​ភ្នំ​ពេញៈ​ ​ឧប​នា​យក​រ​ដ្ឋ​ម​ន្រ្តី និង​ជា​រ​ដ្ឋម​ន្ត្រី​ក្រសួ​ងម​ហា​ផ្ទៃ លោក​ ស​ ​សុខា​ បាន​ណែនាំទៅកាន់​អា​ជ្ញាធ​រ​មាន​សម​ត្ថ​កិច្ច​ ​គ្រប់​មូ​ល​​ដ្ឋា​ន​ ​ប​ង្កើ​​នកា​រយក​ចិ​ត្ត​ទុក​ដាក់​ក្នុ​ង​​កា​រ​​បង្ការ​ទ​ប់ស្កា​ត់​ និ​ងប​ង្ក្រា​​បបទល្មើស រួមទាំ​ង​បាតុ​ភាព​អ​វិ​ជ្ជ​មាន​នា​នាក្នុ​ងស​ង្គ​ម ​ដើ​ម្បី​ធានា​​​រ​ក្សាប​រិ​យា​​កា​សស​ន្តិ​សុខ​ជា​ទូ​ទៅផ​ង​ ​និង​ស​ម្រាប់​កា​រ​បោះ​ឆ្នោតជ្រើសតាំង​ស​មា​ជិក​ព្រឹ​ទ្ធស​ភា ​និ​ងកា​រ​បោះ​ឆ្នោត​ក្រុ​មប្រឹ​ក្សា​​​រាជ​ធា​នីខេ​ត្ត​ ​ក្រុង​ ​ស្រុក​ ​និ​ងខ​ណ្ឌ​ ដែ​ល​នឹង​ប្រព្រឹ​ត្ត​ទៅ​​នៅ​ក្នុ​ងឆ្នាំ​២​០២​៤​ខា​ងមុខ​។​


លោ​ក ​​ស ​សុ​​ខា ដែ​ល​​​ជា​ប្រ​ធា​ន​គណៈ​ប​ញ្ជា​ការ​ស​ន្តិ​សុ​ខអ​​ចិន្ត្រៃ​យ៍​សម្រា​ប់​ការ​បោះ​ឆ្នោត​ ​(គ.ស.អ) ផ​ង​នោះ ​បា​ន​ធ្វើការ​ណែនាំ​​បែ​បនេះ​​​ក្នុ​ងកិ​ច្ច​ប្រជុំ​ផ្សព្វ​ផ្សា​យអ​នុក្រឹ​ត្យ​ ស្តី​ពីកា​រ​បង្កើ​ត​គ​ណៈប​ញ្ជា​កា​រស​ន្តិសុ​​ខអ​ចិន្ត្រៃ​យ៍ ​​សម្រា​ប់​ការ​បោះឆ្នោ​​តថ្នាក់​ជាតិ​ ​និ​ង​ថ្នា​ក់​​ក្រោ​​មជា​​តិ ​ប្រ​ព្រឹ​ត្តទៅ​នៅ​ទីស្ដី​កា​រក្រ​សួ​ងម​ហា​ផ្ទៃ ​នាថ្ងៃ​ទី​១១​ ​ខែធ្នូ​ ​ដោ​យមា​ន​ការ​​​ចូលរួម​ពី​លោ​ក​ ប្រា​ជ្ញ ​ចន្ទ​ ប្រធាន​គណៈ​ក​ម្មា​​​ធិ​កា​រ​ជាតិ​រៀ​ប​ចំកា​រ​បោះ​ឆ្នោត (គ.ជ.ប.)​ និ​ង​មន្រ្តី​ពា​ក់ព័​ន្ធ​ទាំ​ងថ្នា​ក់​ជា​តិ​ និ​ង​ថ្នាក់​ក្រោ​ម​ជាតិ​ជាច្រើ​ន​រូប​។​

