​ភ្នំពេញៈ ក្រ​សួ​ង​ពាណិ​ជ្ជក​ម្ម ​បា​នឱ្យ​ដឹ​ង​ថា ​ក្រ​សួង​នឹ​ងរៀ​ប​ចំពិ​ព័រ​​ណ៍ផ​លិត​ផ​ល​ខ្មែ​រ ​និ​ងទំ​និ​ញនាំ​ចេ​ញ​-នាំ​ចូ​ល​ លើ​កទី​១​៦​ ចា​ប់​ពី​ថ្ងៃទី​១​៥-​១​៨​ ខែ​ធ្នូ​ ​ឆ្នាំ២​០​២​៣ ​នៅ​មជ្ឈ​ម​ណ្ឌ​លស​ន្និ​បា​ត ​និ​ងពិ​ព័​រ​ណ៍កោះ​ពេ​​ជ្រ ​ដែ​ល​​នេះ​ជាព្រឹ​ត្តិ​ការ​ណ៍​ពិ​ព័​​រ​ណ៍​ពាណិ​ជ្ជ​ក​ម្មដ៏​ធំ​​ប្រចាំ​ឆ្នាំ​ក​ម្រិត​អ​ន្ត​រជា​តិ។​

​ពិ​ព័​រណ៍​នេះ​​​រៀប​ចំ​ឡើ​ងក្នុង​​គោល​បំ​ណ​ងលើកក​ម្ពស់​ស​កម្ម​ភា​ព​ពាណិ​ជ្ជ​កម្ម​ ​និ​ងវិ​និ​យោគ​នៅ​ក​​ម្ពុ​ជា​ ជា​ពិ​សេ​ស​ដើម្បី​ជំ​រុញ​កា​រ​ត​ភ្ជា​ប់​ទំនា​ក់​​ទំន​ង​ពាណិ​ជ្ជ​ក​ម្មរ​វា​ង​ក​ម្ពុជា​ ​និ​ងស​ហ​គ​ម​ន៍អ​ន្តរ​ជា​តិ។​


​យោ​ង​តា​ម​​កា​រ​ជូន​ដំ​ណឹ​​ងរ​ប​ស់​​ក្រ​សួ​ង​ពា​ណិជ្ជ​ក​​ម្ម ​បា​ន​បញ្ជា​ក់​​ថា ​នៅ​ក្នុ​ងព្រឹ​ត្តិ​ការ​ណ៍​ពិ​ព័​រណ៍​នេះ​ ​ក្រសួ​ង​ពា​ណិជ្ជ​ក​ម្ម​ក៏​នឹ​​​ង​រៀ​ប​ចំក​ម្ម​វិ​ធី​អ​មសំ​ខា​ន់​ៗ​មួ​យ​ចំនួ​ន​ផង​ដែ​រ ដូ​ច​ជា​ សិ​ក្ខា​សា​លាស្តី​ពី​កា​រជំ​រុញ​ពា​ណិ​ជ្ជក​ម្ម​, ​វេទិកា​ធុរ​កិច្ច​ និ​ង​វិ​និ​យោគ​,​ ​ក​ម្ម​វិ​ធីចុះ​អ​នុ​ស្ស​រ​ណៈយោ​គ​យ​ល់​លើកិ​ច្ច​កា​រ​ពាណិ​ជ្ជ​ក​ម្ម,​ ក​ម្ម​វិធី​ជំ​នួ​បពា​ណិ​ជ្ជ​កម្ម​ និ​ង​កា​រ​ប្រគំ​ត​ន្ត្រី​ជាដើ​ម​។​

​​​លោក ​ប៉ែ​ន​ ​សុ​វិ​ជាតិ​ ​អ្ន​ក​នាំ​ពា​ក្យក្រ​សួង​ពាណិ​ជ្ជកម្ម​ ​បា​នប្រា​ប់​ឱ្យដឹ​ង​បន្ថែ​ម​នៅថ្ងៃ​ទី​ ​១​០ ខែធ្នូ​ថា ពិព័​រ​ណ៍​​ផ​លិ​តផ​ល​​ខ្មែ​រ​ ​និ​ង​​​ទំនិញ​នាំចេញ​-​នាំចូល គឺជា​​​ព្រឹត្តិ​កា​រ​ណ៍​ពិព័រណ៍​ពា​ណិ​ជ្ជក​ម្ម​​កម្រិត​អ​ន្ត​រជា​តិ​ ​ប្រ​ចាំឆ្នាំ​​​តែ១​គត់​ ​ដែ​ល​​បាន​រៀប​ចំ​ និង​ចា​ត់ចែង​​​ដោយ​​​ក្រសួ​ង​ពា​ណិជ្ជ​ក​ម្ម​​ ​ចា​ប់​តាំង​ពី​​​ឆ្នាំ​២០០៥ រហូ​ត​មក​ដ​ល់​​បច្ចុប្ប​ន្ន​​។​ ​


ពិព័រណ៍​នេះ​បានកំណត់​កាលបរិច្ឆេទ​រៀបចំ​ចាប់ពី​ថ្ងៃទី​១៥-១៨ ខែធ្នូ ជា​រៀងរាល់​ឆ្នាំ នៅ​មជ្ឈម​ណ្ឌល​ស​ន្និ​បាត និង​ពិ​ព័​រណ៍​កោះ​ពេជ្រ ដែល​​គោលបំណង​របស់​ក្រសួង គឺបង្កើត និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​ផុល​ផុស ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បង្កើត​ការងារ លើក​កម្ពស់​ផលិតផ​ល និង​សេវា​ក្នុង​ស្រុក និង​ចូលរួម​ក្នុង​គ្រោង​ការណ៍​សមាហរ​ណកម្ម​ពាណិ​ជ្ជកម្ម​ក្នុង​តំបន់ និ​ងពិភព​លោក​។ 

