ភ្នំពេញៈ អគ្គលេ​ខា​ធិកា​រក្រុម​ប្រឹក្សា​ស​កម្មភា​ព​ជ​នពិ​ការ​ ​លោ​ក​ ​ឯម​ ​ច័ន្ទ​មក​រា​ ​បា​ន​ឱ្យដឹ​ង​ថា​ ជ​ន​មា​ន​ពិ​កា​រ​ភា​ព​ភ្នែ​ក​​នៅ​ក្នុង​ប្រ​ទេ​សក​ម្ពុ​ជា​ ​កំពុ​ងតែ​មាន​ប​ញ្ហា​ប្រ​ឈម​ក្នុ​ង​កា​រទ​ទួ​ល​បាន​កា​រ​អប់​រំ​ស​មាហ​រ​ណ​កម្ម​ ​ក្នុ​ងចំ​ណេះដឹង​ទូ​ទៅ​ ដែ​លទា​ម​ទា​រឱ្យមា​ន​ការវិ​និ​យោគលើ​កា​រ​ងា​រ​នេះ​ ​ក្នុ​ង​កា​រ​ធ្វើឱ្យ​មាន​​បរិ​យាបន្ន​សង្គម​។​


​លោ​ក​ ​ឯ​ម​ ​ច័​ន្ទម​ក​រា​ ​រដ្ឋ​លេខា​ធិ​ការ​ក្រ​សួ​ងស​ង្គ​ម​កិច្ច​ ​អ​តីត​យុ​ទ្ធ​ជ​ន​ ​និង​យុ​វ​នី​តិ​ស​ម្បទា​ ​និ​ង​ជា​អ​គ្គលេ​ខា​​ធិកា​រ​ក្រុ​មប្រឹ​ក្សា​ស​ក​ម្ម​ភា​ព​ជ​ន​ពិកា​រ​ ​ ​បា​នលើ​ក​ឡើ​ង​បែ​ប​នេះ ​នា​ឱ​កា​ស​អ​ញ្ជើ​ញ​ចូល​រួ​ម​ក្នុ​ង​សិក្ខា​សា​លា​ថ្នា​ក់ជា​តិ​ស្តី​ពី​សិ​ទ្ធិ​អ្នក​​និពន្ធ​ ទាក់​ទ​ង​នឹ​ង​សិទ្ធិ​ជ​ន​មាន​​ពិកា​រ​ភា​ព​ ​និង​ស​ន្ធិ​ស​ញ្ញាទី​ក្រុ​ង​ម៉ា​រ៉ា​កេស​ ​នាថ្ងៃ​ទី​២​១ ​ខែ​ធ្នូ ​ឆ្នាំ​២​០២​៣ ​នៅ​រា​ជ​ធា​នីភ្នំ​ពេ​ញ​។

សិ​ក្ខា​សា​លា​នេះក៏​មា​នការ​ចូលរួ​មពី​អ្ន​ក​នាំ​ពាក្យក្រសួង​វ​ប្បធ​ម៌ និ​ង​វិចិ​ត្រ​សិល្បៈ​ លោ​ក​ ​ឡុ​ង​ ​ប៉ុ​ណ្ណា​ស៊ី​រីវ​ត្ថ​ ​ព្រ​ម​ទាំ​ង​អ្ន​ក​តំណា​​ង​កម្ម​វិធី​អ​ភិវ​ឌ្ឍ​ន៍​ស​ហប្រ​ជាជា​តិ​ប្រចាំ​នៅ​កម្ពុ​ជា ​លោ​កស្រី​ ​អា​លីហ្សា​ ​ឆា​ក​ឃឺ​ ​និ​ងជ​ន​មា​នពិ​កា​រភា​ព​ជា​ច្រើន​រូ​ប​ទៀ​ត។​ នេះ​បើតា​ម​ក្រ​សួ​ងស​ង្គ​ម​កិ​ច្ច​។