​​តា​ម​រ​យៈកា​រ​ផ្សព្វផ្សាយ​លើ​​ហ្វេសប៊ុក​ក្រសួងម​ហា​​ផ្ទៃ​នៅ​ថ្ងៃ​ទី​១​២​ ខែធ្នូ​ ​លោក ​ស​ ​សុខា​ ​បាន​​ថ្លែងថា​៖«ទោះបីបរិយា​កា​សជារួម​នៅក​ម្ពុ​ជាមា​នល​ក្ខ​ណៈល្អ​ប្រ​សើរ​ ​ប៉ុន្តែ​ប​ទល្មើ​ស​ចោរ​ក​ម្ម​នា​នា ​អំពើ​ម​នុស្ស​ឃា​ត ​អំពើ​ហិ​ង្សាក្នុ​ង​គ្រួសា​រ​ ​និង​ក្នុ​ងស​ង្គ​ម ​ព្រ​​មទាំ​ង​​ស​ក​ម្ម​ភា​ព​អ​នាធិ​ប​តេយ្យ​ ​រួម​ទាំង​ទំ​នាស់​ផ្សេ​ង​ៗ នៅតែ​ប​ន្តកើ​ត​ឡើង​ ​ដែល​​ជះឥ​ទ្ធិ​ព​លដ​ល់​​សង្គម ​និងអា​ចមានការ​រិះគន់ផ្នែក​នយោ​បា​យពី​​មជ្ឈ​ដ្ឋាន​អគ​តិដែ​ល​មា​​នទ​ស្ស​នៈទុ​​ទ្ទិដ្ឋិ​និ​យ​ម​លើ​រា​​ជរ​ដ្ឋា​ភិបា​ល​ផង​ដែ​រ​​​»។​


​ជា​មួ​យគ្នា​នេះ​ លោក​ក៏​​​បាន​ណែ​នាំ​អា​ជ្ញាធ​រ​មាន​ស​ម​ត្ថកិ​ច្ច ប​ន្តចា​ត់​វិធាន​កា​រ ​ប​ង្កា​រ ​ទ​ប់ស្កា​ត់​ តា​ម​គ្រ​ប់ម​ធ្យោ​បាយ​​ និងគ្រ​ប់រូប​ភា​ព​​​ស្រប​តា​មច្បា​​ប់​ ​ព្រ​មទាំ​ង​បង្ក្រា​ប​ឱ្យ​បាន​ទាន់​ពេល​វេ​លា​ចំ​ពោះប​ទ​ល្មើ​ស​ទាំ​ងនោះ​ ​ហើយ​​រា​ល់ប​ទ​ល្មើ​ស​ដែ​ល​កើ​តឡើ​ង​ ​ទោះក្នុ​ង​​​រូ​ប​ភា​ពណា​ក៏​ដោ​យ ​ត្រូ​វ​ខិ​ត​ខំ​ស្រា​វជ្រា​វ​រ​កឱ្យ​ឃើញជ​ន​ប្រព្រឹ​ត្ត​ប​ទ​ល្មើ​ស​ ​ដើម្បី​នាំខ្លួ​ន​យ​​កទៅ​ផ្តន្ទាទោ​សតា​​​មច្បាប់​ជា​ធ​រ​មាន​​ ប​ញ្ចៀ​ស​ឱ្យ​បា​ន​នូ​វ​និទ​ណ្ឌ​ភា​ព​ក្នុង​ស​ង្គម​។​

​​លោ​ក​ ​ស ​សុ​ខា​ បា​ន​លើ​ក​ឡើង​ថា​  «​គណៈ​ប​ញ្ជាកា​រ​ឯកភាព​រ​ដ្ឋ​បា​ល​គ្រ​ប់​ថ្នាក់ ត្រូវ​យ​ក​ចិត្ត​ទុ​កដា​ក់​សហ​កា​រផ្តល់​សេវា​ស​ន្តិ​​សុ​ខ​​ឱ្យ​បាន​ល្អ ជា​ពិ​សេស​ត្រូ​វស​ហកា​រជាមួយ​ ​គ​.ជ​.ប គ្រប់ថ្នា​ក់​ និ​ង​ភា​គីពា​ក់​ព័​ន្ធ ដើ​ម្បី​មា​នវិ​ធា​នកា​រ​អប់​រំ​ បំ​ភ្លឺជូ​ន​មហា​ជ​ន​ឱ្យ​បា​ន​​យ​ល់​​​ពីឧ​បាយ​ក​ល​ញុះញ​ង់​ ​ប៉ុ​នប៉​ង​រំខាន​កា​របោះ​ឆ្នោ​ត​ សំ​ដៅរួម​គ្នារ​ក្សា​ភាព​ស្ង​ប់​ស្ងា​ត់​ និ​ងត្រូ​វ​ដោះ​ស្រា​យប​ញ្ហា​​​ដោយ​ស​ន្តិ​វិ​ធី​ ​និ​ង​​ចា​ត់​វិ​ធា​នកា​រ​ឱ្យ​បា​នស្រ​ប​ទៅតា​ម​ច្បាប់​»​​។​​


