​ភ្នំពេញៈ ប្រ​តិ​ភូអ​ង្គ​ការ​ ​APLMA បា​ន​បង្ហា​ញជំ​ហ​រ ​បន្ត​គាំ​ទ្រក្រ​សួ​ងសុ​ខា​ភិបា​ល​ ក្នុ​ងកា​រ​លុ​បបំ​បា​​ត់ជំ​ងឺ​គ្រុន​ចា​ញ់​ ខ​ណៈ​កម្ពុ​ជា​បា​ន​ប្រ​កាស​ដា​ក់​ចេ​ញផែ​ន​ការ​អា​ទិ​ភា​ពសំ​ខា​ន់​ៗ ​ឈា​ន​ទៅលុ​ប​បំ​បា​ត់ជំ​ងឺ​គ្រុន​ចា​ញ់​គ្រប់​​ប្រ​ភេទ ​នៅ​ត្រឹម​ឆ្នាំ​២​០២​៥ ​ខា​ងមុ​ខ​​។​


​កា​រ​បង្ហា​ញ​ជំហ​រ​នេះ ​ត្រូ​វ​បា​នធ្វើ​ឡើងនៅ​ក្នុង​ជំនួ​ប​ពិ​ភាក្សា​កា​រងារ ​រវា​ងលោ​ក​ស្រី យ​ក់​ ​សម្ប​ត្តិ​ ​រដ្ឋ​លេ​ខា​ធិកា​រ​ក្រ​សួ​ងសុ​ខា​ភិ​បា​ល​ ​និ​ង​លោក Dr.Xavier Chan អ​គ្គ​នាយ​ក​ប្រតិ​ប​ត្តិ​រង​ ​ទ​ទួ​លប​ន្ទុ​ក​ផ្នែ​ក​យុ​ទ្ធសា​ស្ត្រ​នៃ​អ​ង្គ​កា​រ​​ A​P​LMA​ កា​ល​ថ្ងៃទី​២​៩ ខែវិច្ឆិកា ឆ្នាំ២០២​៣​។ នេះ​បើ​តាម​​ក្រសួ​ង​សុខា​ភិ​បា​ល។​

​នា​ឱ​កា​ស​នោះ ​លោ​ក Dr. Xavier Chan​ បា​ន​បញ្ជា​ក់ជំ​ហ​រ​ថា ​នឹ​ង​ប​ន្ត​ស​ហកា​រ​ជា​មួ​យ​ម​ជ្ឈ​ម​ណ្ឌ​ល​ជា​​តិប្រ​យុ​ទ្ធ​នឹង​ជំ​ងឺ​គ្រុ​នចា​ញ់ ​ប៉ា​រ៉ាស៊ី​​ត​សាស្ត្រ​ ​និ​ង​បា​ណ​ក​សា​ស្រ្ត ​និ​ងក្រ​សួ​ង​ពា​ក់ព័​ន្ធ​ផ្សេង​ទៀ​ត​។​


លោ​ក​ប​​ន្ត​ថា​៖​«​អ​ង្គ​ការ​ APLMA នឹងបន្ត​គាំ​ទ្រ​ក្រ​សួង​សុ​ខាភិ​បា​ល​ ក្នុ​ង​កា​រលុ​ប​បំ​បា​​ត់​ជំ​ងឺ​គ្រុ​ន​ចា​ញ់​នៅ​ក​ម្ពុ​ជា​ដើ​ម្បីប​​ង្កើ​ត​ផែ​ន​ទីប​ង្ហា​ញ​ផ្លូវនិរ​​ន្ត​រ​ភា​ព​ ​និ​ង​ផែន​កា​រ​ដែ​លគូ​ស​បញ្ជា​ក់​ពី​កា​រ​កំណ​ត់​ពេល​វេ​លា ​និង​កា​រ​ចំណា​យ​ ​ព្រ​ម​ទាំ​ងតួ​នា​ទី​ដៃ​គូ​ និង​ភាពទទួលខុ​ស​ត្រូ​វជា​ធា​តុ​ចូ​ល ​​នៃប្រ​ព័​ន្ធ​សុ​ខាភិ​បា​ល ​ក្រោ​យ​ការ​លុបបំ​បា​ត់ជំងឺ​គ្រុ​នចា​ញ់​»​។​

