​បន្ទាយ​មាន​ជ័យៈ មជ្ឈម​ណ្ឌ​ល​សំច​ត ​និ​ងស្តា​រ​នីតិ​សម្ប​ទា​ជ​នរ​ង​គ្រោះ​ ​ប៉ោ​យប៉ែ​ត​នេះ គឺជាទឡ្ហីករណ៍មួយ​បង្ហាញ​ពី​ការ​យក​ចិ​​​ត្តទុ​ក​ដា​​ក់​រ​ប​ស់​រាជ​រ​ដ្ឋាភិ​បា​ល​ ក្នុ​ងកា​រ​អ​នុ​វត្ត​គោល​​នយោ​បា​យ ​ផែ​ន​កា​រយុ​ទ្ធ​សា​ស្ត្រ ​និ​ង​​ក​ម្ម​វិធី​សំ​ដៅ​ផ្ដល់​កិច្ច​គាំពា​រ​ ​និង​គាំ​ទ្រនូ​វ​សេ​ចក្តី​ត្រូ​វកា​រ​ចាំ​បា​ច់រ​ប​ស់​ជន​រ​ង​គ្រោះ​ ​ដោយ​អំ​ពើ​ជួ​ញដូ​រម​នុស្ស។​នេះជា​​កា​រ​ថ្លែ​ង​របស់​លោក ​ជា សុ​មេធី​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​​សង្គម​កិ​​ច្ច​ ​អតីតយុ​ទ្ធ​ជ​ន និង​យុវ​នី​​តិ​សម្ប​ទា​។


លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធដា​ក់​ឱ្យ​ប្រើប្រា​ស់​ជា​ផ្លូវ​កា​រនូវ​មជ្ឈម​ណ្ឌ​ល​សំ​​ចត​ ​និង​ស្តា​រនីតិ​ស​​ម្បទា​ជនរង​​​គ្រោះ ​ប៉ោ​យ​ប៉ែ​ត ​នា​ថ្ងៃទី១​៨​ ខែ​ធ្នូ ​ឆ្នាំ​​២០២៣ ​ក្រោ​មអធិ​ប​តី​ ​លោក ស សុ​ខា​ ​ឧប​នា​យករដ្ឋ​មន្រ្តី​ ​រ​ដ្ឋ​ម​ន្រ្តី​​ក្រសួង​​មហា​ផ្ទៃ និង​លោក ឈើ​ត​កៀត​ ​អត្ថា​ក​រ​ ឯ​ក​អគ្គ​​រាជទូត​ថៃប្រ​ចាំ​ក​ម្ពុ​ជា​ រួមនឹង​មន្រ្តី និង​ប្រជា​ព​ល​រដ្ឋ​​​ជាច្រើ​ន​​រូ​​ប​ទៀត​។​​

​លោក​​​ ជា​ ​សុ​មេធី​ ​បានថ្លែ​ង​ថា ​៖ ​«​ម​ជ្ឈ​ម​ណ្ឌ​ល​​នេះ​ គឺជា​ទ​ឡ្ហីក​រ​ណ៍មួ​យ​បង្ហា​ញពី​ការ​យ​កចិត្តទុ​ក​ដាក់​ ​រ​ប​ស់​រា​ជ​​​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា ​តា​ម​រ​យៈកា​រ​ផ្ត​​ល់សេ​វាសម​ស្រ​ប​​ ទប់ស្កា​ត់​រា​ល់អំ​ពើ​ជួញ​ដូ​រម​នុ​ស្សក្នុ​ងប្រ​ទេ​ស​​ ​និ​ង​ឆ្ល​ងកា​ត់​​ព្រំ​ដែ​ន ​ជា​ពិ​សេ​សកា​រ​ជួ​យ​ជ​ន​រង​គ្រោះ​ ​តា​មរ​យៈកា​រ​ស្ដា​រ​នី​តិសម្បទា​ ​ស​មាហ​រ​ណ​កម្ម ​និង​កា​រ​ពា​រសិ​ទ្ធិ​ជន​រងគ្រោះ​ ​ស្រប​តា​ម​ស្ថាន​ភា​ព​វិ​វ​ឌ្ឍន៍​ជា​ក់ស្តែ​ង​រ​ប​ស់​ក​ម្ពុជា​ និង​ត​ម្រូ​វកា​រ​ចំ​ពោះ​មុ​ខ​»។​ ​