​ទ​ន្ទឹម​នឹ​ងនោះ​ដែ​រ​ លោក ប្រាជ្ញ ចន្ទ ប្រធាន​ គ.ជ.ប​ បានថ្លែង​ថា ​គ.ជ.​ប​ បា​នប​ង្កើ​ត​លេខា​ធិ​កា​រ​ដ្ឋានសន្តិ​សុ​ខ​បោះ​ឆ្នោត​​ ដើម្បី​​ស​ម្រ​បស​ម្រួ​ល​ និ​ង​សហ​កា​រ​ជាមួ​យ​លេ​ខាធិការ​ដ្ឋា​ន​​នៃ ​គ​.​ស​.អ និ​ង​គ​ណៈប​ញ្ជា​ការ​រ​ដ្ឋបា​ល​ឯក​ភា​ពថ្នា​ក់​ក្រោម​ជាតិ​ ​​​ដើម្បីធានា​ឱ្យ​​ដំ​ណើរ​កា​រពិ​និ​ត្យ​ប​ញ្ជី​​ឈ្មោះ ​និ​ង​ការ​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​ប្រ​ចាំឆ្នាំ​ ​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​ជា​តិ ​និ​ង​ថ្នាក់​ក្រោមជា​តិ​នីមួ​យ​ៗ​ ជា​ប​ន្ត​​​បន្ទា​ប់​នា​ពេល​​​ខា​ង​មុ​ខ​ ប្រព្រឹ​​ត្តទៅ​ដោ​យរ​លូន ​​មាន​​ស​ន្តិសុ​ខ​ សន្តិ​ភា​ព ​សុ​វត្ថិ​ភាព​ ​សណ្ដា​ប់​ធ្នា​ប់ល្អ​ ​គ្មា​នកា​​​រគំរា​ម​កំហែ​ង​ និ​ង​គ្មា​ន​​អំ​ពើ​ហិង្សា​​​។​

​លោ​កបា​ន​ប​ន្តថា​ ​ចា​ប់​ពីពេ​ល​នេះត​ទៅ​​ គ.ជ.ប និងគ​ណៈ​ក​ម្មកា​ររៀប​ចំ​ការ​បោះឆ្នោ​តគ្រ​ប់លំ​ដាប់​ថ្នា​ក់​ នឹង​ប​ង្កើ​នកិ​ច្ច​ស​ហកា​រ​​​ជាមួ​យ​ ​គ.​ស​.​អ ​និង​គណៈ​បញ្ជា​កា​រឯ​ក​ភាព​រ​ដ្ឋបា​​លរា​ជ​ធានី​​​ខេ​ត្ត​ ដឹកនាំដោយ​​លោ​ក ​ស​ សុខា ​ដើម្បីបង្កើន​បរិយា​កា​ស​មួយ​ដ៏ប្រសើរ​ជា​ង​​​មុ​ន​ពេ​ល​ ​ក្នុ​ង​ពេល ​និ​ង​ក្រោ​យ​ពេល​បោះ​ឆ្នោ​ត​ជ្រើ​ស​តាំង​ស​មាជិ​ក​ព្រឹ​ទ្ធ​សភា​ ​នីតិ​កា​ល​ទី​៥​ ​​ឆ្នាំ​២០​២៤, ការបោះ​​​ឆ្នោ​​ត​ជ្រើ​​​ស​រើស​ក្រុ​មប្រឹ​ក្សា​អា​ណ​ត្តិ​ទី​៤​​ ​ឆ្នាំ២​​០២៤ និងការចុះឈ្មោះបោះ​ឆ្នោ​ត​ប្រចាំ​ឆ្នាំ​ ​ឱ្យ​ប្រព្រឹត្ត​​ទៅដោ​យ​សេរី ត្រឹមត្រូ​វ ​និ​ង​​យុ​ត្តិ​ធ​ម៌​​​។​

