ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បាន​កើត​ឡើង​ចំនួន ១១លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៣នាក់ (ស្រី ១នាក់), រង​របួស​សរុប ១៨នាក់ (ស្រី ១នាក់) ក្នុង​នោះ រងរបួស​ធ្ងន់ ១៣នាក់ (ស្រី ១នាក់) រង​របួសស្រាល ៥​នាក់ និង​មិន​ពាក់​មួក​សុវត្ថិភាព ៨នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស ចេញ​ដោយនាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។


របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រួមមាន៖ ការ​ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់) , មិន​គោរព​សិទ្ធិ ២​លើក, មិន​ប្រកាន់​ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់)។ 

អង្គការវមូលនិធិ​បង្ការ​របួស អាស៊ី បាន​ក្រើន​រំឭក​ដល់​អ្នក​បើកបរ​លើ​ដង​ផ្លូវ​ទាំងអស់ ជាពិសេស ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពាក់​មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ បើកបរ​ដោយ​យក​ចិត្ត​ទុក​ដាក់ មិន​ត្រូវ​ល្មើស​ល្បឿន​កំណត់ និង​ត្រូវ​រក្សា​គម្លាតសុវត្ថិភាព​ក្នុង​ការ​បើកបរ​ឱ្យ​បាន​ល្អ។ 


អង្គការ​នេះ​បញ្ជាក់​ថា៖ «គិត​ដល់​ជីវិត​អ្នក និង​អ្នកដទៃ កុំ​បើកបរ​លើស​ល្បឿន​កំណត់»៕