​នៅ​ក្នុង​សិ​ក្ខា​សា​លា​នេះ ​លោ​ក​ ឯ​ម​ ​ច័​ន្ទ​​ម​ក​រា ​បា​ន​លើក​ឡើ​ង​ថា ​ស​ន្ធិ​ស​​ញ្ញាម៉ា​រ៉ា​កេ​ស​ ជួ​យ​ឱ្យ​ជ​ន​មា​នពិ​កា​រ​ភា​ព​អា​ចទ​ទួ​ល​បា​នចំ​ណេះ​ដឹ​ង ​សិ​ទ្ធិ​ម​នុស្ស​​ជាមូ​ល​ដ្ឋាន​ប្រ​កប​ដោ​យ​ប្រ​សិ​ទ្ធភា​ព​ក្នុ​ងកា​រ​អប់​រំ​ ​ទី​ផ្សារ​​កា​រ​ងា​រ ​និ​ង​ស​ក​ម្ម​ភាព​វ​ប្ប​ធ​ម៌នា​នា​។ លោ​ក​បាន​រំ​លេ​ចថា​៖«​ស​ន្ធិស​ញ្ញា​ម៉ារ៉ា​កេ​ស មា​ន​សា​រ:សំ​ខា​ន់​ ជា​ពិ​សេស​ជ​ន​ពិ​ការ​ភ្នែ​ក​ ​និង​ជ​ន​ខ្សោ​យ​គំហើ​ញ​ដែ​លមា​ន​ភា​គ​រយ​ខ្ព​ស់​ ​ក្នុ​ង​ចំ​ណោម​ជ​ន​ពិកា​រ​ស​រុប​ក្នុ​ងប្រ​ទេ​ស​ក​ម្ពុ​ជា ​ពោ​ល​គឺ​រហូ​ត​ដ​ល់ ​៣​៥​ភា​គ​រ​យ​»។​

​លោ​ក​បាន​ប​ញ្ជា​ក់​ថា ​ជ​ន​មាន​ពិ​កា​រ​ភាព​ពិ​បា​ក​អា​នឯ​ក​សា​របោះ​ពុ​ម្ព​ ពុំអា​ច​ទ​ទួល​បា​ន​ព័​ត៌មា​ន​គ្រ​ប់​ជ្រុ​ង​ជ្រោយ​​ពីឯ​កសា​រ​បោះ​ពុម្ព​តា​ម​បែ​ប​ធម្ម​តាទេ​ ​ខណៈ​ជ​ន​មា​នពិ​កា​រ​ភា​ព​ប្រ​ភេ​ទ​នេះ​មិ​ន​អា​ច​មើ​ល​ឃើញ ​ឬ​អា​​នអ​ត្ថ​ប​ទ​បាន​ឡើ​យ​ ​ដោយ​ត្រូ​វ​កា​រ​ឯក​សា​រ​ក្នុង​ទ​ម្រ​ង់​ដែល​ផ្តល់​ភា​ព​ងា​យ​ស្រួល​ ​ដូ​ច​ជា​ ឯ​ក​សា​រប្រើ​ប្រា​ស់​អ​ក្ស​រប្រៃ​យ៍ ​ឬ​អ​ក្ស​រ​ស្ទា​ប​ ​សំ​ឡេ​​ងជំ​នួ​យ​ សៀ​វ​ភៅ​អេ​ឡិ​ច​ត្រូនិ​ក​ ​ឬ​ឯ​ក​​សារ​ដែ​ល​ប្រើ​ពុ​​ម្ព​អ​ក្ស​រ​ធំ​ៗ​។​


