កំ​ព​ង់ស្ពឺៈ​ ​ទី​ភ្នាក់​ងា​រ​ជាតិ​មុ​ខ​រប​រ​ ​និ​​ង​ការ​ងា​រ (NEA) នៃក្រ​សួង​ការ​ងារ​ ​និង​ប​ណ្តុះ​ប​​ណ្តាល​វិ​ជ្ជា​ជីវៈ​ ​​នឹ​ង​រៀ​បចំ​វេ​ទិ​កាកា​រ​ងា​រ​នៅ​​ក្នុ​ង​បរិ​វេ​ណវត្ត បទុមវ័ន​ ​(ហៅ​វ​ត្ត​ត្រ​ពាំ​ងក្រូច) ស្ថិ​ត​នៅ​ភូមិ​ត្រ​ពាំង​មា​ន​ ​ឃុំស្នំ​ក្រ​ពើ​ ​ស្រុ​ក​គង​ពិសី​ ដែល​នឹង​​​​នាំយ​​ក​ឱ​កាស​កា​រ​ងា​រ​ចំ​នួន ៤ ០០០ កន្លែ​ង​ ​ដើម្បី​ផ្ត​ល់ជូ​ន​យុ​វជ​ន​​ និ​ង​អ្នក​កំ​ពុង​ស្វែ​ង​រ​កកា​រ​ងា​រធ្វើ​។​ ​


ការ​រៀ​ប​ចំវេ​ទិ​កា​ងា​រនេះ​នៅ​ខេត្ត​កំ​ព​ង់​ស្ពឺ​របស់​ NEA ធ្វើ​ឡើង​ក្រោ​ម​កិ​ច្ចស​ហ​កា​រជា​មួ​យ​រ​​ដ្ឋបា​លខេ​ត្ត​កំ​ពង់​​ស្ពឺ,​ម​ន្ទី​រកា​រងា​រ ​និ​ង​ប​ណ្តុះ​​​ប​ណ្តា​លវិ​ជ្ជា​ជីវៈ​ខេ​ត្ត​កំ​ព​ង់ស្ពឺ​ ​និង​ស​ហ​ភាព​ស​ហ​ព័ន្ធ​យុ​វ​ជន​កម្ពុជា ​ដោ​យមា​ន​ការចូល​រួ​ម​ពីរោ​ងច​ក្រ​តា​រា​ល ​អ៊ីន​ធើ​នេសី​នណ​ល​ ​ឯ.​ក​។​ ​នេះ​បើតា​ម​កា​រ​ជូ​ន​ដំណឹ​ង​ពី​ NEA ​នៅ​ថ្ងៃ​ទី១​៩​ ​ខែធ្នូ​ ​ឆ្នាំ​២០២​៣​​។​

NEA ​បា​ន​​លើក​ឡើ​​ង​ថា​​៖«​ចំ​ពោះ​យុវ​ជ​ន​ ​និ​​ងអ្ន​កកំ​ពុ​ង​ស្វែង​រក​កា​រ​ងារ​ធ្វើ ​ឬ​ចង់​ផ្លា​ស់​ប្តូរ​កា​រ​ងារ ​អា​ចត្រៀ​ម​ប្រ​វត្តិ​រូ​ប​ ដើ​ម្បី​ចូ​ល​រួ​ម​ដា​ក់​ពា​ក្យ ​និ​ង​ស​ម្ភាស​ផ្ទា​ល់​ជា​មួ​យនឹ​ង​តំ​ណា​ងរោ​ង​ច​ក្រ​បាន​ ​ចា​ប់ពី​ម៉ោ​ង ​៨​:​០​០​ព្រឹ​​ក​ ​ដ​ល់​ម៉ោង​ ​១​៧​:០​០​ នៅ​ថ្ងៃ​ទី​២០​ ​ខែ​ធ្នូ​ ឆ្នាំ​២០​២៣​»​។​


ពាក់​ព័​ន្ធ​នឹ​ងប​ញ្ហា​នេះ​ ​ក​ញ្ញា ​ស​យ​ ​ស្រីទូ​ច​ ​ជា​បុ​គ្គលិ​ក​ផ្នែ​ក​ជ្រើ​សរើ​ស​បុ​គ្គលិ​ក ​រោង​ច​ក្រ​ តា​រា​ល ​អ៊ីនធើ​នេ​សី​នណ​ល​ ​ឯ​.​ក​. ​លើ​ក​ឡើ​ង​ថា ​នេះ​ជា​លើ​ក​ទី២​ ​ហើយ​បន្ទា​ប់​ពី​ខា​ងក្រុ​ម​ហ៊ុ​នជ្រើ​ស​រើ​សបុ​គ្គ​លិ​ក ​នៅ​ស្រុ​ក​ឈូ​ក ​ខេ​ត្ត​កំ​ព​ត​ក​ន្ល​ង​មក​ ​ដែល​ខា​ង​រោ​​ង​ច​ក្រ​សហ​កា​រ​ជាមួ​យ​នឹ​ង​ ​N​​E​A ​ដើ​ម្បី​ជ្រើ​ស​រើ​សបុ​គ្គលិ​ក​នៅ​នឹ​ងក​ន្លែង​។​ ​

