បាត់ដំបងៈ​មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ ក្រុង​ ស្រុក​ ខេត្ត​បាត់ដំបង​ឱ្យខិតខំ​ បន្ត​ការ​អនុវត្ត​គោល​នយោបា​យ ​ភូមិ ​ឃុំ ស​ង្កាត់​ មាន​សុវ​ត្ថិភាព​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​បទ​ល្មើស​នានា​ជា​ពិសេស​ករណី​ជួញ​ដូរ ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​មូល​ដ្ឋាន​។​


​លោក​ សុខ ផល រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គោល​នយោ​បាយ​ភូមិ​ ឃុំ ​សង្កាត់​មាន​សុវត្ថិ​ភាព ​បាន​ជំរុញ​បែប​នេះ​នៅ​ឱកាស​លោក​ធ្វើ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យនិ​ង​ជំរុញ​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិ​ភាព នៅ​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ២០២៣​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ក៏មាន​ការ​ចូល​រួម​ពី​លោក​ សុខ លូ អភិ​បាល​ខេត្ត​បាត់​ដំបង​, លោក​ អ៊ុយ ​រី ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​មន្ទីរ​អង្គ​ភាព​ជុំវិញ​ខេត្ត​ព្រម​ទាំង​មន្ត្រី​ចំណុះ​រដ្ឋ​បាល​ខេត្ត​នេះ​ជា​ច្រើន​រូប​ផងដែរ​។នេះ​បើ​តាម​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​។​


​បើ​តាម​រដ្ឋ​បាល​ខេត្ត​នេះ ​នៅ​ក្នុងឱ​កាស​នោះ​លោក​ សុខ ​ផល បាន​ជំរុញ​គណៈប​ញ្ជាការ​ឯកភាព​រ​ដ្ឋបាល​ខេត្ត​ បន្ត​ការ​អនុវត្ត​គោល​នយោ​បាយ ភូ​មិ ឃុំ សង្កាត់ ​មាន​សុវត្ថិ​ភាព​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព​ និង​ស្រប​តាម​ចក្ខុវិ​ស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ការងារ​ចំពោះ​មុខ​សំខាន់ៗ​នៅ​ឆ្នាំ​២០២៤​ត្រូវ​ផ្តោត​ការយ​កចិត្ត​ទុក​ដាក់ ជា​ពិសេស​ការ​កាត់​បន្ថយ​ និង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ការ​ជួញ​ដូរនិង​ការប្រើ​ប្រាស់​គ្រឿង​ញៀននៅ​ក្នុង​សហ​គមន៍​។​

លោក​បាន​ថ្លែងថា​៖«​កិច្ច​ការ​ងារ​នេះ​មាន​ក្រសួង​មហា​ផ្ទៃ អា​ជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ស្ថា​ប័ន អាជ្ញា​ធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជា​អ្នកច​ង្អុល​បង្ហាញ​ដើម្បី​ធានា​ដល់​បរិយា​កាស​សង្គម​ដែល​មាន​សន្តិភា​ព និង​​សុវត្ថិ​ភាព​ល្អ​ប្រសើរ​ជាមួ​យនឹង​ការ​ជំរុញ​រៀបចំ​សណ្តាប់​ធ្នាប់ ​សោភណ​ភាព ​និង​អនា​ម័យ ​នៅក្នុង​មូល​ដ្ឋាន​ឱ្យបាន​ល្អ​ប្រសើរ ​ដើម្បី​ចូលរួម​លើក​កម្ពស់​មុខ​មាត់ ​កិត្តិ​យស សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ជាតិ​»​។​


​ ​លោក​ សុខ ​លូ អភិបា​លខេ​ត្ត​បាត់ដំ​បង​បានឱ្យ​ដឹងថា​ តាមរយៈ​ការខិត​ខំ​ប្រឹងប្រែ​ង​រប​ស់​សមត្ថ​កិច្ច​គ្រប់​ថ្នាក់ និង​គ្រប់​ផ្នែក ​ត្រូវ​បាន​វាយ​តម្លៃ ​និង​ឆ្លុះ​បញ្ចាំង​តាម​រយៈ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ ​ភូមិ ឃុំ​ សង្កាត់​ មាន​សុវ​ត្ថិភាព​ ដែល​រដ្ឋ​បាល​ខេត្ត​ទទួល​បាន​គួរ​ជាទី​មោ​ទនៈ​ក្នុង​ឆ្នាំ​២០២៣​។

