​ភ្នំ​ពេ​ញៈ នៅក្នុ​ង​មហា​ស​ន្និ​បា​តវិ​សា​ម​ញ្ញតំ​ណា​ង​ទូទាំ​ង​ប្រទេ​ស​រ​ប​​ស់គណ​ប​ក្សប្រ​ជា​ជន​ក​ម្ពុជា​ ដែ​ល​​បាន​ប្រ​ព្រឹត្ត​ទៅ​​រ​យៈ​ពេ​ល ២ ​ថ្ងៃ​​កា​ល​ពី​ថ្ងៃ​ទី​​​៩ និ​ង​​ទី​១​០​​ ខែ​ធ្នូ​ ​​​បា​ន​​ក​ត់​សម្គា​ល់​ថា ​សេដ្ឋ​កិច្ច​កម្ពុជា​ បា​នងើ​បឡើ​ង​វិ​ញ​យ៉ាង​រ​ហ័សពី​​វិប​ត្តិជំ​ងឺ​កូ​វីដ​១​៩ ​ដែ​លបា​ន​យា​យីស​ង្គ​​មជាតិអ​ស់រ​យៈ​ពេលជិ​ត​៣ឆ្នាំ។​


​តាម​រ​យៈសេ​ចក្តី​ស​ម្រេ​ចចិត្ត​​រប​ស់ម​ហា​ស​ន្និ​បា​ត​វិសា​ម​ញ្ញតំ​ណា​ង​ទូ​ទាំង​ប្រ​ទេសរប​ស់​គណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុ​ជា​​​ បា​ន​លើ​​​ក​​ឡើ​​​ង​​​ថា​ ​កា​​​រ​អ​នុ​វ​ត្ត​យ៉ា​ង​ប្តូ​រ​ផ្តា​ច់នូ​វក​ម្ម​វិ​ធី​ន​យោ​បា​យ​របស់រាជ​រ​ដ្ឋា​ភិ​បា​លបា​ន​​ប​ង្កើត​ប​រិ​យា​កា​ស​ល្អ​ប្រ​សើ​រស​​ម្រា​ប់​កម្ពុ​ជា​បោះ​​​ជំ​ហា​ន​​​ទៅ​មុខ​ប្រ​​កប​ដោយ​ជំ​នឿ​ចិត្ត​​ដ៏មុ​តមាំលើមា​គ៌ា​​​​​​​កែ​ទម្រ​ង់​​និ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​។ ​

​សេ​ច​ក្តីស​ម្រេ​ច​​​ប​ញ្ជាក់​ទៀ​ត​ថា ​​ជាក់​ស្ដែ​ង​ក្នុ​ងឆ្នាំ​​២​០​២៣​​ ក​ម្ពុជា ​រ​ក្សា​​បានស្ថិ​រភា​ព​ម៉ា​ក្រូ​សេដ្ឋ​កិ​ច្ច ​និ​ងហិ​រ​ញ្ញ​វ​ត្ថុ​សាធា​រ​ណៈ ​ដែ​ល​​​បា​ន​លើក​ក​ម្ព​ស់​កា​រធ្វើ​ពិពិ​ធ​ក​ម្មសេ​ដ្ឋ​កិ​ច្ច​ ភា​ព​ប្រ​កួត​ប្រ​ជែង​​និ​ង​កា​រ​ប្រើប្រា​ស់​ក្នុ​ង​ស្រុ​ក​។ ​​កំ​ណើន​សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជា​ក្នុ​ង​​ឆ្នាំ​​២​០​២​៣​​ ត្រូវ​បា​ន​ប៉ា​ន់​ប្រ​មា​ណ​ថា​ នឹ​ង​ស​ម្រេ​​ច​បាន​ក្នុ​ង​រ​ង្វ​ង់​​ ៥​​​​​​​,​៦​ ភា​​​គរយ ហើ​យ​នៅ​ឆ្នាំ​២០​២​៤ ​រំ​ពឹ​ង​ថា​ ​នឹ​ងស​ម្រេ​ច​​បា​នកំ​ណើន​ក្នុ​ងរ​ង្វ​ង់​​ ៦​,​៦​​​​​​ ភាគ​រ​​យ​​​​​​​​​​​​​​​​​ ដែ​ល​ត្រូ​វ​បា​ន​គាំ​ទ្រ​ដោ​យ​ការ​បន្ត​និន្នា​កា​រ​ល្អ​ក្នុ​ង​​វិ​ស័​យ​ឧ​​ស្សាហកម្ម​​​វិ​ស័​យ​សេវា​កម្ម ​និ​ងវិ​ស័​យ​ក​សិ​ក​ម្ម​។​​


