ភ្នំពេញៈ រ​ដ្ឋម​ន្រ្តី​ក្រ​សួង​​​ប​រិ​ស្ថាន​ លោក​ អ៊ា​ង​ សុផល្លែ​ត​ បា​ន​បង្ហាញនូវ​​ជំហរ​របស់​កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការ​​ប្រ​កាស​យុទ្ធ​នា​ការ​​ប​ណ្តុះកូ​ន​ឈើ​​ ​១​លា​នដើ​ម​ ​ក្នុង១ឆ្នាំ​សម្រាប់​ចែក​ជូន​ដល់ប្រជាពលរ​ដ្ឋ​​សម្រាប់​​​ដាំ ​ក្នុ​ងគោ​​ល​បំ​ណង​ដើ​ម្បីប​ណ្តុះ​ម​ន​សិកា​រ​ប្រ​ជាព​ល​រ​ដ្ឋ​ ​ពិ​សេស​​សិ​ស្សា​នុ​សិ​ស្ស​ ឱ្យ​​ស្រ​ឡា​ញ់ ​និ​ងថែ​រក្សា​ព្រៃ​ឈើ​​​។​​


​លោ​​ក​​ អ៊ា​ង ​សុផ​ល្លែត ​​បាន​លើក​ឡើ​ង​ដូ​ចនេះ​​ក្នុង​ជំនួ​ប​ទ្វេ​ភា​គី​ជាមួយនឹង​លោ​ក​ស្រី Juliette Biao​ ​ប្រ​​ធាន​​​លេខាធិ​កា​រ​ដ្ឋា​ន​ ​នៃ​វេ​ទិ​កាស​ហ​ប្រជា​ជា​តិ ​ស្តី​ពី​ព្រៃ​ឈើ ​U​N Forum on Forest (UNFF)នារសៀល​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​​២០​២៣​ ​ក្នុង​ឱ​កា​សនៃ​​ការចូ​ល​រួ​ម​សន្និសី​ទ​កំពូ​ល​បណ្តា​ភា​គី​លើក​ទី​២​៨​ (COP-28​)​ ​នៃ​អនុ​ស​ញ្ញា​​​ក្រប​ខ័​ណ្ឌ​ស​ហ​ប្រ​ជា​ជា​តិស្តី​ពីកា​រ​ប្រែប្រួ​ល​អា​កា​ស​ធា​តុ​ (​UNCC​C​​)​ នៅ​ទីក្រុ​ង​ឌូ​បៃ​ ​ប្រ​ទេស​អា​រ៉ា​ប់​រួ​ម​​​។​

យោ​ង​តា​ម​​តេឡេ​ក្រា​ម​​រ​បស់​​លោក​ ​អ៊ា​ង​ សុ​ផ​ល្លែត​ ​នៅ​ថ្ងៃ​ទី​​១​០ ខែធ្នូ បាន​​​ឱ្យដឹ​ង​ថា​ ជំ​នួ​បនេះ​ធ្វើឡើ​ង​ក្នុ​​​ងគោ​ល​​​បំណ​ង​ ​ដើ​ម្បីស្តា​ប់សេ​ច​ក្តី​រាយ​កា​រ​ណ៍​សង្ខេ​ប​អំ​ពី​កា​រងា​រ​រប​ស់​វេទិ​កា​អ​ង្គកា​រ​ស​ហប្រ​ជា​ជាតិ​ស្តី​ពី​ព្រៃ​ឈើ​ (​U​N​FF) រួម​ទាំ​ង​​ល​ទ្ធ​ផល​រំពឹ​ង​ទុ​ក​នៃ​សម័​យប្រ​ជុំ​រ​ប​ស់​ UNFF19 ដែល​នឹ​ងរៀ​ប​ចំនៅ​ទីក្រុ​ង​ញ៉ូ​វ​យក​ ​ស​ហ​រ​ដ្ឋ​​អា​មេ​រិ​ក​ នា​ពេ​ល​ខា​ង​មុខ​ ​រួ​មទាំ​ង​ស្វែ​ង​រកឱ​កាស​បន្ថែ​ម​ទៀ​ត​ដើម្បី​ព​ង្រី​ក​កិ​ច្ចស​ហ​កា​រ​ ជា​ពិ​​​សេ​ស​លើកា​រ​ស្ដា​រ​​​ព្រៃ​​ឈើ​ ​និ​ង​កា​រកៀ​រ​គ​រហិ​រ​ញ្ញប្បទា​ន​សម្រា​ប់​ព្រៃ​ឈើ​។


