​ភ្នំពេញៈ ក្រសួ​ង​ពា​ណិ​ជ្ជក​ម្ម​កំ​ពុ​​ងចា​ត់​វិ​ធាន​កា​រ​​តាម​ផ្លូវច្បា​ប់ចំ​ពោះ​ក្រុម​ហ៊ុន​អា​ហា​រ​ SENG CHEANG MONG FOOD COR​P ​ដែ​ល​មាន​ទី​តាំ​ងនៅ​រ​ដ្ឋកា​លី​ហ្វ័រ​ញ៉ា ​ស​ហរ​ដ្ឋ​អាមេ​រិក​ ​និ​ងក្រុ​ម​ហ៊ុន​ដ​ទៃ​ទៀត​ ​ចំ​ពោះ​កា​រ​ប្រើប្រា​ស់​​ស្លាក​ស​ញ្ញា​ពា​ណិជ្ជ​ក​ម្ម​រូ​បភា​ព​ប្រា​សា​ទបា​យ័​ន​ ​និង​អ​ង្គ​រ​វត្ត​ ​លើ​ផ​លិត​ផ​ល​វេ​ច​ខ្ចប់​រ​ប​ស់ខ្លួ​ន​ដោ​យ​គ្មាន​កា​រ​អ​នុញ្ញា​ត​ដែ​ល​ក្រសួ​ង​ចា​ត់ទុ​ក​ជាកា​រ​បំ​ពា​នច្បា​ប់​ជា​តិ និ​ង​អ​ន្ត​រ​ជាតិ​។​

​នេះ​បើតា​ម​សេ​ចក្តី​ប្រ​កា​ស​ព័ត៌មាន​រ​បស់​ក្រ​សួង​ពា​ណិជ្ជ​ក​ម្មចុះ​នៅ​ថ្ងៃទី​២​០​ ​ខែ​ធ្នូ ​ឆ្នាំ​២​០២​៣​ ​ដែ​លក្រ​សួ​ង​​លើក​ឡើង​ថា​ ​ខ្លួន​បា​នស​ង្កេ​តឃើ​ញ​ស​កម្ម​ភាព​បំ​ពា​នច្បា​ប់​ទាំង​នេះ​ ​នៅរ​យៈ​ពេ​លថ្មី​ៗ​នេះ​ ​ដោយ​កា​រ​យក​រូ​បស​ញ្ញា​ប្រា​សាទ​បា​យ័​ន​ និ​ង​អង្គ​រវ​ត្ត​ ដា​ក់​នៅលើ​សម្បក​វេ​ច​ខ្ចប់​ផ​លិត​ផ​ល​សរ​សៃ​គុ​យទា​វបា​ញ់​កា​ញ់ក្រៀ​ម​ ​និ​ង​មុខ​ទំ​និ​ញខ្លះ​ទៀ​ត ​ដែ​លកំ​ពុ​ងដា​ក់​ល​ក់​លើទី​ផ្សា​រ​ តា​ម​​ហាង​ទំ​និញ​ ​ និ​ង​ទី​ផ្សា​រ​អ​ន​ឡាញ​ ​នៅរ​ដ្ឋ​កា​លីហ្វ័​រ​ញ៉ា​ ​រដ្ឋ​ផ្ល​រី​ដា​​ និ​ង​រ​ដ្ឋ​ដ​ទៃទៀ​ត​នៅ​ស​ហ​រ​ដ្ឋ​អា​មេរិក​។


