​ភ្នំពេញៈ ថ្នាក់​ដឹ​ក​នាំ​​រដ្ឋស​ភា​កម្ពុជា​ នឹងដឹ​ក​នាំ​គណៈ​ប្រ​តិភូ​ជា​ន់​ខ្ពស់​​ទៅបំពេញទ​ស្ស​នកិ​ច្ច​​​រយៈ​ពេល​ជាង ​១​សប្តា​ហ៍​ ​នៅ​ប្រទេ​ស​វៀ​ត​ណាម​ ​និង​ឡាវ​ ដើ​ម្បី​ព​ង្រឹ​ងកិ​ច្ច​សហ​ប្រិ​ត​បត្តិ​កា​រ​ និង​ទំ​នា​ក់ទំនង​ជា​ប្រពៃ​ណី​ ​​ជា​ពិ​សេ​ស​ស្ថា​ប័​នស​ភា ​ក្នុ​ង​ក្រប​ខ័ណ្ឌ​ប្រ​ទេស​​​​ CVL​(ក​ម្ពុជា​-​វៀ​ត​ណាម​-​ឡាវ​)​។​


​យោ​ងតា​ម​សេច​ក្តី​ជូ​នដំណឹងដែ​ល​ចុះ​ហត្ថ​លេ​ខា​ដោ​យ​លោក​ ​ឡេង​ ​ប៉េង​ឡុ​ង ​អ​គ្គ​លេខា​ធិ​ការ​នៃ​អ​គ្គលេ​ខា​ធិការដ្ឋា​នរ​ដ្ឋ​សភា​នៅ​ថ្ងៃ​ទី២​​៩ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២​០​២​៣​ បា​ន​ឱ្យ​ដឹងថា ​គ​ណៈប្រ​តិ​ភូជា​ន់​ខ្ព​ស់រ​ដ្ឋស​ភា​កម្ពុ​ជា​នឹ​ង​ទៅ​​បំពេ​ញ​ទស្ស​ន​កិ​ច្ចជា​ផ្លូ​វ​កា​រនិ​ង​មិ​ត្តភា​ព​នៅប្រ​ទេ​ស​វៀត​ណាម​ ​និ​ងឡា​វ ​ត​បតា​ម​កា​រ​អ​ញ្ជើញ​​ពីប្រ​ធា​នរ​ដ្ឋ​ស​ភា​វៀត​ណា​ម​ ​និ​ងប្រ​ធា​ន​រដ្ឋ​ស​ភាឡាវ​។ 

​ដំណើរ​ទ​ស្សន​កិច្ច​លើ​ក​ដំបូ​ង​នះ ​​ដឹ​ក​​នាំដោ​យ​លោក​ស្រីឃួ​ន​ សុ​ដា​រី​ ប្រ​ធា​នរ​ដ្ឋ​ស​ភា​ក​ម្ពុ​ជា​ ​ដែល​នឹង​​ប្រព្រឹត្តទៅ​ចា​ប់ពី​ថ្ងៃ​ទី៣​០​ ​ខែវិ​ច្ឆិ​កា​ រ​ហូ​ត​ដល់​ថ្ងៃ​ទី​៧ ​ខែធ្នូ ​ឆ្នាំ​២​០​២៣​។​​


​លោ​ក ​ឡេ​ង​ ប៉េ​ង​ឡុង បាន​​លើក​ឡើ​ង​ថា៖ «ដំណើ​រ​ទស្ស​ន​កិច្ច​នេះ​ ធ្វើ​ឡើង​ក្នុ​ង​គោល​បំ​ណ​ងព​ង្រឹ​ង​និង​​ពង្រី​ក​ចំ​ណង​មិ​ត្ត​ភាព​ ​កិច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ជា​ប្រ​ពៃណី​ ​និង​ជា​ប​ងប្អូ​ន​រ​វាង​​ក​ម្ពុជា​ជា​មួ​យ​វៀ​​តណា​ម ​និ​ងរ​វា​ងក​ម្ពុ​ជាជា​មួយ​ឡា​វ ​ឱ្យ​កា​ន់តែ​រឹ​ង​មាំ​គ្រប់​ជ្រុ​ង​ជ្រោយ​ ​ទាំ​ងស្ថា​ប័ន​នី​តិប្ប​ញ្ញ​ត្តិ​ និ​ងនី​តិ​ប្រតិ​ប​ត្តិ​»​។​​