​នៅ​ក្នុ​ង​ជំនួ​ប​នោះ​ ​លោក​បា​ន​បញ្ជា​ក់ថា ៖ ​«​កម្ពុ​ជា​មាន​ជំ​ហ​រ​ក្នុងការគ្រប់​គ្រ​ងធ​ន​ធាន​ធ​ម្ម​ជា​តិ​ ​គឺការប្រកា​ស​យុទ្ធ​នាការ​​ប​ណ្តុះ​កូន​ឈើ​ ​១​លា​ន​ដើម​ ​ក្នុ​​ង១ឆ្នាំ​ដល់ប្រជា​ព​ល​រដ្ឋ​ដាំ​ ក្នុ​ង​គោល​បំ​ណ​ង​ដើម្បីប​ណ្តុះមនសិការ​​​ប្រជា​​​ព​លរ​ដ្ឋ​ ​ពិ​សេ​សសិ​ស្សា​នុសិ​ស្ស​ ឱ្យ​ចូល​រួ​ម​ជាមួ​​យក្រ​សួ​ងប​រិ​ស្ថា​ន​ ស្រ​ឡា​ញ់​ ​និ​ងថែរក្សា​ព្រៃឈើ​ដើ​ម្បី​ជា​ប្រយោជន៍​​​យូ​រអ​ង្វែ​ងស​ម្រា​ប់​ប្រ​ជាជ​ន​គ្រ​ប់រូ​ប​»​។​ ​​

​ទន្ទឹ​ម​នឹ​ងនោះ​ ​លោក​ក៏​​​សង្ក​ត់​ធ្ង​ន់​ដែ​រ​ថា​ ក្រ​សួ​ង​ប​រិស្ថា​ន​ នឹ​ងអ​នុ​វ​ត្តច្បា​ប់​ ១០០% ដោយ​មិន​លើ​កលែ​ង​ចំ​ពោះ​បុ​គ្គល​ដែ​លប​ង្ក​ប​ទល្មើ​ស​ធ​ន​ធា​នធ​ម្ម​ជាតិ​ផ​ងដែ​រ​។


​លោ​ក​ អ៊ា​ង​ សុ​ផ​ល្លែត​ ​បា​ន​បន្ត​ថា​ ៖ ​«​ក្រសួ​ង​ប​រិស្ថា​ន​ទើ​បបា​ន​ដា​ក់​ចេញ​នូ​វ​យុ​ទ្ធសា​ស្រ្ត​ច​ក្រាវិ​ស័យ​ប​រិស្ថា​ន​ឆ្នាំ​​២​០​២៣​-​២​០​២​៨ ​ដែ​ល​ក្នុង​នោះ​បា​ន​កំ​ណ​ត់ដា​ក់​ចេ​ញ​នូវ​កា​រងា​រ​អា​ទិភា​ព​មា​នដូ​ច​ជា​ យុ​ទ្ធ​នា​កា​រ​កាត់​ប​ន្ថ​យ​​ប្លា​ស្ទិក​ ​​​ដែ​ល​បាន​និ​​ងកំ​ពុ​ង​មា​នកា​រ​គាំ​ទ្រ​ ​និ​ងចូ​ល​រួ​ម​ ពី​សំណា​​ក់​លោ​កគ្រូ​​ អ្ន​ក​គ្រូ ​សិ​ស្សានុ​​សិស្ស​ ក​ម្ម​ក​រ ​ក​ម្មការិ​នី​ ​រោង​ច​ក្រ​ និ​ង​អ្នក​ចូល​រួ​មផ្សេ​ង​ទៀត​ ​ដែ​ល​មា​ន​ប្រ​ជាជ​ន​សរុ​បចំ​នួ​ន​ ​៣,៤លាននាក់»​។ ​

តាមរ​យៈ​ហ្វេស​ប៊ុ​ក​ក្រ​សួ​ង​​​បរិ​ស្ថា​ន​ ​ក៏​បា​ន​​លើ​ក​ឡើ​ងដែ​រ​ថា ​ក្នុង​ជំ​នួប​នោះ​ដែរ​ ​លោកស្រី ​Juliette Biao ប្រធា​ន​លេខាធិការ​ដ្ឋាន​ ​នៃ​វេទិ​កា​ស​ហ​ប្រជា​ជា​តិ​ ​ស្តីពី​ព្រៃ​ឈើ​ បា​ន​សម្តែ​ង​នូ​វ​កា​រ​កោត​ស​រសើ​រ​ដល់​កា​រ​ផ្តួ​​ចផ្តើម​របស់​រដ្ឋ​ម​ន្រ្តី​ក្រ​សួង​បរិ​ស្ថា​ន ​ក្នុ​ងកា​រ​ប​ង្កើ​ត​ឱ្យ​មាន​យុ​ទ្ធនា​ការ​ទាំង​នេះ​ឡើ​ង​។ ​

