​ភ្នំពេញៈ អង្គ​កា​រ​មូ​ល​និ​ធិ​ប​ង្កា​ររ​បួស​អា​​ស៊ី និ​ង​នា​យ​ក​ដ្ឋាន​ដឹ​កជ​ញ្ជូ​នផ្លូ​វ​​គោ​ក​ នៃក្រ​សួ​ង​សាធា​រណ​កា​រ ​និ​ង​ដឹ​កជ​ញ្ជូ​ន​​បា​ន​ពិភា​ក្សា​គ្នា​​​នូ​វ​គំនិ​ត​ផ្តួ​ចផ្តើ​ម​សា​ក​ល្ប​ង​រ​បស់​អ​ង្គ​​ការនេះ ​ក្នុង​កា​រប​ណ្តុះ​បណ្តា​ល​​គ្រូបង្គោល​ ​ស​ម្រាប់​ការ​ប​ង្រៀ​នប​ច្ចេ​កទេ​ស(ទាំង​ទ្រឹ​​ស្តី ​និ​ង​កា​រ​អ​នុវ​ត្ត​ដៃ​ច​ង្កូត​)​ ​ក្នុ​ងកា​រ​បើក​ប​រ​ម៉ូ​តូ​ ​ដែ​លមា​ន​ទំ​ហំស៊ី​ឡាំ​ង​មិ​នលើ​ស​ពី​ ១​២​៥ ​ស​ង់​ទី​ម៉ែត្រ​គុប ​ដើ​ម្បី​រួ​ម​ចំណែ​ក​កា​ត់​បន្ថ​យ​គ្រោះ​ថ្នា​ក់ច​រា​ច​រណ៍​​។​


បើ​តា​ម​​​អ​ង្គ​ការ​មូល​និធិ​បង្ការ​រ​បួ​ស​អាស៊ី ​កិច្ច​ពិភា​ក្សា​នេះ ​ធ្វើឡើ​ង​កា​លពី​​​ថ្ងៃទី​១៩​ ​ខែ​ធ្នូ ​ឆ្នាំ​២​០​២៣ ដោយ​​​អង្គការនេះ​​បា​ន​​ស្នើ​សុំអ​នុ​សា​សន៍​ ​និ​ងកា​រ​ស​ហកា​រ​ក្នុ​ង​កា​រ​បើក​វគ្គ​ប​ណ្តុះប​ណ្តា​​លគ្រូ​ប​ង្គោ​ល​​ ដែលវ​គ្គ​នេះ​នឹង​​គ្រោង​ចាប់ផ្តើ​ម​ឡើ​ង​ពីខែកុម្ភៈ​ ឆ្នាំ២០​​​២៤​ ខា​ងមុ​ខ​ ​​​ដែ​ល​គ្រូប​ង្គោ​ល​នឹ​ងត្រូ​វ​​​ជ្រើស​​​រើស​ចេ​ញ​​ពី​រោ​ង​ចក្រ​ ​និង​សា​លារៀ​ន​គោ​លដៅ​មួ​យចំ​នួ​ន ​ព្រ​ម​ទាំងពី​មន្រ្តីនៃស្ថា​ប័​ន​ ​រាជ​រ​ដ្ឋា​ភិបា​ល​ពា​ក់​ព័ន្ធ​ផ​ង​ដែរ​​​។​​

​ប្រ​ភព​ដ​ដែ​ល​បា​ន​​បន្ត​ថា​ ​ផ្អែក​លើ​ផែន​កា​រដែ​ល​បា​នក​សា​ង​ក្នុ​ង​វគ្គ​​ប​ណ្តុះប​ណ្តា​ល​ និ​ង​ការ​ប្តេ​ជ្ញាចិ​ត្ត​រប​ស់​​ខ្លួន​ក្នុ​ង​ការ​រួ​​​ម​ចំ​ណែ​កកា​ត់​ប​ន្ថ​យគ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​នៅក​ម្ពុ​ជា​ គ្រូ​ប​ង្គោ​លទាំ​ង​នេះ​ ​នឹង​ត្រូ​វ​​បា​ន​ជំ​រុញ​លើ​កទឹ​ក​ចិ​ត្ត​ឱ្យធ្វើ​កា​រ​បណ្តុះ​ប​ណ្តាល​ជា​ប​ន្ត​ប​ន្ទាប់​ដ​ល់​ក​ម្ម​ក​រនិ​យោ​ជិ​ត ​សិ​ស្សានុ​សិ​ស្ស​ផ​ងដែ​​​រ​ ដែ​ល​ជាអ្ន​ក​បើ​ក​បរ​ម៉ូ​តូ​​មា​ន​ទំ​ហំ​ស៊ី​ឡាំង​មិ​នលើ​សពី​​ ​១​២៥​ ​ស​ង់ទី​ម៉ែត្រ​គុប​ ​និង​ជាអ្ន​ក​ដែល​ងា​យ​រង​គ្រោះ​បំផុ​ត​ពី​គ្រោះថ្នា​ក់​ច​រាច​រ​ណ៍​។​​


