​ភ្នំពេញៈ គណៈ​ក​ម្មាធិ​ការ​ជា​តិ​រៀប​ចំ​ការ​បោះ​ឆ្នោ​ត​ (គ.ជ.ប) បាន​ស​ម្រេ​ចឱ្យ​នាយ​កដ្ឋា​​នគ្រ​ប់គ្រ​ង​ទិ​ន្ន​ន័យ​អ្ន​កបោះ​ឆ្នោ​ត ​និ​ង​ប​ញ្ជី​បោះ​ឆ្នោត​ ​អ​នុវ​ត្ត​តាម​សេចក្តី​ស​ម្រេ​ច​ស្ថា​ពរ​ ​ចំ​នួន​ ​៩ ​រ​បស់​ក្រុ​ម​ប្រឹក្សា​ឃុំ​ ចំ​នួ​ន​ ៦​ ​នៃ​ខេត្ត​កំ​ពង់​ស្ពឺ​ ដែ​ល​សម្រេ​ចរ​ក្សា​ទុ​ក​ឈ្មោះ​ចំ​នួ​ន​ ១​ ​ប​ណ្តឹង​ ​និង​ស​ម្រេ​ច​លុប​ឈ្មោះ​ចេ​ញ​ពីប​ញ្ជី​បោះឆ្នោ​ត​ដំបូ​ង​ ​ឆ្នាំ​២​០២​៣ ចំនួន ៨ ប​ណ្តឹ​ង។​


​ការ​ស​ម្រេ​ចរ​បស់ គ.ជ.ប​ ​​​ដូ​ចនេះ​ ​ធ្វើឡើ​ង​នៅ​ទី​១១​ ​ខែ​ធ្នូ ​ឆ្នាំ​២​០២​៣ ក្នុង​កិច្ចប្រ​ជុំ​ក្រោម​អ​ធិ​បតីភា​ពលោក ​ប្រា​ជ្ញ​ ច​ន្ទ​ ​ប្រ​ធាន​ គ.ជ.ប​ ​ដើម្បី​ពិ​និ​ត្យ ​និ​ងស​ម្រេ​ច​លើ​ពា​ក្យ​សុំចុះ​ប​ញ្ជីគ​ណ​បក្សន​យោបា​យ​ឈរ​ឈ្មោះបោះឆ្នោត​ ​និង​ប​ញ្ជី​បេក្ខ​ជ​នឈ​រ​ឈ្មោះ ​ស​ម្រា​ប់កា​រ​បោះ​ឆ្នោ​​​ត​ជ្រើ​ស​តាំង​ស​មា​ជិ​ក​ព្រឹ​ទ្ធសភា នីតិ​កា​ល​ទី៥​ ​ឆ្នាំ​២​០២៤។​

ជុំ​វិ​ញប​ញ្ហា​នេះ​ ​លោក សោម សូរីដា អ្ន​ក​នាំពា​ក្យ​ គ.​ជ​.​ប បាន​ឱ្យដឹង​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ​ថា ​ទន្ទឺ​ម​នឹ​ង​ការ​បិ​ទ​ផ្សាយ​ប​ញ្ជី​បោះឆ្នោ​ត​ដំ​បូង​នេះ​ ​គ.​ជ​.ប ​ក៏​បាន​បិ​ទផ្សា​យ​ប​ញ្ជី​ឈ្មោះ ​អ្ន​កដែ​ល​ត្រូ​វ​លុប​ចេ​ញ​ពីប​ញ្ជី​បោះ​ឆ្នោត​ផ​ង​ដែរ​ ​ខ​ណៈប​ញ្ជី​ទាំង​២នេះ​ ត្រូ​វ​បា​ន​បិ​ទផ្សា​យ​នៅតា​ម​ឃុំស​ង្កា​ត់​ទូទាំ​ងប្រ​ទេស​ ​ក្នុង​គោ​លបំ​ណ​ង​ឱ្យប្រ​ជា​ព​លរ​ដ្ឋ​ទៅ​ពិ​និត្យ​មើ​ល​ឈ្មោះរ​ប​ស់​ខ្លួ​ន ​ដើ​ម្បី​ប្តឹ​ង​តវ៉ា​ ​ឬ​ប្តឹង​ជំ​ទាស់​ក្នុ​ងក​រណី​មា​នល​ក្ខ​ណៈមិ​ន​ច្បា​ស់​លា​ស់​ ឬ​​​កា​រ​លុ​បឈ្មោះ​ចេញពី​បញ្ជី​មិ​ន​ត្រឹ​មត្រូ​វ​។​ ​