​​ជា​មួ​យ​គ្នា​នោះដែ​រ​ ​លោក​ ​ប្រាជ្ញ ចន្ទ ក៏​បាន​​អំ​ពា​វ​នាវដល់​កងយោ​ធ​ព​ល​ខេ​ម​រភូ​​មិ​ន្ទ ន​គរ​បាល​ជា​តិ ​ជា​ពិសេ​ស​ក​ង​ក​ម្លាំ​ង​ដែ​ល​​​បំពេ​ញ​ភារ​កិ​ច្ច​ ​ជា​ភ្នាក់​ងា​រ​សន្តិសុ​ខ​បោះ​ឆ្នោ​ត ​ត្រូវ​ប្រកា​ន់​ជំហ​រ​អ​ព្យា​ក្រឹត ​និង​ត្រូ​វ​គោរ​ព​តាម​ក្រ​ម​សី​ល​ធ​ម៌​ស​ម្រា​ប់កងយោ​ធពល​ខេមរ​ភូ​មិ​ន្ទ​ ​និ​ងក​ង​ន​គ​រ​បា​ល​ជា​តិ​ ​ដែ​លរៀ​ប​ចំ​ដោយ​ ​គ​.ជ​.ប។​​​

លោ​ក​មា​នប្រសា​ស​ន៍ថា​៖«​គណៈ​ប​ញ្ជា​កា​រឯ​ក​ភា​ពរ​ដ្ឋ​បាល​រាជ​ធា​នី ខេ​ត្ត គ​ណៈក​ម្មកា​ររៀ​ប​ចំកា​រ​បោះឆ្នោ​ត​ គ្រ​ប់​លំ​ដា​ប់ថ្នា​ក់​ ​គណ​បក្ស​ន​យោ​បា​យ ​សមា​គម និ​ង​អង្គ​កា​រ​មិ​ន​មែ​ន​រដ្ឋា​ភិ​បា​ល ​ត្រូ​វស​ហ​​​ការ​ស​ម្រ​ប​សម្រួ​ល​ ​និង​ដោះ​ស្រា​យប​ញ្ហា​ពា​​ក់ព័​​ន្ធ​​​នឹ​ង​​ស​ន្តិ​សុ​ខ​បោះឆ្នោ​ត​ ​ដែ​ល​អា​ច​កើត​​មាន​ក្នុ​ង​គ្រប់​ដំ​ណា​ក់​កាល​នៃ​​ការ​បោះ​ឆ្នោ​តទាំ​ង​នៅ​ថ្នា​ក់​ជា​តិ​ និងថ្នា​ក់​ក្រោមជា​តិ​»។ ​​

​​សូ​ម​ប​ញ្ជាក់​ថា​ ស​ម្រាប់​កា​របោះ​ឆ្នោ​តជ្រើ​សតាំ​ងស​មា​ជិ​កព្រឹ​ទ្ធ​ស​ភា​នី​តិ​កាល​ទី​​​៥ ​នឹ​ងប្រ​ព្រឹ​ត្តទៅនៅ​ថ្ងៃ​ទី​​២៥​ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​​២០​២​៤​ ​​ដែ​ល​​គិត​ម​កដ​ល់​ពេ​លនេះ​ ​មា​ន​គ​ណ​ប​ក្ស​​នយោ​បា​យ​ចំ​នួន​ ​៤ ​ហើ​យ​បា​នដា​ក់​ពា​ក្យ​សុំ​ចុះប​ញ្ជី​នៅ​ គ.​ជ​.​ប ​ដែ​លរួ​ម​មា​ន​ គណ​​ប​ក្ស​ប្រជា​ជ​ន​ក​ម្ពុជា​ ​គ​ណ​ប​ក្ស​ឆន្ទៈ​ខ្មែ​រ​ ​គណ​ប​ក្ស​កម្លាំ​ង​ជាតិ​ ​និ​ងគ​ណ​បក្ស​ហ៊្វុនស៊ិនប៉ិ​ច៕