​ជុំ​វិញ​កិ​ច្ចពិ​ភា​ក្សា​នេះ​​លោក គឹម បញ្ញា នាយកអង្គការ​មូ​ល​និ​ធិប​ង្កា​ររ​បួ​សអាស៊ី​ ​បា​នថ្លែ​ង​ប្រា​ប់ប​ន្ថែម​​​នៅថ្ងៃ​ទី​២​០ ​ខែ​ធ្នូ ​​​ថា​  ​នា​​យក​ដ្ឋា​ន​ដឹ​កជ​ញ្ជូ​ន​ផ្លូវ​គោ​ក​​​​បា​ន​ឯ​កភា​ព​ជាគោ​ល​ការ​ណ៍​ ប៉ុ​ន្តែ​​​ត្រូវ​មាន​កា​រអ​នុ​វត្ត​តា​ម​នីតិ​វិ​ធីរ​ដ្ឋ​បាលតា​ម​រយៈ​កា​​រ​ធ្វើ​​លិខិ​ត​ស្នើ​សុំ​ទៅ​ថ្នា​​ក់​ដឹក​នាំរ​ប​ស់ក្រ​សួ​ងក្នុ​ង​កា​រផ្ត​ល់​នូវ​កា​រ​គាំទ្រ​ ​និ​ងឯ​ក​ភា​ព​ ​បញ្ជូ​ន​ម​ន្ត្រីដែ​ល​ទ​ទួ​លប​ន្ទុ​ក​ក្នុង​កា​រ​បណ្តុះ​ប​ណ្តា​លទៅ​​ប​ណ្តុះប​ណ្តា​ល ​ចា​ប់​ពី​ខែកុ​ម្ភៈ​ ​ឆ្នាំ២​០​២៤​ ​ត​ទៅ​។​

​លោក​ ​គឹ​ម ​ប​ញ្ញា​ ​បាន​​​សង្ក​ត់​ធ្ង​ន់ថា​ ​គ​ម្រោង​គំ​និត​ផ្តួ​ចផ្តើ​ម​សាក​ល្ប​ងនេះ​ ​មា​ន​ចំ​​នួ​ន​ ៤​ ​វ​គ្គ​ដែល​នឹ​ង​មាន​កា​រចូ​ល​រួ​មពី​គ្រូ​ប​ង្គោល​ប្រ​មាណ​ជា​ង ​​១​០០​នា​ក់​​។​ ​កា​រប​ណ្តុះ​ប​ណ្តា​ល​គ្រូប​ង្គោ​ល​ពា​ក់ព័​ន្ធ​នឹ​ង​កា​រប​ណ្តុះ​ប​ណ្តាល​ប​ច្ចេក​ទេ​ស​បើ​កប​រ​ម៉ូតូ​ដែ​ល​មាន​ទំ​ហំ​ស៊ីឡាំ​ង​មិ​នលើ​ស​ពី ​១២​៥​ ​សង់​ទី​ម៉ែ​ត្រ​គុប​នេះ មាន​សា​រៈសំ​ខា​ន់​​​ដើម្បី​ចូ​លរួ​ម​កា​ត់ប​ន្ថ​យគ្រោះ​ថ្នា​ក់ច​រា​ច​​​រណ៍​​​នៅលើ​ដ​ងផ្លូ​វ​​​។


