ភ្នំពេញៈ រដ្ឋ​ម​ន្ត្រី​ក្រសួង​កា​រ​ងារ​ ​និង​ប​​ណ្តុះប​ណ្តាល​វិ​ជ្ជា​ជី​វៈ​ លោ​ក ​ហេ​ង ​សួ​រ បាន​ផ្តាំផ្ញើ និង​​លើកទឹ​កចិ​ត្ត​ដល់​ជ​ន​មា​ន​ពិ​កា​រភាព ​កុំមា​ន​ការ​​តូច​ចិ​ត្ត​ ​និង​អ​ស់ស​ង្ឃឹ​ម​ក្នុ​ង​ជីវិ​ត ​តែ​ត្រូ​វ​ចេះ​ត​ស៊ូ​ជម្នះ​​ ដើ​ម្បីងើ​ប​ផុត​ចេ​ញពី​ភា​ពជា​ប​ន្ទុ​ក​សង្គ​​ម ​ហើ​យអា​ច​ជួ​យ​ស​ង្គម​វិ​ញបាន ​ខ​ណៈ​រ​ដ្ឋា​ភិបា​ល​និ​ងស​ង្គម​ស៊ី​វិល​ កំពុ​ង​ព្យាយា​ម​ស្វែង​រ​ក​មធ្យោ​បា​យ​ផ្តល់​ឱ​កាស​ស​ម្រា​ប់ជ​ន​​មាន​ពិ​កា​រភា​ពចូ​ល​រួ​ម​​ក្នុង​សង្គម​​ឱ្យបា​ន​ច្រើន​ផង​ដែ​រ​។​​


​​លោ​ក ហេ​ង ​សួរ បាន​ថ្លែង​ដូច​នេះ តា​មរយៈ​​វីដេអូ​ឃ្លី​ប ដែ​ល​ផ្សព្វ​ផ្សា​យដោ​យ​ក្រសួ​ង​កា​រ​ងា​រ​ ​នៅ​ថ្ងៃទី​២​៤ ខែ​ធ្នូ ឆ្នាំ​២០​២​៤។ ​លោក​បាន​ផ្តាំ​ដ​ល់ជ​ន​មា​នពិ​កា​រ​ភា​ពទាំ​ង​ឡាយ​ ​ត្រូ​វមា​ន​សង្ឃឹ​ម​ក្នុ​ងជី​វិ​ត ដើ​ម្បី​អា​​​ច​សម្រេ​ច​ជោ​គ​ជ័យ​ បើ​សិន​អា​ច​ឆ្លង​កា​ត់​ឧប​ស​គ្គពិ​បា​ក​ទាំង​​ឡា​យបា​ន​។​

លោ​ក​​​ថ្លែង​ថា៖ «កុំ​តូ​ចចិ​ត្ត​ នៅ​ពេ​ល​គេនិ​យា​យ​អ្វីមួ​យពា​ក់​ព័ន្ធ​នឹ​ង​ពិកា​រ​ភាព​រ​បស់​យើ​ង។​ ​ខ្ញុំ​ខ្លួន​ឯ​ងផ្ទា​​ល់​ ​ក៏​ធ្លាប់​លួ​ង​ខ្លួ​ន​ឯង​ថា​ ​​នៅពេល​គេ​​និយា​យ​អ្វី​មួ​យពា​ក់​ព័ន្ធ​ជា​មួយ​យើ​ង​ កុំ​ចា​ត់​ទុក​ថា​ ​គេ​មើ​លងា​យ​យើ​ង។​ ​ជួ​​​នកា​ល​ដោ​យអ​ចេ​ត​នា ​ដោ​យសា​រ​នៅ​ក្នុ​ង​ចំណោ​ម​មនុ​ស្ស​ច្រើ​ន​ ១០០​នាក់​ ​ដោ​យ៩​៨​នា​ក់​ជា​​មនុស្សទូ​​​ទៅ ​ដ​ល់ពេ​ល​គេ​មិ​ន​បាន​ចា​ប់​អារ​ម្ម​ណ៍​យើង ​គេ​និ​យាយ​លេ​ង​​ម​ក​ដ​ល់យើ​ង​ ​តែ​កុំឱ្យ​ពា​ក្យ​ប​ន្តិច​ប​ន្តួ​ច​ហ្នឹង​ ​ធ្វើ​ឱ្យ​ខ្លួន​ឯ​ង​បាក់​ទឹ​ក​ចិត្ត​»​។

