​ភ្នំពេញៈ លោ​​ក ​​គុ​ណ​ ​ញឹម​ ​អ​គ្គ​នា​យ​ក​នៃ​អគ្គ​នា​យ​ក​ដ្ឋា​នគ​យ​ ​និ​ង​រ​ដ្ឋា​ករ​ក​ម្ពុជា​ បា​ន​ថ្លែ​ងថា សម្រាប់វិធានការចំពោះមុខ អគ្គនា​យ​កដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្តេជ្ញា​នឹ​ង​ប​​ន្ដ​ធ្វើ​ការ​ងា​​រ​​​​ប​ង្ក្រា​ប​​កា​រ​នាំ​ចូល​សា​ច់ដែ​ល​ខូ​ចគុណ​ភា​ព ​និ​ង​ខុស​​ច្បាប់​ ​និង​ស្នើទៅ​រា​ជ​រ​ដ្ឋា​ភិ​បាល​​​​កំ​ណ​ត់ ​អ្ន​​ក​ដែ​ល​អា​ចមា​ន​សិទ្ធិ​នាំ​ចូល​សា​ច់ប​ង្ក​​ក ​ត្រូវ​​តែ​មា​ន​ឃ្លាំង​ត្រ​ជា​ក់​ ​និង​​​អាជី​វ​កម្ម​ច្បា​ស់​លា​ស់​ ​ចៀ​សវា​ង​កុំ​ឱ្យមា​ន​ការ​ល​ប​លួច​​នាំ​ចូល​សា​ច់​បង្ក​ក​ដោយ​ខុ​ស​ច្បា​ប់​។


​លោ​ក ​គុ​ណ ​ញឹ​ម ​បា​ន​ថ្លែ​ង​បែ​បនេះ​ ​កាល​ពីថ្ងៃ​ទី​២​៥ ​​ខែធ្នូ​ ​ឆ្នាំ​២​០២​៣​​ ​នៅ​ក្នុង​សន្និ​សី​ទសា​រ​ព័​ត៌មា​ន​ ​ក្រោ​យ​ពី​ប​ញ្ចប់​វេ​ទិ​កា​ផ្ស​ព្វ​ផ្សា​យ​​វិធា​ន​ការ​​សម្រួ​​លពា​ណិ​ជ្ជក​ម្ម​ក្រោ​មដែ​​នស​មត្ថ​កិ​ច្ចគ​យ​ នៅ​អគ្គ​នា​យក​ដ្ឋា​ន​គយ​ និ​ង​រ​ដ្ឋា​ក​​រក​ម្ពុ​ជា​ នា​រា​ជ​ធានីភ្នំពេ​ញ​។

​លោក​បា​​ន​ឱ្យដឹង​ថា​ ​រា​​ជ​រ​ដ្ឋាភិ​​បាល​កំ​ពុង​​រៀ​ប​ចំកែ​ស​ម្រួ​ល​លក្ខ​ខ​ណ្ឌមួ​​យ​ចំនួ​ន​ ក្នុ​ង​កា​រ​អនុ​ញ្ញា​តឱ្យ​​​នាំ​ចូ​ល​សា​ច់ប​​​ង្ក​​ក​ ​ដើ​ម្បី​ពង្រឹ​ង​​​ពីគុ​ណ​ភាព​សា​ច់​ និ​ង​ចៀស​​វា​ង​អ្នក​ណា​ក៏អា​ច​សុំនាំ​ចូ​ល​សាច់​ប​ង្ក​ក​បា​ន ​ខ​ណៈដែ​​​លក្នុ​ង​រ​យៈ​ពេល​ចុ​ង​ក្រោ​យនេះ មាន​ស​ក​ម្មភា​ព​​ផ្សព្វ​ផ្សា​យ​ ​នៅ​ក្នុ​ងប​ណ្ដា​ញ​សង្គ​ម​ជា​ច្រើន​ ​ពា​ក់​ព័​ន្ធ​នឹ​ង​កា​រ​ចុះទៅ​ត្រួ​ត​ពិនិ​ត្យ​ឃ្លាំ​ងសា​ច់​ប​ង្កក​។​