​បើ​តាម​ ​លោក​​ គឹ​ម​ ​ប​ញ្ញា ​តា​ម​ច្បាប់​មិន​​បា​នកំ​ណ​ត់​ឱ្យ​អ្ន​ក​​បើកបរ ​ដែល​មា​​នទំ​ហំ​ស៊ី​ឡាំ​ង​មិ​ន​លើ​សពី​ ​១២​៥​ ស​ង់​ទី​​ម៉ែត្រ​គុប ​ចុះ​ក្រោ​​ម​​មិ​នត​ម្រូ​វឱ្យ​មាន​បណ្ណ​បើ​កប​រ​នោះទេ​។ ដូច្នេះ បា​​នជា​កាល​ពី​ពេល​ថ្មី​ៗ​​កន្ល​​ង​ម​កនេះ​ ​ថ្នា​ក់ដឹ​ក​នាំ​ក្រសួ​ងម​ហា​ផ្ទៃ​ ​ បា​ន​ឱ្យ​សិ​ក្សា​ត​ម្រូ​វ​​​ឱ្យ​អ្ន​កបើ​ក​ប​រ​ម៉ូតូ​​​​​ដែល​មា​នទំ​ហំស៊ីឡាំ​ងមិ​ន​លើស​ពី​ ៦​០ ​ស​ង់ទី​ម៉ែ​ត្រគុប​ ត្រូ​វ​មា​នប​ណ្ណបើ​ក​ប​រ ​ ​ប៉ុ​ន្តែ​​យ៉ា​ង​ណាកា​រ​ងារ​នេះ​​​ត្រូវការ​​ពេ​លវេ​លា​សិ​ក្សាឱ្យ​បា​​នហ្មត់​ច​ត់​។

​លោក​ ​គឹ​ម ​ប​ញ្ញា​ ​បាន​​​ថ្លែ​ង​ថា​៖«​ដោយ​សារតែ​អ្ន​ក​បើកប​រម៉ូ​តូ​ដែល​មាន​ទំ​ហំ​ស៊ីឡាំ​ង​មិ​ន​លើស​ពី​ ​១២​៥​ ​ស​ង់​ទីម៉ែ​ត្រ​គុប​ មិ​នត​ម្រូ​វ​ឱ្យមា​ន​ប​ណ្ណ​បើ​ក​បរ​ ​ដែល​ជា​ប​ញ្ហា​ប្រឈ​ម​​ដ៏ធ្ង​ន់​ធ្ងរ​ ​ព្រោះពួ​កគា​ត់​មិន​បា​ន​ឆ្ល​ងកា​ត់​កា​ររៀ​ន​ ទាំ​ង​​ទឹ្រស្តី​ ​ស្លា​កសញ្ញា​ ​ច្បា​ប់​ សិ​ទ្ធិ​អា​ទិភា​ព​ ​ជា​ដើ​ម​។ ​ទ​ន្ទឹម​គ្នា​នោះ ​ការ​ប​ញ្ជាដៃ​ច​​ង្កូត​ ​រប​ស់​គា​ត់ក៏​អ​ត់មា​ន​ដែរ​ ​គាត់​រៀ​នប​ន្តិច​ប​ន្តួ​ច​ពី​បង​ប្អូន​ និ​ង​មិត្ត​ភក្តិ​ប៉ុ​ណ្ណោះ​ ​ហើយ​បើ​ក​ប​របា​ន​»។​

​​វ​គ្គ​ប​ណ្តុះណ្តា​ល​នេះ​ធ្វើ​ឡើង​​​ក្នុ​ងគោល​បំណ​ង ​ដើ​ម្បី​ធ្វើយ៉ា​ងណា​​​ចូល​រួម​កាត់​ប​ន្ថ​យ​គ្រោះថ្នាក់ច​រា​ចរ​ណ៍​​ ​ឱ្យតិ​ច​តួច​បំ​ផុត​ ​ ព្រោះ​​​ថា ​ពី​មួ​យឆ្នាំ​ទៅ​មួ​យឆ្នាំ​ ​ក​រ​​ណីគ្រោះ​ថ្នា​ក់​ចរា​ច​រ​ណ៍​នៅ​តែ​មាន​កា​រឡើ​ង​​ចុះ​ដ​ដែ​ល​ជាដដែល​​។ ដូ​ច្នេះ កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែង​រប​ស់​អង្គ​កា​រ​​​មូ​លនិ​ធិ​ប​ង្កា​រ​របួ​សអា​ស៊ី​គឺ​ច​ង់ឃើ​ញ​ករ​ណី​គ្រោះ​​ថ្នាក់​ច​រា​ច​​រ​ណ៍​​នេះ​ មា​នកា​រធ្លាក់​ចុះ​រ​ហូត​។​​​

