ភ្នំ​ពេញៈ​ ឯ​ក​អ​គ្គរ​ដ្ឋ​ទូ​តបា​រាំ​ងប្រ​​ចាំក​ម្ពុជា​ ​លោក​ ​ហ្សា​ក់ ​ប៉ឺ​ឡេ​ នាថ្ងៃ​ទី​១៩​ ​ខែ​ធ្នូ​បាន​សម្ពោធ​មជ្ឈ​មណ្ឌ​ល TLScontac​t​​ ស្ថិ​ត​​នៅ​​​ជាន់​ទី៥ នៃអ​គា​រវឌ្ឍ​នៈ​ក្នុង​រា​​ជធា​នីភ្នំ​ពេ​ញ ​ស​ម្រាប់​ផ្ត​ល់​ព័ត៌​មាន​ ​រៀ​​បចំ​កា​រណា​ត់​ ​ទទួល​ពាក្យសុំ​ទិ​ដ្ឋា​​ការ ​និ​ង​ប្រមូល​ថ្លៃ​សេវា​​ ទៅ​ប្រ​ទេស​បារាំង​ ​និង​ប្រទេ​សផ្សេ​ងៗ​​​ទៀត​នៅអឺ​រ៉ុប។ ​នេះ​​បើ​យោ​​ង​តាម​សេចក្តី​ប្រ​កា​សព័​​ត៌​មា​ន​របស់​ស្ថា​នទូ​ត​​បា​រាំង​​​ប្រ​​ចាំ​​ក​ម្ពុជា​​នា​ថ្ងៃទី​១​៩​ ខែ​ធ្នូ​។


​កា​រ​ដាក់​ពា​ក្យ​សុំ​ទិ​ដ្ឋាការទៅ​ប្រ​ទេ​ស​បារាំ​ង​ ​និ​ង​ប្រ​ទេស​ ១​២​ទៀ​ត​នៅអឺ​រ៉ុ​ប (តំ​បន់​ស៊ែ​ន​ហ្គែ​ន) នៅ​មជ្ឈ​មណ្ឌល​ TLScontac​t នោះ​ ​គឺត្រូ​វ​បា​ន​ធ្វើ​ឡើ​ងចា​ប់​ពី​ថ្ងៃ​ទី​១​៣​ ខែ​ធ្នូ​ត​ទៅ​ ហើ​យការដ​​កលិ​ខិ​ត​ឆ្លង​ដែ​ន​ក៏ធ្វើ​នៅ​​​មជ្ឈ​មណ្ឌល​​នេះ​ផង​ដែរ​។ 

​​​ស្ថាន​ទូ​ត​​​បារាំ​ង​បា​ន​ប​ញ្ជាក់​ថា​៖​«ការ​ជ្រើស​រើស​មជ្ឈ​​ម​ណ្ឌល​ខាង​លើ​ ឱ្យ​ទ​ទួល​ពា​ក្យ​សុំ​ទិដ្ឋា​កា​រ គឺ​បា​នប​ង្ហា​ញ​ពី​ឆន្ទៈ​របស់​ស្ថាន​​ទូ​ត​​បា​រំាង​ ក្នុង​ការ​កែលម្អ​លក្ខខណ្ឌ​ទទួល​ស្វាគម​ន៍​អ្នក​ស្នើ​សុំ​ទិ​ដ្ឋាកា​រ​ ដែល​មា​នចំ​នួ​ន​កើន​​ឡើង​ជា​លំ​ដាប់​ ​ក៏ដូ​ច​ជា​ជួយ​កាត់​បន្ថយ​ថិរវេលា​នៃការ​​ណាត់ និង​ផ្តល់​សេវាផ្សេងៗ​បន្ថែម ដើម្បីធា​នា​ផាសុក​ភាព​ប្រសើរ​​​បំផុត​របស់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ»។


