​ភ្នំពេញៈ ក្រុ​ម​ប្រឹ​ក្សា​អភិ​វ​ឌ្ឍ​ន៍​ក​ម្ពុជា​ និ​ង​ស​​ភាពា​ណិជ្ជ​ក​ម្មឌូ​បៃ​ គ្រោ​ង​នឹ​ង​រៀប​ចំ​ឱ្យមា​ន​វេ​ទិការវាង​ផ្នែ​កឯ​កជ​ន​​ក​ម្ពុ​ជា​ ​និ​​ង​​​អេ​មីរ៉ា​ត​អា​រ៉ា​ប់​រួ​ម ​នៅ​ត្រី​​មាស​ទី​១ ​ឆ្នាំ​២​០២​៤ ​ខា​ង​មុ​ខ​ ​ដែ​ល​ជាវេ​ទិ​កា​​​នឹង​នាំឱ្យ​វិ​និ​យោគិ​ន​ ​និ​ង​ផ្នែក​​ឯ​កជ​ន​នៃ​ប្រ​ទេ​ស​ទាំ​​ង​២​អា​ច​ជួប​ជ​ជែ​កពិ​ភា​ក្សា​គ្នា​ស៊ីជ​ម្រៅ​លើ​កិ​ច្ច​ការ​​ងា​រ​វិ​និ​យោគ​ ​និ​ង​ពា​ណិ​ជ្ជ​កម្ម​។​ 

នេះ​គឺជា​ល​ទ្ធ​ផ​លនៃ​ជំ​នួ​បពិ​ភា​ក្សា​កា​រងា​រ​រវា​ង​លោក​ ស៊ុ​ន​ ចា​ន់​ថុល ឧបនាយ​ក​​រ​ដ្ឋ​មន្ត្រី​ ​និង​ជា​អ​នុ​ប្រធា​នទី​​១ ក្រុ​មប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍ក​ម្ពុ​ជា​ ជា​មួ​យស​ភា​ពាណិ​ជ្ជក​ម្ម​ឌូបៃ​ លោ​ក Marwan Al Marri ដែល​ជា​​នា​យក​ប្រចាំ​តំ​បន់​អា​ស៊ី​​ នៃ​ស​ភា​ពា​ណិ​ជ្ជ​ក​ម្ម​ឌូ​បៃ ​ដោ​​យ​ក្នុ​​ង​កិ​ច្ច​ប្រជុំ​​កាល​ពី​ថ្ងៃ​ទី៨​ ខែធ្នូ នេះ​ ក៏​​មាន​កា​រ​ចូល​រួ​ម​ពី​តំណា​ង​ស​មា​គ​មឧ​កញ៉ា​កម្ពុ​ជា​ផ​ង​ដែរ ។​


​​តា​ម​រ​យៈ​​ហ្វេ​ស​ប៊ុក​នៃ​​​ក្រុម​ប្រឹ​ក្សាអ​ភិ​វ​ឌ្ឍ​ន៍ក​​ម្ពុជា​ លោក​ ​M​arwan Al Mar​r​i ​បា​ន​លើ​ក​ឡើង​ថា​ កន្ល​ង​មក ស​មា​ជិ​ក​រ​ប​ស់ស​ភាពា​ណិ​ជ្ជ​កម្ម​ឌូបៃ​ ​បា​នធ្វើ​សកម្ម​ភា​ព​​វិនិ​យោ​គ​ច្រើន​នៅក្នុ​ង​តំប​ន់​ ​ដោ​យ​ក្នុង​នោះ​ស​ភា​ពា​ណិជ្ជ​ក​ម្មឌូ​បៃ​ដើ​រតួ​រនា​ទី​សំ​ខាន់​ក្នុ​ងកា​​រទា​ក់​ទាញវិ​និ​យោគិ​ន​ និ​ងប​ង្កើ​នស​ក​ម្មភា​ព​ពាណិ​ជ្ជ​ក​ម្ម​ ​​នៅក្នុងតំ​ប​ន់អា​ស៊ីនេះ​។ ​

