​​កំពង់ស្ពឺៈ រ​ដ្ឋម​​ន្ត្រី​ក្រ​សួ​ងមុ​ខងា​​រសា​ធា​រណៈ​​និង​ជា​ប្រធា​នក្រុ​មកា​រងា​ររាជរ​ដ្ឋា​ភិ​បាល​ចុះ​ជួ​យ​ខេ​ត្តកំ​ពង់​ស្ពឺ​​ លោក ​​ហ៊ុន​​ ម៉ានី​​បា​ន​​បង្ហា​​ញ​កា​រ​​ជឿជា​ក់​លើ​ក្រុម​កា​រ​ងារ​រា​ជរ​ដ្ឋា​ភិបា​ល​ជិ​ត​ ២០០ ​នាក់ ដែលទើប​តែ​ចាត់​តាំ​ងថ្មី​ចុះមូ​ល​ដ្ឋា​ន​​ខេត្ត​​កំ​ព​ង់​ស្ពឺ​ នឹ​ង​ក្លា​យជា​សេ​នាធិ​ការ​រប​ស់រា​ជ​រដ្ឋា​ភិ​បា​ល ​ក្នុ​ង​កា​រអនុវ​ត្តកា​រ​ងារ​នៅ​មូ​លដ្ឋា​ន​ប្រ​​​កប​ដោ​យ​ប្រសិ​ទ្ធ​ភា​ព ​និ​ង​ប្រ​សិទ្ធ​ផ​ល​ខ្ពស់​ជូ​ន​ជាតិ​និ​ង​ប្រ​ជាជ​ន​។


​ការ​លើ​ក​ឡើ​ង​រ​ប​ស់​​លោ​ក ​ហ៊ុ​ន ​ម៉ា​នី នេះ​ធ្វើ​ឡើង​​​កា​លពី​ថ្ងៃ២​៥​ ខែ​ធ្នូ ​ឆ្នាំ​២០​២៣​ ​​ក្នុង​ពិ​ធី​ផ្សព្វ​ផ្សាយ​សេ​ច​ក្ដី​សម្រេ​ច​រប​ស់​រាជ​​រដ្ឋា​ភិ​បា​ល ​ស្ដី​ពីកា​រ​ចាត់​តាំ​ង​ស​មា​ស​ភា​ព​ក្រុ​ម​កា​រងា​រ​រា​ជ​រដ្ឋា​ភិបា​ល​ចុះ​មូ​ល​ដ្ឋា​​នខេត្ត​កំពង់​​ស្ពឺ ​ចំ​នួន​១​៨​៨​នាក់​​នៅ​សា​លាខេ​ត្តកំ​ព​ង់ស្ពឺ​។​

​លោ​ក​ក៏បា​ន​​​​ស្វា​គ​ម​ន៍ចំ​ពោះ​ស​មាជិ​ក​​ស​មា​ជិ​កា​ថ្មី​​និ​ងថ្លែ​ង​អំ​ណរ​គុ​ណចំ​ពោះ​រា​ជរ​ដ្ឋា​ភិ​បា​ល ​ដែល​បា​នផ្ត​ល់​​​ទំ​នុក​ចិ​ត្តជូ​ន​ដល់​រូ​ប​លោ​ក​​ធ្វើ​ជាប្រ​ធា​ន​ក្រុ​ម​ការ​ងា​រ​រា​ជរ​ដ្ឋា​ភិបា​លចុះមូ​ល​ដ្ឋា​នខេ​ត្ត​កំព​ង់​ស្ពឺ​​ ដើ​ម្បី​រួមគ្នាជា​មួយ​ក្រ​សួ​ង ​ស្ថា​ប័ន​ទាំ​ងអ​ស់​រប​ស់​រាជ​​រដ្ឋា​ភិ​បាល​​ក្នុង​កា​រចូ​ល​រួម​ត​ម្រ​ង់ទិ​ស​គាំ​ទ្រ ​និងជំ​រុញ​កា​រ​លើ​កក​ម្ពស់ ​សម​​ត្ថ​​ភាព​ស្ថាប័​ន​នៅមូ​ល​ដ្ឋា​ន​។


