ភ្នំពេញៈ​ខ្សែការពារ​កណ្តាល​ ជួន ចាន់​ចាវ នឹង​មិន​អាច​បន្ត​ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ននៅក្នុង​ការប្រកួត​លី​គ​កំពូល​កម្ពុជា​និង​ការ​ប្រកួត​ពានរ​ង្វាន់ AFC Cup បាន​ទៀត​ទេ ហើយ​រូបគេក៏​នឹង​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ  ប​ន្ទាប់ពី​កីឡាករ​រូបនេះបាន​រងរបួស​កជើង​ខាងស្តាំ​ធ្ងន់​ធ្ងរ​រ​ហូតដល់​​ធ្វើកា​រ​វះកាត់​។​

​​តាមរ​យៈ​ការ​ប្រកួត​នៅ​កីឡដ្ឋាន ​KMH Park កាលពី​ព្រលប់​ថ្ងៃ​អាទិ​ត្យក​ន្លងមក​ ក្រុម​ភ្នំពេញ​ក្រោ​នបាន​យកឈ្នះ​​ក្រុម​ម្ចាស់ផ្ទះ ISI ដង្កោ​សែន​ជ័យ ២-០ ដែលជា​ការ​តែ​ត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ជប៉ុន Shimizu Shintaroនៅ​នាទី​ទី​៥៤ និង​ការ​ស៊ុត​១​គ្រាប់​ទៀត​របស់​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Neitoនៅ​នាទី​ទី​៦៦ ហើយ​ការ​ដណ្តើមបាន​៣​ពិន្ទុ​នេះបាន​ជួយ​ឱ្យ​ភ្នំពេញ​ក្រោ​នបន្ត​ឈរ​នៅ​លេខ​២ដោយ​មាន​៣៣​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយ​រៀង ​ដែល​មាន​៣៧​ពិន្ទុ​។​

​យ៉ាង​ណាក៏​ដោយ​ បន្ទាប់​ពី​ដណ្តើម​បាន​៣​ពិន្ទុ​ពី​ក្រុម ISI ដ៏​មានន័​យ​នេះ សមា​ជិក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន​ទាំង​អស់​បាន​ងាក​ការ​ចាប់អា​រម្មណ៍​ទៅលើ​មិត្ត​រួម​ក្រុម​ជួ​ន ចាន់​ចាវ  ដែល​បាន​រងរ​បួស​កជើង​ខាងស្តាំ​យ៉ាង​ធ្ងន់ធ្ង​រ និង​ត្រូ​វបាន​សែង​ចេញ​នៅ​នាទី​ទី​៤៨ ហើយ​របួស​នេះ​បានកើ​ត​ឡើងដោ​យសា​រ ​ចាន់​ចាវ បាន​ព្យាយា​មរ​ត់ទៅ​ទាត់​បាល់​ចេញពី​ការរត់​មក​ទទួល​រប​ស់​កីឡាករ ​អ៊ុន សុទ្ធ​រិ​ទ្ធ តែ​បាន​ជ្រុល​ទៅ​បុក​ជាមួ​យ ​សុទ្ធ​រិ​ទ្ធ ហើយ​ធ្លាក់​មកវិញ​ខុស​ជំហរ ​បណ្តាល​ឱ្យ​ភ្លាត់​ក​ជើង​ខាង​ស្តាំ​តែម្តង​។

​ជា​មួយ​បញ្ហា​របួស​កជើង​ខាង​ស្តាំ​នេះ ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ប្រកាស​ឱ្យដឹ​ង នា​យប់​ថ្ងៃទី​២៤​ ខែធ្នូ​នោះ​ថា ​ជួន ចាន់​ចាវ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កា​ន់​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើ​ការ​វះ​កាត់​ភ្លាមៗ​តែម្តង ​ហើយ​រឿង​នេះបាន​ក្លាយ​ជា​ដំណឹង​ដ៏​រន្ធត់​ចំពោះ​ក្រុម​គ្រួសារ​បាល់​ទាត់​កម្ពុជាដោយ​ម្នាក់ៗ​បាន​ផ្ញើ​សារ​លើកទឹ​កចិត្ត ​និង​ជូនពរ​ដល់ ជួ​ន ​ចាន់​ចាវ​ទទួល​បាន​ការ​វះកាត់​ដោយ​ជោគ​ជ័យដើម្បី​អាច​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ ព្រោះ​ចាន់​ចាវ ជា​ខ្សែ​ការពារ​ដ៏​ល្អ​ម្នាក់​ដែល​បានប​ង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ​ទាំង​លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។

​ចំពោះ​ការ​ទន្ទឹង​រង់ចាំ​ដំណឹង​នៃ​ការវះ​កាត់​របស់​ម្ចាស់​អាវ​លេខ​៧៣ ជួ​ន ចាន់​ចាវ នេះ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ប្រកាស​ជាថ្មីនៅ​ព្រឹក​ថ្ងៃទី​២៥​ ខែធ្នូ​​ថា​៖ «​ក្លិប​ភ្នំពេញ​ក្រោ​ន សូម​អរគុណ​ចំពោះ​អ្នក​គាំទ្រ​បាល់​ទាត់​ជាតិ​ទាំង​អស់ដែល​បាន​បារម្ភ​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាក​រ ជួ​ន ចាន់​ចាវ ប​ន្ទាប់ពី​រងរបួស​ក្នុងការ​ប្រកួត​កាលពី​​យប់​មិញ​។ នៅ​ពេល​នេះ​រូបគេ ​បាន​វះកាត់​ប្រកប​ដោយ​ជោគ​ជ័យ​ហើយ​»​។​


​ជា​មួយ​ការ​វះកាត់​របួស​កជើង​ខាង​ស្តាំ​នេះ ​ជួន ចាន់​ចាវ នឹង​ត្រូវ​សម្រាក​ព្យា​បា​ល​របួស​នេះ​ច្រើន​ខែ ដែល​គេ​នឹង​មិន​អាច​បន្ត​ជួយ​ដល់​ក្រុម​ភ្នំពេញ​ក្រោ​នសម្រាប់​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២៣-​២០២៤​ទៀត​នោះទេ​ ហើយ​អ្វីដែល​ជាការ​សោក​ស្តាយ​បំផុត​ចំពោះ ចាន់​ចាវ គឺ​រូបគេ​ មិនអា​ច​បន្ត​ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន​នៃ​ពាន​រង្វាន់ ​AFC Cup ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ ​Central Coast Mariners របស់​ប្រទេស​អូ​ស្ត្រាលី ដែល​គ្រោង​ធ្វើនៅ​ថ្ងៃទី​១២-១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤​។  

​បន្ថែម​លើ​នេះ ខ្សែ​ការពារ​កណ្តាល ​ជួន ​ចាន់​ចាវ ក៏​នឹងត្រូវ​ដក​ឈ្មោះ​ចេញពី​​បញ្ជី​រាយ​នាម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​២៤​នាក់​ ដែល​ត្រូវ​ប្រ​មូលផ្តុំ​ហ្វឹក​ហាត់សម្រាប់​ត្រៀម​ការ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​អន្តរ​ជាតិជា​មួយ​ក្រុម​ជម្រើស​ជាតិ​កាតា ​នៅ​រាជ​ធានី​ដូ​ហា ​ប្រទេស​កាតា ​នៅថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ដែរ​៕