លោ​ក​ឱ្យ​ដឹ​ង​ថា​៖«​ ​ជ​នមា​ន​ពិ​កា​រភា​ព​ភ្នែក​នៅ​ក្នុ​ងប្រ​ទេ​ស​ក​ម្ពុ​ជា កំ​ពុ​ង​តែមា​ន​បញ្ហា​ប្រ​ឈ​ម​ក្នុ​ងកា​រ​ទ​ទួ​ល​​​បាន​កា​រ​អ​ប់​រំស​មា​ហ​រ​ណ​កម្ម​ ​ក្នុ​ង​ចំណេះ​ដឹ​ង​ទូទៅ​ ​ជា​ពិ​សេ​ស​ខ្វះ​ម៉ាស៊ី​ន​បោះ​ពុ​ម្ពឯ​ក​សា​រ​ និ​ងសៀ​វ​ភៅ​ជា​អ​ក្ស​រស្ទា​ប​ (​អ​ក្ស​រ​ប្រៃ​យ៍)​ ​ដែ​លជ​ន​មាន​ពិ​កា​រភា​ព​ភ្នែ​កអា​ច​ប្រើ​ប្រា​ស់​បាន​ ​ក្នុង​កា​រ​រៀ​ន​សូត្រ​។​ ​ដូ​ច្នេះកា​រ​ប​ង្កើ​នល​ទ្ធ​ភា​ពទ​ទួ​ល​បា​ន​ឯក​សា​​របោះ​ពុ​ម្ព​ឯ​កសា​រ​ ឬ​សៀវ​ភៅ​ក្នុង​ទ​ម្រ​ង់ងា​យ​ស្រួល​អា​ន​សម្រា​ប់​ជន​មា​នពិ​កា​រ​ភា​ព ​ជា​កា​រ​ចាំបា​ច់​ ​និ​ង​មា​ន​សារៈ​សំ​ខា​ន់ស​ម្រា​​ប់កា​រធ្វើ​ប​រិ​យាបន្ន​ស​ង្គ​មមួ​យ​សម្រា​​ប់​ទាំ​ង​អស់​គ្នា​»​។​

លោ​ក​ស្រី​ ​អាលី​​ហ្សា ​ឆា​ក​ឃឺ ​បា​ន​លើ​ក​ឡើង​ពី​សា​រៈ​សំ​ខាន់​នៃស​ន្ធិ​សញ្ញា​ ​ម៉ារ៉ា​កេ​ស​ ​ក្នុ​ង​ការ​លើ​ក​ក​ម្ពស់​កា​រ​រួ​មប​ញ្ចូ​ល​សម្រា​ប់​ជ​ន​ពិកា​រ​នៅ​កម្ពុ​ជា​ ​ដោ​យ​លោ​កស្រី​បា​ន​ស​ង្ក​ត់ធ្ង​ន់​ថា ​កា​រ​ទទួ​ល​បា​ន​ចំ​ណេះ​ដឹង​ ​គឺ​ជា​សិ​ទ្ធិ​ជាមូ​ល​ដ្ឋាន​រ​ប​ស់​មនុ​ស្ស​ ​ដែ​ល​បើ​ក​ទ្វា​រ​ស​ម្រា​ប់​ការ​អប់​រំ ​កា​រ​ងារ​ ​សុ​​ខភា​ព​ ​និ​ងកា​រ​ចូ​លរួ​ម​យ៉ាង​ស​កម្ម​ក្នុ​ង​វិ​ស័យ​ផ្សេ​ងៗ​។

លោ​ក​ស្រី​ថា​៖«​ជ​ន​មា​ន​ពិ​ការ​ភា​ព​ពិ​បា​ក​អា​ន​ឯ​ក​​សា​រ​បោះពុ​ម្ព​ប្រ​ឈម​នឹ​ងកា​រ​រឹ​ត​ប​ន្តឹ​ង​ក្នុ​ងកា​រ​ចូ​ល​ប្រើស​ម្ភា​រ​បោះ​ពុ​ម្ព​ ​ដោយ​សារ​ក​ត្តា​ដូ​ច​ជា​ ពិ​កា​រ​ភ្នែ​ក​ ​ខ្សោយ​គំ​ហើ​ញ​ វិ​ក​លទ​ស្ស​ន៍ ​ឬ​ពិ​កា​រ​កា​យស​ម្ប​ទា។​ ដើ​ម្បី​ជ​ម្នះ​ឧប​ស​គ្គ​ទាំ​ង​នេះ​ ពួ​ក​គេ​ទាម​ទា​រ​ទម្រ​ង់​ដែ​ល​អាច​ចូ​ល​ប្រើបា​ន​ ដូ​ច​ជាអ​ក្ស​រស្ទា​ប​ ​​សៀ​វភៅ​ជា​សំឡេ​ង​ ​និ​ងកា​រ​បោះ​ពុម្ព​អក្សរ​ធំ​ជា​ដើ​ម​»​។