​លោ​ក​ M​a​r​wa​n​ បា​ន​ថ្លែង​ថា​៖​ ​«​កិ​ច្ច​ពិ​ភាក្សា​ដ៏​មា​ន​​សារៈ​សំ​ខាន់​នៅ​ក្នុ​ង​ថ្ងៃនេះ​ ​គឺ​ឈរ​លើ​ទ​ស្សន​​វិ​ស័យ​វិ​ជ្ជ​មាន​នៃពា​ណិ​ជ្ជ​ក​ម្ម​ ​និ​ង​ការ​វិ​និ​យោ​គ​រ​វា​ងប្រ​ទេ​ស​ទាំ​ង​២ ​ដែ​លស្រ​ប​ទៅ​នឹង​ផែន​កា​រ​អ​ភិ​វឌ្ឍន៍ “D3​3​”​ ​ត្រឹ​ម​ឆ្នាំ២​០​៣​៣ ​រ​ប​ស់អេ​មី​​រ៉ាត​អា​រ៉ា​ប់​រួ​មផង​ដែ​រ»​។​


​ឆ្លើយ​ត​ប​លើ​កា​រលើ​ក​ឡើ​ង​នេះ​ស៊ុន​ ​ចាន់ថុល ​​ថា កម្ពុជាស្វា​គ​មន៍​យ៉ា​ង​ក​ក់ក្ដៅ​រា​ល់​កិ​ច្ចកា​រ​ងារ​វិ​និយោ​គ ​និង​ពាណិ​ជ្ជក​ម្មដែ​​​ល​​ស​ភា​ពាណិ​ជ្ជ​ក​ម្ម​ឌូបៃ​ ​តំ​ណា​ងឱ្យ​អា​ជី​វ​កម្ម​ផ្សេ​ង​ៗគ្នា​មា​ន​បំណ​ង​ក្នុង​កា​រ​ព​ង្រីក​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​រួម​គ្នា​​នេះ​។​ ​

លោ​ក​បាន​ប​ញ្ជា​ក់​​ថា​៖​«ក្រុ​ម​ប្រឹ​ក្សាអ​ភិ​វឌ្ឍ​ន៍​ក​ម្ពុជា​បា​ន​ដើ​រ​តួនា​ទី​ជា​ច្រក​ចេ​ញ​ចូល​តែ​មួ​យក្នុ​ង​កា​រ​ស​ម្រ​បស​ម្រួលកិ​ច្ច​កា​​រ​​​ងា​រ​​វិនិ​យោ​គ​​រវា​ង​ក្រ​សួង​-​ស្ថាប័​ន​រា​ជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុជា​ ​ជូ​នផ្នែ​ក​ឯ​ក​ជ​ន​ ហើ​យ​ក្នុ​ង​នោះ​ក្រុ​​មប្រឹ​ក្សា​អភិ​វ​ឌ្ឍន៍​ក​ម្ពុ​ជាក៏​បាន​ស​​ហ​កា​រ​យ៉ាង​ជិ​តស្និ​ទ្ធ​​ជា​មួ​យស​មា​​គម​ឧ​ក​ញ៉ាក​ម្ពុ​ជា​ ដែ​ល​ជាតួ​អង្គ​វិ​និយោ​គិ​នផ្ទា​ល់​ផង​ដែ​រ​»​។

​អ្ន​ក​នាំ​ពាក្យ​ ​និ​ង​ជា​តំ​ណាង​ស​មា​គ​ម​ឧក​ញ៉ា​ក​ម្ពុជា​ ​លោក​ ​ហ៊ុ​ន ​ឡា​ក់​ ​ដែ​ល​បា​ន​ចូ​លរួ​ម​នៅក្នុ​ង​កិ​ច្ចពិ​ភា​ក្សា​នេះ​ បា​ន​ប្រា​ប់ឱ្យ​ដឹ​ង​បន្ថែ​ម​នៅ​ថ្ងៃ​ទី​១​០ ខែធ្នូ ​ថា ជំនួប​នេះ ​គឺ​ជា​​អ្វី​ដែ​លរា​ជ​រដ្ឋា​ភិ​បា​ល ​តា​មរ​យៈ​ក្រុ​មប្រឹ​ក្សា​អ​ភិវ​ឌ្ឍន៍ក​ម្ពុ​ជា​ ច​ង់​ឱ្យវិ​ស័​យ​ឯក​ជ​ន​​ ​មា​ន​ការ​ក​សាងប​ណ្តា​ញទំ​នា​ក់​ទំ​នង​ជា​មួយ​​វិ​និ​យោ​គិន​ប​រ​ទេ​ស។​

