​រតនគិរីៈ អ​ង្គ​ការ​ក​ម្ម​វិ​ធី​អ​ភិ​​វ​ឌ្ឍន៍​ស​ហ​ប្រ​ជា​ជា​តិ​ប្រ​ចាំក​​ម្ពុ​ជា(​UN​D​P​)​ និ​ង​ក្រ​សួ​ង​រ៉ែ​ ​និង​ថា​ម​​ព​ល​ ​​កំ​ពុ​ង​ធ្វើ​កា​ររួ​ម​គ្នា​ក្នុង​កា​រ​ជំ​រុ​ញ​​ការ​ផ្ដល់​ប​ណ្តា​ញ​ថា​ម​ព​លព​ន្លឺ​ព្រះ​អា​ទិ​ត្យ​ខ្នា​តតូ​ច​ ដ​ល់​សហ​គ​ម​ន៍ជ​ន​ជាតិ​ដើ​ម​ភា​គតិ​ច​ ​នៅ​តំ​បន់​ដា​ច់​ស្រ​យា​លក្នុ​ង​ខេត្ត​រ​ត​នគិ​រី​ ​ដើ​ម្បី​ចូ​ល​រួ​មចំ​ណែ​ក​កា​ត់​ប​ន្ថ​យផ​ល​ប៉ះ​ពា​ល់​នៃ​កា​រ​ប្រែ​ប្រួ​ល​អាកា​ស​ធា​តុ​។​


​សេ​ច​ក្ដីប្រ​កា​សរ​ប​ស់​អ​ង្គ​កា​រ​​ U​N​D​P​ ​ចុះ​ថ្ងៃ​ទី​២​៤​ ខែ​ធ្នូ ​​បាន​ឱ្យដឹង​ថា ​ក្នុង​រ​យៈ​ពេ​ល​ជា​ង១​០​ឆ្នាំ​ ​រា​ជ​រ​ដ្ឋាភិ​បា​​ល ក​ម្ពុ​ជា​ ​បា​ន​សម្រេ​ច​បា​ននូ​វ​​កំណើ​ន​យ៉ាង​ឆា​ប់​រ​ហ័​ស ​​ក្នុ​ងកា​រ​ផ្ដ​ល់​ថា​ម​ពល​អ​គ្គិ​ស​នី ​ដ​ល់ស​ហ​គ​ម​ន៍ទូ​ទាំ​ង​ប្រ​ទេ​សពី​ត្រឹ​​មតែ ​៦​,៦​ភា​គ​រ​យ​ក្នុង​ឆ្នាំ​២​០​០​០ ដ​ល់​ ​៩​៨​,៨៧​%ក្នុងឆ្នាំ២០​២៣​។​ ខ​ណៈ​​​ដែ​ល​មា​ន​ការ​រីក​ច​ម្រើ​នបែ​ប​នេះក៏​នៅ​មា​នស​ហ​គ​ម​ន៍​ប្រ​មាណ​ ​១​៦​០​ភូ​មិ​ ដែ​ល​មិ​ន​ទាន់​មា​ន​ប​ណ្តា​​ញ​អគ្គិ​ស​នីប្រើ​ប្រា​ស់​ ​ហើយ​​ភាគ​ច្រើ​នភូ​មិទាំ​ង​នោះត្រូ​វ​បា​ន​ចាត់​ទុ​ក​ថា «ភូមិ​ដែល​ពិ​បា​កទៅ​ដ​ល់​»​។​

