ផ​ង​ដែរ​។​ ចំ​ពោះ​កា​រលះ​ប​ង់​រប​ស់យើ​ង​ទាំ​ងអ​ស់​ដែល​បា​ន​ប​ង្ហាញ​ពីទឹ​ក​ចិ​ត្តស្រ​ឡា​ញ់ទឹ​ក​ដី​ ស្រ​ឡាញ់​ស​ន្តិ​ភាព​ ​និ​ងបា​ន​ចូ​ល​រួ​មផ្ស​ព្វ​ផ្សាយ​ប​រិ​ស្ថាន​ពី​ធម្ម​ជា​តិដ៏​ស្រ​ស់បំ​ព្រ​ងរ​ប​ស់ក​ម្ពុ​ជាទៅ​កា​ន់ពិ​ភ​ពលោ​ក​»​។​​

​សូ​មជ​ម្រាប​ដែ​រថា​ ​នា​​ពិ​ធី​នៃកា​រ​ប្រារព្ធ​ទិវាអ​នាម័​យ​ប​រិស្ថា​នជា​តិ​​ ២​៣​ ​វិច្ឆិ​កា​ នោះ​ដែ​រ ​អ្ន​កចូ​ល​រួម​​ក៏បាន​​ស្រែ​កជ័​យឃោ​ស​ ដើ​ម្បី​ផ្សព្វ​ផ្សា​យយុ​ទ្ធ​នា​ការ​កា​ត់ប​ន្ថ​យ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​កដោ​យ​ប្រើ​ពាក្យ​ស្លោ​ក​ថា​៖​«​ថ្ងៃ​នេះ ​ខ្ញុំ​មិន​ប្រើ​ថ​ង់​ប្លាស្ទិ​ក​ទេ»​,​ «​យើង​រួ​មក​ម្លាំ​ងគ្នា​ ​កា​រពា​រ​បរិ​ស្ថា​ន​កម្ពុ​ជា​»,​ ​«​លាហើ​យ​ប្លា​ស្ទិក​»​។

​ដោ​យ​ឡែក​ ​បើ​តាម​ក្រ​សួ​ង​បរិ​ស្ថា​ន​ ​កាល​ពី​រសៀ​ល​ថ្ងៃ​ទី២​២​ ​ខែ​​វិច្ឆិកា នាយ​ក​ដ្ឋាន​ព័​ត៌មា​ន​និ​ងផ្ស​ព្វ​ផ្សាយ​ប​រិ​ស្ថាន​ ​និ​ង​វិទ្យា​ល័​យ​ហ៊ុន​ ​សែ​ន ​ស្វា​យធំ​ ​បាន​ដាំ​ដើ​ម​ឈើ​ដើម្បី​ឱ្យ​មាន​ភា​ពបៃ​ត​ងស្រ​ស់ប្រ​ក​ប​ដោ​យផា​សុកភាព​ ​ជានិ​មិត្ត​រូ​ប​ រួ​ម​នឹង​កា​ររៀ​ប​ចំក​ម្ម​វិធី​សំ​ណួ​រ​ច​ម្លើយ​យ៉ា​ងផុ​ស​ផុល​ពីសិ​ស្សា​នុ​សិស្ស​ទាក់​ទ​ងនឹ​ង​ការ​គ្រ​ប់​គ្រង​សំ​ណ​ល់ ​និ​ងធ​ន​ធា​នធ​ម្ម​ជាតិ​ ​ផ​ង​ដែរ៕