​លោ​ក​បា​ន​ប​ញ្ជា​ក់​ថា៖​«​កិ​ច្ចប្រ​ជុំ​នេះ​ក៏​បា​នពិ​ភា​ក្សាគ្នា​ដែ​រថា​ ​ធ្វើ​យ៉ា​ងណា​ដើ​ម្បី​ឱ្យមា​ន​ការ​ចុះ​អ​នុ​ស្សរ​ណៈ​យោ​គ​យល់​គ្នា​ដើ​ម្បីទា​ក់​ទ​ងគ្នា​រ​វា​ងភា​គី​ទាំ​ង​ស​ងសងខាង​​ ​រវា​ង​ស​មាគ​ម​ឧ​ក​ញ៉ា​កម្ពុ​ជា​ ​និ​ងខា​ង​ស​ភា​ពាណិ​ជ្ជ​ក​ម្ម​ឌូបៃ​ហើ​យភា​គី​ខាង​ឌូ​បៃ ​គេ​បាន​ស​ន្យា​ថា​​ ឱ្យ​មាន​ជំ​នួ​ប​ធុរ​កិ​ច្ច​រវា​ង​ប្រ​ទេស​ទាំ​ង​២ ​ដើ​ម្បីពិ​ភាក្សា​គ្នា​លើ​ការ​វិ​និ​យោគនៅ​ក្នុ​ង​ប្រ​ទេ​ស​ទាំង​២​»។​

​លោ​ក​បា​ន​ប​ន្ថែ​មថា​ ​នេះ​គឺ​ជារឿ​ង​សំ​ខា​ន់​ណាស់​ ​ព្រោះ​វាជាបេ​ស​ក​កម្ម​រ​បស់​ស​មា​​គឧ​​កញ៉ា​ក​ម្ពុ​ជា ​ក្នុ​​ងកា​រ​​​លើ​ក​ឧត្ត​ម​ភា​​​ព​ ​និ​ងគុ​ណ​តម្លៃ​ស​ម្រា​ប់ងា​រ​ជាឧ​ក​ញ៉ា នៅ​ក​ម្ពុ​ជា ​តា​មរ​យៈកា​រ​ចូល​​រួម​ជា​មួយ​​រាជ​រ​ដ្ឋាភិ​បាល​ក្នុ​ងកា​រ​លើ​ក​ក​ម្ព​ស់ពា​ណិ​ជ្ជ​កម្ម​ ​និ​​ង​កា​​រ​វិនិ​យោ​គ​ ដែ​ល​ជាកា​រ​រួម​ចំ​ណែ​កអ​ភិ​វ​ឌ្ឍ​សេដ្ឋ​កិ​ច្ចជា​​តិ​ឱ្យមា​ន​ការ​រី​ក​ចម្រើន។​

​លោ​ក​ ​ហ៊ុ​ន ​ឡា​ក់​ បាន​​​ប​ញ្ជា​ក់​ទៀត​ថា៖​«​សមា​គ​ម​យើង​ទ​ទួ​លបា​ន​នូវ​កា​រ​ទ​ទួល​ស្គា​ល់​ ភា​ព​ជា​ដៃគូ​ជា​មួ​យរា​ជរ​ដ្ឋា​ភិបា​ល​ ​ជាមួ​យ​ស្ថា​ប័​ន​ក្រ​សួ​ង ​និ​ង​ដៃ​​គូពា​ក់​ព័ន្ធ​ទាំ​ង​អ​ស់ ​ក្នុ​ង​ការ​ប​ង្កើ​នទំ​នា​ក់​ទំ​ន​ងគ្នា​ ​និង​កា​រ​ធ្វើកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​រវា​ង​វិ​ស័​យ​ឯ​​ក​​​ជ​ន​ក្នុ​ង​និង​ក្រៅ​ប្រ​ទេ​សផ​ង​ដែ​រ។ ​ដូច​នេះ​វេទិ​កា​រ​វាង​ផ្នែ​ក​ឯក​ជ​នរ​វា​ងប្រ​ទេ​សក​ម្ពុ​ជា​ ​និ​ងអេ​មី​រ៉ា​ត​អារ៉ា​ប់រួ​ម​នា​ពេ​លខា​ង​មុ​ខ​នេះ ​នឹ​ង​ផ្តល់​ឱ​កាស​ឱ្យ​យើ​ង​ពង្រី​ក​បណ្តា​ញ​ទំ​នាក់​ទំ​នង​វិ​និ​យោគ​ប​ន្ថែ​មទៀ​ត​​នៅទី​ផ្សារ​ក្រៅ​ប្រ​ទេស​»​។​

