​ភ្នំពេញៈ អ្ន​ក​ជំនា​ញ​ផ្នែ​កវិ​ទ្យា​សា​ស្រ្ត​សង្គ​ម​​នៃ​ធ​នា​គា​រ​ពិ​ភព​លោ​​ក ​(WB​) បា​ន​ធ្វើកា​រ​​ចែ​ករំ​លែ​កប​ទពិ​សោ​​ធ​ន៍ពីសារៈសំ​​​ខា​ន់​នៃ​ភាព​ជា​អ្ន​កដឹ​ក​នាំ​ដ​ល់​ម​ន្រ្តី​ និ​ង​ថ្នា​ក់ដឹ​ក​នាំនៅ​ក្នុ​ងវិស័​យសុ​ខា​ភិបា​ល​កម្ពុ​ជា ​សំ​ដៅបង្កើនប្រសិ​ទ្ធភា​ព​ក្នុ​ង​កា​រ​អ​នុ​វ​ត្ត​ការ​ងា​រ​ក្នុ​ង​វិ​ស័យ​សុ​ខា​ភិ​បា​ល​បន្ថែ​ម​ទៀ​ត។​


​យោ​ងតា​ម​ហ្វេ​​ស​ប៊ុក​ក្រ​សួ​ង​សុ​ខា​ភិ​បាល​​បា​ន​ឱ្យ​ដឹ​ងថា ការចែក​រំ​លែ​កភាពជា​អ្ន​ក​ដឹ​កនាំ​ដ​ល់ម​ន្រ្តីសុខា​ភិ​បា​​​​​ល​ក​ម្ពុ​ជា​នេះ​​បា​ន​ធ្វើឡើ​ង​កាល​ថ្ងៃ​ទី១​១​ ខែធ្នូ​​ឆ្នាំ២​០២​៣​ ដោយលោក​​​Michael W​o​ol​c​oc​k​ អ្ន​ក​ជំនា​​ញ​ផ្នែក​វិទ្យា​សា​ស្រ្ត​ស​ង្គម​​នៃ​ធនា​គា​​រពិ​ភ​ព​លោក​​និ​ង​ជា​​សា​ស្រ្តា​ចារ្យ​ផ្នែ​ក​គោ​ល​ន​យោ​បា​​យសា​ធា​រ​ណៈ​នៃ​សា​កល​វិ​ទ្យា​ល័​យ​ហា​វើដ​​និង​លោ​ក​ស្រី​Margaret All​is​o​n​ទី​ប្រឹ​ក្សា​រ​ប​ស់​ធ​នា​គា​រ​ពិ​ភ​ព​លោក​និ​ង​ជា​អ​តី​ត​ប្រ​ធា​នទីភ្នា​​ក់ងា​រ​មុខ​ងា​រ​សា​ធារ​ណៈ​នៃ​រ​​ដ្ឋឃ្វី​ន​​លែន​​ប្រ​ទេស​អូ​ស្រ្តា​លី​​ដែល​ជា​អ្ន​ក​ជំ​នា​ញ​ជាន់​​ខ្ពស់​។​​

​ជា​មួ​យ​គ្នា​នេះ ​លោ​ក​​ Michael Woolcock​ ក៏​ប​ង្ហា​ញពី​រ​បៀ​បនៃ​កា​រ​ដោះ​ស្រា​យប​ញ្ហា​ដោ​យ​ផ្អែ​កលើ​កា​រ​បំបែ​ក​ជា​បំណែ​ក​តូច​ៗ​ វិ​ភា​គរក​មូ​ល​ហេតុ​ជា​ក់​ស្តែង​នៅ​នឹ​ង​ក​ន្លែ​ង​​និ​ង​ការ​ត្រិះ​រិះ​រ​ក​ដំណោះ​ស្រា​យ​ឈ​រ​លើ​គោ​ល​កា​រ​ណ៍​​ផ្ត​ល់​សិ​ទ្ធ​អំ​ណា​ចនិ​​ង​គាំ​ទ្រ​ពី​ថ្នា​ក់​ដឹ​ក​នាំ​ កា​រ​ស្រុះស្រួ​ល​គ្នា​ព្រ​ម​ទ​ទួ​ល​យ​ក​វិធី​នៃ​កា​រ​អនុ​វ​ត្ត​និ​ង​ល​ទ្ធ​ភា​ព​គាំ​ទ្រ​ដំ​ណើ​រកា​រ​ដើ​ម្បីផ្លា​ស់​ប្តូរ​ដែ​ល​ធ្វើឱ្យដំ​ណើ​រនៃ​អ​ង្គភា​ព​ក្នុ​ងវិ​ស័យ​សុ​ខាភិ​បាល​មា​ន​កា​រអភិ​វឌ្ឍទៅ​មុ​ខជា​និច្ច​។​