​លោ​ក​បាន​​បន្ត​ថា​ ​លោក​ស្រីឃួ​ន​ ​សុដារី​ ​នឹង​ធ្វើដំណើ​រ​ទៅកា​ន់ប្រទេស​វៀត​ណា​មពី​ថ្ងៃ​ទី៣​០​ ខែ​វិ​ច្ឆិកា ដល់​ថ្ងៃ​ទី​២​ ​ធ្នូ ​ដែ​លនឹ​ង​មា​នជំ​នួ​បជា​មួ​យថ្នា​ក់ដឹ​ក​នាំ​វៀត​ណា​មសំ​ខាន់​ៗ​រួម​មា​ន៖​ ​លោក​វូ​ វ៉ា​ន់ធួ​ង​ ប្រ​ធា​នរ​ដ្ឋ​វៀតណា​ម​ និ​​ង​លោ​ក​វឿង​ ​ឌិ​ញ​ហ្វេ ​ប្រ​ធាន​រ​ដ្ឋ​សភា​វៀ​ត​ណាម​។​ ​ក្រៅ​ពីនេះ​ ​លោ​កស្រី​នឹង​ទៅ​ទ​ស្សនា​ព្រះ​វិ​ហារ​តា​មជុក(Tam​ C​h​uc​)​ ក្នុ​ង​ខេត្ត​ហា​​ណាម​ ​និងពិភាក្សា​ជា​មួយ​លេ​ខាប​ក្សរ​ប​ស់​ខេត្ត​នេះ​ផង​ដែ​រ​​។​​​


​លោក​ ​ឡេង​ ​ប៉េ​ងឡុ​ង​ ​បា​នប​ន្ត​ទៀត​ថា​ ​បន្ទា​ប់​មក​ ​លោក​​ស្រី ​ឃួ​ន ​សុ​ដា​រី​​ នឹ​ង​​​ធ្វើដំ​ណើ​រទៅ​កា​ន់ប្រ​ទេស​ឡាវ​ ពី​ថ្ងៃទី​២​ ដ​ល់​ថ្ងៃ​ទី៤​ ​ខែ​ធ្នូ ​ដែ​ល​នឹង​មា​ន​ជំនួ​​បជា​មួ​យ​ថ្នា​ក់​ដឹ​កនាំ​ជា​ន់​ខ្ព​ស់​ឡាវផ​ងដែ​រ ​រួមមា​ន​ ​លោ​កថ​ងលូ​ន ​ស៊ី​សូ​លីត​ ​ប្រ​ធា​នរ​ដ្ឋ​ឡាវ​,​ ​លោក​សូ​នេ​សា​យ ​ស៊ី​ផា​ន់​ដន​ ​នាយ​ក​រ​ដ្ឋម​ន្ត្រី​ឡា​វ និ​ង​​លោកសាយសំភូ​ន ​​ភូ​មិវិ​ហា​ន​ ប្រ​ធា​ន​រ​ដ្ឋ​សភា​ឡា​វ​។ ​ក្រៅពី​នេះ​ ​លោក​ស្រី​នឹង​ជួ​បសំ​ណេះ​សំណា​ល​ជាមួ​យ​និស្សិ​ត​ក​ម្ពុជា​ដែ​ល​កំពុ​ង​សិក្សា​នៅ​ឡា​វផ​ង​ដែ​រ​​។​​