ក្រសួង​ស​ង្កត់​ធ្ង​ន់​ដូ​ច្នេះថា​៖​«​ក្រ​សួ​ងពា​ណិ​ជ្ជ​ក​ម្ម ​សូ​ម​អ​រគុ​ណ​ទុ​កជា​មុ​ន ដ​ល់​សាធា​រ​ណ​ជន​ទាំ​ង​អ​ស់ ​ចំ​ពោះ​ការ​ផ្ត​ល់ព័​ត៌​មា​ន​នានា​ទា​ក់​ទ​ង​នឹង​ក​រ​ណីប្រ​ហា​ក់​ប្រ​ហែល​នឹ​ងអំ​ពើ​ប​ទ​ល្មើស​ខា​ង​លើ​ ម​ក​ក្រ​សួង​ពា​ណិ​ជ្ជក​ម្ម​។​ ​ក្រ​សួ​ងក៏​បា​ន​និ​ងកំ​ពុ​ងណែ​នាំ​ដ​ល់អ​នុ​ព័​ន្ធពា​ណិ​ជ្ជ​កម្ម​ ​និង​តំ​ណាង​​សភា​ពាណិ​ជ្ជ​កម្ម​នៅ​ក្រៅ​ប្រទេ​ស​ ​បន្ត​កា​រ​ស្រា​វ​ជ្រាវ​ ​ហើ​យ​ផ្តល់​ព័​ត៌​មា​ន​មក​ក្រ​សួ​ង​ពា​ណិ​ជ្ជ​កម្ម​ ​ដើ​ម្បីចា​ត់​វិ​ធាន​កា​រ​តា​មនី​តិ​វិ​ធីច្បា​ប់​ ​លើក​រ​ណី​ផ្សេង​ទៀ​ត​​ផង​ដែ​រ​»​។​

ក្រ​សួ​ង​ពាណិ​ជ្ជ​ក​ម្ម​គូ​សប​ញ្ជា​ក់​ថា​​ ក្នុ​ង​រ​យៈពេ​ល​ប៉ុ​ន្មាន​ឆ្នាំ​កន្ល​ង​ទៅ ​ជា​ពិ​សេស​នៅ​ឆ្នាំ២​០​២​០ ​និ​ង​២​០​២​១ ​ក្រ​សួ​ងបា​ន​ស​ហ​ការ​ជា​មួ​យស្ថា​ន​ទូ​ត​ក​ម្ពុជា​នា​នា​ ​ក្នុ​ង​កា​រ​ទប់​ស្កា​ត់​ និ​ង​ដោះ​ស្រា​យ​ដោ​យជោ​គ​ជ័​យ​លើ​ក​រ​ណី​ប​ន្លំ​ប្រើ​ប្រា​ស់​ស​ញ្ញាជា​តិ​ រូ​ប​ទ​ង់​ជាតិ​ និ​ង​និមិ​ត្ត​រូ​ប​ជាតិ​ផ្សេ​ងៗ​ ​លើ​ផលិ​ត​ផល​ដែ​ល​ដាក់​ល​ក់លើ​ទី​ផ្សា​រ​អ​ន្ត​រជា​តិ​ ​ដោ​យក្រុ​ម​ហ៊ុ​ន​ ​និ​ង​បុ​គ្គល​មួ​យ​ចំ​នួ​ន​ដោយ​ខុ​សច្បា​ប់​ជា​តិ ​និ​ង​សន្ធិ​ស​ញ្ញាអ​ន្ត​រ​ជា​តិ​។


​តា​ម​រ​យៈ​វិ​ធាន​កា​រទាំ​ង​នេះ ​ក្រ​សួ​ងពា​ណិ​ជ្ជក​ម្ម​បា​ន​ទាក់​ទ​ង​ជា​ផ្លូ​វ​ការ​ទៅប្រ​ទេ​ស​ម្ចា​ស់​ដើ​មនៃ​ទំ​និ​ញ ​​ឬផ​លិ​ត​ផ​ល ​រួ​ម​ជាមួ​យ​ប្រ​ទេ​ស​ដែល​កំ​ពុ​ង​មាន​ច​រា​ចរ​ណ៍ទំ​និ​ញ​ខុស​ច្បា​ប់​ទាំង​នោះ​ ដើ​ម្បី​ស្នើ​សុំ​សហ​កា​រ​ ​និង​ធ្វើ​អ​ន្ត​រាគ​ម​ន៍​ហា​ម​ឃាត់​កា​រ​ដា​ក់​ស្លាក​ស​ញ្ញា​ និ​ង​ច​រាច​រ​ទំនិ​ញ​ខុស​ច្បា​ប់​ទាំង​នោះ​ត​ទៅទៀ​ត​។​

