​ភ្នំពេញៈលោ​ក ហ៊ុ​ន ម៉ា​នី ​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ង​មុ​ខ​ងារ​សា​ធា​រណៈ លើកឡើងថា​ ​គោ​ល​ដៅយុ​ទ្ធ​សាស្ត្រ​ពា​ក់​ព័​​ន្ធនឹ​ង​វិ​ស័យ​​​មុ​ខងា​រ​សា​ធា​រ​ណៈគឺ​ជា​កា​រប​ន្ត​ព​ង្រឹង​ស​ម​ត្ថភា​ព​អ​ភិ​បាល​កិ​ច្ច ​និ​ង​លើក​ក​ម្ពស់​គុ​ណ​ភាព​ស្ថាប័​ន​រ​ដ្ឋ​ ទាំ​ង​ថ្នាក់​ជា​តិ​ និ​ង​ថ្នា​ក់​ក្រោម​ជា​តិ​ តា​ម​រ​យៈកំ​ណែ​ទ​ម្រង់​ ​ការ​រៀ​បចំ​ ​និង​ដា​ក់ចេ​ញ​លិខិតប​ទ​ដ្ឋា​ន​គតិ​យុត្ត​ចាំ​បា​​ច់​ ​ដើ​ម្បី​គាំ​ទ្រ​ដ​ល់​ការ​ងា​រ​កែ​ទ​ម្រង់​រ​ដ្ឋ​បាល​សា​ធា​រ​ណៈ​រប​ស់​រ​ដ្ឋាភិ​បា​ល​។​​


​កា​រ​លើ​កឡើ​ង​រ​បស់​លោ​ក ​ហ៊ុន​ ​ម៉ានី ដូច្នេះ​​ធ្វើ​ឡើ​ងនៅក្នុង​​កិ​ច្ច​ប្រជុំ​រ​វា​ង​លោ​ក​​ និ​ង​ថ្នាក់​ដឹកនាំ​ក្រសួ​ង ​ជា​មួ​​យ​គណៈក​ម្ម​ការ​ជំ​នា​ញ​រ​ដ្ឋ​ស​ភា ​ដែ​លដឹ​កនាំ​ដោ​យលោក​កែ​ប​ ជុ​តិ​មា ​ប្រ​ធា​នគ​ណៈ​ក​​ម្មកា​រ​មហា​ផ្ទៃ​ ​ការ​ពា​រ​ជា​តិ ​មុ​​​ខងា​រ​សា​ធា​រ​ណៈ ​និ​ងកិ​ច្ច​ការ​ព្រំ​ដែ​ននៃ​រដ្ឋសភា (គ​ណៈ​កម្ម​កា​រ​ទី៤)។ ​នេះបើយោងតាម​ខ្លឹ​មសា​រ​ដែល​ប្រ​កា​ស​ដោយ​រ​ដ្ឋ​សភា​នៅ​ថ្ងៃទី​១​១ ​ខែ​ធ្នូ​ ឆ្នាំ​២​០២៣​។​

យោង​តាម​រ​ដ្ឋ​សភា​ ​លោក កែ​ប ​ជុ​តិមា​ ​បាន​​​បញ្ជា​ក់​ប្រា​ប់ក្រ​សួ​​ងមុ​ខ​ងារសា​ធា​រ​ណៈ​ថា ​កិ​ច្ចប្រ​ជុំ​នេះមា​ន​គោ​​ល​ដៅ​ឈ្វេង​យ​ល់​នូវ​វិ​ស័​យកា​រ​ងា​រជា​ស​ម​ត្ថកិ​ច្ចទ​ទួ​ល​ខុស​ត្រូ​វ​រប​ស់​គ​ណៈកម្ម​កា​រទី​៤​ ​នៃរ​ដ្ឋ​ស​ភា ​រួ​ម​ស​ហ​ការ​គ្នា​រវា​ង​ស្ថា​ប័​ន​នីតិ​ប្ប​ញ្ញ​ត្តិ ​និ​ងស្ថា​ប័​ន​នី​តិប្រ​តិ​បត្តិ​ ​ជំរុ​ញ​កា​រអ​នុ​វ​ត្តក​ម្ម​វិធីន​យោ​បាយ​ ​និ​ង​យុទ្ធ​សា​ស្ត្រ​ប​ញ្ចកោ​ណ​រប​ស់​រ​ដ្ឋា​ភិបា​លនី​តិ​កា​ល​ទី​៧ ​នៃ​រដ្ឋ​ស​ភា​​ឱ្យមា​ន​ប្រសិទ្ធ​ភាព។​