ប្រ​ភ​ព​ខាង​លើ​បា​ន​ឱ្យដឹ​ង​ទៀ​តថា​ ​ប​ណ្តាញ​អ​គ្គិ​ស​នី​រដ្ឋ​មិ​នទា​ន់​បា​នទៅ​ដ​ល់ ​«​ភូ​មិ​ដែល​ពិ​បា​កទៅ​ដ​ល់​ទាំ​ង​នេះ​»​ ​ក៏កំ​ពុ​ង​មា​ន​វ​ត្តមា​ន​ប​ណ្តាញ​ថា​ម​ពល​ព​ន្លឺ​ព្រះ​អាទិ​ត្យ​ខ្នា​តតូ​ច​ ​បា​ន​និង​កំ​ពុ​ង​ផ្ត​ល់​នូ​វ​ដំ​ណោះ​ស្រា​យ​ថា​ម​ពល​ដែ​ល​អាច​ជឿ​ទុ​ក​ចិត្ត​បា​ន​​ ក្នុ​ងត​ម្លៃ​មួ​យ​ស​ម​រ​ម្យ​ ​ដែ​លនេះ​ប​ង្ហា​ញ​ពី​សា​រៈសំ​ខា​ន់​នៃ​កា​រ​ចូល​រួ​ម​ស​ហ​កា​រ​ពី​​វិស័​យ​ឯ​ក​ជ​ន​នៅ​ក​ម្ពុ​ជា​ ​ដើ​ម្បីធា​នា​ឱ្យ​មាន​កា​រ​ទទួ​ល​បា​ន​ថាម​ព​ល​ស្អា​ត ក្នុ​ង​ត​ម្លៃស​ម​រ​ម្យ​ ​ហើ​យក៏​ដើ​ម្បី​ស​ម្រេ​ច​បាន​នូ​វ​​ការ​កា​ត់​បន្ថ​យ​ផ​ល​ប៉ះពា​ល់​នៃ​កា​រ​ប្រែប្រួ​ល​អា​កាស​ធា​តុ​ផង​ដែ​រ​។


​អ​ង្គ​ការ​ ​U​N​DP​ ​ប​ញ្ជា​ក់​ថា៖​ ​«ឥ​ឡូ​វ​នេះប​ណ្តា​ញថា​ម​ពល​ព្រះ​អាទិ​ត្យ​ខ្នា​តតូ​ច​មួយ​ចំ​នួ​ន​ បាន​ដំ​ណើរ​កា​រ​ហើយ​ ​ដែ​ល​ផ្ត​ល់ល​ទ្ធ​ភា​ព​ទទួ​ល​បា​នថា​ម​ព​ល​ដែ​ល​អា​ចទុ​ក​ចិ​ត្ត​បាន ​ដ​ល់​ផ្ទះនៅ​ក្នុ​ង​ស​ហ​គម​ន៍​ជ​ន​ជាតិ​ដើ​ម​ភាគ​តិ​ច​ដា​ច់​ស្រ​យាល​នៅ​ខេ​ត្ត​រ​ត​ន​គិរី។ ​នៅ​ពេល​ល្ងាច​ដែល​ធ្លាប់​ងងឹត​ ​ភូមិ​​​នានា​ត្រូវ​បាន​បំភ្លឺ​ដោយបណ្តា​​ញ​ថា​ម​ពល​ព្រះ​អា​ទិ​ត្យ​​ ​និង​អាច​សាក​ថ្ម​ទូរ​ស័ព្ទ​ ស្តា​ប់​វិ​ទ្យុ ​មើ​​លទូ​រទ​ស្សន៍​ និ​ង​ច​ម្អិន​ម្ហូ​ប​ដោយ​ប្រើ​ចង្ក្រា​ន​អគ្គិ​ស​នី​ជា​ដើម​»​។​

លោ​ក​ស្រី​ A​l​i​ss​arChaker អ្នកតំ​ណា​ងក​ម្ម​វិធី​អ​ភិ​វ​ឌ្ឍន៍​ស​ហប្រ​ជា​ជាតិ​ប្រ​ចាំ​កម្ពុ​ជា​ ​បា​​នថ្លែ​ង​ក្នុ​ង​សេ​ច​ក្ដី​ប្រកា​ស​ថា​ ​កា​រ​ផ្ត​ល់​សិ​ទ្ធិអំ​ណា​ចដ​ល់​ក្រុ​​ម​ ​និ​ងស​ហគ​ម​ន៍​ដែ​លងា​យ​រ​ងគ្រោះ​ ​តា​ម​រ​យៈ​​ការ​ទ​ទួល​បា​ន​បណ្តា​ញ​ថា​ម​ព​ល​ព​ន្លឺ​ព្រះ​អា​ទិ​ត្យខ្នា​ត​តូច​ ​គឺ​ជាក​ត្តា​សំ​ខា​ន់ក្នុ​ង​កា​រ​លើ​កក​ម្ព​ស់​ជី​វភា​ព​ ​និង​ឱ​កា​ស​សេ​ដ្ឋ​កិ​​ច្ចទៅ​ដ​ល់​ស​ហ​គ​ម​ន៍ទាំ​ង​នោះ​។​


