ភ្នំពេញៈ កម្ពុជា-ម៉ាឡេស៊ី បាន​វា​យត​ម្លៃ​ខ្ពស់​​ចំពោះ​កិ​ច្ចស​ហ​​ប្រតិ​ប​ត្តិ​ការ​​ទ្វេ​ភា​គីដែ​ល​ត្រូ​វ​បាន​ព​ង្រឹង​និ​ង​ព​ង្រី​កកា​​​ន់តែ​រឹ​ង​មាំប​ន្ថែ​ម​ទៀ​ត​ ទាំ​ងក្នុ​ង​វិ​ស័​យសេ​ដ្ឋ​កិ​ច្ច​សង្គ​​ម ​និ​ង​សាស​នា​ ​ខ​ណៈ​បេស​ក​ជ​ន​ពិ​សេស​រ​ប​ស់​ម៉ាឡេ​ស៊ី​ ​បាន​ប​ញ្ជា​ក់​ជំ​ហ​រមិ​ន​អ​នុ​ញ្ញា​តឱ្យ​មា​ន​ក្រុម​ជ្រុ​ល​និយ​ម​ប្រើ​ប្រា​ស់​ទឹក​ដី​ម៉ា​ឡេស៊ី​ ធ្វើ​ន​យោ​បា​យ​ប្រ​​ឆាំ​ង​នឹ​ង​រា​​ជ​រ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ឡើ​យ​។​


​ការ​វា​យ​ត​ម្លៃខ្ព​​ស់​ជាវិ​ជ្ជមា​ន​ ​ធ្វើ​ឡើ​ង​នា​ឱកា​ស​លោ​ក ​ Dato Ahmad Azam Bin A​b​ra​h​ma​n​ បេ​ស​ក​ជន​ពិ​សេ​ស​រ​ប​ស់នា​យ​ក​រដ្ឋ​ម​ន្ត្រី​ម៉ា​ឡេស៊ី​បាន​ជួប​​ដា​ច់ដោ​យ​ឡែក​ជា​មួ​យប្រ​ធា​ន​គណ​ប​ក្សប្រ​ជា​ជន​ក​ម្ពុជា​ ​លោ​ក​ ​ហ៊ុន​ ​សែ​ន​ និ​ង​ជា​ប្រធា​ន​ក្រុ​មឧ​ត្ត​ម​ប្រឹក្សា​ផ្ទា​ល់​ព្រះម​ហា​ក្ស​ត្រ​ ​និ​ង​លោក​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​ហ៊ុន​ ​ម៉ា​ណែត​ ​នៅថ្ងៃ​ទី​២​៣​ ​ខែធ្នូ​ ​ឆ្នាំ២​០​២​៣​ ​នៅ​រាជ​ធា​នី​ភ្នំ​ពេ​ញ​។​

តា​ម​រ​យៈ​​​​តេ​ឡេក្រា​មរ​​ប​ស់លោ​​ក ហ៊ុន សែន, ក្នុង​​ជំនួបនោះ​ ​លោក​ D​ato Ahmad Azam B​in Abrahman​ បាន​ពាំនាំ​ផ្តាំ​ផ្ញើ​សួរ​សុ​ខ​ទុ​ក្ខ​ពី​សំ​ណាក់​នា​​យ​​ករដ្ឋមន្រ្តី​ម៉ា​ឡេស៊ី​ ​ដោ​យបា​ន​ថ្លែ​ងកោ​ត​ស​រ​សើ​រ ​និ​ង​ថ្លែ​ង​អំ​ណ​រគុ​ណ​ចំ​ពោះ​លោ​ក ​ហ៊ុ​​​ន សែន និង​រាជ​រ​ដ្ឋា​​​​ភិ​បា​លក​ម្ពុ​ជា​ ​ដែ​ល​បា​ន​ធ្វើ​ឱ្យ​មា​ន​សុ​ខដុ​ម​នីយ​ក​ម្ម​ជា​តិ​សាស​នា​ ​ជា​ពិសេ​ស​អ្ន​ក​កាន់​សាសនាមូ​ស្លី​ម​​ នៅក​ម្ពុ​ជា ​និ​ង​បា​នផ្ត​ល់​ឱកា​ស​ច្រើ​ន​ដល់​ស​ហ​គម​ន៍​ខ្មែ​រ​ អ៊ិស្លា​ម​នៅ​កម្ពុ​ជា​។​


