ព្រះវិហារៈ រដ្ឋ​ជា​សមាជិក​អាយ​ស៊ី​ស៊ី​-​ព្រះ​វិហារ នឹង​បង្កើន​សកម្មភាព​ការ​ងារអ​ភិរក្ស​តំបន់​រមណីយ​ដ្ឋាន​ប្រាសា​ទព្រះ​វិហារ និងប្រា​សាទ​កោះ​កេរ​​បន្ថែម​ទៀត​ ខណៈដែល​ក​ន្ល​ង​មក ​រដ្ឋ​ជា​ស​​មា​ជិកទាំ​ង​នេះ​ ​បា​ន​ផ្ដ​ល់​ជំ​នួយ​ហិរញ្ញវ​ត្ថុ ​និ​ងប​​ច្ចេ​ក​ទេស​ដល់​​កា​រ​អ​នុវ​ត្ត​កា​រ​ងារ​​រ​ប​ស់អា​ជ្ញា​ធរ​​ជា​តិ​ព្រះវិហារ។


ការ​បង្កើន​សកម្មភាព​ការ​ងារ​អភិរក្សនេះ​ ធ្វើ​ឡើងតា​ម​រយៈ​កិច្ច​ប្រជុំ​ពេញ​អង្គ និង​បច្ចេក​ទេស​លើក​ទី​៨ នៃ​គណៈ​កម្មាធិការសម្រប​សម្រួល​អន្តរ​ជាតិ​ សម្រាប់​ការ​អភិរក្ស និង​ការ​លើក​តម្លៃ​ព្រះ​វិហារ (ICC​-​Preah Vihear) ក្រោម​អធិបតី​ភាព​លោកស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​លោកស្រី​ Zhu Ye អគ្គនាយិការ​ង​រដ្ឋបា​ល​វប្បធម៌ ​និង​បេតិកភណ្ឌ​ចិន និង​លោក Richhpal Singh ឧបការី​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ព្រមទាំ​ង​តំណាង​រដ្ឋ​សមាជិក​ចំនួន ៥​ប្រទេស​ផងដែរ​។ 

ក្នុងនោះ​រួម​មាន​៖ ប្រទេស​បែលហ្ស៊ិក បារាំង ជប៉ុន ថៃ និងស​ហរដ្ឋ​អាមេរិក ព្រមទាំង​មា​ន​ការ​ចូល​រួ​ម​ពី​​ស្ថាប័ន​ជាតិ និង​អន្តរ​ជាតិ អាជ្ញា​ធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​​សំបូរ​ព្រៃគុក អ្នកស្រា​វ​ជ្រាវ​ជាតិ និង​អន្តរ​ជាតិ​សរុប​ប្រមាណ ១០០​នាក់​។


​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ផ្សព្វផ្សាយ​នៅ​​ថ្ងៃ​ទី​១២ ខែធ្នូ​ ឆ្នាំ​២០២៣​​ បាន​ឱ្យដឹងថា​ កិច្ច​ប្រជុំ​អាយស៊ីស៊ី​-​ព្រះវិហារ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​តាម​ដាន និង​ត្រួត​ពិនិត្យ​ការ​ងារ​អភិរក្ស និង​អ​ភិវឌ្ឍន៍​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ដែល​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ដៃ​គូ​អន្តរជា​តិ។ ​

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​បញ្ជាក់​ថា​៖ «​រដ្ឋជា​ស​មាជិក​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ចូល​រួម​អប​អរ​សាទរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បញ្ចូល​តំបន់​បេតិកភណ្ឌ​កោះ​កេរ​ ជា​សម្បត្តិ​បេតិ​កភ​ណ្ឌ​ពិភពលោក​កន្លង​មក​នេះ ដែល​នឹង​បង្កើន​ការ​យកចិ​ត្ត​ទុក​ដាក់​លើ​សកម្មភាព​ការ​ងារ​អភិរក្ស​បន្ថែម​ទៀ​ត​ពីស​ហគមន៍អ​ន្តរ​ជាតិ​លើយ​ន្ត​ការ​ដែល​កំពុងអ​នុវត្ត​ក្នុង​ក្របខ័ណ្ឌ​អាយស៊ីស៊ី​-​ព្រះវិហារ​»​។


​បើ​តាម​ប្រភព​ដដែល​ បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​រដ្ឋជា​​សមាជិកអា​យស៊ីស៊ី​-ព្រះ​វិហារ បានចូ​ល​រួម​ចំណែ​ក​​ទាំង​ជំនួយ​ហិរញ្ញវត្ថុ និងប​ច្ចេកទេស​ដល់​ការ​ងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ ជាក់ស្តែ​ង​ចា​ប់​តាំ​ង​ពី​ឆ្នាំ២០១៨​ មក សហរដ្ឋ​អាមេរិក​ បាន​​ផ្តល់ជំ​នួយ​ចំនួន ៧៦៧ ០០០ ​ដុល្លារ សម្រាប់​ការ​ងារ​ជួ​ស​ជុល​ជណ្តើរបុ​រាណ​ខាង​ជើង ដែល​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ប្រទេស​ឥណ្ឌា បាន​និង​កំពុង​បំពេញ​ការ​ងារ​ជួស​ជុល​គោបុរៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ជា​ដំណាក់​កាលៗ​។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្ត​ទៀត​ថា ចំណែក​ឯ​ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​ងារ​ជួស​ជុលគោ​​បុរៈទី​១ ទី២ និង​ទី៣ នៃប្រា​សាទព្រះ​វិហារ ដែល​បាន​​ចាប់​ផ្តើម​ការ​ងារ​ជួស​ជុល​ប្រាសាទ​ព្រះវិហារ ក្នុង​ក្រប​ខ័ណ្ឌ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពី​រដ្ឋា​ភិបាល​ចិន​។ 

សេចក្ដី​ប្រកាសព័ត៌មាន​​បាន​​បន្ថែម​​ថា អាជ្ញាធរ​​ជាតិ​ព្រះវិហារ និង​​លេខាធិការដ្ឋានអ​ចិន្ត្រៃយ៍​អាយ​ស៊ី​ស៊ី​​-​​ព្រះវិហារ​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​អាយ​ស៊ីស៊ី​-​ព្រះ​វិហារ នៅ​ថ្ងៃទី​​១៩ ខែមីនា ឆ្នាំ​២០២៤ ជា​ថ្មី​ម្តងទៀ​ត ដើម្បី​តាមដា​ន​វឌ្ឍន​ភាព​ការ​ងារ និងផ្ត​ល់​អនុ​សាសន៍​លើកា​រ​ងារ​អភិរក្ស​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​៕