​លោ​កស្រី​ប​ញ្ជាក់​ថា​៖ ​«​គោ​ល​ដៅ​រប​ស់​យើ​ង ​គឺ​ជួយ​ដ​ល់ភូ​មិ​ដាច់​ស្រ​យា​លចំ​នួ​ន​ ​១​៦​០​ភូមិ​ ​ដែ​ល​បច្ចុ​ប្ប​ន្ន​កំ​ពុង​ប្រ​ឈ​មមុ​ខ​នឹ​ងប​ញ្ហា​ក្នុ​ង​កា​រ​ទទួ​ល​បា​​នប​ណ្តា​ញ​ថាម​ពល​ព​ន្លឺ​ព្រះ​អា​ទិ​ត្យ​ខ្នាត​តូ​ច ​​ធា​នា​​ឱ្យពួ​ក​គេ​មា​​ន​​​ភ្លើ​ង​ប្រើ​ប្រា​ស់​ ដោ​យ​មិ​នទុ​ក​ន​រ​ណា​ម្នា​​ក់ចោ​ល​ឡើយ​»​។​

​បើ​តា​ម​អ​ង្គកា​រ UNDP​ ​កា​រ​មាន​ប​ណ្តា​ញថា​ម​ពល​ព​ន្លឺព្រះ​អា​ទិ​ត្យខ្នា​ត​តូច​ប្រើ​ប្រា​ស់​ ​វា​ក៏​បាន​ប​ង្កើ​ត​នូវ​ឱ​កា​សសេ​ដ្ឋ​កិ​ច្ចថ្មី​ស​ម្រាប់​ស្ត្រី​ ​និ​ងកុ​មា​រី​​ ក្នុ​ង​ការ​លើ​កក​ម្ព​ស់ជី​វ​ភាព​ ​និង​សុ​ខភា​ព​ ព្រ​ម​ទាំ​ង​ដើ​រ​តួ​នាទី​យ៉ា​ងសំ​ខា​ន់​ដល់​សិ​ស្សា​នុ​សិ​ស្ស ​និង​កា​រ​អ​ប់រំ​រប​ស់​ពួ​កគេ​។​ ក្រៅ​ពីនេះ​ ​វាក៏​រួម​ចំ​ណែក​ជួ​យ​ដ​ល់​ការ​ព​ង្រី​ក​ និ​ង​គ្រ​ប់​គ្រង​អា​ជី​វ​ក​ម្ម​អ្ន​ក​ផ​លិត​ម្ហូ​បអា​ហា​រផ​ង​ដែ​រ។​ ​ ​

​សូ​មប​ញ្ជា​ក់ថា​ ​អគ្គិ​ស​នី​ក​ម្ពុជា​ ​(​ED​C)​ ​តាម​រ​យៈមូ​ល​និធិ​ផ្គ​ត់ផ្គ​ង់​អ​គ្គិស​នី​តាម​ទី​ជន​ប​ទ ​បា​ន​ជួ​យដ​ល់​ប្រ​ព័​ន្ធ​អគ្គិ​សនី​ដើ​រ​ដោ​យថា​ម​ពល​​ព​ន្លឺព្រះ​អា​ទិ​ត្យនៅ​តា​ម​ផ្ទះ​ ដើ​ម្បី​ទ​ទួ​ល​បាន​ថា​ម​ព​លនៅ​តា​ម​ស​ហគ​ម​ន៍​ដែ​លគ្មា​ន​អគ្គិ​ស​នី​ប្រើប្រា​ស់ ​ខ​ណៈដែ​ល​អ​ង្គ​ការ​ UNDP ​កំពុ​ង​បំ​ពេញ​ប​ន្ថែ​ម​លើកិ​ច្ច​​ខិត​ខំ​ប្រឹង​ប្រែ​ងទាំ​ង​នេះ​ ​តា​ម​រយៈ​កា​រ​ដំ​ឡើង​ប​ណ្តា​ញ​អគ្គិ​​ស​នី​ខ្នាត​តូ​ច​ដើ​រ​ដោយ​ថា​ម​ពល​ព​ន្លឺ​ព្រះ​អា​ទិត្យ​នៅ​តា​ម​ផ្ទះរ​ប​ស់​ស​ហ​គ​មន៍​នៅ​តំ​ប​ន់​ដា​ច់​ស្រយា​ល​៕​​