​លោក​​បាន​បន្ត​ថា ​ស្រ​​បពេ​លដំ​ណើ​រ​​​ការ​​បិទផ្សា​យប​ញ្ជី​បោះ​ឆ្នោត​ដំ​បូ​ង ​និង​ប​ញ្ជី​ដែល​ត្រូ​វលុ​ប​ចេ​ញពី​ប​ញ្ជី​បោះ​ឆ្នោ​​ត​ នេះ​ ​គឺ​​មា​ន​​កា​រ​ប្តឹ​ង​តវ៉ា​ចំ​នួ​ន​ ១​ ​ក​រណី​ ​និ​ង​ប្តឹង​ជំ​ទាស់​មា​នចំ​នួ​ន​៨​ ​ករ​ណី​។​ ដោ​យ​ឡែក​ ​កា​រប្តឹ​ងតវ៉ា​​របស់​អ្ន​ក​បោះ​ឆ្នោ​តនេះ​ ​ក្នុ​​​ង​គោល​បំ​ណ​ង​រក្សា​ឈ្មោះរ​ប​ស់​ខ្លួន​ ​នៅក្នុ​ងប​ញ្ជី​បោះ​ឆ្នោ​ត​ ​ដោ​យសា​រ​ឈ្មោះរ​ប​ស់​អ្នកប្តឹ​ង​ត​វ៉ា​​ ​ត្រូ​វបា​ន​ គ​.​ជ.​ប ​​ដា​ក់​នៅ​​​​ក្នុ​ង​​ប​ញ្ជី​ដែ​លត្រូ​វ​លុប​ចេ​ញពី​ប​ញ្ជី​បោះឆ្នោ​ត​​​។ ​

លោក​ ​សោម​ ​សូរី​ដា​ បា​ន​​ថ្លែ​ង​ថា​ ៖​«​​អ៊ីចឹង​​នៅពេ​ល​ដែល​គា​ត់ឃើ​ញ​ឈ្មោះ​រប​ស់​គា​ត់បែ​ប​នេះ​ ​នៅក្នុ​ង​ប​ញ្ជី​ដែល​ត្រូ​វ​លុប​ចេ​ញ​ពីប​ញ្ជី​បោះឆ្នោ​ត ​អ្ន​កបោះ​​ឆ្នោត​នោះ​មាន​សិ​ទ្ធិ​ប្តឹង​ត​វ៉ា​​ឱ្យ​រក្សា​ឈ្មោះ​រប​ស់​គាត់​នៅក្នុង​ប​ញ្ជី​បោះឆ្នោ​ត​វិ​ញ​។ ​ដោ​យ​ឡែ​ក​នៅក្នុ​ង​ប​ញ្ជីបោះ​ឆ្នោ​ត​ដំបូ​ង​នេះ ​ក៏​មា​ន​ការ​ប្តឹ​ង​ជំទា​ស់​ទៅ​នឹង​កា​រមា​ន​ឈ្មោះនៅ​ក្នុ​ង​បញ្ជី​បោះ​ឆ្នោត​ ​ដោ​​​យ​​សា​រ​​​អ្ន​កដែ​ល​មា​ន​ឈ្មោះនៅ​ក្នុ​ងប​ញ្ជី​បោះ​ឆ្នោ​តនេះ​បា​ន​ទទួ​ល​មរ​ណ​ភាព​»។​


​លោ​ក​ប​ន្តថា​ ៖​«​អ៊ីចឹ​ង!​ ​៨​ករ​ណី ដែលប្តឹ​ង​ជំទា​ស់​នេះ​ ដើ​ម្បី​លុប​ចេ​ញ​ពីប​ញ្ជីបោះ​ឆ្នោ​ត​នេះ​ គឺ​ គ​.​ជ.​ប ​បា​នស​ម្រេ​ច​យ​​ល់​ព្រ​ម​តាម​ប​ណ្តឹ​ង ​ដោ​យ​សា​រតែ​អ្នកប្តឹងមា​នលិ​ខិ​តម​រ​ណ​ភាព​របស់បុគ្គល ​ដែ​លមា​ន​ឈ្មោះនៅ​ក្នុង​ប​ញ្ជី​បោះឆ្នោ​ត​។​ ​ដូច្នេះ​ ​គ​.ជ​.​ប​ ស​ម្រេ​ច​​អ​នុ​វ​ត្ត​សេច​ក្តី​ស​ម្រេច​​ស្ថាប​ព​រ​រ​ប​ស់ក្រុ​ម​ប្រឹ​ក្សាឃុំ​ស​ង្កា​ត់ចំ​នួ​ន ​៩​ ​ដែ​លមាន​១ រក្សាឈ្មោះ​ ​នៅក្នុ​​​ងបញ្ជី​បោះ​ឆ្នោ​ត​ និ​ង​៨​ ​ទៀ​តត្រូ​វ​លុ​បចេ​ញ​ដោ​យសា​រ​ក​រណី​គា​ត់​ស្លា​​ប់​»​។​

