ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​បញ្ឈប់​ការ​ទិញ​ឱសថ​និង​អាហារ​បំប៉ន​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ពុំមាន​ការ​ចុះ​បញ្ជិ​កា​ត្រឹម​ត្រូវ​ ព្រោះ​ឱសថ​ទាំង​នោះ​ ពុំ​អាច​ធានា​គុណ​ភាព​និង​សុវត្ថិ​ភាព​ឡើយ ខណៈ​ដែល​ក្រសួង​បន្ត​បាន​រកឃើ​ញ​ឱសថ​ក្លែង​ក្លាយ​ ៦​មុខ បាន​ចរាចរ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​។​


​ការ​អំពាវ​នាវ​ជាថ្មី​នេះ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​នាយ​កដ្ឋាន​ឱសថ ​ចំណី​អាហារ​ បរិក្ខារ​ពេទ្យ ​និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខាភិ​បាល​ សហ​ការ​ជា​មួយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិ​បាល​ខេត្តកំ​ពង់ចា​ម និង​អាជ្ញា​ធរ​ដែន​ដី ដោយ​មាន​កា​រដឹកនាំ​សម្រប​សម្រួល​ពី​តំណាង​អយ្យកា​រ​អម​សាលាដំ​បូង​ខេត្ត​កំពង់​ចាម បាន​ចុះប​ង្ក្រាប​ទីតាំង​លក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ថិត​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធាយ ខេត្ត​កំពង់​ចាម​។ 

​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សុខា​ភិបា​លចុះ​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ បាន​ឱ្យដឹង​ថា​ នៅ​ទីតាំង​នោះ​សមត្ថ​កិច្ច​ចម្រុះ​បាន​រក​ឃើញ​មាន​ឧបករ​ណ៍​សម្រាប់​ការ​វេច​ខ្ចប់​ និង​ឱសថ​ក្លែង​ក្លាយ​ចំនួន​ ៦​ មុខ មាន​សា​រធាតុ​សកម្ម​មិន​ត្រឹម​ត្រូវ​តាម​ឱសថ​ដើម​ឡើយ​។​

​ឱសថ​ក្លែង​ក្លាយ​ ៦​មុខ​នោះ​រួម​មាន ​ទី​១ NUTRIENT CA​LCIUM Tablet ទី​២ NUTRIENT CALCIUM Capsule ទី​៣ NUTRIENT ANTACIDTablets ទី​៤ SYMPTOMS ទី​៥ CO​NSTIPA​ION និង​ទី​៦ ​ថ្នាំ​បន្តក់​ភ្នែក EYE PLUS​។​


​យោង​តាម​លទ្ធ​ផល​វិភាគ​គុណ​ភាព​របស់​មជ្ឈ​មណ្ឌល​ជាតិ​ពិ​សោធន៍​សុខាភិ​បាល​ បាន​បញ្ជាក់​ថា ​ប្រភេទ​ឱសថ​ចំណុច​ទី​១​ខាងលើ​មាន​ផ្ទុក​សារ​ធាតុ​សកម្ម​ឱសថ​Dicl​ofenac Sodium និង​ឱសថ​ទី​២​មាន​ផ្ទុក​សារ​ធាតុ​សកម្ម​ឱសថ ​Betamethasone ដែល​សារ​ធាតុ​ទាំង​អស់​នេះ​ មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព ​និង​ឈាន​ដល់​បាត់​បង់​អាយុ​ជីវិត​របស់​អ្នក​ប្រើប្រា​ស់ ក្នុង​ករណី​ប្រើ​ប្រាស់​រយៈ​ពេល​ច្រើន​ខែ​។

​ក្រសួង​សុខា​ភិបាល ​បញ្ជាក់​ថា​៖ «​សូម​សាធារ​ណជ​ន​បញ្ឈប់​ការ​ទិញ​ឱសថ​ខាងលើ​និង​ផលិត​ផល​បំប៉ន​សុខ​ភាព ​ឬ​អាហារ​បំប៉ន​សុខ​ភាព​គ្រប់​ប្រភេទ​ តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ដូចជា​ ហ្វេ​ស​ប៊ុ​ក Tik Tok ​តេ​ឡេក្រា​ម ​និង​យូ​ធូប ពី​ព្រោះ​ឱសថ ​និង​ផលិត​ផល​ទាំងនេះ ​ពុំ​អាច​ធានា​បាន​នូវ​គុណ​ភាព និង​សុវត្ថិ​ភាព​ឡើយ​»​។​