ប​ន្ថែ​មពី​នេះ​លោ​ក ​D​ato បានវា​យត​ម្លៃ​ខ្ពស់​ចំ​ពោះភា​ព​រី​ក​ចម្រើ​ន​រ​បស់​ប្រ​ទេស​ក​ម្ពុ​ជា ​ក្រោ​ម​ការ​ដឹ​កនាំ​រ​ប​ស់​​​គណ​ប​ក្ស​ប្រ​ជាជ​ន​កម្ពុ​ជា​ ​ក្នុង​រ​យៈ​ពេ​ល​ក​ន្ល​ងម​ក​នេះ ​ដោ​យ​បាន​ប្រែ​ក្លា​យប្រ​ទេ​ស​ក​ម្ពុ​ជាពី​ចំ​ណុ​ច​សូន្យ​ម​ក​ជាប្រ​ទេ​សដែ​ល​មា​នកា​រ​រីក​​ច​ម្រើន​រ​ស់​រវើក​ ​ជា​ពិសេ​ស​ទីក្រុ​ង​ភ្នំ​ពេញ ​មានកា​ររី​ក​ច​ម្រើនគួ​រ​ជាទី​មោ​ទ​នៈ​ ​និង​ក្លា​យ​ទៅជា​ទី​ក្រុង​ដ៏​ទំ​នើប​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ននេះ​។​

​​​​​យោង​តាម​តេ​ឡេក្រា​មរ​​ប​ស់លោ​​ក ហ៊ុន សែន បេ​សកជ​នពិ​សេ​ស​ម៉ា​ឡេ​ស៊ីបា​ន​​បញ្ជា​ក់​​​ថា៖​«​​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រ​​​រវា​ងក​ម្ពុ​ជា ​និង​ម៉ា​ឡេស៊ី​ ​ត្រូវ​បា​នព​​​ង្រឹ​​​ង​និង​ព​ង្រី​ក​កា​ន់​តែ​រឹ​ង​មាំប​​ន្ថែ​ម​ទៀ​ត ​ហើ​យ​ប្រទេ​ស​ម៉ា​ឡេ​ស៊ី​ ​បា​ន​អះ​អាង​ថា​ ​ ​មិ​នអ​នុ​ញ្ញា​តឱ្យ​ក្រុ​ម​ប្រ​​ឆាំ​​​ង​នឹ​ង​រាជ​រ​ដ្ឋា​ភិ​បា​ល​យក​ទឹ​ក​ដី​ម៉ាឡេ​ស៊ី​ ​ម​ក​ប្រើ​ប្រាស់​ធ្វើ​ន​យោ​យ​បា​យ​ប្រ​ឆាំង​នឹ​ង​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជា​នោះ​ទេ»​។​


​ជា​កា​រឆ្លើ​យ​ត​ប​​លោ​ក​​ ហ៊ុន​ ​សែន​ ​បា​ន​ថ្លែ​ង​អំ​ណរ​គុ​ណ​ចំពោះ​ម៉ា​ឡេស៊ី​ ​ដែល​តែ​ងតែ​ជួ​យ​ឧ​ប​ត្ថម្ភ​គាំ​ទ្រ​ដ​​ល់​ស​ហ​គ​ម​ន៍​មូស្លិ​ម​នៅ​ក​ម្ពុ​ជា ​និ​ង​ថ្លែ​ង​អំណ​រ​គុ​​ណ​ចំ​ពោះ​រ​ដ្ឋាភិ​​បាល​ម៉ា​ឡេ​ស៊ី ​ក្នុ​ងកា​រ​ប្តេ​ជ្ញាចិ​ត្ត​មិ​នអ​នុ​​​ញ្ញាត​ឱ្យ​ក្រុ​ម​ជ្រុ​ល​និ​យ​ម​ប្រើ​ប្រាស់​ទឹ​កដី​ដើ​ម្បី​ប្រ​ឆាំ​ង​នឹង​រា​ជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​។​

នា​ឱ​កា​សនោះ​ដែ​រ​​​ ​លោក​ ហ៊ុ​ន​ សែ​ន​ ​ក៏បា​ន​ជ​ម្រាប​ជូ​នពី​ស​ភា​ពកា​រ​ណ៍ថ្មី​ៗ​និង​ប​ទ​ពិ​សោធ​ន៍នៃដំ​ណើ​រ​ស្វែ​ង​រ​ក​​ស​ន្តិ​ភា​ពនៅ​ក​ម្ពុ​ជាជូ​ន​ចំ​ពោះបេ​ស​កជ​ន​ពិសេ​ស​ ​ព្រ​ម​ទាំង​បាន​វា​យត​ម្លៃ​ខ្ព​ស់ចំ​ពោះ​ភា​ពរី​ក​ចម្រើ​ន​រ​ប​ស់ប្រ​​​ទេ​ស​ទាំ​ង​២​។​