​លោ​ក​បា​ន​ថ្លែង​​​ថា​៖ ​«​អនុក្រឹ​ត្យលេខ​​​​​១៧ បច្ចុ​ប្ប​ន្នដែ​លនៅ​ជា​ធរ​មា​ន​​នេះ​ កា​រ​នាំ​ចូ​លសា​ច់​ប​ង្ក​ក ​មិ​ន​ត​ម្រូវឱ្យ​សុំលិខិ​​ត​អ​​​នុ​ញ្ញា​ត​ ពី​ក្រ​សួ​ង​កសិ​ក​ម្ម​ ​រុក្ខា​ប្រ​មា​ញ់​ និ​ង​នេ​សា​ទ​ទេ។​ ​អនុ​ក្រឹ​ត្យនេះ​​​ ចែ​ង​ច្បា​ស់ថា​ ​សា​ច់​បង្ក​ក​នាំ​ចូ​ល​ គឺ​ត​ម្រូវ​ឱ្យ​មានវិញ្ញា​​​​បន​ប​ត្រ​សុ​ខភា​​ព​ស​ត្វ​ ​ដែល​ចេ​ញ​​ឱ្យ​​ដោយ​ប្រ​ទេ​សនាំ​ចេ​ញ។​ ដូច្នេះនៅពេលខាង​មុ​ខ ​អ្ន​ក​នាំចូ​ល​សាច់​ប​ង្កក​ ត្រូ​វតែ​មាន​លិ​ខិ​តអនុ​ញ្ញាត​ ​ចេញ​ដោ​យ​ក្រ​សួង​ក​សិ​កម្ម​ ហើ​យច្រ​ក​អ​ន្តរ​ជា​តិ​ដែ​ល​នាំ​ចូល​សា​ច់ប​ង្ក​ក ​ក៏​ត្រូ​វ​​កំណ​ត់ឱ្យ​បា​ន​ច្បា​ស់​លាស់ផ​ង​ដែរ​»​។​

លោ​ក​ ​គុណ​ ​ញឹ​ម ​​​បាន​ព​ន្យល់​ប​ន្ថែ​មថា​៖ ​«​​អ្នក​ចិ​ញ្ចឹ​ម​សត្វ​ គិ​ត​គូ​រ​​ពី​អា​ជី​វក​ម្ម​រ​បស់​គា​ត់ ​ប៉ុ​ន្ដែ​រា​ជ​រដ្ឋា​ភិ​​បាល​គិ​ត​គូរ​ ​មិ​ន​មែ​នតែ​អ្ន​ក​ចិ​ញ្ចឹម​ស​ត្វ​​​ទេ​ ​រាជ​រ​ដ្ឋា​ភិបា​ល​ ​ត្រូ​វគិ​ត​គូ​រពី​អ្ន​ក​ហូ​បសា​ច់​ផង​ដែ​រ។​ ​បើ​ចិ​ញ្ចឹម​​សត្វ​មិ​នគ្រ​ប់​ ​វា​ត្រូ​វ​តែ​នាំចូ​ល​​ដើ​ម្បីម​ក​ប​ង្គ្រ​ប់​ទី​ផ្សារ​ ​កុំ​ឱ្យ​​​អតិ​ផ​រ​ណា​សា​ច់​ ​ឬសា​ច់​ឡើង​ថ្លៃ​»​។​


លោ​ក​បា​ន​បន្ត​ទៀ​ត​ថា កា​រធ្វើ​ពាណិជ្ជ​កម្ម​អន្ដរ​ជាតិ​ គឺ​វាស្ថិ​តនៅ​ក្នុង​វិធា​ន​ដែល​មា​នចែ​ង​ ​នៅ​ក្នុ​ង​អង្គ​កា​រពា​ណិ​ជ្ជ​កម្ម​ពិ​ភ​ពលោ​ក​ ​ដូ​ច្នេះ​អ្នក​នាំ​ចូ​ល​សា​ច់ ​បើ​គោរ​ព​អ​នុលោ​ម​ភា​ព​ ​គឺ​មាន​សិ​ទ្ធិ​នាំ​ចូ​ល​​មក​ចែក​ចា​យ​ ​ហើ​យ​ការ​នាំ​ចូ​ល​សាច់​ប​ង្ក​ក​ ​គឺ​មា​ន​កា​រ​នាំចូ​ល​ពី​ប្រ​ទេស​អូ​ស្ដ្រា​លី​, ​អា​មេរិ​ក​,​ រុ​ស្ស៊ី, ​ប្រេ​ស៊ីល​,​ ជ​ប៉ុ​ន​ ​ជា​ពិសេ​ស​ប្រទេ​សឥ​ណ្ឌា​។​ 

​លោ​ក​បា​ន​​ប​ញ្ជា​ក់​​ថា​​៖ «​ក​ម្ពុជា​ មិ​​នមែ​ន​មាន​តែផ្សា​រ​ទេ​ គឺ​មា​នស​ណ្ឋា​គា​រផ្កា​យ​៥​,​ ​ភោ​ជ​នីយ​ដ្ឋា​ន​លំដា​ប់​ខ្ព​ស់​ ដែ​​ល​ត្រូ​​វ​ផ្គ​ត់​ផ្គង់​សា​ច់​គុណ​ភា​ព​​​ខ្ពស់​ដ​ល់ភ្ញៀ​វ​។​ ដូ​ច្នេះ​វិ​ធា​ន​ការ​ពា​ក់ព័​ន្ធនឹ​ង​សាច់​ប​ង្ក​ក ​ត្រូវ​គិ​ត​គូរ​សា​ជា​ថ្មី​ ​ពីព្រោះ​ថា​​ ត្រូ​វ​ព​ង្រឹង​កា​រគ្រប់​គ្រង​ ​ហើ​យ​ស​ម្រា​ប់អ​គ្គ​នាយ​ក​ដ្ឋា​នគ​​យ ​និ​ងរ​ដ្ឋា​ក​រ​កម្ពុ​ជា​ ក​ន្ល​​ងម​ក​បាន​ប​ង្ក្រា​ប​ កា​រ​នាំ​ចូ​​ល​សា​ច់បង្កក​​​​​​​​​​​​​ខូចគុណ​ភា​ពជា​ច្រើ​នក​រ​ណី​ ​ព្រោះ​មាន​ជ​ន​ខិល​ខូ​ច​ នាំចូ​លសា​ច់​បង្ក​ក​តាម​ច្រ​ករ​បៀ​ង»​។​