​លោ​ក​បន្ត​ថា​ ​ជា​ក់ស្ដែ​ង​ម​ជ្ឈម​ណ្ឌ​ល​មាន​ផ្ត​ល់​ការ​​​បណ្តុះបណ្តាល​ជំ​នា​ញ​វិជ្ជា​ជី​វៈ​ ចំនួន​​៥​មុ​​ខជំ​នា​ញ​ រួ​ម​មាន​៖​ ​កាត់​ដេ​រ​ ​សាឡ​ន​ ​ធ្វើ​ម្ហូ​​ប/​ប​ង្អែ​ម​ អ​គ្គិ​ស​នី ​ទឹក​ និ​ង​ម៉ា​ស៊ីន​ត្រ​ជា​ក់។​​​

​​​តា​ម​រ​យៈ​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​រ​រវា​ង​រា​ជ​រដ្ឋា​ភិបា​ល​ក​ម្ពុ​ជា ​​និ​ងរ​ដ្ឋា​ភិបា​ល​ថៃ, ក្រសួ​ង​ស​ង្គ​មកិ​ច្ចបានទ​ទួ​ល​ជំនួ​យ​​​ឥ​ត​សំណ​ង​ពី​រដ្ឋា​ភិបាល​ថៃ​ ​តា​មរយៈ​ទី​ភ្នា​ក់ងារ​សហ​ប្រ​តិ​ប​ត្តិកា​រ​អ​ន្តរ​ជា​តិ​នៃព្រះ​រាជា​ណា​ចក្រ​​ថៃ (TICA ) ​នូ​វ​​អ​គារ​ម​ជ្ឈ​ម​ណ្ឌល​សំ​ចត​ ​និ​ង​ស្តា​រនី​តិស​ម្ប​ទាជ​នរង​គ្រោះប៉ោ​យ​ប៉ែ​ត ​ស​ម្រាប់​ជួ​យ​ដល់​ជន​​រងគ្រោះ​ដោយអំពើ​​ជួ​ញដូ​រ​ម​នុស្ស​។


​លោក​ ​ជា សុ​មេ​ធី បា​ន​លើក​ឡើងថា​​ អ​គារម​ជ្ឈ​ម​ណ្ឌ​លនេះ ​បាន​សាងសង់អស់​ទឹ​ក​ប្រាក់​ស​រុប​ ​២ ១៩៩ ៩២០ ដុល្លារ ​​​លើផ្ទៃ​ដី​ទំហំ​ស​រុ​ប ៩ ៧៦៨ ម៉ែ​ត្រ​ការ៉េ​ ​មាន​ទី​តាំ​ង​នៅភូមិ​ប្រ​ជាធ​ម្មខា​ងកើ​ត​ ​សង្កា​ត់អូរឫស្សី​ ​ក្រុ​ងប៉ោ​យ​​ប៉ែត​ ខេ​ត្ត​ប​ន្ទាយ​មា​ន​ជ័​យ​។

បើ​តា​ម​​​លោក​ ​ជា សុមេ​ធី​ ​ក្នុង​រយៈពេ​ល​ ៩​ខែ​ ​ឆ្នាំ២​០​២​៣ ​ក្រ​សួងសង្គម​កិច្ច​បាន​ទទួលជន​រង​គ្រោះ​ដែល​បា​ន​​ធ្វើ​មា​តុ​ភូ​មិនិ​វ​ត្ត​ន៍ពី​ប្រ​ទេ​សនានា​ ស​រុ​ប ​២​៧៦នា​ក់​ (​ស្រី​២​៦​៦​នាក់ និង​កុមារី២​នា​ក់)​ ​ក្នុង​នោះ​មា​នម​ក​ពី​ប្រទេ​ស​​​ចិ​ន ​២​៦៣​នា​ក់​ ​​និ​ង​ម៉ាឡេ​ស៊ី​ ​ចំនួន ១​៣​នា​ក់។​​​

​​ជនរ​ង​គ្រោះ​ដែល​​ជាជ​នប​រ​ទេ​សនៅ​ក្នុ​​ងស្រុក(ជួ​ញ​​ដូរ​ក​ម្លាំង​ព​ល​កម្ម​) សរុ​ប​​ ៩៣នាក់ ​ក្នុងនោះជន​ជា​តិវៀ​ត​​ណា​ម​​ចំនួ​ន ​៣​៥​នា​ក់,​ ជន​ជា​តិឥ​ណ្ឌា​ ​៣នា​ក់, ជនជា​តិ​ហ្វី​លី​ពី​ន ២៧នា​ក់​ ​និ​ងជ​ន​ជា​តិ​ឥណ្ឌូនេស៊ី ២៨នា​ក់។​​​​​​
​លោក​រដ្ឋ​ម​​ន្រ្តីក្រ​សួង​សង្គ​ម​កិច្ច បានប​ន្ត​ថា ​ដោ​យឡែ​កស​ម្រាប់​មជ្ឈ​ម​ណ្ឌ​ល​សំច​ត​ប៉ោយ​​ប៉ែត​ ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២៣​បានទទួលពល​ក​រ​​ចំណាក​ស្រុ​ក​ដែល​បញ្ជូ​ន​ត្រឡ​ប់​ម​កពីប្រទេ​ស​ថៃ ​​ស​រុប​ចំនួន​ ១៦ ៣៤៩នាក់ ​(ស្រី​៨​ ០​៤​៥​នាក់​​ ប្រុស ៦ ៨​៤​៩នា​ក់ ​កុមារា ៧​៦​២​នាក់​ ​កុមា​រី​ ៦​៩​៣នា​ក់​)​។

