ភ្នំពេញៈចៅ​ក្រ​ម​ស៊ើ​ប​សួ​​រនៃ​សា​​លាដំ​បូ​ងរា​ជ​ធា​នីភ្នំ​​ពេញ​ ​នៅល្ងា​ច​ថ្ងៃ​ទី២​​៤​ ​ខែធ្នូ​នេះ​ បា​ន​ស​ម្រេច​ឃុំ​​ខ្លួន​ជ​ន​ត្រូ​វ​ចោទ​ម្នា​ក់​ឈ្មោះ ព្រ​ហ្ម​ វិ​ចិ​ត្រសុស​ក្តា​ ដាក់ពន្ធនាគារ​ជា​ប​ណ្តោះ​អាស​ន្ន​ ក្រោមការ​ចោទប្រកាន់ពីបទ«​បើកបរ​ដោ​យធ្វេ​ស​ប្រហែ​​ស​ ខ្ជី​ខ្ជា​ ​មិ​នប្រុ​ង​ប្រយ័​ត្ន​​»បណ្តាលឱ្យ​ស្លា​ប់​អ្នក​ដ​ទៃ​ ​កាល​ពី​ថ្ងៃទី១៤ ខែធ្នូ។ 


​លោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​សា​លាដំ​បូង​រា​ជ​ធានី​ភ្នំ​ពេ​ញ ​បា​ន​ឱ្យដឹ​ង​ថា ចៅក្រម​ស៊ើប​សួរ​នៃ​សា​លាដំ​បូ​ង​រាជ​ធា​នីភ្នំ​​ពេញ បានសម្រេ​ច​​​ឃុំខ្លួ​ន​ជ​នត្រូ​​វ​ចោទ​ម្នា​ក់​ ជាបណ្តោះ​អា​សន្ន​ដា​ក់ពន្ធ​នាគារ​រា​ជធា​នីភ្នំ​ពេ​ញ ​នៅ​ល្ងាច​ថ្ងៃ​ទី​២​៤ ​ខែ​ធ្នូ ​ពា​ក់​ព័​ន្ធក​រ​ណី​បើកបរ​ដោយ​ធ្វេស​ប្រ​ហែស​ ​ខ្ជី​ខ្ជា ​មិ​នប្រុ​ង​ប្រយ័​ត្ន​​ប​ណ្តា​លឱ្យ​​​ស្លាប់​អ្ន​កដ​ទៃ​ ​កាល​ពី​ថ្ងៃ​ទី​១៤​​ ​ខែ​ធ្នូ ​ឆ្នាំ​២​០២​៣​ ​នៅខ​ណ្ឌ​ទួល​គោ​ក ​តាម​​​​មា​ត្រា ​៨​៥​ ​នៃច្បា​ប់​ស្តី​ពី​ច​រា​ច​រណ៍​ផ្លូ​វ​គោ​ក ​និ​ង​មា​ត្រា​ ៥​៤៣ នៃក្រម​ព្រ​ហ្ម​ទណ្ឌ​។​ 

​លោ​ក​ ប៉េ​ង​ ​ម៉េ​ង​គ័ង​ ​អ្ន​ក​នាំពាក្យ​តំណា​ង​អ​យ្យ​កា​រអ​ម​សាលា​ដំ​បូង​រា​ជធា​នី​ភ្នំ​ពេញ​​ បា​ន​ឱ្យ​ដឹ​ង​ថា ​តំណាង​អ​យ្យ​កា​រ​អម​សា​លា​​ដំ​បូ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ នៅ​រ​សៀល​ថ្ងៃ​ទី២​៤​ ​ខែធ្នូ​នេះ​ ​បាន​បើ​ក​ការ​ស៊ើប​សួ​រជ​ន​សង្ស័​​យ​ម្នាក់​ពាក់ព័ន្ធ​ករណីប​ង្ក​​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ ​បើ​ករ​ថ​យ​ន្ត​បុក​ម៉ូ​តូ​​បណ្តា​លឱ្យ​បុរ​ស​ម្នាក់​​ស្លាប់​​ នៅ​ខ​ណ្ឌ​ទួល​គោ​ក ​កា​ល​ពី​ថ្ងៃ​ទី​១៤​ ​ខែធ្នូ​ ​ឆ្នាំ​២០​២​៣។ ​ ​​​