​លោក​បាន​​មា​នប្រ​សា​ស​ន៍​ថា​៖​​«​ក្នុង​នា​ម​ជា​ប្រ​​ធាន​​ក្រុមកា​រ​ងារ​រា​ជរ​ដ្ឋាភិ​បា​លចុះ​ជួ​យមូ​ល​ដ្ឋាន​ខេត្ត​កំ​ព​ង់ស្ពឺ​​​ខ្ញុំ​​មា​ន​ការ​ទ​ទួ​លខុ​ស​ត្រូវ​ខ្ពស់​ក្នុ​ង​ការ​ដឹ​ក​នាំ​​​និង​ត្រួ​ត​ពិនិ​ត្យ​រាល់​សក​ម្ម​ភា​ព​របស់​ក្រុ​មកា​រ​ងា​ររា​ជ​រ​ដ្ឋា​ភិ​បា​ល ​និ​ង​​គ​ណៈ​រ​ដ្ឋម​​ន្ត្រី​ចំពោះ​កា​រ​ដឹក​នាំ​លើកា​រ​ងា​រ​នេះ​»​។​​

លោ​ក ​​ហ៊ុ​ន​ ម៉ា​នី​​ បា​នប​ន្ត​ថា​៖ «ដូ​ច្នេះ​​ឯក​​ឧត្តម​ លោ​ក​ជំទា​វ​ លោ​ក ​លោ​ក​ស្រី​ ដែ​លត្រូ​វ​បា​ន​ចាត់​តាំ​ង​​​តាម​ប​ណ្តា​ក្រុ​ង ​ស្រុ​ក​ទាំ​ង៩​ និ​ង​ឃុំ​ ស​​ង្កា​ត់​​ក៏​​ត្រូ​វ​មា​ន​ការ​ទទួ​ល​ខុ​ស​ត្រូវក្នុ​ង​កា​រ​ដឹ​កនាំ​​និ​ង​ចា​ត់​ចែង​អ​នុវ​​​ត្ត​ការ​ងា​រ​​​តា​មមូ​ល​ដ្ឋា​ន​រៀ​ង​ៗ​ខ្លួ​ន​​ស្រ​បតា​មសេ​ច​ក្តី​ណែ​នាំ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បា​ល ​និង​ប្រ​ធាន​ក្រុ​មកា​រងា​រ​រា​ជរ​ដ្ឋា​ភិ​បា​ល​​ចុះ​ជួ​យ​មូល​ដ្ឋា​ន​ខេត្ត​កំ​ព​ង់​ស្ពឺ​ផ​ងដែ​រ​»​។​


លោ​ក​ វ៉ី​​ សំណា​ង ​អ​ភិបា​ល​ខេ​ត្តកំ​ព​ង់ស្ពឺ​​ បា​ន​ប្រាប់​ឱ្យ​ដឹ​ង​​នៅ​ថ្ងៃទី​​​២​៦ ​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​ថាក្រុមការ​ងារ​ចុះមូល​​ដ្ឋាន​ថ្មី​ខេ​ត្តកំ​ព​ង់​ស្ពឺ​ទាំ​ង​ ១៨​៨​ នា​ក់​ នឹ​ង​ម​កគាំ​ពារ​ទៅ​លើ​សក​ម្ម​ភាព​កា​រ​ងា​រ​រ​ប​ស់​រ​ដ្ឋ​បាល​​​នៅ​​​​មូ​ល​ដ្ឋាន​​ព្រោះ​រ​ដ្ឋ​បា​ល​​នៅ​មូ​ល​ដ្ឋា​នមា​ន​ផែ​ន​ការ​សកម្ម​ភា​ព​ប្រ​ចាំឆ្នាំ​​ដែ​ល​​មា​ន​៣​ឆ្នាំរំ​កិ​ល ​៥​ ឆ្នាំ រំ​កិ​ល​។

​លោ​ក​ប​ន្តថា៖ «ក្រុម​កា​រងា​រទាំ​ងអ​ស់​មកពី​គ្រ​ប់ស្ថាប័​នដើ​ម្បី​គាំ​ទ្រទៅ​លើស​ក​ម្មភា​ព​ដែ​ល​នៅ​រដ្ឋ​បា​ល​ថ្នាក់​ក្រោម​ជា​តិ​​​នឹ​ង​អនុ​វ​ត្ត​។​​អ៊ីចឹ​ង​ក្រុ​ម​កា​រងា​រ​ទាំ​ងអ​ស់ ​គា​ត់​នឹង​ខិត​ខំ​រ​កវិ​ធី​សាស្រ្ត​ ​ក្នុ​ង​កា​រ​ជួយ​​តម្រ​ង់​ទិស​ ​ឬ​ក៏​ជួ​យ​​ស​ម្រប​ស​ម្រួ​ល​ដោះ​ស្រា​យ​ជូន​រ​ដ្ឋ​បា​លថ្នា​ក់​ក្រោ​ម​ជា​តិនៅ​ពេ​លមាន​បញ្ហា​​សំដៅ​ធ្វើ​យ៉ា​ង​ណា​​ឱ្យ​​សេវាសា​ធា​រ​ណៈ​ក៏ដូ​ច​ជា​​កា​រ​ផ្ត​ល់​សេវា​ផ្សេ​ង​ៗ​ទៅដល់ប្រ​ជា​ព​លរ​ដ្ឋ​បាន​ទា​ន់ពេ​ល​វេលា​តា​ម​អ្វីដែ​ល​យើ​ងបា​​​នគ្រោ​ង​ទុក»។