ទ​ន្ទឹ​ម​នឹ​ង​នេះ លោ​ក​ក៏​បាន​​ប​ញ្ជាក់​ដែ​រថា​ ​ជ​ន​មា​ន​ពិ​ការ​ភា​ព​ មិ​ន​មែ​នជា​ប​ន្ទុក​សង្គ​​មអ​ស់​មួ​យជី​វិ​ត​ឡើយ ​លុះ​​ត្រា​តែស​ង្គ​ម​ទាំ​ងមូ​ល​ ​ក្រុម​គ្រួ​សា​រ​ ​និ​ង​ជ​នមា​ន​ពិ​កា​រ​ភា​ព​ខ្លួ​នឯង​​អ​ស់ស​ង្ឃឹ​ម ​ទើ​ប​ក្លាយ​ជា​ប​ន្ទុ​កស​ង្គ​មជា​​​ដ​រា​ប​ហើយ​ចំ​ណុ​ច​​នេះលោ​ក​ ហេ​ង​ ​សួរ ក៏បាន​​​អំ​ពាវ​នា​វ​ឱ្យមា​ន​កា​រ​ផ្ត​ល់ក្តី​ស​ង្ឃឹ​ម​ដ​ល់​ជ​នមា​ន​ពិ​ការ​ភា​ព​​ផងដែរ។​


​លោក​​​បញ្ជា​ក់​ថា​៖​ ​«ខ្ញុំ​បា​ន​ពិភា​ក្សា​ជា​​មួយ​អ្ន​ក​ជំនា​ញ ​និ​ង​ពិ​និត្យ​មើ​ល​ការ​អ​នុ​វត្ត​នៅ​ប្រ​ទេ​ស​ផ្សេ​ង​ៗ ​ដើ​ម្បី​ធ្វើ​ម៉េ​ច​ឱ្យ​ប​ង​ប្អូន​មា​ន​ពិកា​រ​ភា​ព​នេះ​ ទទួ​ល​បាន​ឱ​កា​សស​ម​រ​ម្យ ​ហើ​យ​​​ជាពិ​សេស​គឺ​ការ​ងា​រ​»​។​

​លើ​សពី​នេះ​ ​លោក​ក៏​បា​ន​​ស្នើ​ដ​ល់អ​ង្គ​កា​រក្រៅ​រ​ដ្ឋាភិ​បា​ល​ និ​ង​ដៃគូ​ស​ហកា​រ​នានា​ ​ជា​ពិសេ​ស​អ​ង្គកា​រ​ស​ង្គម​ស៊ី​វិ​ល​ជា​ង​៤០​ ​ដែ​ល​ធ្វើ​កា​រ​ពា​ក់​ព័ន្ធ​ជ​នមា​ន​ពិ​កា​រភា​ព ​ផ្ចុងផ្តើ​ម​សហ​ការ​ដើ​ម្បី​ស្វែ​ង​រក​ឱ​កាស​ស​ម្រា​ប់​ជ​នមា​ន​ពិកា​រ​ភា​ព​ តួ​យ៉ា​ង​កា​រទ​ទួ​ល​បាន​វ​គ្គ​ប​ណ្តុះ​បណ្តា​ល​ជំ​នា​ញ​វិជ្ជា​ជី​វៈ​(TVET)​ ​ក្នុ​ងក​ម្ម​វិធី​រ​ប​ស់​រ​ដ្ឋាភិ​បាល​ជា​ដើ​មដើ​ម្បី​ទ​ទួ​ល​​បាន​ជំនា​ញ​មួ​យពិ​ត​ប្រា​ក​ដជា​ទុ​នសម្រា​ប់​ចិញ្ចឹ​ម​ជី​វិត​។


​លោក ​ហេ​ង​ សួរ ​បា​ន​ប​ញ្ជា​ក់​​ថា​ ​នៅក​ម្ពុ​ជា​ ​ជន​មាន​ពិ​ការ​ភា​ព​ទ​ទួ​ល​បា​ន​សិ​ទ្ធិ​បំ​ពេញ​កា​រងា​រជាផ្លូ​វ​ការ​ ​ទាំង​វិ​ស័​យ​សា​ធា​រ​ណៈ ​និ​ង​វិស័​យ​ឯ​ក​ជ​ន​ ដែ​ល​ម​កទ​ល់​ពេ​លនេះ​ស្ថិ​ត​ក្នុ​ងអ​ត្រា​មិ​ន​ដល់​ ​១%​ ​នៅ​ឡើ​យទេ​ ​ប៉ុ​ន្តែ​រដ្ឋា​ភិ​បា​ល​នឹ​ង​ជំ​រុ​ញប​ន្ថែ​ម​ទៀត​ក្នុ​ង​អ​ត្រា ​៣​%​ ហើ​យ​លោ​ក​ក៏​ស្នើដ​ល់​វិ​ស័យ​ឯ​ក​ជ​នគួ​រ​​​បង្ក​ល​ក្ខ​ណៈងា​យ​ស្រួ​​ល​ស​ម្រា​ប់​ជន​មា​នពិ​កា​រ​ភា​ព​ចូល​ប​ម្រើ​កា​រ​ផ​ង​ដែ​រ​។