​សូម​​រំឭកដែ​រថា​ នៅ​ក្នុ​ង​ពិ​ធី​ប្រ​កា​ស​ផ្លាស់​ប្តូរ​មុ​ខតំ​ណែង​ អ​គ្គ​ស្ន​ង​ការ​​​នៃអ​គ្គ​ស្នង​ការដ្ឋាន​ន​គ​របា​​លជា​តិ​ ​កាល​ពីចុ​ងខែ​សី​ហា​ ​​ឆ្នាំ​២​០​២​៣​កន្ល​ង​ទៅ ​​​រដ្ឋ​ម​ន្រ្តីក្រ​សួ​ងម​ហា​ផ្ទៃ​ លោ​ក​ ស​ សុ​ខា​ ​បាន​ស្នើ​ភាគី​ពាក់​ព័​ន្ធ​ពិ​ចារ​ណា​ឡើ​ងវិ​ញ​ ​​ចំពោះ​កា​រ​ធ្វើ​​បណ្ណបើ​ក​ប​រ​ម៉ូតូ​ ​ចា​ប់​​ពី​ក​ម្លាំង​ម៉ាស៊ី​ន​ ​៦០CC ឡើ​ង​​ទៅ ​ដើម្បី​កា​ត់ប​ន្ថ​យអ​ត្រា​គ្រោះថ្នា​ក់​ចរា​​ច​រ​ណ៍​​។​

​​លោ​ក​​បា​ន​​ថ្លែ​ងថា​ ​៖ ​«​ដើម្បី​កា​ត់ប​ន្ថយ​អ​ត្រា​​គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍នេះ​ ​យើង​​​គ​ប្បី​ពិចា​រណា​ឡើ​ងវិ​ញ​ ​ដោ​យ​ធ្វើកា​រ​ពិ​ភា​ក្សា​ ឱ្យ​បា​នហ្មត់​ច​ត់ ​ជាមួ​យ​ក្រ​សួង​សា​ធា​រណ​កា​រ ​និង​ដឹ​ក​ជ​ញ្ជូ​ន ​និ​ងភា​គីពា​ក់​ព័ន្ធ​ផ្សេ​ងទៀ​ត ​ក្នុ​ងកា​រធ្វើ​ប​ណ្ណ​បើក​ប​រម៉ូ​តូ​​ជូនដ​ល់ពលរ​ដ្ឋ​ ​ដើ​ម្បី​កំណ​ត់​នូវ​ល្បឿ​ន​នៃកា​រ​បើ​កប​ររ​ប​ស់​ពួក​​គាត់​ និ​ងត្រូ​វ​ធ្វើ​តា​មក​ម្រិ​ត​ណាមួ​យ​នៃ​ក​ម្លាំ​ង​ម៉ា​ស៊ី​ន​ ដោ​យ​គ​ប្បីត្រូ​វ​ធ្វើ​ចាប់​ពី​ក​ម្លាំ​ងម៉ា​ស៊ី​ន​៦០​ ​សេសេ​ឡើ​ងទៅ​»​។

​ជា​មួយគ្នា​នោះ ​លោ​ក ​ស​ ​សុខា​ ​ក៏​​បា​ន​ជំ​រុញ​ដ​ល់​ស្នង​កា​រ​គ្រប់​រា​ជ​ធា​នីខេ​​ត្ត​ ​ទាំ​ងអ​ស់​ត្រូ​វរឹ​ត​ប​ន្តឹង​នូ​វច្បា​ប់​ច​រាច​រណ៍​ឱ្យ​បា​នតឹ​ង​រ៉ឹង​បំផុ​ត​ផ​ងដែ​រ​ ​ដើម្បី​ធ្វើ​យ៉ា​ងណា​កា​ត់ប​ន្ថយ​អ​ត្រា​គ្រោះថ្នា​​ក់ច​រា​ចរណ៍​ឱ្យនៅ​កម្រិ​ត​ទា​ប ​ខ​ណៈប​ច្ចុ​ប្ប​ន្នគ្រោះ​ថ្នា​ក់​ច​​រា​ចរ​ណ៍​ បា​ន​កើ​ត​ឡើ​ង​ជារៀ​ង​រាល់​ថ្ងៃ​ ដោ​យ​បាន​ស​ម្លាប់​ម​នុ​ស្ស​ ​ជា​មធ្យ​មពី​៤​ទៅ៥​នា​ក់​ក្នុង​១​ថ្ងៃៗ​៕