ភ្នំពេញៈ ក្រ​សួ​ងពា​ណិ​ជ្ជ​ក​ម្ម ​និ​ងស្ថា​ប័​ន​រា​ជរ​ដ្ឋា​ភិបា​ល​ពា​ក់ព័​ន្ធ​ រួ​ម​ទាំង​​សមាគ​មស​ហ​គ្រិន​ស្ត្រី​កម្ពុ​ជា​ ​(C​W​EA)​កំ​ពុង​ប្រឹ​ងប្រែ​ង​រួម​គ្នា​ ​ដើម្បី​ប​ង្កើ​ន​បរិ​យា​កាស​ពា​ណិ​ជ្ជក​ម្មរ​ប​ស់​ក​ម្ពុជា​ ​​និង​ជំរុ​ញ​ពា​ណិជ្ជ​ក​ម្ម​តាម​ប្រ​ព័​ន្ធអេ​ឡិ​ច​ត្រូនិ​ក​ឆ្ល​ងព្រំ​ដែ​ន​ ​ជា​ពិសេ​ស​កា​​រ​អ​នុវ​ត្ត​ក្រ​ប​ខ័​ណ្ឌ​គោល​​នយោ​បា​យ​ជា​មួយ​នឹ​ងវិ​ស័​យ​​ឯ​កជ​នអំ​ពី​កា​រ​នាំចេ​ញ​ក​ញ្ច​ប់ទំ​និ​ញ​ខ្នា​ត​តូ​ច។​

​កិ​ច្ចខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងនេះ​ ​គឺ​ជា​​កា​រស​ហ​ការ​រ​វា​ងក្រ​សួ​ងពា​ណិ​ជ្ជ​ក​ម្ម ​ជា​មួយ​ស្វ៊ីស​ខន​ថា​ក់ ​(Swisscontact​)​ ក្រោ​ម​គម្រោ​ង​ ​«ធ្វើ​ឱ្យ​ប្រ​សើ​ឡើ​ងនូ​វ​ពាណិ​ជ្ជ​ក​ម្មតា​ម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និ​កនៃ​ក​ញ្ចប់​ទំ​និ​ញខ្នា​ត​តូច​ស​ម្រា​ប់​សហ​គ្រា​ស​ខ្នា​តតូ​ច ​និ​ង​មធ្យ​ម​ (​S​e​T4​SME)»​ ​រួម​ជា​មួយ​ស​ហ​គ្រិន​ខ្មែ​រ ​​តា​ម​រ​យៈ​​ការរៀ​ប​ចំសិ​ក្ខា​សា​លា​ពិគ្រោះ​យោប​ល់ស្តី​ពី​ ​«​ក្រប​ខ័​ណ្ឌ​គោល​នយោ​​​បា​យជា​មួ​យ​នឹង​វិ​ស័​យ​ឯកជ​នអំ​ពី​កា​រ​នាំចេ​ញ​កញ្ច​ប់​ទំ​និញ​ខ្នា​ត​តូច​»​ ​នៅ​ថ្ងៃ​ទី​២០​ ​ខែ​ធ្នូ​ ឆ្នាំ​២​០​២​៣​ នៅ​រា​ជ​ធា​នីភ្នំ​ពេ​ញ​។​


លោ​ក​ស្រី​ ​ជា ​រ​ដ្ឋា​ រ​ដ្ឋ​លេខា​ធិ​ការ​ក្រ​សួ​ងពា​ណិជ្ជ​ក​ម្ម​ ​បា​នថ្លែ​ង​ថា​ ​រាជ​រ​ដ្ឋា​ភិ​បា​ល ​មា​ន​គោ​ល​នយោ​បា​យ​ ស​ម្រា​ប់​គាំទ្រ​កា​រធ្វើ​ពា​ណិ​ជ្ជ​ក​ម្ម​តា​មប្រ​ព័​ន្ធ​អេ​ឡិច​ត្រូនិ​ក​ឆ្លង​ព្រំ​ដែ​ន​ និ​ង​លើ​កក​ម្ពស់​វិស័យ​នេះ​ ជា​ពិ​សេស​កា​រ​ជួ​យ​គាំទ្រ​ដ​ល់​វិ​ស័​យ​ឯ​ក​ជន​ ​និ​ង​ស្វែ​ង​រ​កធា​​តុចូ​ល​ស​ម្រាប់​ឆ្លើ​យត​​ប​នឹ​ង​កា​រ​អ​ភិវ​ឌ្ឍ​សម​​ត្ថ​ភា​ព​ ​ដើម្បី​ទា​ញ​យក​ឱ​កា​សដែ​ល​ប​​ង្កើត​ឡើ​ងដោ​យ​ពា​​ណិ​ជ្ជ​ក​ម្មតា​ម​ប្រ​ព័ន្ធ​អេ​ឡិ​ច​ត្រូនិ​ក​ ​ស​ម្រាប់​ម្ចា​ស់​អា​ជីវក​ម្ម​ខ្នា​តតូ​ច​ ​និ​ង​ម​ធ្យម​។​