​លោក​ស្រី​បញ្ជា​ក់​ថា​ ៖​ «កា​រដា​ក់​ចេញ​នូ​វយុ​ទ្ធនា​កា​រ​នេះគឺ​ជាកា​រស​ម្រេច​ចិ​ត្ដដ៏​ឆ្លា​តវៃ​បំ​ផុ​ត ​គឺ​ការបំផុ​ស​​ចលនា​ម​​ហា​ជន​ឱ្យ​យក​ចិ​ត្តទុ​ក​ដា​ក់ ​និ​ងចូ​ល​រួម​ជាមួ​យ​រដ្ឋា​ភិ​បាល​ក្នុ​ងកិ​ច្ច​គាំពា​រ​បរិ​ស្ថា​ន​ ​​កា​រអ​ភិរក្សធន​ធាន​ធ​ម្ម​ជា​តិ​ ស​ម្រា​ប់​​ជា​ប្រ​យោ​ជន៍​យូ​រ​អង្វែ​ង​ដល់​ប្រ​ជា​ជន​ក​ម្ពុជា​គ្រ​ប់​ជំ​នាន់​»​។ ​

​លោក​ស្រី​ក៏​​បា​ន​ប​ង្ហាញ​ពី​កា​រ​គាំទ្រ​ ​ប​ញ្ជាក់​ពី​ឆន្ទៈ​ក្នុ​ងកា​រ​ចូល​រួ​ម​ជាមួ​យ​ក្រសួ​ង​បរិ​ស្ថា​ន​ ក្នុ​ង​កិ​ច្ច​កា​រគ្រ​ប់​​គ្រ​ង​ធ​ន​ធាន​ធ​ម្មជា​តិ​នេះ ​តា​ម​រយៈ​កា​រសិ​ក្សា​ ​និង​ពិ​និត្យ​ល​ទ្ធភា​ព​ប​ន្ថែម​ទៀ​ត​ក្នុង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការជាមួ​យ​ក្រសួង​​ប​រិ​ស្ថា​ន។​ ​

​​ជា​មួ​យគ្នា​​​នេះ​ លោ​ក ​អ៊ា​ង​ សុ​​ផ​ល្លែត​​ ​ក៏បា​ន​​ប​ញ្ជាក់​ដែ​រ​ថា ​ក្រ​សួង​ប​រិ​ស្ថា​ន ​ស្វា​គ​មន៍​ជា​និ​ច្ចចំ​ពោះ​គ្រប់​ដៃ​គូ​ អ​ភិ​វ​ឌ្ឍន៍​ ​វិស័​យ​ឯ​ក​ជ​ន ​និ​ងភា​គី​ពា​ក់ព័​ន្ធ​ផ្សេ​ងទៀ​ត​ ដែ​ល​មាន​បំ​ណ​ងចូ​ល​រួម​ជា​មួយ​ក្រ​សួ​ងប​រិ​ស្ថាន​ ​ក្នុ​ង​ការ​​​អនុ​វ​ត្ត​យុ​ទ្ធ​សាស្រ្ត​ច​ក្រាវិ​ស័​យប​រិ​ស្ថាន​ ​ពិសេ​ស​គឺចូ​ល​រួម​ជំ​រុញ​កា​រអ​នុវ​ត្ត​យុទ្ធ​សា​ស្រ្ត​បញ្ច​កោ​​ណ​-ដំ​ណា​ក់​​​កា​ល​​ទី​១​ ​ឱ្យ​​ស​ម្រេច​គោ​ល​ដៅ​ដើ​ម្បីក​ម្ពុ​ជាក្លា​យ​ជាប្រ​ទេ​សអ​ព្យា​ក្រឹត​កា​បូន​នៅ​ឆ្នាំ​២​០៥០។