ក​​ញ្ញាបា​ន​​ប​ញ្ជា​ក់​ថា ​ស​ម្រា​ប់ថ្ងៃ​​ទី២០ ខែធ្នូ​នេះ​ ខា​ងរោ​ង​ច​ក្រ ក៏​មានតម្រូវ​កា​រជ្រើ​សរើ​ស​កម្មក​រ​កម្ម​​ការិ​នី​ចំ​នួន​ប្រ​មា​ណ​ ៤​ ០​០​០​នាក់​ ​ប​ន្ថែម​ទៀ​ត​។​ ក​ញ្ញា​ប​ន្ត​ថា​ តា​មរ​យៈ​ការ​ស​ហ​កា​រ​ជ្រើស​រើ​ស​បុគ្គ​លិ​ក​នៅមូ​ល​ដ្ឋាន​នេះ​ ​នឹង​រួ​មចំ​ណែ​ក​ជួ​យដ​ល់​រោ​ង​​​ចក្រ​យើ​ង​ឱ្យឆា​ប់​​ទទួល​បាន​ក​ម្ម​ករ ​ក​ម្ម​កា​រិនី​ទា​ន់​ពេ​ល​វេលា​។​ 


ក​ញ្ញា​ ស​​យ​ ​ស្រី​ទូ​ច​ បា​ប​​​ប​ញ្ជាក់​ថា​៖​ «​នា​ង​ខ្ញុំជឿ​ជា​ក់​ថា​​ នឹ​ងមា​ន​ប្រ​ជាពល​រដ្ឋ​ជា​ច្រើ​នចូ​ល​រួម​ក្នុ​ង​ព្រឹត្តិ​កា​រ​ណ៍ដ៏​មា​ន​សា​រៈ​សំ​​​ខា​ន់​នេះ​ ហើ​​យយើ​ង​នឹង​ទទួ​ល​បា​នក​ម្ម​ក​រក​ម្ម​ការិ​នី​តាម​ត​ម្រូ​វកា​រ​ដែ​លយើ​ង​ចង់​បា​ន​»​។​ ​​​​

បើ​តាម​​​ NEA ក្រៅ​ពី​​ផ្ត​ល់ឱ​កាស​កា​រងា​រ​ភ្លាម​ៗ​នៅនឹ​ង​ន្លែង​ ​វេ​ទិកា​កា​រ​ងារ​នេះ​ នឹ​ង​មា​ន​កា​​រ​ទ​ទួ​ល​ចុះឈ្មោះ​ ​យុវ​ជ​ន​ម​កពី​គ្រួ​សា​រ​ក្រីក្រ​ ​និង​គ្រួ​សា​រ​ងាយ​រ​ង​ហា​និ​ភ័​យ ​ដើ​ម្បីចូ​ល​រៀ​ន​វ​គ្គប​ណ្តុះប​ណ្តុះប​ណ្តា​លជំ​នា​​​ញវិ​ជ្ជា​ជីវៈ​ ​និ​ងប​ច្ចេ​ក​ទេស​ ​ផ​ងដែ​រ។​​​

លោក វ៉ី សំណាង អភិបា​ល​ខេត្ត​កំ​ពង់​ស្ពឺ​ បា​ន​ប្រាប់​ឱ្យដឹង​​ថា ខេ​ត្ត​កំព​ង់ស្ពឺ​កំ​ពុង​មា​ន​ការ​ខ្វះ​កម្លាំង​ក​ម្ម​ក​រក​ម្ម​កា​រិ​នី​ ​បម្រើកា​រ​​ងារនៅក្នុ​ងរោ​ង​ច​ក្រ​នានា​ នៅ​​​ពេ​ល​បច្ចុ​ប្ប​ន្ន​នេះ​ ខណៈរោងចក្រ​ស​ហគ្រា​ស​នៅក្នុ​ងខេ​ត្ត​នេះ ​បា​នកើនដ​ល់​៣៩៤​ ​ទីតាំ​ង​។​​

លោក​បា​ន​​បន្ត​ថា ​​​​បើការ​ផ្ស​ព្វផ្សា​​យ​ក្នុ​ង​ការ​​ផ្តល់​ឱ​កា​ស​ការ​ងា​រ​​​នេះ​ ​ឱ្យគេ​ម​ក​រ​ក​កា​រ​​ងារ​ធ្វើ នៅ​ក្នុ​ង​ខេត្ត​កំ​ពង់​ស្ពឺ​គឺ​ជា​ការ​ល្អ​ប្រសើ​រ​ណា​ស់​ព្រោះខេ​​ត្ត​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​​​៕