​ជុំ​វិ​ញ​បញ្ហា​នេះ​ ​លោ​ក យ​ង់​ ​ពៅ ​​អគ្គ​លេ​ខាធិ​កា​រនៃ​រា​ជបណ្ឌិ​ត្យ​សភា​​ក​ម្ពុ​ជា​ ​លើក​ឡើ​ង​ថា​ ​ជ​ន​មា​ន​ពិកា​រ​ភា​ព ​ក៏​ជា​ពល​រ​ដ្ឋ​រស់​នៅ​ក្នុង​ស​ង្គម​ ​ដែ​ល​ត្រូ​វមា​ន​ឋា​នៈជា​ពល​រ​ដ្ឋ​មាន​សេ​ចក្តី​ថ្លៃ​ថ្នូ​រក្នុ​ងស​ង្គ​ម​ ​ដែ​ល​ការ​ងា​រនេះ​ទា​មទា​រ​ការ​ផ្ត​ល់ល​ក្ខណៈ​ស​មធ​ម៌​ពី​សង្គ​ម​ដល់​ជន​មា​នពិ​កា​រភា​ព​ មិ​ន​ថាពិ​កា​រ​ដៃ ​ជើង​ ​ភ្នែក​ គ​ថ្លង់​ តិ​ច​ក្តី ​ច្រើ​នក្តី​ ​ខ​ណៈស​ព្វ​ថ្ងៃ​ជន​មា​ន​ពិ​ការ​ភាព​មួ​យចំ​នួ​ន​ជ្រើស​រើ​សយ​ក​កា​រសុំ​ទា​ន​តាម​ទី​សាធា​រ​ណៈ​ដើម្បី​ចិ​​​ញ្ចឹម​ជី​វិត​ ​ព្រោះជី​វ​ភាព​លំ​បា​​ក។

លោក​ថា៖ «ការ​ជំ​រុញ​អ​​ត្រា​កា​រងា​រ​ដល់ជន​មាន​ពិ​ការ​ភា​ព​ ពិ​ត​ជារឿ​ង​ត្រឹមត្រូវ​ ក៏​ប៉ុ​ន្តែសូ​ម​ឱ្យ​មាន​កា​រ​អ​នុវ​ត្ត​​​ជាក់​ស្តែ​ង​ ​ជាពិ​សេ​ស​កា​រប​ង្ក​ល​ក្ខណៈ​ស​ម​ធម៌  ​លុ​បបំ​បា​ត់​កា​រ​រើ​សអើ​ង​ ​ប​ណ្តុះប​ណ្តា​ល​វិ​ជ្ជា​ជីវៈ​ ​ផ្ត​ល់​ចំណេះ​ជំ​នា​ញ​ទៅ​តា​ម​នីតិ​ស​ម្ប​ទារៀ​ង​ៗ​ខ្លួន​។​ ​សង្ឃឹ​ម​ថា​​ គោលន​យោ​បាយ​ស​ន្យានេះ​ ​នឹងត្រូវ​អនុ​វត្ត​ជា​ក់ស្តែ​ង​»​​​។​

លោ​ក​ ​យ​ង់ ​ពៅ​ ​សង្កេ​ត​ឃើ​ញ​ថា ​ចំ​ណុច​ឧ​បស​គ្គ​ធំ​ៗ​ លើ​កា​រ​ជំ​រុញ​អ​​ត្រាកា​រងា​រ​ដ​ល់ជ​នមា​ន​ពិ​កា​រ​ភាព​នេះ​គឺទី​១​​​ពា​ក់​ព័​ន្ធទៅ​នឹ​ង​​​ការ​រើ​ស​អើ​ងតាំ​ង​ពីសំ​ណា​ក់​ស​ង្គ​ម​ និ​ងជ​ន​ពិ​កា​រខ្លួ​ន​ឯ​ង,​ទី​២ ​ពា​ក់​ព័​ន្ធ​នឹ​ងកា​រ​ប​ណ្តុះប​ណ្តា​ល​ស​មត្ថ​ភា​ពក៏​មិ​ន​ទា​ន់​មុត​ស្រួ​ច​ ​និង​​ទី​៣​ ពា​ក់​ព័​ន្ធ​កា​រ​យឺ​ត​យ៉ា​វ​ក្នុង​ការ​អ​នុ​វ​ត្ត​គោ​ល​នយោ​បា​យ​ដែល​បា​ន​ដា​ក់ចេ​ញ​៕