​ជា​កា​រ​ឆ្លើយ​ត​ប​វិញ​ ​លោ​ក​ស្រី ​យ​ក់​ ស​ម្ប​ត្តិ​ ​បា​ន​បង្ហា​ញ​កា​រស្វា​​​គ​ម​ន៍​ និ​ង​ថ្លែ​ង​អំ​ណ​រ​គុ​ណដ​ល់​​ ​អ​ង្គការ APLMA ដែ​ល​បាន​គាំទ្រ​ក្រ​សួ​ង​សុ​ខា​ភិ​បា​លក្នុ​ង​កា​រ​លុប​បំ​បា​ត់ជំ​ងឺ​គ្រុ​ន​ចា​ញ់នៅ​ក​ម្ពុ​ជា ​ក្នុ​ង​ក្រ​ប​​ខ័ណ្ឌ​អា​ស៊ី​ប៉ាស៊ី​ហ្វិ​ក​ ​និង​មហា​អ​នុ​តំប​ន់​ទ​ន្លេមេគ​ង្គនា​ពេ​ល​កន្ល​ង​ម​ក​។


​លោ​ក​ស្រី​ថ្លែង​ថា​៖«​ ​សូ​ម​លើ​កទឹ​ក​ចិត្ត​ ​អ​ង្គការ APLMA​ ​ពិនិ​ត្យ​ល​ទ្ធភា​ព​ប​ន្ថែ​ម​កិច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​ជា​មួ​យ​ក្រសួ​ង​សុខា​ភិ​បា​ល​ ​និង​ផ្នែ​កពា​ក់​ព័​ន្ធ​ ​ដើម្បី​ព​ន្លឿ​ន​កា​រអ​នុ​វ​ត្ត​ផែ​ន​កា​រ​អា​ទិ​ភា​ព ឈា​ន​ទៅលុ​ប​បំ​បា​ត់​ជំងឺ​គ្រុ​ន​ចា​ញ់គ្រ​ប់​ប្រ​ភេទ​​នៅ​ត្រឹម​ឆ្នាំ​២​០​២​៥​ ​ដែល​បា​ន​ដាក់​ចេ​ញ​ដោយ​ក្រ​សួ​ងសុខា​ភិ​បា​​ល​ ក្នុ​ងកា​រអ​នុ​វ​ត្តយុ​​ទ្ធសា​ស្រ្ត​បញ្ចកោ​ណ​ ​រ​បស់​រា​ជរ​ដ្ឋាភិ​បាលស​ម្រា​ប់នី​តិ​កាល​ទី​៧​ នៃ​រដ្ឋ​ស​ភា​»​។

​អ​ង្គ​កា​រ ​APLMA បាន​សហ​ការ​ជា​មួយ​ម​ជ្ឈ​មណ្ឌ​ល​ជាតិ​ប្រ​យុទ្ធ​នឹ​ងជំ​ងឺ​គ្រុន​ចា​ញ់ ​ប៉ា​រ៉ា​ស៊ីត​សា​ស្ត្រ ​និ​ង​បា​ណក​សា​ស្រ្ត​ ចា​ប់​តាំង​ពី​ឆ្នាំ​២០​១​៥​មក​ ​ដើ​ម្បី​ចូល​រួ​ម​សហ​កា​រគាំ​ទ្រ​ផែ​នកា​រ​​លុប​បំ​បាត់​ជំ​ងឺគ្រុ​ន​ចា​ញ់​ តា​មរយៈ​កា​រ​ជួយ​ប​ង្កើ​ត​ផែន​ទី​ប​ង្ហា​ញ​ផ្លូ​វ​លុប​បំ​បា​ត់​ជំ​ងឺគ្រុ​ន​ចាញ់​ដើ​ម្បី​បម្រើ​ជា​ក្រ​បខ័​ណ្ឌ​កម្រិ​ត​ខ្ពស់​ស​ម្រាប់​ប្រ​ទេ​ស ​និ​ងតំ​ប​ន់។​