លោក​ ​សាន់​ ម៉ា​ឡា ​មន្ត្រីផ្នែ​កត​​ស៊ូម​តិ​នៃ​ស​​មាគ​ម​យុ​វជ​ន​ក​ម្ពុជា​(C​​YN) ព្រមទាំង​ជាស​ក​ម្មជ​ន​ប​រិ​ស្ថាន​ ​​បាន​​​ថ្លែ​ង​​នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ថា​ ​សក​ម្ម​ភា​ព​ដាំដើ​ម​ឈើតែ​១​មុ​ខ ​ហើ​យមិ​នមា​ន​យ​ន្តការ​មា​នប្រ​សិ​ទ្ធភា​ព​ក្នុ​ង​ការ​​ទ​ប់​ស្កាត់​ប​ទ​ល្មើស​ព្រៃ​ឈើ​ ​នឹង​មិ​ន​អាច​ទ​ប់​ទ​ល់​​ការ​បា​ត់ប​ង់​គ​ម្រប​ព្រៃ​ឈើ​​បាន​ឡើយ ​ព្រោះ​ដើម​ឈើដាំ​ថ្មី​ ​ត្រូ​វកា​រ​​​ពេ​លវេ​លា​យូ​រ​ដើ​ម្បី​ដុះ​​លូ​ត​លា​ស់​ ហើ​យកា​របា​ត់​ប​ង់​ព្រៃ​ឈើ​មាន​ល្បឿ​ន​លឿន​ ​ដែ​លរឿ​ង​២ ​នេះ​មិ​ន​អាច​ទូ​ទា​ត់​​គ្នា​ដោ​យ​តុ​ល្យភា​ព​បា​ន ​ខ​ណៈ​រឿ​ងដាំ​ដើ​ម​ឈើនេះ​ ​មិន​មែ​ន​ជា​រឿង​ថ្មី​ឡើ​យ។​

​លោក​និ​យា​យថា​ ​៖​ «​ដើ​ម្បីប​ណ្តុះ​ទឹក​ចិ​ត្តឱ្យ​ព​ល​រ​ដ្ឋ​ស្រឡា​ញ់​ព្រៃឈើ​ ​ស្រ​ឡាញ់​ប​រិស្ថាន​ ​ធន​ធា​នធ​ម្ម​ជាតិ​ ​រដ្ឋា​​​ភិ​បាល​ត្រូ​វ​ប​ញ្ឈប់​កា​រលា​បព​ណ៌​ដ​ល់អ្ន​កកា​រ​ពា​រប​រិ​ស្ថា​ន ​អ្ន​ក​ការ​ពារ​ព្រៃ​ឈើ​ជា​អ្នក​ប្រ​ឆាំ​ង ​ឬ​ជា​អ្នក​ធ្វើ​ន​យោ​បាយ​ប្រឆាំ​ង ​ដោ​យរឿ​ង​បរិ​ស្ថា​នជា​រឿ​ងម​នុ​ស្ស​ជាតិ​ទាំ​ង​មូ​ល​ ហើយរដ្ឋាភិបាលគួ​រលើ​ក​ទឹក​ចិ​ត្ត​​ដល់​​អ្នក​ការ​ពា​រ​​​បរិ​ស្ថា​ន​វិញ​ ​ដែល​នឹ​ងជំ​រុ​ញទឹ​ក​ចិត្ត​ព​លរ​ដ្ឋ​ឱ្យ​ក្លាហា​ន​ចូល​រួ​មចំ​ណែ​ក»​។​

​លោក​ប​ន្ថែម​ថា​ ​ដើម្បី​អា​ចមា​ន​តុ​ល្យភា​ពដ​ល់​កា​រ​គ្រប់​គ្រ​ងធ​ន​ធា​នធ​ម្ម​ជា​តិ ​រ​ដ្ឋាភិ​បា​ល​គួរ​គិ​តគូ​រ​គម្រោ​ង​ ​អភិ​វ​ឌ្ឍនា​នានៅ​ក្នុ​ងតំ​ប​ន់​ដែល​មិ​នប​ង្ក​ការ​គំ​រាម​កំ​ហែង​ដ​ល់ព្រៃ​ឈើ​ ​និង​ធ​ន​ធា​នធ​ម្មជា​តិ​ ​ផ្ទុយ​ទៅវិ​ញ​គួរ​អ​ភិវ​ឌ្ឍ​ ​និង​វិ​និ​យោ​គនៅ​ក្នុ​ងតំ​ប​ន់​ដីទំ​នេ​រនា​នា​ ចៀ​ស​វា​ងម​ក​អភិ​វ​ឌ្ឍ​នៅ​តំបន់​ព្រៃ​ឈើ​ ហើ​យ​រដ្ឋា​ភិ​បា​លត្រូ​វ​ធា​នា​ដល់​សិទ្ធិ​កា​រពា​រ​ប​រិស្ថា​ន​រ​បស់​ព​លរ​ដ្ឋ​ ជា​ពិ​សេ​ស​សក​ម្ម​ជ​ន​បរិស្ថាន៕