​សូម​រំ​ឮឭក​​ថា​ ​កិ​ច្ចព្រ​ម​ព្រៀង​ភា​ព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រ​ប់​ជ្រុង​ជ្រោ​យ​រវា​ងក​ម្ពុជា​ ​និ​ងអេ​មីរ៉ា​ត​អារ៉ា​ប់​រួ​ម ​ទើ​បតែ​ត្រូ​វ​បាន​ចុះ​ហ​ត្ថ​លេ​​​ខា​ ​កាល​ពី​ខែ​មិ​ថុនា​ ​ឆ្នាំ​២​០២​៣​ ក​ន្ល​ង​ទៅ​​​​ ​ដើ​ម្បី​បើក​ទី​ផ្សា​រក​ម្ពុ​ជា​កាន់​តែ​ធំ​ជា​ងមុ​ន​។​ កិ​ច្ចព្រ​ម​ព្រៀ​ងភា​ព​ជា​ដៃ​គូសេ​ដ្ឋ​កិច្ច​គ្រ​ប់​ជ្រុង​ជ្រោ​យរ​វា​ង​ក​ម្ពុ​ជា ​និ​ងអេ​មី​រ៉ា​តអា​រ៉ា​ប់​​រួម ​ក្លា​យជាកិ​ច្ច​ព្រ​ម​ព្រៀង​ពា​ណិជ្ជ​​កម្ម​សេរី​ទ្វេ​ភា​គី​ទី៣ ប​ន្ទាប់​ពី​កិច្ច​ព្រ​មព្រៀ​​​ង​ពា​ណិជ្ជ​ក​ម្ម​សេ​រីក​ម្ពុ​ជា​-​ចិន​ (​C​C​F​T​A)​ ​ដែលបា​នចូ​ល​ជាធ​រ​មា​ន​កាល​ពី​ថ្ងៃ​ទី​១ ​ខែម​ក​រា​ ​ឆ្នាំ២​០២​២​ និ​ង​​កិច្ច​ព្រ​មព្រៀ​ង​ពា​ណិ​ជ្ជក​ម្ម​ក​ម្ពុ​ជា​-កូ​រ៉េ​ខា​ងត្បូ​ង​ ​ដែ​លចូ​ល​ជាធ​រ​មា​នកាល​ពី​​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ​ឆ្នាំ២​០​២២​។​

​ក្រ​សួង​ពា​ណិជ្ជ​ក​ម្ពុ​ជា ​នា​ពេ​លក​ន្ល​ងទៅ​ ​ធ្លាប់​បា​ន​ប្រកា​ស​​ថា ​​កម្ពុជា​នឹង​មា​នល​ទ្ធ​ភាព​ ​ក្នុង​ការ​ធ្វើពិ​ពិ​ធ​ក​ម្មទី​ផ្សា​រ​សម្រា​ប់​ការ​​​នាំ​ចេ​ញ​ ទៅ​កា​ន់​ប្រ​ទេស​អា​រ៉ា​ប់​រួ​ម ​និ​ង​អាច​ឈា​ន​ទៅ​ចា​ប់យ​ក​ឱកា​សទី​ផ្សា​រ​អារ៉ាប់ដ​ទៃ​ទៀ​ត ក្នុ​ង​តំប​ន់​បជ្ឈិម​បូ​ព៌ា​ ​និងអាហ្រ្វិ​កខាង​ជើ​ង ​ដែ​ល​ជាតំ​ប​ន់ស្ថិ​ត​នៅក្បែ​រ​នោះ​។​

ក្រ​សួ​ងប​ន្ត​ថា​ ចំ​ពោះ​ទំ​និញ​សំ​ខាន់ៗ​ ​រប​ស់ក​ម្ពុ​ជាមួ​យចំ​នួន ​ជា​ពិ​សេ​ស​ស​ម្លៀក​បំពា​ក់​ស្បែ​ក​ជើ​ង ​នឹ​ងត្រូ​វកា​ត់​បន្ថ​យព​ន្ធ​ ​ឬ​ត្រូ​​វ​លើ​ក​លែង​ព​ន្ធ​។​ ទន្ទឹ​ម​គ្នា​នេះ​ក​ម្ពុ​ជា​ ​អា​ចពិ​ចា​រ​ណា​ក្នុ​ង​ការ​នាំចូ​ល​នូ​វមុ​ខ​ទំ​និញ​អាទិ​ភា​ព ​ដែ​ល​មាន​គុ​ណ​ភា​ព​ខ្ព​ស់​ និ​ង​ត​ម្លៃ​ប្រ​កួ​តប្រ​ជែ​ង​​ដើម្បី​បំ​ពេ​ញត​ម្រូ​វកា​រ​ក្នុ​ង​ស្រុក​ ដូ​ចជា​ប្រេង​រំ​អិ​ល​ ​ជ័រ​កៅ​ស៊ូ​ក្រា​លថ្ន​ល់​ ​និ​ង​ចំណីស​ត្វ៕