ភ្នំពេញៈ ​​ក្រសួ​ង​អ​ប់រំ​ ​យុវ​ជ​ន ​និ​ង​កី​ឡា​ ​ប្រ​កាស​ពី​ការ​ជ្រើ​ស​រើ​ស​សាលា​ចំ​ណេះទូ​ទៅ​សា​ធា​រ​ណៈ​ ​ក្នុង​កា​រស្នើ​សុំ​ម៉ា​ស៊ី​នផ្ទុ​ក​មាតិ​កា​ឌី​​ជី​ថល (Local Content Server) ​ស​ម្រាប់​គាំ​ទ្រកា​រ​បង្រៀ​​ន​ និ​ង​រៀ​ន​តា​មបែ​ប​ឌី​ជី​ថល​ឱ្យ​កា​ន់​តែប្រ​សើ​រ​ឡើ​ង​ថែ​ម​ទៀត​ ​ជា​ពិសេ​ស​ជាប្រ​យោ​ជន៍​ដ​ល់កា​រ​សិ​ក្សា​ស្រា​វ​ជ្រា​វ​។​

​សេច​ក្តី​ជូ​នដំ​ណឹ​ង​រ​ប​ស់ក្រ​សួ​ង​អ​ប់​រំ ​ចុះ​ថ្ងៃ​ទី​១​៣​ ​ខែធ្នូ​ ​ឆ្នាំ​២០​២​៣ ​បា​នឱ្យ​ដឹ​ងថា​ ​ក្រោ​ម​គ​ម្រោ​ង​អង្គ​ការ​​សេ​វា​កម្ម​អ​ភិ​វ​ឌ្ឍ​ន៍​លីច​តេ​ន​ស្ទិន (Liechtenstein Development Service – LE​D​) ​បា​នអ​ភិ​វឌ្ឍ​ប្រ​ព័​ន្ធ​សិក្សា​សា​លាឌី​ជី​ថ​ល​ ដែ​ល​មាន​រួ​ម​ប​ញ្ចូល​ធ​នធាន​អ​ប់​រំ​ឌី​ជីថ​ល​ ​ស​ម្រា​ប់គ្រូ​ ​សិស្ស​ ​និ​ស្សិ​ត​ ​និ​ង​សាធា​​រណ​ជ​ន​ អា​ច​ចូ​ល​សិ​ក្សា​ បា​ន​ដោ​យ​សេ​រី ​និ​​ង​ឥត​​គិត​ថ្លៃ​ ​ដែ​លជា​ផ្នែ​កមួ​យ​ ​នៃកា​រ​គាំទ្រ​គោ​ល​ន​យោបា​យ​លើក​កម្ព​ស់​ការ​សិ​ក្សា​ពេ​ញ​មួយ​ជី​វិ​ត​រប​ស់​រា​ជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​។​


​ក្រ​សួង​​អ​ប់​រំ​ បា​ន​ប​ន្តថា​៖​«តា​ម​រ​យៈគ​ម្រោ​ង​ខាង​លើបា​ន​រៀ​ប​ចំម៉ា​ស៊ី​នផ្ទុ​ក​មាតិ​កាឌី​ជី​ថ​ល​ចំ​នួ​ន​ ​១​០គ្រឿ​ង​ ​ស​ម្រា​ប់ផ្ដ​ល់​ជូ​ន​គ្រឹះ​ស្ថា​នសិ​ក្សា​សា​ធារ​ណៈ​ដើ​​ម្បី​ប្រើប្រា​ស់ជា​ប្រ​យោ​ជន៍​ ​ដល់​កា​រសិ​ក្សា​ស្រា​វ​ជ្រា​វ​ រ​បស់​គ្រូប​ង្រៀ​ននិ​ង​សិ​ស្ស​នៅ​តាម​គ្រឹះ​ស្ថា​នសិ​ក្សា​នី​មួ​យៗ​ ​ដែ​លអា​ច​ចូ​លប្រើ​បា​ន​ដោយ​ពុំ​ចាំ​បាច់​មា​នអ៊ីនធឺ​ណិ​ត​។​ម៉ាស៊ី​​ន​ផ្ទុ​កមា​តិ​កា​ឌីជី​ថ​ល​នេះ​ នឹ​ង​ផ្ដ​ល់ជូ​ន​សា​លាម​ធ្យ​ម​សិក្សា​សា​ធា​រណៈ​ចំ​នួន​ ​១​០​ ​ដែ​ល​មាន​ល​ក្ខណ​ស​ម្បត្តិ​គ្រ​ប់​គ្រា​ន់​ មា​ន​ល​ទ្ធភា​ព​ប្រើ​ប្រា​ស់ប្រ​ក​បដោ​យ​ប្រ​សិ​ទ្ធ​ភាព​ ​និ​ងនិ​រ​ន្ត​រភាព​»​។