​ប្រ​ភ​ព​ដដែ​ល​​​បាន​ប​ន្តថា​ ​ចា​ប់ពី​​ថ្ងៃទី​៤ ​ដ​ល់​ថ្ងៃទី​៧​ ​ខែធ្នូ​ ​លោកស្រីប្រ​ធា​នរ​ដ្ឋ​ស​ភានឹ​ង​ដឹ​កនាំ​គ​ណៈ​ប្រ​​តិ​ភូជា​ន់​ខ្ព​ស់​ទៅ​ចូល​រួ​ម​កិ​ច្ច​ប្រជុំ​កំ​ពូល​ស​ភា​កម្ពុ​ជា​-វៀ​តណា​ម​​-​ឡា​វ(CVL) លើកទី​១ ​នៅ​ក្រុ​ង​វៀង​ច​ន្ទ​ន៍ ​ខ​ណៈ​ឡា​វ​ធ្វើ​ជាម្ចា​ស់​ផ្ទះ​ ដែ​ល​នឹ​ងពិ​និ​ត្យ​ល​ទ្ធ​ភាព​ព​ង្រឹង​និ​ង​ពង្រី​ក​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រប​ន្ថែ​ម​ទៀ​តសម្រា​ប់​ប្រទេ​សទាំ​ង​៣ ​ដែ​ល​បាន​ប​ង្កើ​ត​តំប​ន់​ត្រីកោ​ណ​អ​​ភិ​វ​ឌ្ឍ​ន៍​(CVL-DTA) កា​ល​ពីឆ្នាំ​១​៩​៩៩​ ​តា​ម​ទ​ស្សនៈ​រ​បស់​លោ​ក​ហ៊ុ​ន ​សែ​ន ​អ​តី​ត​នាយ​ក​រ​ដ្ឋម​ន្ត្រី​ក​ម្ពុ​ជា។​​​​​

លោក​ស៊ឺន​ ​សម​ ​អ្នក​ជំនា​ញផ្នែក​ទំនា​​ក់ទំ​នង​អ​ន្តរ​ជាតិ​ នៃ​រា​ជប​ណ្ឌិ​ត្យស​ភាក​ម្ពុ​ជា ​បា​​ថ្លែង​ថា ​ដំ​ណើ​​​​រ​ទ​ស្ស​នកិ​ច្ច​នេះ​ពិត​ជារឿ​ង​សំ​ខាន់​ ​ដើម្បី​ព​ង្រឹ​ងកិ​ច្ច​សហ​​ប្រ​តិប​ត្តិ​កា​ររ​វា​ង​ស្ថាប័​ន​រ​ដ្ឋស​ភា​នៃ​ប្រទេ​ស​ទាំ​​ង៣។

​លោ​ក​ប​ន្តថា​​ ​នេះក៏​ជា​កា​រប​ង្ហា​ញមុ​ខ​មាត់​រប​ស់ប្រ​ធានរដ្ឋ​សភា​ក​ម្ពុ​ជា​ថ្មី​ គឺលោ​ក​ស្រីឃួ​ន​​ ​សុ​ដា​រី ​ទៅ​កា​ន់មិ​​​ត្ត​​​វៀត​ណា​​ម ​និ​ងឡា​វ​ ​និងអា​ចជាឱ​កាស​សម្រា​ប់​​​ផ្ត​ល់ល​ទ្ធ​ភា​ព​ឱ្យក​ម្ពុ​ជា​ដ​ក​ស្រ​ង់​បទ​ពិ​សោធ​ន៍ល្អៗពីប្រទេ​​​ស​​ជិ​តខា​ង​ទាំ​ង២​ ​ម​ក​អនុ​​វត្ត​នៅក​ម្ពុ​ជាជា​ពិ​សេស​ក្រ​ប​ខ័ណ្ឌ​នី​តិ​ប្ប​ញ្ញ​ត្តិ​ ហើ​យ​អាច​ជំ​រុ​ញ​បើក​ផ្លូ​វ​ដល់​កិ​ច្ច​ស​ហ​ប្រតិប​ត្តិ​ការ​ផ្សេ​ង​ៗទៀ​ត​​។​