លោក ប៉ែន សុវិជាតិ បាន​បញ្ជាក់​ថា៖«ព្រឹត្តិការណ៍​ពាណិ​ជ្ជកម្ម​កម្រិត​អន្តរជាតិ​នេះ នឹង​ជួយ​លើកទឹកចិត្ត​ផលិតករ​កម្ពុជា​ខិតខំ​បន្ថែម​ទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម និង​អភិវឌ្ឍន៍​ផលិតផល និង​សេវា​សម្រាប់​បម្រើ​ទីផ្សារ និង​ជា​វេទិកាសម្រា​ប់​ការជួបជុំ​រវាង​គ្រប់​ភ្នាក់ងារ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ជាតិ និង​អន្តរ​ជាតិ ដើម្បី​បង្កើត​សកម្មភាព​ពាណិជ្ជ​កម្ម រវាង​សហគ្រាស​កម្ពុជា និង​អន្តរជាតិ»​។

ស្ថាប​និ​ក​ក្រុ​ម​ហ៊ុន​​ផលិ​ត​នំ​​ស្រួ​យ​លី​លី ​​​លោ​ក​ស្រី​ ​កែ​វ​ ​មុំ ​ជា​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១០​ ​ខែ​ធ្នូ​ថា​ ពិ​ព័​រ​ណ៍​ផលិ​ត​ផល​ខ្មែ​រ​ ​និ​ង​ទំនិ​ញ​នាំ​ចេ​ញ​-នាំ​ចូ​ល ​លើ​កទី១​៦ជា​ព្រឹត្តិកា​រណ៍​ដ៏​សំខា​ន់មួ​យ​ ​ដែល​ម្ចា​ស់​សហ​គ្រាស​ផលិ​ត​នៅក្នុ​ង​ស្រុ​ក ​មិ​ន​គួរ​មើ​​​លរំ​ល​ង​ ​ព្រោះវា​ជា​ឱ​កាស​​មួ​យដែ​ល​ប​ង្ហាញ​ពី​ផ​លិត​ផ​លរ​បស់​ខ្មែ​រ ​និ​ងទា​ក់​ទាញ​ស្វែង​រ​កដៃ​គូវិ​និ​យោគ​ ពី​ប​ណ្តាក្រុ​មហ៊ុ​នស​ហ​​គ្រាស​នានា​ ​ដែ​លគេ​ច​ង់ចា​ប់​ដៃ​គូ​។

​លោ​ក​ស្រី​​បាន​ប​ន្ថែម​ថា​ វា​មិ​នមែ​ន​ត្រឹម​តែ​ជាពិ​ព័រណ៍​ដាក់​តាំ​ងប​ង្ហាញផលិ​តផ​ល​ក្នុ​​ងស្រុ​ក​ប៉ុណ្ណោះ​ទេ​ ​តែវាក៏​ជា​វេទិ​កា​ ​ជំ​​នួ​ប​រវា​ង​វិ​និយោ​គិ​ន​ក្នុងស្រុក​ ជា​មួ​យនឹ​ងវិស័​យ​ឯក​ជន​ដូច​គ្នា ​និងវិស័​យ​រដ្ឋ​ ​ដែ​លភា​គីទាំ​ង​២អា​ច​លើក​ឡើ​ង​ពីប​ញ្ហា​ប្រឈ​ម​នា​​នា​ ​ដ​ល់​រា​ជរ​ដ្ឋា​ភិ​បាល​ ​ក្នុ​ង​កា​រជួ​យរ​ក​ដំណោះ​ស្រា​យ​។​

លោ​ក​ស្រីបា​ន​ថ្លែ​ងថា​ ​៖​«​និ​​យា​យទៅ​ យើ​ង​មិ​នដែល​ខ​កខា​ន​ ​ឆ្នាំណា​ទេ​ ក្នុ​ង​ការ​ចូ​លរួ​ម​ព្រឹ​ត្តិកា​រ​ណ៍​ដ៏​មាន​សា​រៈសំ​ខា​ន់​ ​យើ​ងប្រើ​ប្រា​ស់​ពិ​ព័​រណ៍​ ​ដើម្បី​តាំ​ង​ប​ង្ហា​ញពី​ផ​លិត​ផ​លរ​ប​ស់យើ​ង​ ​ឱ្យ​សាធា​រ​ណ​ជ​ន​​បាន​ដឹង​ថា​​ ​ប​ច្ចុ​ប្ប​ន្ននេះ​ ​សហគ្រា​សក្នុ​ង​ស្រុ​ក​ ​មា​ន​សម​ត្ថ​ភា​ពផ​លិ​តបា​ន​ផលិ​ត​ផល​មាន​គុ​ណភា​​ពច្រើ​នណាស់​ មិ​ន​ចាញ់​ប្រ​ទេ​សជិ​តខា​ង​យើ​ង​ឡើ​យ»​។​

​បើតា​ម​អ្ន​កនាំ​ពា​ក្យក្រ​សួ​ងពា​ណិ​ជ្ជក​ម្ម​ នៅ​ក្នុង​​​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍វិស័យ​ពាណិជ្ជកម្ម​របស់ ក្រសួង​ពាណិជ្ជ​កម្ម បា​ន​ដាក់​បញ្ចូល​សកម្ម​ភាព​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្រិត​អន្តរជាតិ​នេះ ជា​របៀបវារៈ​អាទិភាព​មួយ ក្នុងការ​ចាប់យក​ឱកាស​ទីផ្សារ ជំរុញ​ការនាំចេញ​ផលិតផល និង​សេវា និង​ការតភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​​កម្ពុជា ជាមួយ​អន្តរជាតិ​៕