មជ្ឈ​ម​ណ្ឌល​នេះ​​​បើកទ្វារ​ទទួល​​ស្វាគមន៍​អ្នក​ស្នើ​សុំទិ​ដ្ឋា​ការ​ ពី​ថ្ងៃច​ន្ទ ​ដ​ល់​ថ្ងៃសុ​​ក្រ​ ចា​ប់ពី​ម៉ោ​ង ៨​ព្រឹ​ក ​ដ​ល់​ម៉ោ​ង ​៤រ​សៀល ឬ​នៅ​ម៉ោ​ង​ណាមួយ​ក្រៅ​ពីនេះ បើមា​នត​ម្រូ​វ​ការ​ ​និ​ងនៅ​ព្រឹក​ថ្ងៃ​សៅរ៍ផងដែរ។​​ ​ម​ជ្ឈ​ម​ណ្ឌ​លនេះ​ក៏​​ផ្ត​ល់ផ​ង​ដែ​រនូ​វ​​​សេវា​ផ្សេ​ងៗ​ទៀ​ត​​ ដូ​ច​​​ជា​ការ​ជួយ​​រៀ​ប​ចំឯ​ក​សារ​ ​ឬ​ការទៅ​យ​​ក​ស្នាម​ខ្ចៅដៃ​ (ស្នាមម្រា​ម​ដៃ​)ដ​ល់​គេហ​ដ្ឋា​នអ្ន​ក​ស្នើ​សុំទិ​ដ្ឋាកា​រ​។​ 

​ទោះ​យ៉ាង​ណា​ក្តី​ កា​រប្រើ​ប្រា​ស់សេ​វា​បន្ថែ​ម​​ទាំងនេះ មិ​ន​ធានា​ពី​ការ​​ទទួល​បាន​ទិដ្ឋា​កា​រ ​​ឬ​ការ​ណាត់​ជួ​បឆា​ប់​រ​ហ័​ស ​ឬកា​រ​ពិ​និ​ត្យ​​​ពាក្យ​​​សុំលឿ​ន​ជាង​អ្ន​ក​ផ្សេ​ងដោ​យ​សា្ថន​ទូ​ត​បា​រាំង​នោះ​ទេ​ ហើ​យ​​​ការ​បង់​ថ្លៃ​ពិនិត្យ​ពាក្យសុំ​ និងសេវាផ្សេង​ទៀត​អាច​ធ្វើ​ឡើង​​​តាម​​​ប្រព័​ន្ធ​បា​គង​​។​ ​នេះបើ​យោ​ង​តា​មសេ​ច​ក្តី​​ប្រកា​ស​ដ​ដែល​​​។ ​ ​


ប្រ​ភេ​ទ​អ្ន​ក​ស្នើសុំ​ទិ​ដ្ឋាកា​រ​ខាង​ក្រោ​ម នៅ​តែ​ប​ន្តអា​ច​ដាក់​ពា​ក្យ​សុំ​នៅ​កា​រិ​យាល័​យ​ទិ​ដ្ឋា​កា​រនៅ​ស្ថា​នទូ​តបា​រាំង​ដ​ដែ​ល បើ​ពួ​​កគេ​ច​ង់ ​ដើ​ម្បី​​ចៀស​វាងការ​ប​ង់ថ្លៃ​សេ​វាផ្សេ​ង​ៗ។​ ​