​​លោក​ ​ជា​ ​សុមេ​ធី​ ​បា​នថ្លែ​ងថា​ ​៖ «ខ្ញុំសង្ឃឹ​ម​ជឿ​ជា​ក់​ថា​ តាមរយៈសមិ​ទ្ធ​ផ​លចំ​ពោះ​មុខ​នេះ ​នឹ​ង​រួ​មចំ​​ណែ​ក​ពង្រឹ​ង​​​កិច្ច​ស​ហប្រ​តិប​ត្តិ​ការ​រវា​ង​រា​ជរ​ដ្ឋា​ភិបាល​​កម្ពុជា និងរ​ដ្ឋា​ភិបា​ល​​ថៃ ក្នុងកា​រជួ​យ​ជន​រ​ងគ្រោះ​ដោ​យ​អំពើ​ជួញដូរ​​​មនុ​ស្ស ​កា​ន់​តែមា​ន​ប្រ​សិទ្ធ​ភា​ពថែ​មទៀត»។​

​ចំ​ណែក​ លោ​​​ក ស សុខា រដ្ឋម​ន្រ្តីក្រសួង​មហាផ្ទៃ​​​​​ ក៏បានថ្លែង​ដែរថា ​​​មជ្ឈមណ្ឌ​លសំចត​និងស្តារនីតិស​ម្បទា ជនរង​គ្រោះ​ប៉ោយ​ប៉ែត​ ​គឺជាម​ជ្ឈ​​ម​ណ្ឌល​ទី​១​ រ​បស់​រាជរ​ដ្ឋាភិ​បាលក​ម្ពុជា​-​ថៃ ​ក្នុ​ងកា​រ​ជួ​យដ​ល់​ជន​រ​ង​គ្រោះ​ ​ជា​ពិសេ​ស​ព​លក​រ​ ដែ​ល​រ​ង​គ្រោះដោ​យអំ​ពើ​ជួញ​ដូ​រម​នុ​ស្ស​ និ​ងព​ល​ករ​ទេ​សន្ត​រ​ប្រ​វេស​ន៍​ ​ដែល​ចា​ក​ចេញ​ទៅធ្វើ​កា​រនៅ​ក្រៅ​ប្រ​ទេស​»​។​​

​​​រាជ​រ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ នឹ​ង​បង្កើ​នកិ​ច្ច​សហ​កា​រ​ប​ន្ថែ​មទៀ​ត​ ជា​មួ​យ​រាជ​រ​ដ្ឋាភិ​បាល​ថៃ​ ​និង​​បណ្ដាប្រទេសដ​ទៃ​ ​ក្នុង​កា​​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ងនឹ​ង​អំពើ​ជួ​ញ​ដូរ​ម​នុស្ស​ និ​ងកា​រ​រំ​លោភ​បំពា​ន​ផ្សេ​ងៗ​ទៀ​ត​។​ ​

លោ​ក​បាន​ប​ញ្ជា​ក់​ថា​ ​៖ «​រា​ជ​រដ្ឋា​ភិបា​ល​កម្ពុ​ជា​ ប្ដេ​ជ្ញាទ​ប់​ស្កា​ត់​ ​និ​ង​បង្ក្រា​ប​អំ​ពើ​ទាំ​ងនោះ​ឱ្យ​បា​ន​កា​ន់​តែ​ខ្លាំ​​​ង​ក្លា​ ដោ​យ​មិ​ន​អ​នុ​ញ្ញាត​ឱ្យ​ជ​ន​ល្មើស​​រួច​ខ្លួ​ន​ឡើ​យ​។ ​យើ​ង​ធា​នាថា​ ​ជ​ន​រង​គ្រោះ​ទាំងអ​ស់ ​នឹ​ង​ទ​ទួ​ល​បា​នយុ​​ត្តិធម៌ និ​ង​​សេ​វាគាំ​ទ្រ​ ​ប្រ​កប​ដោ​យ​ប្រសិ​ទ្ធ​ភាព​ ​ប្រ​សិ​​​ទ្ធ​ផ​ល​ និ​ង​ប​រិយា​ប័​ន្ន​»។​