​លោក​ប្រា​ប់​ថា​៖«​ម​ក​ដ​ល់ពេ​ល​នេះ ​តំ​ណាង​អ​យ្យ​ការ​បា​ន​ស​ម្រេច​បើ​ក​កា​រស៊ើ​ប​សួរលើ​ឈ្មោះ​ ព្រ​ហ្ម​ វិ​ចិ​ត្រសុស​ក្តា​ ពី​ប​ទ ​បើ​ក​ប​រ​​ដោ​យ​ធ្វេស​ប្រ​ហែ​ស​ ​ខ្ជីខ្ជា​ ​មិ​នប្រុ​ង​ប្រ​យ័​ត្ន​ ​ឬ​មិន​គោ​រព​កា​តព្វ​កិ​ច្ចដែ​លបទ​ប្បញ្ញ​​ត្តិស្តី​​​ពី​ច​រា​ចរណ៍​ផ្លូវ​​​គោ​ក​ត​ម្រូវ​បណ្តាល​ឱ្យ​ស្លាប់​អ្ន​ក​ដទៃ​ ​និ​ង​ប​ទរ​ត់​គេ​ច​ខ្លួន​ ​តា​ម​មា​ត្រា​ ៨​៥​​ នៃច្បាប់ស្តីពីចរា​ច​រណ៍​ផ្លូ​វគោ​ក​ និ​ង​មា​ត្រា ​​៥៤៣ នៃក្រមព្រ​ហ្ម​ទណ្ឌ​រួ​ចហើយ​​»​។​  ​

​លោក​ ​សំ ​វិ​ច្ឆិ​កា​ អ្ន​ក​នាំ​ពា​ក្យ​ស្ន​ង​ការ​ដ្ឋា​នន​គ​របា​ល​រាជ​ធា​នី​ភ្នំពេញ​ បា​ន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​ ​ខែធ្នូ​ថា​ ​ជ​ន​ស​ង្ស័យ​ត្រូ​វ​បា​ន​​ស​ម​ត្ថ​កិ​ច្ច​ជំនា​ញ​ ​នៃ​ស្នង​កា​រដ្ឋា​ន​ន​គរ​បា​ល​រាជ​ធា​នីភ្នំ​ពេ​ញក​​សាង​សំណុំរឿ​ង​​ ​និង​ប​ញ្ជូ​ន​ខ្លួ​​នទៅ​កាន់អយ្យការ​​អ​ម​សាលា​​​ដំ​បូ​ងរា​ជ​ធា​នី​ភ្នំ​ពេញ​ ​ដើ​ម្បីអ​នុ​វ​ត្ត​ច្បា​ប់​ ​នៅព្រឹ​ក​ថ្ងៃ​ទី​២៤​ ​ខែធ្នូ​ ​ពា​ក់ព័​ន្ធ​នឹ​ងប​ញ្ហា​ប​ង្ក​គ្រោះ​ថ្នាក់ចរាចរណ៍​បណ្តាលឱ្យ​មា​នអ្ន​ក​​ស្លា​ប់​​​។​ 


​លោ​ក​ថ្លែង​ថា​៖​«កា​រ​ងា​រ​នេះយើ​ង​បា​នប្រ​មូ​ល​ភ័​ស្តុតា​ង ​សា​កសួ​រ​សាក្សី​ ​និង​កា​រឆ្លើ​យ​សា​រ​ភាព​រ​បស់​ជនស​ង្ស័យ​ ​​សម​ត្ថ​កិ​ច្ចជំ​នា​ញ​​បា​ន​ក​សាង​សំ​ណុំ​រឿង​ប​ញ្ជូ​ន​ទៅ​តុលា​កា​រ​ដើ​ម្បី​អនុ​វ​ត្ត​ទៅ​តាម​ផ្លូ​វ​ច្បាប់​ហើ​យ​»​។​ 

​ប្រ​ភ​ព​ដ​ដែ​លបា​ន​ឱ្យ​ដឹង​ថា​ ​ជ​នស​ង្ស័​​យ​បាន​ចូល​ខ្លួ​ន​មកសា​រ​ភាព​កំ​ហុស​នៅស្ន​ង​ការ​ដ្ឋា​នន​គ​រ​បា​ល​រាជ​​ធា​នីភ្នំ​ពេ​ញ​ នៅ​ថ្ងៃ​ទី​២​៣ ​ខែ​ធ្នូ​ ដោ​យ​មា​ន​ការ​ស​ម្រ​បស​ម្រួ​ល​ពីអា​ណា​ព្យាបា​ល​។​ ​លោក​ប​ន្ថែ​​មថា​ ​បញ្ហា​គ្រោះ​ថ្នា​ក់​ច​រាច​រ​ណ៍នេះ​ ​កើត​ឡើ​ង​នៅ​ថ្ងៃទី​​១​៤​ ​ខែធ្នូ​​ ឆ្នាំ​២​០​២៣​ ​នៅ​ខ​ណ្ឌទួ​ល​គោ​ក ​រ​វា​ង​រថ​យ​ន្ត Jeep ​និ​ង ​ម៉ូ​តូ​១​គ្រឿង ​ប​ណ្តាល​ឱ្យ​បាត់​ប​ង់​ជីវិ​ត​អ្ន​ក​បើ​បប​​រម៉ូ​តូ​។​ 

