ភ្នំពេញៈ រដ្ឋ​ម​​ន្រ្តី​ក្រ​សួង​ព័​ត៌​មា​​ន ​លោ​ក ​នេ​ត្រ​ ​ភ​ក្ត្រា ​ជំ​រុ​​ញដ​ល់​គណៈ​ក​​ម្មកា​រ​​រៀ​ប​ចំ​​​មហោស្រព ​ត​ន្ត្រី​​និង​​ច​​ម្រៀង​កុ​មា​រ ​ពា​នរ​ង្វា​ន់​​​នៃ​ក្រសួ​​ង​ព័ត៌​​មាន​ ធ្វើការ​ផ្សព្វ​ផ្សា​យ​ឱ្យបា​ន​ទូលំ​ទូ​លា​យ ​នូវការ​រៀ​បចំ​ម​ហោស្រ​ព​នេះ ​​ដើ​ម្បី​ឱ្យ​សា​ធា​រណ​ជ​​ន​យ​ល់​ពី​តម្លៃ​​​នៃ​កា​រ​រៀ​ប​ចំ​ម​ហោ​ស្រ​​ព​នេះ​ ក្នុ​ង​ការ​ចូ​លរួ​ម​សហ​​ការ​គាំ​​ទ្រ​។​


លោ​ក​បា​ន​ជំ​រុ​ញបែ​ប​នេះ​ក្នុ​​ងឱ​កា​សធ្វើ​ជា​អ​ធិប​តី​ដឹ​ក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​ក​ម្ម​ការរៀ​ប​ចំម​ហោស្រ​ព​នេះ​​ នា​ព្រឹ​ក​ថ្ងៃ​ទី២​៥​ ​ខែ​ធ្នូ​​ ​នៅទី​ស្តី​ការ​ក្រ​សួ​ង​ព័​​ត៌​មាន​ សម្រា​ប់​ជាផ្នែ​ក​មួ​យក្នុ​ង​ការ​ឈា​ន​ទៅ​​​អបអ​រ​កា​រ​ប្រា​រព្ធ​ទិវា​កុ​មារ​អ​ន្ត​រជា​តិ​ ឆ្នាំ​២​០២៤ ។​ ​

លោ​ក​ ទេ​ព​ ​អ​ស្នា​រិ​ទ្ធ​ អ្នកនាំ​ពា​ក្យក្រ​សួ​ងព័​ត៌​មាន បា​ន​ថ្លែ​ងថា​៖​«ឯកឧ​ត្ត​ម​រ​ដ្ឋ​មន្រ្តី​ក្រសួ​ង​ព័ត៌​មា​ន​ បា​ន​ជំ​រុ​ញ​ដ​ល់​គ​ណៈ​កម្ម​កា​រ​រៀ​ប​ចំ​ត្រូ​វធ្វើ​យ៉ា​ង​ណា​​ផ្ស​ព្វផ្សា​យ​​​ឱ្យបា​ន​ទូលំ​ទូ​លាយ​​ ដើ​ម្បី​​ឱ្យសាធា​រ​ណ​ជន​ ​និង​ប​ណ្តាអង្គ​ការ​ជា​តិ​ ​អ​ន្ត​រជា​តិ​ ​ក្រុម​ហ៊ុ​ន ​ស​ហ​គ្រា​ស ​និង​ម្ចា​ស់​ឧប​ត្ថម្ភ​ក​ម្មវិ​ធីនា​នា ​បា​ន​ទ​ទួល​ព័​ត៌មា​ន​ និង​យ​ល់ពី​ត​ម្លៃ​នៃ​កា​រ​រៀប​ចំ​​​មហោ​ស្រ​ព​នេះ​ ​ក្នុ​ង​ការ​ចូ​ល​រួម​ស​ហកា​រ​គាំ​ទ្រទាំ​ង​ផ្នែ​ក​ស្មារ​​តី​ ​ថ​វិកា​ ​និង​ស​ម្ភា​រ»​។​


​គោល​បំ​ណ​ង​នៃ​ការ​រៀ​ប​ចំ​ម​ហោស្រ​ព​នេះ​គឺ​ដើម្បី​លើ​ក​ក​ម្ព​ស់​កា​រចូ​ល​រួ​ម​រ​ប​ស់​កុ​មារ​ក​ម្ពុ​ជា​ក្នុ​ងកា​រ​ប​ង្ហា​ញ​ស​ម​ត្ថ​​ភាព​ពិ​ត​​រប​ស់​ពួ​ក​គេ​ ​និង​ប​ណ្តុះ​ស្មា​រ​តីឱ្យ​កុ​មា​រតូ​​ចៗ​ឱ្យស្រឡា​ញ់​សិ​ល្បៈ​ ​ស្រ​ឡាញ់វ​ប្ប​ធ​ម៌និ​ង​ស្រឡា​ញ់​ជា​តិ​ ​តាំង​ពី​វ័​យ​ក្មេ​ង​។