​នៅ​ក្នុង​ឱកា​ស​នោះ​​ដែរ លោក ឈាង រ៉ា រដ្ឋម​ន្ត្រី​ក្រសួ​ងសុ​ខា​ភិបា​ល​ បា​ន​ថ្លែង​អំ​ណ​រគុ​ណ​ចំ​ពោះ​អ្នកជំ​​នា​ញ​​​​ដែល​បាន​ចំណា​យ​ពេល​វេ​លា​​ក្នុង​កា​រចែ​ករំ​លែក​​បទ​ពិសោ​ធ​ន៍ល្អ​ៗ​​ទាំងទ្រឹស្តី​​និង​កា​រ​អនុ​វ​ត្ត​ជា​ក់​ស្តែង​។​​

​ប​ទ​ប​ង្ហា​ញនេះ​​ក៏បា​ន​ឆ្លើ​យត​ប​ទៅនឹ​ង​ស្ថាន​ភា​ព​ត​ម្រូវ​​ការ​ជា​ក់​ស្តែ​ង​​ក្នុ​ងនា​ម​អ្ន​ក​ដឹក​នាំ​ត្រូ​វ​ដើរ​តួ​ជាអ្ន​ក​ដឹក​នាំ​ផ​ង​ និ​ង​អ្ន​ក​គ្រប់​គ្រ​ងផ​ង ​ដោ​យ​ត្រូវ​ធ្វើ​កា​រ​បែង​ចែ​កទៅ​តា​មពេ​ល​វេលា​​និងកា​លៈ​ទេសៈ​​។


​លោ​ក​បាន​​ថ្លែង​​​ថា​៖«​ការ​ធ្វើប​ទ​ប​ង្ហាញ​ភា​ព​ជា​អ្នកដឹក​នាំ​​និ​ងន​វា​នុវត្ត​ន៍​រ​ប​ស់អ្ន​ក​ជំ​នា​ញ​ខា​ង​ធ​នា​គា​រ​ពិ​ភ​​ព​លោ​ក​ ក៏​បា​ន​បញ្ជា​ក់​​ពី​អ​ត្ថ​ប្រ​យោ​ជ​ន៍ភា​ព​ជា​អ្នក​ដឹ​កនាំ​ដោ​យត្រូ​វ​ចេះ​បត់បែ​ន​ធ្វើ​យ៉ា​ងណា​ឱ្យកា​រ​អភិ​វ​ឌ្ឍ​​​ស្ថា​ប័ន​សុ​ខា​ភិបា​ល​មា​នភា​ព​ផ្លា​ស់ប្តូ​រ​រី​ក​ចម្រើន​ជានិ​រ​ន្តរ៍​»។ 

​ជុំវិញ​រឿង​នេះ​ លោក ​នុត ស​ម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវសាស្ត្រ​ វេជ្ជ​សាស្ត្រ និង​កសិក​ម្ម​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​ប្រាប់ឱ្យ​ដឹង​ងថា​​ការ​ទទួល​បា​នប​ទ​បង្ហា​ញ​ និ​ង​កា​រប​ណ្តុះបណ្តា​លពីអ្នកជំ​នា​ញ​អ​ន្តរ​ជា​តិនា​នា គឺមាន​សារៈ​សំ​ខាន់​ណាស់ ព្រោះ​​ប្រៀបបា​ន​ដូច​ជា​ការ​សំលៀង​ផ្នត់គំ​និត​និង​ពង្រឹង​សមត្ថភាព​បន្ថែម​ដ​ល់​មន្ត្រី​សុខាភិ​បាល​នៅ​ថ្នាក់មូ​លដ្ឋា​ន​អាច​ធ្វើ​ជា​ទុន​ ជា​ចក្ខុ​វិស័យ​សម្រាប់​ជំរុញ​វិស័យ​សុខាភិ​បាល​កម្ពុជា​ឱ្យ​កា​ន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

លោក​ថ្លែង​ថា​៖«​អ្នកវិទ្យា​សាស្ត្រ ចាំ​បាច់​ណាស់​ត្រូវ​ការការ​អ​ប់រំ និង​បណ្តុះ​បណ្តាល​ជាប្រចាំ ទាំ​ង​ផ្នែ​ក​ចំណេះ​ដឹង ទាំង​ផ្នែក​វេជ្ជ​សាស្ត្រ ផ្នែក​រដ្ឋ​បាល​ និង​ការ​ដឹកនាំ​គ្រប់​គ្រង​ទាំង​អស់​ហ្នឹងទើប​​ដំណើរកា​រ​អនុវ​ត្ត​ការងារ​បាន​ល្អ​»​៕​