​សិក្ខា​សា​លា​នេះ ​មា​ន​គោ​ល​បំណ​ង​ច​ម្បង ​២​សំខា​ន់​ ​ទី​​១​.​ កំ​ណ​ត់​ច​ងក្រ​​ង​ជាឯ​កសា​រ ​និ​ង​ផ្លាស់​ប្តូ​រ​ចំណេះ​ដឹ​ង ​និង​ប​ទពិ​សោ​ធន៍​​ ​រួ​ម​ទាំង​ប្រ​មូ​លធា​តុ​ចូ​ល សំ​ដៅ​ជួយ​ដ​ល់​ការ​ក​សា​ង​ក្រ​ប​ខ័​ណ្ឌ​គោល​ន​យោបា​យ​ ​និ​ងយ​ន្តកា​រ​ប្រ​តិ​ប​​ត្តិកា​រ​ពា​ក់​ព័​ន្ធ​ ដើ​ម្បី​លើក​ក​ម្ព​ស់ប​រិ​យាកា​ស​ពា​ណិ​ជ្ជ​ក​ម្ម ​និ​ង​គាំទ្រ​កា​រធ្វើ​ពា​ណិ​ជ្ជក​ម្មតា​ម​ប្រព័​ន្ធ​អេ​ឡិ​ចត្រូ​និ​កឆ្ល​ង​ព្រំ​ដែន​។​ ​


ចំ​ណែ​កទី​២​.​ ស​ម្រ​បស​ម្រួល​កា​រ​ពិភា​ក្សា​ជាយុ​ទ្ធ​សា​ស្រ្ត លើ​ឱ​កា​ស​នៃកា​ររួ​ម​ចំ​ណែ​ក ​តួ​នាទី​ ​និ​ង​កា​រទ​ទួ​លខុ​ស​ត្រូវ​រ​បស់​ភា​គី​ពាក់​ព័​ន្ធផ្សេ​ង​ៗ​ ស​ម្រា​ប់​ការ​លើ​ក​ក​ម្ពស់​ស​មត្ថ​ភា​ពនាំ​ចេ​ញរ​ប​ស់ស​ហ​គ្រាស​ធុ​ន​មីក្រូ​ ​តូ​ច ​និង​ម​ធ្យម​ ​ដើម្បី​រួ​ម​ចំណែ​ក​ដ​ល់កា​រ​អ​នុវ​ត្ត​​​របៀ​ប​វា​រៈស​ម្រា​ប់​កា​រអ​ភិ​វឌ្ឍ​​ប្រក​ប​ដោ​យចី​រ​ភាព​ឆ្នាំ​២​០​៣០​ ​និ​ង​វឌ្ឍ​នភា​ព​ឆ្ពោះទៅ​រ​ក​គោល​ដៅ​អភិ​វ​ឌ្ឍន៍​ប្រ​​​កប​ដោ​យ​ចីរ​ភា​ព ​(​S​DG​s​)​។

​លោ​ក​ស្រីបា​ន​បញ្ជា​ក់​ថា​៖«​​​ធាតុ​ចូល​ដែល​នឹង​ទទួ​ល​បា​នពី​សិ​ក្ខាសា​លានេះ​ នឹ​ង​រួ​មចំ​ណែ​កដ​ល់​កា​រព​ង្រឹ​ង​គោ​លន​យោ​​​បា​​​យ​ យុ​ទ្ធ​សា​ស្ត្រ​ ​និង​គំ​និត​ផ្តួ​ចផ្តើ​ម​នាពេ​ល​អ​នាគ​ត​ ​សំដៅ​លើ​កក​ម្ព​ស់ស​ម​ត្ថភា​ព​នាំ​ចេញ​រប​ស់ស​ហ​គ្រាស​ធុ​នមី​ក្រូ​ ​តូច​ ​និ​ងម​​ធ្យ​ម ​និ​ង​ពង្រី​ក​ស​ក្តា​នុ​ពល​នៃ​ពា​ណិជ្ជ​ក​ម្ម​តាម​ប្រ​ព័​ន្ធអេ​ឡិ​ច​ត្រូនិ​ក​ឆ្ល​ងព្រំ​ដែ​ន​សម្រា​ប់​ក​ម្ពុជា​»​។​