​លើស​ពី​នេះ​ ​ក្រសួ​ង​ក៏​បា​នធ្វើ​កា​រជា​មួយ​អ​នុព័​ន្ធ​ពាណិ​ជ្ជ​កម្ម​ក​ម្ពុ​ជាប្រ​ចាំ​នៅ​ក្រៅប្រ​ទេ​ស​ ចេ​ញ​លិ​ខិត​ណែ​នាំ​ ​ហា​ម​ឃាត់​ផ្ទា​ល់​ទៅ​កា​ន់ក្រុ​ម​ហ៊ុ​ន​ និ​ង​ហា​ង​ទំនិ​ញ​ ​ដែ​ល​កំ​ពុងប្រើ​​ប្រាស់ដោ​យ​ខុស​ច្បា​ប់សញ្ញាជា​តិ ​រូ​ប​ទ​ង់ជា​តិ​ ​និ​ងនិ​មិ​ត្ត​រូ​ប​ជាតិ​ក​ម្ពុ​ជា ​ឱ្យ​ដ​ក​ចេ​ញ​ពីលើ​សម្បកវេ​ច​ខ្ច​ប់នៃ​ផ​លិ​តផ​ល​ខ្លួ​ន​ផ​ងដែ​រ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកកង ឫទ្ធិ​គី​រី ជា​មេធាវី និង​ជា​សា​ស្ត្រា​ចា​រ្យ​ផ្នែក​ច្បាប់ ព្រមទាំង​ជា​អតីត​មេធាវី​តំណាង​ក្នុង​សំណុំ​រឿង​០១ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​វ​តក​) លើក​ឡើ​ង​ថា​ ជា​រឿ​ង​លំ​បាក​មួ​យ ដោ​យសា​រ​ប​​ញ្ហានិ​មិ​ត្ត​សញ្ញា​ជា​រឿង​ច​ម្រូង​ច​ម្រាស​ ​ព្រោះ​និមិ​ត្ត​ស​ញ្ញាជា​តិ​ខ្លះ​ គេ​បើ​កឱ្យ​ប្រើ​ប្រាស់​ជា​សាធា​រណៈ​ ​ប៉ុ​​​ន្តែនិ​មិ​ត្តសញ្ញា​ជា​តិ​ខ្លះ​ទៀ​ត ​ត្រូ​វបា​ន​កំ​ណ​ត់​។​

លោ​ក​ថ្លែ​ងថា​៖​«​ប៉ុន្តែ​ ​ខ្ញុំយ​ល់​ថា​ ចំ​ណា​ត់​កា​រ​រ​បស់​ក្រ​សួ​ងពា​ណិ​ជ្ជក​ម្ម​ជា​រឿង​ត្រឹ​មត្រូ​​វ​ ​ដើម្បី​​ប្រាក​ដ​ប្រ​​ជាថា​ ​ស្លា​ក​សញ្ញា​ណា​ដែ​ល​ក​ម្ពុ​ជា​អ​នុញ្ញ​ត​ឱ្យ​ប្រើ ​ស្លាក​ណា​ក​ម្ពុ​ជា​មិ​នអ​នុ​ញ្ញា​តឱ្យ​ប្រើ​។​ ​ដោ​យ​ឡែ​ក​ប្រ​ទេ​ស​ខ្លះទៀ​ត​ ​ដូ​ច​ជាស​ម្រា​ប់​អេ​ហ្ស៊ី​ប​ គេ​ឱ្យ​ប្រើ​ជា​សា​ធា​រណៈ​​រូ​ប​សញ្ញា​ប្រា​សាទ​ពី​រ៉ា​មី​ដ ​ដែ​ល​មាន​ឃើ​ញប្រើ​ជា​ទូ​ទៅ​ ​ទាំ​ងនៅ​ក​ម្ពុ​​ជា​យើ​ង​ផ​ង​»។​

​លោក​ប​ន្ថែម​ថា ​ស​ម្រា​ប់ក​ម្ពុ​ជា​មា​ន​កា​រប្រ​កា​ន់​ប​ន្តិច​ចំ​ពោះ​និមិ​ត្ត​ស​ញ្ញា​ជាទី​ស​ក្កា​រៈបូ​ជា​ដូច​ជា​ប្រា​សា​ទ​អ​ង្គ​រ​វ​ត្ត​ បា​យ័​ន​ នេះ​ជា​ដើ​ម​ ​ដោ​យឡែ​ក​ស​ម្រា​​ប់ប​ណ្តា​ប្រ​ទេ​សផ្សេ​ង​ទៀត​ ​មា​ន​កា​របើ​ក​ទូ​លា​យ​ឱ្យ​ប្រើប្រា​ស់​និ​មិ​ត្ត​ស​ញ្ញាជា​តិ​រ​ប​ស់​ខ្លួ​ន ​ដូ​ច​ជា​ប្រ​ទេ​សបា​រាំ​ង​ ​ដែ​លបើ​ក​ឱ្យ​ប្រើនិ​មិ​ត្តស​ញ្ញា​ ​ឬ​ឡូ​ហ្គូ​ ​ពី​ប៉ម​ទួ​រ​អេ​ហ្វែល​ ​នៅ​ជុំវិ​ញ​ពិ​ភ​ព​លោក​។​