​សេ​ច​​​​​​​​​​ក្តី​ស​ម្រេ​ច​ចិ​ត្ត​នោះ​ប​ញ្ជា​ក់​ទៀ​ត​ថា​​៖​«តា​​ម​រ​យៈ​និន្នា​កា​រ​ជាវិ​​ជ្ជ​មា​ន​នេះ​​បាន​ប​ង្ហា​ញពី​ល​ទ្ធ​ភា​ព​ដែល​សេ​ដ្ឋកិ​ច្ច​កម្ពុ​ជា​​​កំ​ពុ​​ងវិ​ល​​​ទៅ​​​​​​​រក​​​កំ​ណើ​នប្រ​កប​ដោយ​សក្តា​នុ​ព​លវិ​ញ ​ដូ​ច​គ្រា​មុន​វិ​ប​ត្តិជំ​​ងឺ​កូ​វីដ​១​៩​»។​

លោ​ក ​ហុ​ង ​​វ​ណ្ណៈ​ អ្ន​ក​ជំ​នាញ​សេ​ដ្ឋ​កិច្ច​​នៃ​រាជប​ណ្ឌិ​ត្យ​ស​ភាក​ម្ពុ​ជា​ បា​ន​ថ្លែ​ង​​នៅ​ថ្ងៃ​ទី១​២​ ខែធ្នូ​ថា លោ​កមានកា​រ​​យ​ល់​​​ស្រប​​ចំ​ពោះ​​​ការ​លើ​ក​ឡើង​រ​ប​ស់​ម​ហាស​ន្និ​បា​តនេះ ​​ដោយ​សា​រតែ​កំ​ណើន​នៃ​វិ​ស័យ​ពា​ណិជ្ជ​ក​ម្ម​កម្ពុ​ជា​ ជា​មួ​យ​បរទេស ជា​ពិ​សេ​ស​កំណើន​ទំហំ​ពា​ណិជ្ជ​ក​ម្មជា​មួ​យ​ប្រទេ​ស​ចិ​នប្រ​​មា​ណជា​ង​ ៦​ ភា​គ​រ​យ​។​


លោ​ក​បា​ន​​ប​​ញ្ជាក់​ថា​៖​«​យើ​ង​ឃើ​ញ​មា​ន​កំ​ណើ​ន​ពា​ណិ​ជ្ជក​​ម្ម ​ក្នុ​ង​ក្រប​ខ័​ណ្ឌកិ​ច្ច​ព្រ​មព្រៀ​ង​​ R​C​E​P​ ជា​ពិសេ​ស​ការ​ប​ញ្ជាទិ​​ញពី​​ប្រ​ទេ​ស​ឥណ្ឌូ​នេ​ស៊ី ​ហ្វី​លី​ពី​ន​​និ​ង​ទី​ម័​រ ដែ​ល​ផ្តោត​លើ​វិស័​យ​ស្រូ​វ​អ​ង្ករ​។​ ម៉្យាងវិញទៀត ​យើ​ងទ​ទួ​លបា​ន​កា​រអ​នុ​គ្រោះ ​DC​TS ពីប្រទេសអង់គ្លេសផងនោះ ដែ​ល​ចំ​ណុច​ទាំ​ង​អ​ស់នេះសុ​ទ្ធតែ​បា​នរួ​ម​ផ្សំ​​ក្នុ​ង​ការ​ជំ​រុ​ញ​កំ​ណើ​ន​សេ​ដ្ឋកិច្ច​​​កម្ពុ​ជា​នៅ​ឆ្នាំ​​ក្រោ​យ​ទៀ​ត(​២​០​២៤​)​»​។