ក្នុ​ង​នោះរួ​​មមា​ន​៖​ ជនប​រ​ទេស​ដែ​លជា​ប្តី​ ឬប្រពន្ធរបស់ជន​ជាតិ​បារាំង (ត្រូវ​ផ្ត​ល់ច្បា​ប់ដើ​ម​នៃសេ​ច​ក្តីច​ម្ល​ងសំ​បុ​ត្រអា​ពា​ហ៍ពិ​ពា​ហ៍​បារាំង​ ដែល​​មាន​កា​លប​រិ​ច្ឆេ​ទក្រោ​ម ​៣​ខែ)​ ​ជន​ប​រ​ទេស​ដែ​ល​ជាប្តី​ ​ឬ​ប្រ​ព​ន្ធ​រ​បស់​ព​លរ​ដ្ឋ​នៃប្រ​ទេ​ស​​ស​មា​ជិក​ស​ហភា​ព​អឺ​រ៉ុប ​ឬ​ត្រូវ​ផ្ត​ល់​​ច្បា​ប់​ដើ​មនៃ​សេ​​ច​ក្តី​ច​ម្ល​ង​សំបុត្រ​អា​ពា​ហ៍​ពិពា​ហ៍)​ និ​ង​ចុ​ងក្រោ​​យ ​គឺ​និ​ស្សិ​ត​ទៅ​រៀន​រ​យៈ​ពេល​វែ​ងនៅ​​ប្រ​ទេ​ស​បារាំ​ង​ ​​(​​ច្រើ​នជា​ង ​៣ខែ​)​។

​ប៉ុន្តែ​ អ្ន​​កស្នើ​សុំ​ទាំ​ង​នេះត្រូ​វ​ទា​ក់ទ​​ង​ម​ជ្ឈម​ណ្ឌ​ល​ TLScontact ដើម្បីរៀបចំការណាត់ជួបជាមួយមន្ត្រី​ស្ថានទូតបារាំង។ ស្ថា​នទូ​តបា​រាំងក៏​បា​នប​ញ្ជាក់​ផ​ងដែ​រ​ថា ​ពល​រ​ដ្ឋ​កម្ពុ​ជា​ទាំង​អស់​ត្រូ​វ​ស្នើ​សុំទិ​ដ្ឋា​ការ ដើម្បី​អា​ច​ធ្វើដំ​ណើ​រទៅ​ប្រ​ទេស​បា​រាំ​ង ​ដោ​យ​​មិន​​ថា រយៈ​ពេល​​ស្នាក់​នៅ​ប៉ុន្មា​ន​ថ្ងៃ ​ឬ​កាន់ឯក​សារ​​ធ្វើដំ​ណើ​រ​អ្វី​នោះ​ទេ ​(​លិខិ​ត​ឆ្លង​ដែ​នធម្មតា​ ផ្លូ​វ​ការ​ ​ឬ​ការ​​ទូ​ត​)។​ ​

លើក​​​លែ​ង​​តែ​​ក​រណី​ពួក​គេ​មាន​បណ្ណស្នាក់​នៅ​បារាំ​ង​ ដែល​នៅ​មា​ន​សុព​ល​ភា​​ព ​ស​ម្រាប់​កា​រ​ស្នា​ក់​នៅ​ប្រទេស​បារំាង ឬ​​​ប្រទេស​ណា​​មួយ​​​​នៃ​តំ​បន់​ស៊ែនហ្គែ​ន។​ ​

​ស្ថាន​ទូ​តបា​រាំ​ងប្រ​ចាំ​កម្ពុ​ជា​ពិនិ​ត្យលើ​ពា​ក្យ​​សុំ​ទិ​ដ្ឋាកា​រ​​ស្នា​ក់​​នៅ​​​រយៈ​​ពេល​​​​ខ្លី​ទៅ​​កាន់​ប្រទេស​​នៃ​​តំ​ប​ន់​ស៊ែ​នហ្គែ​ន​ទាំង​នេះ​ផ​ង​ដែ​រ ​រួ​មមា​ន​៖ ​បែ​លហ្ស៊ិ​ក​ អេ​ស្ប៉ាញ​ ​អេស្តូ​នី​ ក្រិ​ក​ ហុ​ង​គ្រី ​អ៊ីស្ល​​ង់ ​ឡេ​តូនី​ ម៉ា​ល់​​ត៍ ​ន័​រ​វែស​ ​ព័រ​​​ទុយ​ហ្គា​ល់ ​ស្លូ​វ៉េ​នី ​និង​សាធារ​​ណ​រ​ដ្ឋ​​​ឆែ​ក៕