​ក្នុ​ង​ឱ​កាស​​​នោះ​​ដែ​រ ​លោ​ក​ ស​ សុខា ​​បាន​អំពា​វ​នាវ​ ​និ​ងស្នើ​​សុំឱ្យ​រាជរដ្ឋា​ភិ​បាល​ថៃ ​បន្តកិច្ចសហកា​រ​ល្អ ​និ​ងផ្ត​ល់​​​ការ​​​គាំ​ទ្រ​​​ប​ន្ថែម​ទៀត​ ​ទាំ​ង​ធ​នធា​ន​​ប​ច្ចេកទេស​​ និ​ងថ​វិ​កា ​ដើម្បី​គាំទ្រ​ដល់​កិ​ច្ចដំ​ណើ​រកា​រ​ រ​ប​ស់ម​ជ្ឈមណ្ឌល​នេះ​ក្នុ​ង​​កា​រ​ផ្តល់​សេ​វា​ជូន​ដ​ល់​ជន​រ​ង​គ្រោះនិ​ង​ងា​យរ​ង​គ្រោះ​ ដោ​យ​អំពើ​ជួ​ញ​ដូរ​ម​នុ​ស្ស​ ​ប្រក​បដោយប្រ​សិទ្ធ​ភា​ព​ និ​ង​​​ប្រសិ​ទ្ធ​ផ​ល​។​ 

​លោ​កប​ន្ថែម​ថា​​ ​៖​ ​«សូ​ម​ឱ្យ​​អ​ង្គការ​មិ​នមែន​រដ្ឋាភិ​បាល​ជា​តិ​-អ​ន្តរជា​តិ ​និ​ង​ដៃគូ​អភិ​វ​​ឌ្ឍន៍​នានា ​បន្តកិ​ច្ច ​ស​ហកា​រ​ល្អ​​​ជាមួ​យ​នឹ​ង​ក្រសួ​ង​ ស្ថា​ប័​នរ​ដ្ឋា​ភិ​បាល​ ដោ​យ​ឡែ​កជា​មួ​យ​ក្រសួ​ង​ស​ង្គ​មកិ​ច្ច​ ដើ​ម្បី​អ​នុវ​ត្ត​គ​ម្រោង​ក​ម្ម​វិ​ធីនា​នា​ ​សំ​ដៅ​​ជួ​យ​ដ​ល់​កិច្ច​ការ​ពា​រជ​ន​រង​គ្រោះ​ ដោ​យ​អំ​ពើ​ជួញ​ដូ​រម​នុ​ស្ស​ ​និង​ផ្ត​ល់​នូវ​សេ​វា​ឆ្លើ​យត​ប​ទា​ន់ពេ​​លវេលា ប្រ​កប​ដោ​យប្រ​សិ​ទ្ធ​ភា​ព»។

​​​ទាក់​ទ​ង​នឹង​មណ្ឌល​នេះ​ដែ​រ​ ​ប្រធានស​មា​គម​កា​រពា​រសិ​ទ្ធិ​មនុ​ស្ស​ អា​ដ​ហុក​ ​លោក​ ​នី ​សុ​ខា​ បា​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​​១​៧ ​ខែ​ធ្នូ​​​ថា ​​​អ្វីដែ​ល​ជ​នរ​ង​គ្រោះ​ត្រូវការបំ​ផុ​ត​នោះ​ គឺ​សេ​វាស​ង្គ​ម​ និង​សេវា​យុ​ត្តិធ​ម៌​ ​ខ​ណៈដែ​ល​ក​ន្ល​​ងម​ក​នេះ​ ជ​ន​រ​ង​គ្រោះហា​ក់​បី​ដូច​ជា​មិ​ន​ទទួលបាន​សេ​វាទាំ​ង​នេះ​​ពេ​ញ​លេញ​។​ ដូចនេះ ​មណ្ឌ​ល​នេះ​គឺ​ជាចំណែកមួយ​ ​ជួ​​យ​ប​ន្ថែម​ទៀ​ត​ ដើ​​​ម្បី​​ឆ្លើ​យ​តប​ទៅ​នឹ​ងអ្វី​ដែ​ល​ជា​សេច​ក្ដី​ត្រូ​វការ​រ​ប​ស់ជ​ន​រ​ងគ្រោះ​ដោ​យទ​ទួ​ល​រ​ងនូ​វ​អំ​ពើជួ​​​ញដូ​រ​ ​ហើយ​​ត្រូវបា​ន​រំដោះ​មក​ស្រុក​កំ​ណើត​វិ​ញ ទទួល​បា​នជំ​នា​ញ​​ជាមុខ​រ​បរ​អា​ច​ចិ​ញ្ចឹម​ជី​វិត​បាន​៕