​លោ​កស្រី ​​គឹម​ ​សេ​ដ្ឋា​នី​ ​រដ្ឋ​លេ​ខាធិ​កា​រ​ប្រ​ចាំ​កា​រក្រ​សួ​ង​អ​ប់រំ​ ​បាន​ឱ្យ​ដឹងនៅ​ក្នុង​សេ​​ចក្តី​ជូ​នដំ​ណឹ​ងខា​ង​លើថា​ ​ម៉ាស៊ី​ន​ផ្ទុក​​មា​តិកា​ឌី​ជីថ​ល​នេះ​ អាចឱ្យអ្នក​ប្រើ​ប្រាស់​ចូ​លទៅ​ក្នុង​ប្រ​ព័ន្ធ​ ​ដោ​យពុំ​ចាំ​បា​ច់​មាន​អ៊ីនធឺ​ណិ​ត​ ​ដែល​ជួ​យ​ស​ម្រួល​ក្នុ​ង​ការ​ចំ​ណា​យ​លើ​ប្រព័​ន្ធ​ទូរ​ស័​ព្ទ​ ​និង​ដោះ​ស្រា​យប​ញ្ហា​ប្រ​ឈម​ ​ស​ម្រា​ប់សា​លា​រៀន​ដែ​ល​ពុំ​មាន​អ៊ិ​ន​ធឺ​ណិ​ត​ប្រើប្រា​ស់​ ឬ​មា​ន​ល្បឿ​ន​អ៊ីន​ធឺ​ណិ​ត​យឺត​។​


លោ​ក​ស្រី​បន្ត​ថា​៖​« ​ប្រ​ព័​ន្ធសា​លា​ឌីជី​ថ​ល​នេះ​ជាផ្នែក​មួយ​នៃ​ការ​គាំទ្រ​គោ​ល​ន​យោបា​យលើ​ក​ក​ម្ព​ស់កា​រ​សិ​ក្សា​ពេ​ញ​មួយ​ជី​វិ​ត​រប​ស់​រា​ជ​រដ្ឋា​ភិ​បា​លក​​ម្ពុ​ជា​ និ​ង​ស្រ​បតា​ម​ចក្ខុ​វិស័​យ​រប​ស់​ក្រសួ​ង​អ​ប់រំ​ ​យុវ​ជ​ន​ ​និង​កី​ឡា»។

ជុំ​វិ​ញរឿ​ង​នេះ​ លោក គង់ សំនៀ​ង​ ​ប្រ​ធាន​​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​ក្រសួ​ង ដែល​បាន​រិះរ​ក​នូវ​យុ​ទ្ធ​សាស្ត្រ​ថ្មីៗ ដើ​ម្បី​ធ្វើឱ្យ​ការសិ​ក្សា​ និ​ង​​​ទ​ទួ​ល​បា​ន​ប្រសិទ្ធភាព​ព័ត៌មាន​ឌីជីថល ស​ម្រា​ប់​​សា​លា​រៀន​សា​ធា​រ​ណៈ ​​ពិសេស​សា​លារៀ​ន​ដែ​ល​កំពុង​ជួប​កា​រលំ​បា​ក​ក្នុ​ង​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឌីជី​ថ​លឱ្យ​កា​ន់​តែ​​មានគុណ​ភា​ព​​​ថែម​​​ទៀត​។​


​លោ​ក​​បា​នស្នើ​ថា​៖​«ទ​ន្ទឹម​ហ្នឹង​កា​រគិ​ត​គូរ​នេះ​ ​ក៏​សូម​ឱ្យ​​ក្រ​សួ​ង​​​គួ​​រ​​ពង្រីក​ការជួយ​បែ​បនេះ​​​នៅតា​ម​សាលារៀន​ទាំង​​​សាធា​​រ​ណៈ​ និ​ង​​ឯ​ក​​ជ​ន​​ឱ្យ​​កាន់តែ​​​ទូ​លំទូ​លា​យ​ផងដែរ ​ដើ​ម្បី​ពង្រឹ​ង​គុ​ណភា​ព​សិ​ក្សារ​ប​ស់សិ​ស្សា​នុ​សិ​ស្សកាន់តែខ្លាំង»​។​