​សេ​ដ្ឋកិ​​ច្ច​រប​​​ស់​​​ប្រ​ទេ​ស​​កម្ពុ​​ជា ​​​ត្រូ​វ​​បា​ន​​​ព្យា​ករថា​​​ ​នឹ​ង​មាន​​​កំ​ណើន ​​​៥,​​៤ ភាគរយ​នៅក្នុង​ឆ្នាំ​២​០​២​៣ ​​​ដែ​ល​​ជា​​​ក​ម្រិ​ត​​ទា​ប​ជាង​​​បន្តិ​ច​​ពី​ ​៥,៥ ភាគរយ​ ដែល​ត្រូវបាន​ព្យាករ​ទុកកាល​ពីខែ​ឧសភា​កន្លងទៅ​ ស្របពេល​មាន​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​សេវា​ដទៃ​ទៀត។ នេះ​បើ​តាម​របាយការណ៍ចុង​ក្រោយស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោ​ក ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធា​រណៈ​ កាល​ពីថ្ងៃ​ទី២២ ខែវិ​ច្ឆិកា ឆ្នាំ២០២៣ ។ 

ធនាគារ​ពិភពលោក​ក៏បានព្យាករ​ផង​ដែរ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់ ​៥,៨ ភាគរយ​ ក្នុង​ឆ្នាំ​២០២៤​ និង​ ៦,១ ភាគរយ​ក្នុង​ឆ្នាំ​២០២៥​ ជាមួយការ​រំពឹង​ទុក​ពី​ការ​កើន​ឡើងនូវ​ការ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើ​ត​ចេញពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា​​ ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។

​នៅក្នុង​ពិធី​ចេញផ្សាយ​របាយ​ការណ៍​នេះ​​ នាយិ​កាគ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី ម៉ារីយ៉ាម សា​លី​ម​ (Maryam Salim) ​លើក​ឡើង​ថា​ដើម្បី​រក្សា​បាន​​កំណើន​សេដ្ឋកិច្ច​ កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យ​​បំ​ពេញ​មុខ​ងារ​ជាក្បាល​ម៉ាស៊ីន​កំណើន​មួយ​ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​សកម្មភាព​ភ្លាមៗ​ ក្នុង​ការ​កែលម្អ​ការ​បំពេញ​កិច្ច​របស់​វិស័យ​សាធារ​ណៈ។ 

លោកស្រីបាន​​បន្ថែមថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​នៅឆ្នាំ​២០២៣​ក្នុង​អត្រា​៥,៤ភាគរយ​ តែ​ថា​កំណើន​នេះ​ កើ​ន​យឺត​ជាង​ការរំពឹង​ទុក​ដោយ​សារ​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័​ន្ធ។

លោកស្រី ម៉ារីយ៉ាម សាលីមបានបញ្ជាក់​ថា៖ «​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​មាន​ជាមួយ​នឹង​កំណើន​ពិតប្រាកដ​ដែល​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់​ ៥,៤ ភាគរយ​នៅឆ្នាំ​២០២៣​ ដែល​កើន​ខ្ពស់​ជាង​អត្រា ​៥,២​ ភាគ​រយ​នៅ​ឆ្នាំ​២០​២២។ យ៉ាង​ណាក៏​ដោយ​ វា​មានការ​ចាំបាច់​ ដែលត្រូវ​កត់​សម្គាល់​ថា​សកម្មភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ មានភាព​យឺតយ៉ាវ​ជាងការ​ប៉ាន់​ស្មាន​ទុក​កាលពី​ពេលមុន​ ដោយ​សា​បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្រៅ​ប្រទេស​»។

យ៉ាង​ណាក៏ដោយ ធនាគារ​ពិភ​ពលោក ​បានបញ្ជាក់​ថា ​​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដែល​អាច​ជួយ​កម្ពុជា​ ជំរុញ​ឱ្យ​​មាន​កំណើ​ន​ប្រកប​ដោយ​ចីរភាព​ និង​តាម​លំនាំ​ដែលមាន​ផលិត​ភាព​នាំ​មុខ​ គឺការ​កំណែទម្រ​ង់ ដែល​ក្នុងនោះ​​រួមមាន​ដូច​ជា​ ការ​កែល​ម្អ​​បរិយាកាស​ធុរកិច្ច ដើម្បីបង្កើន​ផលិតភាព​ និងការប្រកួត​ប្រជែង, ការ​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ និងបណ្តាញ​តភ្ជាប់​ផ្លូវ​ និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់​កម្លាំង​ពល​កម្មជា​ដើម៕