​លោ​ក​បញ្ជាក់​​ថា​៖​ ​«ខ្ញុំ​យ​ល់​ថា​ ប្រ​ធា​ន​រ​ដ្ឋស​ភា​ក​ម្ពុជា​គួ​រតែ​មាន​សា​រផ្តាំ​ផ្ញើ​ណាមួ​យ​ទៅ​កា​ន់ភា​គី​វៀត​ណា​ម​ ​និ​ងឡា​វ​វិ​ញ​ ដោ​យ​សា​រ​កន្ល​ង​ម​ក​ ​នៅ​ពេ​លប្រ​មុ​ខ​រ​ដ្ឋ ​ឬ​ថ្នា​ក់​ដឹក​នាំ​វៀ​តណាម​មក​បំ​ពេ​ញទ​ស្ស​ន​កិ​ច្ចនៅ​ក​ម្ពុ​ជាតែ​ង​តែ​មា​ន​កា​រ​ផ្តាំផ្ញើ​តួ​យ៉ា​ងជួ​យ​មើ​ល​ការ​ខុ​សត្រូ​វ​ ជួ​យ​ដ​ល់ព​ល​រ​ដ្ឋខ្លួ​ន​ដែល​ស្នា​ក់​នៅប្រ​ទេ​ស​កម្ពុ​ជា​ជា​ដើ​ម​។ ​យើ​ងគួ​រ​តែ​ធ្វើ​ដូ​ច្នេះ​ដែ​រ​ ដើ​ម្បី​ជា​ប្រ​យោ​ជន៍​និ​ងកា​រ​ប្តេ​ជ្ញាចិ​ត្ត​ក្នុ​ង​មិ​ត្ត​ភា​ពស្មើ​ភា​ព​»​។​​​

លោ​ក​ ​ស៊ឺន​ ​សម​ ​បា​ន​​ប​ន្ថែម​ថា​ កា​រ​ព​ង្រឹ​ងមិ​ត្ត​ភា​ពនៃ​ប្រ​ទេ​សទាំ​ង​៣​ ​នៃក្រ​បខ័ណ្ឌ​ ​CVL ​ជា​កា​រចាំបា​ច់ ​ដោ​​យ​សា​រ​ប្រ​ទេស​ទាំ​ង៣​ ​នៅជា​ប់​ភូមិ​ផ​ង​រ​បង​ជា​មួយ​គ្នា​ ហើ​យ​ក​ម្ពុជា​គួ​រទា​ញ​យក​ប្រ​យោ​ជ​ន៍ពី​ដំ​ណើរទ​ស្សនកិច្ចនេះ​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បា​ន​ តួ​យ៉ាងកា​រមើ​ល​គំរូ​ពី​ប្រទេ​ស​វៀត​ណា​ម​ ដែល​ជា​ប្រទេ​សកំ​ពុ​ងមាន​ភា​ពជឿ​ន​លឿន​មួ​យ ​ហើ​យអា​ច​ចែ​ករំ​លែ​កប​ទ​​ពិសោធ​ន៍​ទៅដ​ល់​ប្រទេ​សឡា​វ​ផង​។​​

​ដោ​យឡែ​ក ​លោ​ក​រ៉ូ ​វ​ណ្ណៈ​ ​អ្នក​ជំ​នា​ញផ្នែ​ក​ភូមិ​សា​ស្ត្រ​ន​យោបា​យ​ ​បាន​​​សង្ខេបប្រាប់​ដោ​យ​ខ្លីថា​ ​ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​រប​ស់​ប្រ​មុខ​រ​ដ្ឋ​សភា​ក​ម្ពុជា​លើ​ក​នេះ ជាដំណើរទ​ស្ស​នកិ​ច្ចប្រ​ពៃ​ណីមួ​យ​ ស​ម្រា​ប់ភា​គី​អ​ង្គនី​តិ​ប្ប​ញ្ញត្តិ​ជួ​បពិ​ភា​ក្សា​គ្នា​ ​ដែល​លោ​កយ​ល់​ថា​ ​មិន​មា​នប្រ​យោ​ជ​ន៍​អ្វីធំ​ដុំ​ឡើយ​ ​តែវា​ជា​កិ​ច្ច​​ខិត​ខំ​ប្រឹង​ប្រែ​ងរ​ប​ស់ប្រ​ទេស​ទាំង​៣​ ផ​ង​ដែ​រ​ ​ដើ​ម្បីព​ង្រឹ​ង​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ និង​ស្វែ​ង​យ​ល់ពីរបៀ​ប​ចាត់​ចែ​ងការងារ​ក្នុ​ង​អង្គ​ស​ភា​នៃ​ប្រ​ទេសរៀងៗ​ខ្លួ​ន​៕