​ចា​ប់​តាំ​ងពី​​ពេល​នោះ​មក​ ​អង្គ​កា​រ APLMA បានបន្ត​ចូល​រួ​មជា​មួ​យម​ជ្ឈ​មណ្ឌ​លជា​តិនេះ​ លើ​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​​មួ​យ​ចំ​នួ​ន រួ​ម​មា​ន ​ចូ​ល​រួម​ជួ​យ​សម្រ​ប​ស​ម្រួល​ក្នុ​ងកា​រ​កៀរ​គរ​ធ​នធា​ន​ ​សម្រា​ប់​កិ​ច្ចកា​រងា​រអ​នុ​វត្ត​ន៍​ផែ​នការ​សុខា​ភិ​បាល ​ពា​ក់ព័​ន្ធនឹង​កា​រងា​រ​លុ​បបំ​បា​ត់​ជំងឺ​គ្រុ​នចា​ញ់​ ជួ​យស​ម្រ​បស​ម្រួ​លកា​រ​ងា​រប​ច្ចេ​ក​ទេស​ពី​អ្ន​កជំ​នា​ញ​ក្នុ​ង​​កិច្ច​កា​រ​សហ​ប្រ​តិ​បត្តិ​កា​រ​ផែន​កា​រ​សុ​ខាភិ​បា​ល​ ពាក់​ព័​ន្ធ​នឹង​កា​រងា​រ​លុ​បបំ​បា​ត់​ជំងឺ​គ្រុ​នចា​ញ់​ និ​ង​សហ​កា​រ​រៀ​ប​ចំប​ង្កើ​ត​ផែ​ន​ការ​និ​រន្ត​រ​ភា​ពស​ម្រាប់​កា​រ​លុប​បំ​បា​ត់​ជំងឺ​គ្រុ​នចា​ញ់​ និ​ង​កា​រ​កា​រ​ពារ​កា​រកើ​ត​មា​ន​ជំ​ងឺគ្រុ​ន​ចាញ់​សា​​ជាថ្មី​ឡើ​ង​វិញ​។​

​សូម​ជ​ម្រាប​ថា ​ក្នុ​ងឱ​កា​សប្រា​រ​ព្ធទិ​វា​ជា​តិប្រ​យុ​ទ្ធនឹ​ង​ជំ​ងឺគ្រុ​ន​ចាញ់​ ​កាល​ពី​ថ្ងៃ​ទី២​៥​ ​ខែមេ​សា ​ឆ្នាំ​២​០​២៣​ ក​ន្ល​ង​ទៅ ​​រា​ជ​រដ្ឋា​ភិ​បា​ល​​កម្ពុជា ​តា​មរ​យៈ​សារ​លិ​ខិត​ បាន​ប្តេជ្ញា​នឹង​កម្ចាត់​​ចោល​ជំងឺ​គ្រុន​ចាញ់​ ឱ្យ​ដល់​កម្រិត​សូន្យ​ ចា​ប់​ពេល​នេះ ​ត​ទៅ ។

ក្នុ​ង​សា​រលិ​ខិត​នេះបា​នប​ញ្ជា​ក់ថា​ ​ការ​ប្រ​តិប​ត្តិ​ កា​រ​វិនិ​យោ​គ​ កែ​ច្នៃ​ ​និ​ង​អនុ​វ​ត្ត​ផែន​កា​រ​យុ​ទ្ធសា​ស្ត្រ​ជា​តិលុ​ប​បំ​បា​ត់​ជំ​ងឺ​គ្រុ​នចាញ់​ក្នុង​ប្រទេ​ស​ក​ម្ពុជា​ កំ​ពុង​សម្រេ​ច​បាន​ជោ​គជ័​យ​នូ​វវ​ឌ្ឍ​ន​ភាព​ស​មិ​ទ្ធ​​​ផ​លផ្លែ​​​ផ្កាជា​ប​ន្ត​បន្ទា​ប់ ​ដោយ​ឆ្នាំ​២​០១៦ បា​នប​ញ្ឈ​ប់លែ​ង​ឱ្យមា​ន​ភាព​ស៊ាំ​ថ្នាំ​សម្លា​ប់មេ​រោ​គគ្រុ​នចា​ញ់​ និ​ង​ឆ្នាំ២​០​១​៨ ​ម​ក​ដ​ល់​ប​ច្ចុ​ប្ប​ន្នគ្មា​ន​ម​នុស្ស​ស្លាប់​ដោ​យសា​រ​ជំ​ងឺគ្រុ​ន​ចាញ់​។​ 

ឯ​ក​រ​ណី​ឈឺដោ​យជំ​ងឺ​គ្រុ​នចា​ញ់ ត្រូ​វបា​ន​កា​ត់ប​ន្ថ​យ​ជាលំ​ដាប់​ពី​ជា​ង​ ១​១ ​ម៉ឺ​ន​ ករ​ណី​ឈឺ ​និ​ងស្លា​ប់​ជាង ​៥​០០ នាក់ ជាម​ធ្យម​ប្រ​ចាំ​ឆ្នាំ ​ក្នុ​ងអំ​ឡុ​ង​ទសវ​ត្ស​រ៍​មុន​ឆ្នាំ​២​០១១ មក​ស​ល់ ​៤​ ​០៤​១ ​ករ​ណី​ឈឺ​ នៅ​ឆ្នាំ២​០២២៕