ក្នុងចំ​ណោម​ ១០៣ ​ឃុំ​ សង្កាត់​ នៅ​ទូទាំង​ខេត្ត​បាត់​ដំបង ​ឃុំ សង្កាត់ ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ មាន​ចំនួន​ ៦៨​ ឃុំ ​សង្កាត់​ ចំណាត់​ថ្នាក់​លេខ​២ ​មាន​ចំនួន​ ៣៤​ឃុំ សង្កាត់​ និង​ចំណាត់​ថ្នាក់លេខ​៣ ​មាន​ចំនួន​១​ឃុំ​។ 

លោក​បញ្ជាក់​ថា​៖ «​ដោយមា​ន​ការ​ខិតខំរ​បស់​អាជ្ញា​ធរ​មូល​ដ្ឋាន ​មន្ត្រី​កងក​ម្លាំង​សមត្ថ​កិច្ច​គ្រប់​លំដាប់​​ថ្នាក់ បទ​ល្មើស​ជារួម​មាន​ការ​ថយ​ចុះ ៧៣ ភា​គរយ​ គួបផ្សំ​ប្រតិ​បត្តិការ​បង្ក្រាប​ទទួល​បាន​រហូត​ដល់​៩៤​ភាគ​រយ ដែល​ជា​ហេតុ​ធ្វើឱ្យ​កា​រងារ​ប្រឡង​ប្រណាំង​ឆ្នាំ​២០២៣ ​របស់​រដ្ឋ​បាល​ខេត្ត ទទួល​បាន​លទ្ធ​ផល​គួរ​ជាទី​មោ​ទនៈ​»។ 
 
​លោក​បាន​បន្តថា​ មន្ត្រី​នគ​របាល​ប៉ុស្តិ៍​រដ្ឋ​បាលដែ​លជា​បង្អែក​រឹងមាំ​ក្នុងការ​គ្រប់​គ្រង​សន្តិសុ​ខសណ្តា​ប់​ធ្នាប់​សាធា​រណៈ និ​ង​សុវត្ថិ​ភាព​នៅ​តាម​បណ្តា​មូលដ្ឋា​នបាន​ដឹក​នាំ​គ្រប់​គ្រង​ពង្រឹ​ងកម្លាំង​ប្រជា​ការពា​រក្នុងការ​ចូលរួម​សកម្ម​ភាព​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​កាន់​តែ​សកម្ម​ថែម​ទៀត​។ ជា​ពិសេ​ស​ការត្រៀ​ម​លក្ខណៈ ​ក្នុង​ការ​ចេញ​អន្តរា​គមន៍​ជួយស​ង្គ្រោះ​ប្រជាព​លរ​ដ្ឋ ពេល​មាន​គ្រោះ​មហន្ត​រាយ ​ឬ​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង​ជាយ​ថាហេ​តុ​បាន​ទាន់​ពេល​វេលា​។​

​ជុំវិញ​បញ្ហា​នេះ​លោក អំ ​សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ​បាន​ថ្លែង​ថា ​តាមសង្កេត​ឃើញ​ថា​សម្រាប់​គោលន​យោបា​យ​ភូ​មិ ​ឃុំ សង្កាត់​មាន​សុវត្ថិ​ភាព​ គឺជា​គោល​នយោ​បាយ​ល្អ​ដើម្បីធ្វើ​​ឱ្យ​ប្រជា​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋា​ន​អាច​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុ​មរមនា​ មាន​សន្តិសុ​ខ សុវត្ថិ​ភាព និងប​រិ​ស្ថាន​ល្អ​។

ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា កា​រអ​នុវត្ត​ជាក់​ស្តែង​របស់​មន្ត្រី​មូលដ្ឋា​ន​ខ្លះ​មិន​ទាន់​ឆ្លើយ​តប​ទៅតាម​គោលនយោ​បាយ​​នេះ​នៅ​ឡើយ​ទេ ខណៈ​មាន​ពលរដ្ឋ​ខ្លះ​នៅតែ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដូចជា​ករណី​គ្រឿង​ញៀន​ដែល​កំពុង​រាល​ដាល​ដល់​ជន​បទ​ ល្បែង​ស៊ី​សង និង​ចោរ​កម្ម​មួយ​ចំនួន ​នៅតែ​កើត​មាន​ឡើង​។
 
លោក​ថា​៖«​ដូច្នេះ​ដើម្បី​ឱ្យ​គោល​នយោ​បាយ​ភូមិ ឃុំ ​សង្កាត់​ មាន​សុវត្ថិ​ភាព​ មាន​ប្រសិទ្ធ​ភាព​ទាល់​តែ​មន្ត្រី​មូល​ដ្ឋាន​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ពេញ​លេញ និង​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរ​ដ្ឋ និង​មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​»៕