​លោ​ក​ ​ទេ​​ព ​អ​ស្នា​រិ​ទ្ធ​ ​ថ្លែ​ង​ថា ​ម​ហោស្រ​ព​នេះ ក៏​ជាឱ​កា​ស​មួយ​លើ​ក​ទឹ​កចិ​ត្ត​​​ដល់​កុ​មា​រ​​​ក​ម្ពុ​ជា ក្នុ​​ងកា​​រ​​​ប​ញ្ច​ញនូ​វ​ភា​ព​អ​ង់អា​ច​ក្លា​ហាន​ ​ទេ​ព​កោ​សល្យ​ ​និ​ង​ស្នាដៃ​ ​ស​ម្រា​ប់ផ្ត​ល់​ជា​គំរូ​ល្អ​​​ដល់​កុ​មារ​ដ​ទៃ​ទៀត​ ​ដែ​ល​សុ​ទ្ធ​សឹង​ជា​ទំ​ពាំ​ង​ស្ន​ង​ឫ​ស្សី​ ក្នុ​ង​កា​រចូ​ល​រួ​ម​ក្នុង​ស​ក​ម្ម​ភា​ព​ស​ង្គ​ម។​ ​


​លោក​ថ្លែ​ងថា​៖​ ​«រា​ល់​ការ​ប​ញ្ចេញ​​ស​ម​ត្ថ​ភា​​​ព​ច្រៀង និ​ង​សម្តែ​ង​ សម្រាប់​កា​រ​ប្រកួ​ត​ប្រជែ​ង​​​យ​ក​ជ​យលា​ភី​ក៏ពិ​ត​មែ​ន​ ​ប៉ុ​ន្តែ ​សុ​ទ្ធ​សឹ​ងមា​ន​ភ្ជា​ប់​ជាមួ​យ​នូ​វ​អ​ត្ថ​ន័​យ​ ​និ​ង​គោល​បំ​ណង​អ​ប់​រំ ​កា​រ​ប​ណ្តុះ​គំ​និ​តនិ​ង​សី​ល​ធ​ម៌​ល្អ​ស​ម្រាប់​កុ​មា​រក​ម្ពុ​ជា​ ជា​ពិ​សេ​សដើ​ម្បី​លើ​ក​​កម្ពស់​សិទ្ធិ​រ​ប​ស់កុ​មា​រ ​ កា​រ​លុប​បំ​បាត់អំពើកេ​ង​ប្រ​វ័​ញ្ច​លើកុ​មា​រ​ ​ កា​រ​លុ​ប​បំ​បា​ត់​ការ​សេ​ព​គ្រឿ​ង​ញៀន​ ​ ​កា​រ​យ​ល់ដឹ​ង​អំពី​សុវ​ត្ថិ​ភា​ពច​រា​ច​រ​ណ៍ ​តម្លៃ​នៃ​ចំណេះ​វិ​ជ្ជា ​សុ​ជីវ​ធ​ម៌​និ​ងកា​រ​រស់​នៅ​​ក្នុង​ស​ង្គ​ម​»។​ ​

គួ​រ​រំ​ឭ​ក​ថា​ ​កា​រ​ប្រ​ឡង​ត​ន្ត្រី​ ​និ​ង​ច​ម្រៀ​ង​កុមា​រ​បា​នប្រា​រ​ព្ធ​ធ្វើឡើ​ង​ចា​ប់​ពីពា​ក់​ក​ណ្តា​ល​​ទសវត្សរ៍​​ឆ្នាំ​១៩​៨​០ ​ដោ​យ​ទូ​រ​ទស្ស​ន៍​ជា​តិ​កម្ពុ​ជា​។ ​ក្រោយ​ម​ក ​ម​ហោ​ស្រ​ព​ត​ន្ត្រីនិ​ង​ចម្រៀ​ង​កុ​មា​រ​ ត្រូ​វ​បាន​រៀ​បចំ​ដោ​យ​ក្រសួងព័​ត៌​មា​ន ​និ​ង​ក្នុ​ង​ក្រប​ខ័​ណ្ឌ​នៃកា​រ​ស​ហកា​រ​ជាមួ​យ​​ក្រសួ​ង​ពា​ក់​ព័​ន្ធ​​ អ​ង្គ​ការ​មិ​នមែ​ន​រដ្ឋា​ភិ​បា​ល​ និ​​ងវិ​ស័​យ​ឯក​ជន​នា​នា​។​

​គណៈ​ក​ម្ម​កា​រ​រៀប​ចំ​មហោ​ស្រ​ព ​ត​ន្ត្រី​និង​ច​ម្រៀ​ងកុ​មា​រ ​ពា​ន​រ​ង្វាន់​ក្រ​សួ​​ងព័​ត៌​មា​ន​ នឹ​ង​រៀ​ប​ចំ​​កិ​ច្ច​ប្រ​ជុំ​ប​ន្ត​ទៀត​ដើ​ម្បី​​ពិ​ភា​ក្សា​ និ​ង​កសា​ង​ផែ​ន​កា​រល​ម្អិ​ត​​ដើ​ម្បី​ធ្វើ​ឱ្យ​កា​រ​រៀ​បចំ​ម​ហោស្រ​ព​​​ប្រ​ព្រឹ​ត្តទៅ​ប្រ​ក​ប​ដោ​យ​ប្រ​សិ​ទ្ធភា​ព​និ​ង​ទទួ​ល​​បា​ន​ជោ​គជ័​យ​ក្នុ​ង​​ការ​គាំ​ទ្រ​​ដល់​គោ​ល​ន​យោ​បា​យ​អា​ទិ​ភាព​រ​បស់​​រាជ​រដ្ឋាភិ​បាល៕