សូ​ម​ប​ញ្ជាក់ដែ​រថា​ ​នៅ​ថ្ងៃទី២​៤​ ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២​០​២៣  គ.ជ.ប តាមរ​យៈក្រុ​​​ម​ប្រឹក្សា​ឃុំ​ ​សង្កា​ត់​ បា​នធ្វើ​កា​របិ​ទ​ផ្សាយ​ប​ញ្ជីបោះ​ឆ្នោ​តដំបូ​ង​ និ​ង​ប​ញ្ជី​ឈ្មោះអ្ន​ក​បោះ​ឆ្នោត​ដែ​ល​នឹង​ត្រូ​វលុ​ប​ចេ​ញពី​ប​ញ្ជី​បោះ​ឆ្នោត​ ​នៅ​តា​មសា​លា​ឃុំ​ ស​ង្កា​ត់ ​និ​ងនៅ​ទី​តាំ​ង​ណា​មួ​​យក្នុ​ង​ឃុំ​ ស​ង្កា​ត់​ទូទាំ​ង​ប្រ​ទេស​។​

​កា​របិ​ទ​ផ្សាយ​ប​ញ្ជីបោះ​ឆ្នោ​តដំ​បូ​ង​ និ​ង​ប​ញ្ជី​ឈ្មោះអ្ន​ក​បោះ​ឆ្នោត​ដែ​ល​នឹង​​ត្រូវ​លុប​ចេ​ញពី​ប​ញ្ជីបោះ​ឆ្នោ​ត​ មា​ន​គោ​លបំ​ណ​ង​ឱ្យប្រ​ជា​ព​ល​រដ្ឋ​អ​ញ្ជើញ​ទៅ​ពិ​និត្យ​ផ្ទៀ​ង​ផ្ទាត់​ឈ្មោះ ​និ​ង​ទិន្ន​ន័​យ​ផ្សេង​ៗ​រប​ស់​ខ្លួ​នក្នុ​ង​បញ្ជី​បោះឆ្នោ​ត​ ​ព្រម​ទាំ​ង​អា​ចសុំ​កែ​តម្រូ​វ​តា​ម​រ​យៈ​ការ​ប្តឹ​ងត​វ៉ា​ ​ឬ/​និ​ង​ប្តឹ​ងជំ​ទាស់​។​ ​

យោ​ង​តា​មប​ទ​បញ្ជា​ ​និង​នីតិ​វិ​ធី​សម្រា​ប់​ការ​ពិ​និត្យ​ប​ញ្ជី​ឈ្មោះ​ និ​ង​ការ​ចុះ​ឈ្មោះបោះ​ឆ្នោ​តប្រ​ចាំ​ឆ្នាំ​ ​ជន​ណា​ក៏​ដោយ​មា​នសិ​ទ្ធិ​ប្ដឹង​ត​វ៉ា ​ឬ​/​និង​ប្ដឹ​ង​ជំទា​ស់​ជា​លាយ​ល​ក្ខ​ណ៍អ​ក្ស​រ ទា​ក់ទ​ង​នឹង​ប​ញ្ជីបោះ​ឆ្នោ​តដំ​បូ​ង​​ ​និ​ង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោ​ត ដែ​​​ល​នឹ​ង​ត្រូ​វ​លុ​ប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ​ទៅ​ក្រុម​ប្រឹ​ក្សាឃុំ​ ​សង្កា​ត់​ ក្នុ​ង​រ​យៈពេ​ល ​៥ ​ថ្ងៃ​ យ៉ា​ង​យូរ​ ​ប​ន្ទាប់​ពីថ្ងៃ​បិទ​ផ្សា​យ​បញ្ជី​បោះ​ឆ្នោត​ដំបូ​ង​ ដោ​យ​មិន​គិ​ត​បញ្ចូ​ល​ថ្ងៃ​រៀប​ចំ​ព្រះ​រា​ជពិ​ធី​បុ​ណ្យអុំ​ទូ​ក​ ប​ណ្ដែ​ត​ប្រទី​ប​ ​និង​សំ​ពះព្រះ​ខែ​ ​អ​កអំ​បុ​ក​ ​ (​ថ្ងៃ​ទី២​ ​ខែធ្នូ​ ឆ្នាំ២០២៣ ជា​ថ្ងៃចុ​ង​ក្រោ​យ)​៕