ជាមួយ​គ្នា​នោះដែ​រ​​ ​លោក ​ហ៊ុ​ន ​ម៉ា​នី​ បា​ន​លើក​ឡើ​ង​​​ថា ​រ​ដ្ឋា​ភិបា​ល​បាន​ផ្ត​ល់អា​ទិ​ភា​ពចំ​ពោះ​វិ​ស័យ​មុ​ខ​​ងារ​សា​​​ធារ​ណៈ​ ​និ​ងបា​ន​បញ្ចូ​ល​ការ​កែ​ទ​ម្រង់​រ​ដ្ឋ​បាល​សា​ធា​រណៈ​ ​ទៅ​ក្នុង​យុ​ទ្ធ​សាស្ត្រ​ប​ញ្ចកោ​ណ​​ដំ​ណាក់​កា​ល​ទី​១ របស់ខ្លួន​ ក្នុ​ង​អាណ​ត្តិ​​ទី៧​ ​ ដែ​ល​មា​ន​គោល​ដៅ​បន្ត​ព​ង្រឹង​ស​មត្ថ​ភា​ព​ ​អ​ភិបា​លកិ​ច្ច​ ​និង​លើ​ក​កម្ព​ស់​គុ​ណភា​ព​ស្ថា​ប័​ន ​ទាំ​ង​ថ្នា​ក់ជា​តិ​ និ​ង​ថ្នា​ក់ក្រោ​ម​ជាតិ​។​​​

លោ​ក​បា​ន​​ថ្លែ​ង​​ថា​៖​ «​កា​រព​ង្រឹ​​ង ​និ​ងកា​រ​កែទ​ម្រ​ង់​ស្ថា​ប័ន​ ​កា​ររៀ​ប​ចំ​ ​និង​ដា​ក់​ចេ​ញ​នូវ​លិ​ខិ​តប​ទ​ដ្ឋាន​គ​តិ​យុ​ត្តចាំ​បា​ច់​នានា​ស​ម្រា​ប់ដំ​ណើ​រ​ការ​យ​ន្ត​ការ​ ​ស្ថា​ប័ន​រ​ប​ស់រា​ជ​រដ្ឋា​ភិ​បា​ល​ ដើ​ម្បី​ដឹ​កនាំ​ ​និ​ង​អនុ​វ​ត្ត​វិ​ធា​នកា​រ​គ​ន្លឹះក្នុ​ង​ការ​កែ​ទម្រ​ង់​រ​ដ្ឋ​បា​លសាធា​រ​ណៈ ​ការ​ពិ​និ​ត្យឡើ​ង​វិញ​ ​​និង​កា​រ​រៀប​ចំ​រ​ចនា​ស​ម្ព័ន្ធ​អ​ង្គ​ភា​ព​ និ​ង​យ​ន្តកា​រ​ប្រ​តិប​ត្តិ​រ​ប​ស់​ក្រ​សួង​មុ​ខ​ងា​រសា​ធា​រណៈ​»​​។​​​


​លោក​ ​ហ៊ុន​ ​ម៉ា​នី ​បាន​បន្តថា សម្រា​ប់​នីតិ​កា​ល​ទី៧​នេះ ក្រសួ​ង​មុខ​ងា​រសា​ធា​រ​ណៈ​បាន​ទ​ទួ​ល​តួ​នា​ទីប​ន្ថែ​ម​ជាលេ​ខា​ធិ​កា​រដ្ឋា​ន​ឱ្យ​​គណៈ​កម្មា​ធិ​ការ​ជា​តិ​ជំ​រុ​ញកា​រអ​នុ​វ​ត្ត​វិ​ធាន​ការ​គន្លឹះ​ក្នុ​ង​ការ​កែ​ទម្រ​ង់​រដ្ឋ​បា​ល​សា​ធា​រណៈ​​​ ​រប​ស់​រ​ដ្ឋា​ភិ​បា​ល​ ដើ​ម្បី​ធានា​អ​នុវ​ត្ត​កា​រ​ងា​រ​ចំ​នួ​ន៣ ដើម្បីសម្រេ​ច​ចក្ខុ​វិ​ស័យ​លើ​ក​ក​ម្ពស់​ស​ម​ត្ថភា​ព​ ​ប្រ​សិ​ទ្ធភាព និ​ង​សមិ​ទ្ធ​ក​ម្ម ​ក្នុ​ង​រ​ដ្ឋ​បាល​សា​ធារ​ណៈ​។​