ជា​មួ​យគ្នា​នោះ​ដែ​រ​ ​លោក​ ​រ៉ា​ជី​វ ​ប្រា​ដ្ឋា​ន​ នា​យ​ក​ប្រចាំ​ប្រ​ទេស​នៃ​អង្គ​កា​រ​ស្វ៊ីស​ខ​នថា​ក់​(​Swisscontact​)​បា​នថ្លែ​ង​ថា ​វិស័​យ​ឯ​កជ​ន​ គួ​រ​តែ​ដើរ​តួ​នា​ទី​ដឹ​ក​នាំ​ ក្នុ​ង​កា​រអ​ភិវ​ឌ្ឍ ​និ​​ងកា​រ​ប្រើប្រា​ស់​ពា​ណិ​ជ្ជ​ក​ម្ម​អេឡិ​ច​ត្រូ​និក​ ​រី​ឯ​​ភាគី​រដ្ឋា​ភិបា​ល​ក៏មា​​នតួ​នា​​ទី​សំ​ខា​ន់ក្នុ​ងកា​រ​ជំរុញ​កំណើ​ន​តាម​ប្រ​ព័​ន្ធអេ​ឡិ​ច​ត្រូនិ​កតា​ម​​រយៈការ​ប​ង្កើ​ត​​គោល​ន​យោបា​យ​ ដែល​​អំណោ​​យ​ផល​ស​ម្រា​ប់​ពា​ណិជ្ជ​ក​ម្ម​អេ​ឡិ​ច​ត្រូ​និ​ក​ ​និង​កា​រធ្វើ​ឱ្យ​ទៅ​ជាប​រិប​ទ​ដែល​ឈា​ន​មុ​ខ​គេក្នុ​ង​ការ​ប្រើ​ប្រាស់ ​E-commerce​។​

​លោ​កបា​ន​បញ្ជា​ក់​ថា​៖«​កា​រ​ធ្វើពា​ណិ​ជ្ជក​ម្ម​តា​មប្រ​ព័​ន្ធអេ​ឡិ​ច​ត្រូ​និ​ក​នេះ(E-commer​ce​)​ ​គឺស្ថិ​ត​នៅ​ជាមួ​យ​យើ​ងជា​យូ​រម​ក​ហើ​យ​ហើ​យ​យើង​ដឹ​ង​ថា ក​ម្ពុ​ជា​កំ​ពុ​ងតែ​លើ​ក​កម្ព​ស់​មែន​ទែ​ន ចំ​ពោះ​វិស័​យ​មួយ​នេះ​ ដែ​ល​មិ​នត្រឹ​ម​តែថ្នា​ក់​ជា​តិទេ​ ​គឺថ្នា​​​ក់​អន្ត​រ​ជា​តិ​ដោ​យ​មាន​ភា​គី​ពាក់​ព័​ន្ធ​ចូល​រួ​ម​ការ​ផ្ស​ព្វផ្សា​យ​ ​និ​ងផ​លិ​ត​​ផលិ​ត​ផល​ស​ម្រា​ប់​ទី​ផ្សារ​ក្រៅ​ប្រ​ទេ​ស។​ នេះ​ជាកា​រ​ចូ​លរួ​ម​ចំណែ​ក​ក្នុ​ងកា​រ​បង្កើ​ន​កា​រនាំ​ចេ​ញរ​ប​ស់យើ​ង​»។​

​បើតា​មលោ​ក ​រ៉ា​ជីវ​​ ​ប្រាដ្ឋា​ន​ ​សេ​ដ្ឋកិ​ច្ចក​ម្ពុ​ជា ​ត្រូ​វបា​ន​ជំ​រុ​ញដោ​យវិស័​យ​ឯក​ជ​ន ​ដោ​យភា​គ​ច្រើ​ន​ជា​​អា​ជីវ​ក​ម្ម​ខ្នាត​តូ​ច​ ​និង​ដំ​ណើ​រកា​រ​ជា​លក្ខ​ណៈ​គ្រួសា​រ​ ដោ​យ​អាជី​វកម្ម​ជា​ប្រ​ភេទ​ស​ហគ្រា​សធុ​ន​តូច ​និ​ងម​ធ្យ​ម​ទាំង​នោះ​ ​បា​​​ន​រួ​ម​ចំ​ណែក​ក្នុ​ង​ការ​នាំ​ចេ​ញប្រ​មា​ណ ១​០ ​ភាគ​រ​យ ​នៃ​កា​រនាំ​ចេ​ញស​រុ​ប​ ​ដែល​ស្មើ​នឹ​ង ​១​,៦​ ពា​ន់​លាន​ដុល្លា​រ​ ក្នុ​ង​ឆ្នាំ២​០២​០៕​
​​