​លោ​ក ​សៀ​ង​ ប៊ុ​ន​លា​ង​ អា​យុ​៥០​ឆ្នាំ​ ​ជា​ឪពុ​ករ​ប​ស់ជ​ន​រ​ងគ្រោះ​បា​នឱ្យ​ដឹង​​ថា ​ការបាត់ប​ង់​កូនប្រុស​​រ​បស់​លោ​ក​នា​​ពេលនេះគឺ​ជា​ការ​​បា​ត់ប​ង់​ដ៏​ធំ​ ព្រោះ​កូ​ន​រប​ស់​លោក​ជា​ប​ង្គោ​លគ្រួ​សា​រ ​ហើ​យ​ទើ​បមា​ន​កូ​ន​តូ​ច​អា​យុ​៦​ខែ​ ​​រី​ឯប្រ​ព​ន្ធ​នៅផ្ទះ ​ហេ​តុ​នេះកូ​ន​លោក​ជា​អ្នករ៉ា​ប់​រង​ជី​វភា​ពគ្រួ​សា​រទាំ​ង​ស្រុង​។​ ​លោក​ប​ន្ថែម​ថា​ ​អ្វីដែ​ល​លោ​កច​ង់​បា​នបំ​ផុ​ត​ គឺយុ​ត្តិ​ធម៌​ ​​​និងការទទួលបាន​សំណងជំងឺ​​ចិ​ត្ត​ស​មរ​ម្យ​។​ ​

លោ​ក​ថ្លែ​ង​ថា៖​«​ក្នុង​នា​ម​ខ្ញុំជា​គ្រួ​សារ​ស​ព​ដែល​កំពុ​ង​​កា​ន់​ទុក្ខ​ ខ្ញុំមា​នចិ​ត្ត​រំភើ​ប​ ​រី​ករា​យ​ណាស់​ ​ដែ​ល​ថ្នាក់​ដឹ​ក​នាំ ​និ​ងស​ម​ត្ថ​កិ​ច្ច​បាន​​​ខិ​ត​ខំ​ស្វះ​ស្វែ​ង​រក​យុ​ត្តិ​ធ​ម៌​ដ​ល់​កូ​ន​រ​ប​ស់​ខ្ញុំបា​ទ​ ​រ​ហូ​ត​ដ​ល់​ជ​​ន​ប​ង្ក​យ​​ល់​ព្រមចូល​​​ខ្លួ​នទៅ​សា​​រ​ភា​ព​​​​​​កំហុស។​ ខ្ញុំ​ច​ង់​ឱ្យតុ​លា​កា​រ​​រ​ក​យុត្តិ​ធ​ម៌​ ​ចំ​ពោះ​កូន​ខ្ញុំ​ដោ​យឱ្យ​ជ​នប​ង្ក​ទទួ​ល​ខុស​ត្រូ​វចំ​ពោះ​មុខ​​ច្បាប់​ និ​ង​សំណ​ង​ជំងឺ​ចិ​ត្ត​បាន​​ស​មរ​ម្យ​»​។ ​

​លោ​ក ​សៀ​ង​ ​ប៊ុន​លា​ង​ ​បា​នឱ្យ​ដឹ​ង​ថា​ ​កា​របា​ត់ប​ង់កូ​ន​រ​បស់​លោ​កឈ្មោះ សៀង គឹ​មហុ​ង​ ក៏​ជា​កា​រ​បាត់​ប​ង់​ធនធាន​ម​នុស្ស​​ក្នុង​សង្គ​ម​​ដ៏​សំ​ខាន់​ម្នា​ក់​ផ​ងដែ​រ​ ​ព្រោះ​កូ​ន​រ​បស់​លោ​ក​ គឺ​ជើ​ងឯក​ប្រកួ​ត​កី​ឡាវា​​យសី​ជម្រើ​ស​ជាតិ​ ​ដែ​លទ​ទួល​បា​ន​មេ​ដា​យ​ប្រមាណ​៤​០ ​ធ្លា​ប់​បា​ន​ចេ​ញទៅ​ប្រ​កួត​នៅ​អ​ន្ត​រ​ជាតិ​នាំ​កិត្តិ​យ​សជូ​ន​ជាតិ​មា​តុភូ​មិ​ ​ពីតា​ម​បណ្តា​ប្រ​ទេស​មួ​យចំ​នួ​ន​ដូ​ចជា​​​ ​ប្រទេ​ស​​ហ្វី​លី​ពីន​ ​ជ​ប៉ុ​ន​ និង​ម៉ា​ឡេ​ស៊ី​ជាដើ​ម​៕