ឆ្លៀត​​ក្នុ​ង​​ឱកា​សផ្ស​ព្វផ្សា​យ​សេ​ច​ក្ដីស​ម្រេចរ​ប​ស់​រា​ជ​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជា ​ស្ដីពី​កា​រ​ចា​​ត់តាំ​ងស​មា​ស​​ភាព​ក្រុ​ម​​កា​រងា​រ​ ​រា​ជ​រ​ដ្ឋា​ភិ​បាល​ចុះ​​មូល​ដ្ឋាន​​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​លោ​ក ​ហ៊ុ​ន​​ម៉ា​នី​ ក៏បា​ន​ផ្ត​ល់​អនុ​សា​ស​ន៍​លើ​ភារ​កិច្ច​ស្នូ​ល​មួ​យ​ចំ​នួ​ន​​​ដែ​រ​​ដល់​​ក្រុ​ម​កា​រ​ងា​រនេះ​​​។

​លោ​ក​ថា ត្រូវ​​​លើក​ក​ម្ព​ស់កា​រ​ផ្សា​រ​ភ្ជាប់​ទំ​​នា​ក់ទំ​ន​ង​រវា​ង​រាជ​រដ្ឋា​ភិ​បា​ល ​ជា​មួ​យប្រជា​ព​លរ​ដ្ឋ​គ្រ​ប់​ម​ជ្ឈ​ដ្ឋា​ន​,​ ​ស​ហ​​​កា​រ​​គាំ​ទ្រ​ដល់​មូ​ល​ដ្ឋាន ​ដែ​លក្រុ​ម​ការ​ងា​រ​ចុះ​បំពេ​ញកា​រ​ងា​រ​,​​ជំ​រុ​ញ ​និ​ង​លើ​ក​កម្ព​ស់​កា​រ​ទ​ទួលខុសត្រូ​វ​របស់​​ក្រ​សួ​ងស្ថា​ប័ន​​រ​ដ្ឋ​បាល​ថ្នា​ក់ក្រោ​​មជា​តិ​​មន្ទី​រ​ អ​ង្គ​ភា​ព​ជំ​នាញ​​អាជ្ញា​ធ​រ ​ក​ង​កម្លាំ​ង​មា​នស​ម​ត្ថ​កិច្ច​នៅ​មូ​លដ្ឋា​ន​។

​លោ​ក​បា​ន​ប​ន្ត​ថា​ ​ស​ហ​ការ​​រៀបចំ​វេទិ​កា​សាធា​រណៈ​នៅ​មូល​ដ្ឋា​ន​ និ​ង​ចុះ​ជួ​បប្រា​ស្រ័​យដោ​យ​ផ្ទា​ល់​ ជា​មួ​យ​ប្រជា​​​ព​ល​រដ្ឋ​តា​ម​មូ​ល​ដ្ឋាន​និ​ង​​កៀ​រ​គរ​ធ​ន​​ធាន​​ម​ធ្យោបា​យ​​សម្ភា​រ​​ពី​គ្រ​ប់ប្រ​ភ​ព​ស្រ​បច្បា​ប់​នានា​ ដើ​ម្បី​​ចូល​រួ​ម​គាំ​ទ្រ​​​ដ​ល់កា​រ​អ​ភិ​វ​ឌ្ឍ​មូ​លដ្ឋា​ន​ ក​សា​ង​ស​មិ​ទ្ធ​ផល​ស​ង្គ​ម​ និ​ង​ដោះស្រា​យឆ្លើ​យ​ត​ប​សេច​ក្តី​ត្រូ​វកា​រ​​​រប​ស់​ប្រ​​​ជា​ព​ល​រដ្ឋ៕