ក្រសួង​បាន​ក្រើនរំ​ឭក​ថា​ ដើម្បី​ចៀសវា​ង​ការ​ខា​តបង់​ថវិកា​ផ្ទាល់​ខ្លួន និង​ប៉ះពាល់​ដល់​សុខភា​ព​ទៀត​នោះ ​សូម​ប្រជា​ពលរដ្ឋ​រក​ទិញ​ឱសថ ​និង​ផលិតផ​ល ​បំប៉ន​សុខ​ភាព ឬ​អាហារ​បំប៉ន​សុខភា​ព ​ដែលមា​ន​លេខ​ទិដ្ឋាការ​ និង​បញ្ជិ​កា​ពី​ក្រសួង​សុខាភិ​បាល​នៅ​តាម​ឱសថ​ស្ថាន ​និង​ឱសថ​ស្ថាន​រង​ស្រប​ច្បាប់​។ 

​បន្ថែម​ពី​នេះ ​ក្រសួង​សុខាភិ​បាល​ បាន​ចាត់​វិធានកា​រ​លើ​ជន​ល្មើស ​ដោយ​បញ្ជូន​ជន​សង្ស័យ​ ដែល​បាន​វេច​ខ្ចប់ និង​លក់​ឱសថ​ក្លែង​ក្លាយ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ចាមដើ​ម្បី​បន្ត​នីតិវិធី​ ប​ន្ទា​ប់​ពី​រក​ឃើញ​លក់​ឱសថ​ក្លែង​ក្លាយ​ទាំង​នេះ​។​

​ដោយ​ឡែក​ លោក​ នុត សម្បត្តិ ​ប្រធាន​វិទ្យា​ស្ថាន​វេជ្ជ​សាស្ត្រ ​ជីវ​សាស្ត្រ និង​កសិ​កម្ម នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ​ខែវិច្ឆិកា​ថា ​ឱសថ​ក្លែង​ក្លាយ​ចំនួន​៦​មុខ​នេះ​ វា​មាន​គ្រោះថ្នា​ក់​ធ្ងន់ធ្ងរ​ណាស់​ទៅ​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ ពីព្រោះ​ឱសថ ​វា​ជា​អាវុធ​មុខ​២​ស្រាប់​ហើយ​ដែល​មាន​ន័យ​ថា វា​ជា​ថ្នាំ​ព្យា​បាល​ផង ​និង​ជា​ថ្នាំ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ផង​។​

លោក​ថ្លែង​ថា​៖ «​បើ​វា​ជា​ឱសថ​ក្លែង​ក្លាយ​ទៅ​ទៀត​ អ៊ីចឹង​នៅ​ពេល​ដែល​ប្រើ​វា គឺ​មិន​អាច​ទទួល​បាន​ប្រសិទ្ធ​ភាព​ហើយ ​ថែម​ទាំង​អាច​ទៅ​បំផ្លាញ​សុខភា​ព​របស់​អ្នកប្រើ​ប្រាស់​ផង​ដែរ​។ ដូច្នេះ​បើ​គិត​ទៅ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​ ខណៈ​ដែល​បច្ចុប្បន្ន​មិន​មែន​តែ​ឱសថ​ទាំង​នេះ​ទេ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​មាន​អាហារ​បំប៉ន ​និង​ឱសថ​ជំនួយ​សុខ​ភាព​គ្រប់​ប្រភេទ​ផ្សេង​ទៀត ​បាន​ដាក់​លក់​ច្រើន​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​»​។​

​សម្រាប់​អ្នកជំ​នាញ​រូបនេះ​ស្នើថា ព​លរដ្ឋ​​គួរតែ​កុំ​ទិញ​យក​មក​ប្រើ​ប្រាស់​នូវ​រាល់​ផលិតផ​ល​ជា​អាហារ​បំប៉ន​ និង​ជា​ឱសថ​ទាំង​នោះ​ដោយ​មិន​ស្គាល់​ប្រភព​ច្បាស់លា​ស់​លាស់ ​ពីព្រោះ​នៅពេ​ល​មាន​បញ្ហា​ប៉ះពា​ល់​ដល់​សុខ​ភាព​ គឺ​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​មក​ទទួល​ខុស​ត្រូវ​ណាស់​។ 

​លោក ​នុត សម្បត្តិ បាន​បន្ថែម​ថា ដើម្បី​ការ​ពារ​សុខ​ភាព​ប្រជាព​ល​រដ្ឋពី​ការប្រើ​ប្រាស់​ផលិតផ​ល​អាហារ​បំប៉ន ​និង​ឱសថ ​ដែល​បាន​ចរាចរ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ ​ក្រសួង​សុខាភិបាល​ គួរតែ​សហ​ការ​ជាមួ​យ​ក្រសួង​ព័ត៌​មាន និង​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរ​គមនា​គមន៍​ ត្រូវ​មាន​វិធានកា​រ​អន្ត​រក្រសួង​មួយដោ​យ​ត្រួត​ពិនិត្យ​មើល​កុំឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​​ឱសថ និង​អាហារ​បំប៉ន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្ដាញ​សង្គម​៕