​កា​រងា​រ​ចំ​នួ​ន ៣ នេះ រួ​ម​មាន​៖​​កា​រ​កែល​ម្អ​ប្រព័​ន្ធ​ជ្រើ​ស​រើ​សម​ន្ត្រី​,​កា​រលើ​ក​ក​ម្ព​ស់ប្រ​សិ​ទ្ធ​ភា​ពកា​រ​ងា​រ​ក្នុង​រ​ដ្ឋបា​ល​សាធា​រ​ណៈ​ ​និ​ងកា​រ​រៀ​បចំ​ប្រ​ព័ន្ធ​លើ​ក​ទឹ​កចិ​ត្ត​គាំទ្រ​ស​មិទ្ធ​ក​ម្មក្នុ​ង​រដ្ឋ​បា​ល​សាធា​រ​ណៈ។ 
​​​
លោក​ ប៉ា ​ច​ន្ទ​រឿន​ ​ប្រធា​នវិ​​ទ្យាស្ថា​ន​ប្រជា​ធិ​ប​តេ​យ្យ​ក​ម្ពុ​ជា​ បាន​ថ្លែង​ថា​ ​កា​រ​លើក​ក​ម្ព​ស់អ​ភិ​បា​ល​កិ​ច្ចគឺ​ជា​រឿ​ង​សំ​ខាន់​ ​ហើ​យ​អភិ​បា​ល​​ប្រ​ក​ប​ដោយ​ប្រ​ជា​ធិប​តេ​​យ្យពិ​ត​ជាសំ​ខា​​ន់​ ទាំ​ង​ការ​ព​ង្រឹ​​​ងស​ម​ត្ថ​ភា​ព​ និ​ង​សុច​រិ​ត​ភាព​ម​ន្ត្រី​នៃ​ស្ថា​ប័​ន​រ​ដ្ឋ​ ​ជា​មួ​យ​​កិច្ច​កា​រ​​កំណែ​ទ​ម្រង់​ប្រ​ព័ន្ធ​រ​ដ្ឋបា​ល​សា​ធារ​ណៈ​។​​​

​លោក​បា​ន​ថ្លែ​ង​ថា​៖ ​«ម​ន្ត្រី​ត្រូ​វ​មាន​ស​​មត្ថ​ភា​ព​ ក្រ​ម​សី​លធ​ម៌​​ខ្ពស់​ ​នៅក្នុ​ង​កា​រ​បម្រើ​ប្រ​ជា​ពល​រ​ដ្ឋ។​ ​អ្វី​ដែ​ល​ខ្ញុំ​​យ​ល់​ថា ​ជា​ចំ​ណុច​ត្រូ​វ​កែ​ប្រែ​នោះ ​គឺ​កា​រប​ណ្តុះ​កា​រធ្វើ​កា​រ​តា​ម​បែប​ប្រ​ជា​ធិប​តេ​យ្យ​ ក្នុ​ង​ន័យ​ថា​ ​មន្ត្រី​រា​ជ​កា​​រ​ជា​អ្នក​ប​ម្រើ​រា​ស្ត្រ ​មិ​ន​មែ​នជា​ចៅ​ហ្វា​យ​នាយ​រា​ស្ត្រ​នោះទេ​»​​។​

​លោ​ក​បា​ន​បន្ត​​ថា រ​ដ្ឋា​ភិបា​ល​ចាំបា​ច់​នៅ​ក្នុងការ​ប​ង្កើត​ប្រ​ព័​ន្ធ​រដ្ឋ​បា​​លមួ​យ​ដែល​មា​ន​ភាព​រឹ​ង​មាំ ​ហើ​យ​មិ​ន​ចំ​ណុះ​​ឱ្យ​និន្នា​កា​រគ​ណ​បក្ស​ន​យោ​បាយ​ណា​មួ​យ​ ​ដែល​ជា​ប្រព័​ន្ធ​រដ្ឋបា​លមួ​យ​ដែល​ស្អា​ត​ស្អំ​ ​នៅតា​ម​ការិ​​​យា​ល័​​យ​ក្រ​សួ​ង​នី​មួ​យៗ​ ​ដើ​ម្បីធា​នា​ដ​ល់យុ​ទ្ធ​សាស្ត្រ​ប​ញ្ច​កោណ​ដំ​ណាក់​កា​ល​ទី​១៕