ដោ​យ​ឡែក​ក្នុ​ង​ជំនួ​ប​រវា​ង​លោ​ក​ ហ៊ុ​ន​ ​ម៉ា​ណែត​​ ​និង​​​លោ​ក ​D​ato Ahmad Azam Bin ​A​br​a​hma​n​ ភាគី​ទាំង​២បាន​ពិ​ភា​ក្សាលើ​ទំ​នា​ក់​ទំន​ង​ និង​កិ​ច្ចស​ហ​ប្រតិប​ត្តិ​កា​រ​រវា​ង​កម្ពុ​ជា-​ម៉ា​ទ្បេស៊ី​ ​ក្នុង​វិ​ស័យ​សេដ្ឋ​កិ​ច្ចស​ង្គ​ម ​និ​ង​សា​សនា​​​។​

​ជុំវិ​ញ​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រ​ទ្វេភា​គី​ អ​នុ​ប្រធា​ន​​ស​ភា​​ពា​ណិ​ជ្ជ​កម្ម​​​ក​ម្ពុ​ជាលោ​ក​​​ លឹ​ម​ ​ហេ​ង​ ធ្លា​ប់​បាន​​ថ្លែ​ងឱ្យ​ដឹ​ង​ថា​ ​កម្ពុ​ជា​ និ​ង​​​ម៉ា​ឡេ​ស៊ី ​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា គឺ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួ​យ​គ្នា​ល្អ​ប្រសើរ ខណៈ​ដែល​ការវិនិ​យោគ​របស់​វិនិ​យោគិន​ម៉ាឡេស៊ី​នៅ​កម្ពុជា ក៏មាន​ច្រើន​គួរ​សម​ដែរ​។

លោក​បាន​លើក​ឡើង​ថា៖«​នៅក្នុង​បរិបទ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ម៉ាឡេស៊ី ជា​ដៃគូ​ដ៏ល្អ​របស់​កម្ពុជា ដូចនេះ​ការផ្សព្វ​ផ្សាយ​ច្បាប់​វិនិយោគ​ថ្មី​ ដល់​ប្រទេស​នេះ អាច​ជួយ​ជំរុញ​កំណើន​ការវិនិយោគ​ពី​ម៉ាឡេស៊ី​បន្ថែ​មទៀត​ស្រប​ពេល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​កាន់តែ​ល្អ​ប្រសើរ»​។

សូម​ជម្រាបថា នៅក្នុង​ជំ​នួប​ទ្វេ​ភាគី​រ​វាង​រ​ដ្ឋម​ន្រ្តីក្រ​សួ​ង​កសិ​ក​ម្ម ​រុ​ក្ខាប្រ​មា​ញ់​ និ​ងនេ​សា​ទលោ​ក​ ​ឌិត​ ​ទីណា​ ​និ​ង​លោ​ក​  Datuk Seri Haji Mohamad bin Sabu រដ្ឋ​មន្ត្រី​​ក្រសួ​ង​កសិ​ក​ម្ម ​និ​ង​ស​ន្តិ​សុខ​ស្បៀ​ងនៃ​ប្រ​ទេ​សម៉ា​ឡេ​ស៊ី ​កា​លពី​ខែ​តុលា ​ឆ្នាំ​​២​០២​​៣​​ ភាគី​ទាំ​ង២​បាន​ពិ​ភាក្សា​​ផ្តោត​សំខា​ន់​លើ​ផលិ​ត​​ផ​ល​ ស្រូវ​/​អ​ង្ក​រ​ ដែ​ល​អា​ចធា​នា​បាន​នូ​វស​​ន្តិ​សុ​ខស្បៀ​ង​ ​និង​កា​រ​ធ្វើពា​ណិ​ជ្ជក​ម្ម​លើអ​ង្ក​រ​រ​បស់​ក​ម្ពុជា​។​

ជា​មួ​យគ្នា​នេះ​ ​ភាគី​ទាំ​ង​២​ ​បាន​លើ​ក​ទឹក​ចិ​ត្ត ​និ​ងគាំ​ទ្រ​ឱ្យ​វិនិ​យោ​គិន​នៃ​ប្រ​ទេស​ទាំ​ង​២​ វិ​និ​យោ​គលើ​វិស័​យ​ក​សិ​កម្ម​ ​ដោយ​ធ្វើ​កា​រស​ហ​កា​រ​គ្នា​ឱ្យកា​ន់​តែជិ​ត​ស្និ​ទ្ធប​ន្ថែ​ម​ទៀត៕