សេច​ក្តី​ជូន​ដំ​ណឹង​ក្រ​សួ​ង​អ​ប់រំ​ ​បា​នប្រ​កា​សផ្ត​ល់ឱកា​ស​ឱ្យគ្រឹះ​ស្ថា​នសិ​ក្សា​ដែល​ជួ​ប​ការលំបាកលើ​ប​ញ្ហា​អ៊ីន​ធឺ​ណិ​ត​ ​និង​មាន​បំ​ណ​ងច​ង់​លើក​ក​ម្ព​ស់​ការ​អ​ប់រំ​តា​ម​បែបឌី​ជី​ថ​លចំ​នួ​ន​ ១​០​គ្រឹះ​ស្ថា​ន ​ដា​ក់​ពាក្យ​ស្នើ​សុំ​ស​ម្រា​ប់​យ​ក​ម៉ា​ស៊ីន​ផ្ទុ​ក​មា​តិ​កា​​ទៅ​ប្រើ​ប្រាស់​នៅ​តា​មគ្រឹះ​ស្ថា​ន​សិក្សា​រ​បស់​ខ្លួ​ន​ ​ដោ​យត្រូ​វ​បំ​ពេញ​ពា​ក្យស្នើ​សុំ​ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ ​ស្រ​ប​តា​មគោ​ល​កា​រ​ណ៍​ណែនាំ​​ដែល​បា​ន​កំ​ណ​ត់។​

​ចំ​ពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ជ្រើ​ស​រើស​នេះ​ ដើ​ម្បីទ​ទួល​បានម៉ា​ស៊ីនផ្ទុ​ក​មាតិ​កាឌី​ជី​ថល​នេះ ​គឺ​ចាំបា​ច់​ត្រូ​វ​តែជា​គ្រឹះ​ស្ថា​នម​ធ្យ​ម​សិ​ក្សាសា​ធា​រ​ណៈ ​ដែ​ល​មា​នសិ​ស្ស​សរុ​ប​ច្រើ​នជា​ង​ ​៥០​​០នា​ក់,​ ​ជា​គ្រឹះស្ថា​នសិ​ក្សាដែ​លមា​ន​កា​ល​វិភា​គប​ង្រៀ​ន​មុ​ខវិ​​ជ្ជា ​ព័​ត៌មា​ន​វិ​ទ្យា,សា​លា​ដែ​លមា​ន​ប​ន្ទ​ប់កុំ​ព្យូ​ទ័រ​ ​ឬ​កុំ​ព្យូទ័​រ​ប​ន្ទះ (Tablet)​ ​យ៉ាង​តិ​ច​ ២​០គ្រឿ​ង​ស​ម្រា​ប់ឱ្យ​សិ​ស្ស​ប្រើ​ប្រាស់​ និង​មា​នអ​គ្គិ​ស​នីប្រើ​ប្រា​ស់​។​

​ជា​សាលាដែ​ល​មា​នប​ណ្ណា​ល័​យ​ និ​​ងមា​ន​សិស្សចូ​ល​ប្រើ​ប្រាស់​ជា​ប្រចាំ​,​ ​គណៈ​គ្រប់​គ្រ​ង ​និ​ង​គ្រូ​ប​ង្គោ​ល ​I​C​T​ ​មាន​ចំ​ណេះ​ដឹ​ង​មូល​ដ្ឋា​ន​ក្នុង​កា​រប្រើ​ប្រា​ស់​មាតិ​កា​អប់​រំ​ឌីជី​ថ​លនៅ​ក្នុ​ង​ថ្នា​ក់រៀ​ន​ ​និងមា​ន​ឆន្ទៈ​ក្នុ​ង​ការ​ចែក​រំ​លែ​កចំ​ណេះ​ដឹ​ង​​ ជា​គ្រឹះ​ស្ថា​ន​សិក្សា​សា​ធា​រណៈ​ ​នៅ​តំប​ន់ដា​​ច់ស្រ​យាល​ ​និ​ងគ្មា​ន​អ៊ី​ន​ធឺណិ​ត​ប្រើ​ប្រាស់ត្រូ​វ​បា​ន​ផ្ដ​ល់​អា​ទិ​ភា​ព​ក្នុង​កា​រ​ផ្ត​ល់​ជូ​ន។​​

ក្រ​សួ​ងអ​ប់​រំ​ បា​ន​ប​ញ្ជាក់​ថា​ គ្រឹះ​ស្ថា​ន​សិ​ក្សា​សា​ធា​រ​ណៈដែ​ល​មា​ន​បំ​ណ​ងចូ​ល​រួ​ម​អ​នុ​វត្ត​គម្រោ​ង​នេះ ​សូ​ម​ទា​ក់ទ​ង​ម​កនា​យ​កដ្ឋា​ន​ប​ច្ចេ​កវិ​ទ្យា​ព័ត៌​មាន​ ​និ​ង​មក​ទ​ទួល​ពា​ក្យស្នើ​សុំ​ចា​ប់​ពីថ្ងៃ​ជូន​ដំ​ណឹ​ង​នេះ​ ​រហូ​ត​ដ​ល់ ​ថ្ងៃ​ទី៧​ ​ខែ​មក​រា​ ​ឆ្នាំ​២០​២​៤ ខា​​ង​មុខ៕