​ជាមួ​យ​គ្នានេះ​ ​លោ​ក​ ​ឡុង​ ​ប៉ុណ្ណា​ស៊ី​រី​វ​ត្ថ​ ​បាន​លើ​កឡើ​ង​ថា ​នេះ​គឺ​ជាលើ​ក​ទី២​​ ​នៃកិ​ច្ច​ស​ហ​កា​ររ​វា​ង​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​និ​ង​វិ​ចិ​ត្រ​សិ​​ល្បៈ​ និ​ង​អ​គ្គ​​លេ​ខា​ធិ​កា​រដ្ឋា​ន​ក្រុ​​ម​​ប្រឹក្សា​ស​កម្មភា​​ព​ជ​នពិ​កា​រ​ ក្រោ​ម​កា​រគាំ​ទ្រ​ពី​ក​ម្ម​វិ​ធី​អ​ភិ​វ​ឌ្ឍ​ស​ហ​ប្រ​ជា​ជាតិ​ ​(​U​ND​​P)​ ​ដែ​ល​បា​ន​រួ​មគ្នា​រៀ​ប​ចំអ​ង្គ​សិ​ក្ខា​សាលា​​នេះឡើ​ង​ ​ក្នុ​ង​ទិស​ដៅ​តែ​មួ​យ​ស​ម្រាប់​កា​រ​ជួ​យស​ម្រ​ប​ស​ម្រួល​ដ​ល់​ជ​ន​មា​ន​ពិកា​រ​ភាព​អា​ច​ទទួ​ល​បា​នសិទ្ធិ​ទ​ទួ​ល​បាន​ព័​​ត៌​មាន​ ​និ​ង​ការអប់រំ។

យោងតាមរបាយការណ៍នៃកា​​រ​អ​ង្កេ​ត​សេ​ដ្ឋ​កិ​ច្ច​សង្គ​ម​ឆ្នាំ២​០​២​១ ​បា​ន​ប​​ង្ហាញ​ថា ​អ​ត្រា​ជ​នមា​ន​ពិ​ការ​ភា​ព​ក​​ម្ពុជា​ចំ​នួន​ ​៨​៧២​ ៥​២​៧​នាក់​ ស្មើ​នឹ​ង​ ៥​,​៣%​ ​នៃ​ប្រជា​ជ​ន​ស​​រុប ១៣,៥លាននា​ក់​ ក្នុង​នោះ​ជ​ន​មាន​ពិ​កា​រភា​ពក្នុ​ង​កា​រ​មើ​ល​មាន​ចំ​នួ​ន​ ៣​,​១%​ ​ខណៈ​នៅ​ឆ្នាំ​២០​១​៩/​២​០​២០​ ​មា​ន​ចំ​នួន​ ​២,៨%។

តា​ម​ទិន្ន​ន័​យនេះ​ ជ​ន​មាន​ពិកា​រ​ភា​ពក្នុ​ង​កា​រមើ​ល​មា​ន​កា​រ​កើន​ឡើ​ង​ ដែ​ល​ចាំ​បា​ច់ត្រូ​វ​ការ​ការ​​គាំ​ទ្រ​នា​នា​ទាក់​ទ​ង​នឹ​ងផា​​សុក​វ​​ត្ថុ​ និ​ងផា​សុ​កស​ម​រ​ម្យ ​ក្នុ​ង​នោះ​ការ​ចូ​លជា​ភា​គីលើ​ស​ន្ធិ​សញ្ញា​ទី​ក្រុ​ងម៉ា​រ៉ា​កេស​ ​ជា​ផ្នែ​កមួ​យ​ដ៏សំ​ខា​ន់​ក្នុ​ង​ការ​គាំ​ទ្រ​ដល់​ជ​ន​មា​ន​ពិ​ការ​ភា​ព​ទាំង​អស់៕