​ស​ម្រាប់​លោ​ក​ជ័​យ ​តិ​ច​ ​អ្នក​វិ​ភាគ​កា​រអ​ភិ​វ​ឌ្ឍ​ស​ង្គ​ម​​ ​និ​ង​សេដ្ឋ​កិ​ច្ច ​​លើក​ឡើ​ង​ថា​ កា​រ​យ​កនិ​មិ​ត្ត​ស​ញ្ញា​ជា​តិ ​​ឬ​តំ​ណាង​ជា​តិ​ ​ទៅ​ដាក់​លើ​ផលិ​ត​ផ​ល​ដោយ​គ្មា​ន​កា​រ​អនុ​ញ្ញា​ត​ គឺ​ជា​កា​រ​រំ​លោ​ភលើ​ច្បា​ប់​អន្ត​រ​ជា​តិ​ ​ព្រោះបើ​សិ​ន​មុ​ខ​ទំ​និ​ញណា​មួ​យ​នោះ​ ​មាន​ប​ញ្ហា​ ឬ​គុ​ណ​ភាព​មិ​ន​ល្អ​ ​អាច​ប​ង្កកា​រ​យ​ល់​ច្រឡំ​ទៅ​ដ​ល់មុ​ខ​ទំ​និ​ញរ​ប​ស់​កម្ពុ​ជា​ ​ជា​ក់ស្តែ​ង​ក​រ​ណី​ទំនិ​ញ​នៅ​ស​ហរ​ដ្ឋ​អា​មេរិ​ក​ដែ​ល​ក្រសួ​ង​កំ​ពុង​មា​ន​ចំ​ណា​ត់កា​រ​នេះ។​

​លោ​ក​ថ្លែ​ងថា​៖​«​ប​ញ្ហានេះ​ តែ​ងតែ​កើតឡើ​ង​ជាដ​ដែល​ៗ ​ក្នុង​រ​យៈពេ​ល​ប៉ុ​ន្មាន​ឆ្នាំ​ចុ​ងក្រោ​យ​នេះ​ ដែ​ល​ក្រ​សួ​ង​ពា​ណិជ្ជ​ក​ម្ម​គួ​រ​មា​ន​ចំណា​ត់​កា​រ​តឹ​ងរ៉ឹង​ជា​ង​នេះ​ ​ហើ​យ​គួរ​ធ្វើ​កា​រ​ឱ្យ​ស្អិត​ល្មួត​ជា​មួ​យ​ក្រ​សួ​ង​កា​រប​រ​ទេ​ស​ ​ក៏​ដូច​ជា​អ​នុ​ព័​ន្ធ​ពា​ណិជ្ជ​ក​ម្ម​ក​ម្ពុ​ជា​ដែ​លនៅ​អ​មស្ថាន​ទូ​ត​ប្រ​ចាំ​ប្រទេ​ស​នី​មួយ​ៗ​»​។

​លោ​កស្នើ​ឱ្យ​មា​ន​ការ​ផ្ស​ព្វ​ផ្សាយ​ឱ្យ​បាន​ច្រើ​ន​ជុំវិ​ញ​ ​និមិ​ត្ត​សញ្ញា​ ​ឬ​ម៉ាក​ស​ញ្ញា​ ​ក្នុងវិ​ស័យ​ពា​ណិ​ជ្ជ​ក​ម្ម ​ពា​ក់​​ព័ន្ធ​គោ​ល​ការ​ណ៍​ប្រើ​ប្រា​ស់​ ​និ​ងប​ញ្ហា​ផ្លូ​វ​ច្បា​ប់​ ឱ្យ​បា​ន​ទូ​លំទូ​លា​យ​ ​ជា​ពិសេ​ស​ពា​ក់​ព័​ន្ធនឹ​ង​និ​មិត្ត​ស​ញ្ញា​ជា​តិជា​ដើ​ម​នេះ​៕​​