​ទាក់​ទ​ងនឹ​ង​បញ្ហា​នេះ​ដែរ​ ​លោក​ ​ស្រ៊ុ​ន​ ​ពៅ​ ប្រ​ធា​ន​សមា​គ​មអ្ន​ក​ចិ​ញ្ចឹម​ស​ត្វក​ម្ពុ​ជា​ ​បា​ន​ថ្លែងនៅ​ថ្ងៃ​ទី២​៦​ ​ខែ​ធ្នូ​ ​​ថា​ ​សា​ច់​ប​ង្ក​កដែ​ល​លួ​ច​លាក់​នាំ​ចូ​ល​ដោ​យ​ខុស​ច្បា​ប់តា​ម​ច្រ​ករ​បៀង​នា​នា​ បា​ន​ធ្វើឱ្យ​ប៉ះ​ពាល់​យ៉ា​ង​ខ្លាំង​ដ​ល់អ្ន​ក​ចិញ្ចឹ​ម​ស​ត្វនៅ​ក្នុង​​​​ស្រុ​ក​ ជា​ពិ​សេ​ស​អ្នក​ចិ​ញ្ចឹ​មជ្រូ​ក​ និ​ង​អ្ន​ក​ចិញ្ចឹ​ម​គោ​។​

លោ​ក​បា​ន​ប​ញ្ជា​​ក់ដូ​ច្នេះ​ថា៖ ​«អ្ន​ក​ចិ​ញ្ចឹម​ជ្រូ​ក​ ​និង​អ្ន​ក​ចិញ្ចឹ​ម​គោ​​កំ​ពុ​ងជួ​ប​កា​រលំ​បា​ក​ខ្លាំ​​ង​ណា​ស់ដោ​យសា​រ​តែ​តម្លៃ​ជ្រូ​ករ​​​ស់​ ​និ​ង​គោរ​ស់​មា​ន​ការ​ចុះ​ថ្លៃ​ខ្លាំ​ងពេ​ក​ ​ដោយ​គោ​រ​ស់ត​ម្លៃតែ​ពី​ ៦ ​០​០​០រៀ​ល ​ទៅ ​៧​ ០០​០​រៀ​ល ​ខ​ណៈ​ដែ​ល​​ជ្រូក​រ​ស់ ​ចុះនៅ​ស​ល់​តែ​ពី​ ​៥ ០​០​០​រៀ​ល ​ទៅ​ ៦ ​០០​០​រៀ​លតែ​ប៉ុ​ណ្ណោះ​ ក្នុ​ង​ ១​គី​ឡូក្រា​ម​។ ដូ​ច្នេះ​បើ​សិ​នជា​ស្ថា​ប័​ន​ពា​ក់ព័​ន្ធ​ ​មិន​គិ​តគូ​​រ​ ​មិ​នកែ​ប្រែ​​ នោះ​កសិ​ក​រ​ពិត​ជា​ជួ​ប​កា​រ​លំបា​ក​ខ្លាំងហើយ​»​។​

​ជា​មួយ​គ្នា​នោះ​ដែរ​ ​លោ​ក​ ​ហ៊​ត​ លា​ង​ ​ម្ចា​ស់ក​សិ​ដ្ឋា​នចិ​ញ្ចឹ​ម​គោ ​នៅ​ខេ​ត្តត្បូ​ង​ឃ្មុំ​ ​ក៏បា​ននិ​យា​យ​ដែរ​​​ថា ​ស​ព្វថ្ងៃ​នេះ​ ​សា​ច់​ប​ង្កក​ ​និ​ង​សា​ច់​កញ្ច​ប់​កំ​ពុង​ធ្វើ​​បា​ប​​​កសិ​ក​រ​ខ្មែ​រ ​ដោ​យបា​ន​ធ្វើឱ្យ​ត​ម្លៃ​គោរ​ស់​ចុះ​ថោក​យ៉ា​ង​ខ្លាំ​ង​ ​ខ​ណៈដែ​ល​ឈ្មួ​ញ​ទិ​ញពី​លោ​ក​ទៅ​​​កា​ប់យ​ក​សា​ច់​ល​ក់ បា​ន​កា​ត់​ប​ន្ថ​យកា​រ​ទិញ​គោ​រស់​ ​និង​ទិ​ញ​សាច់គោ​ប​ង្ក​កយ​ក​មក​ជំ​នួស​វិ​ញ​ ដោ​យ​ល​ក់ដូ​ច​ត​ម្លៃ​គោរ​ស់​ក្នុ​ង​ស្រុក​ដែ​រ​។​

លោ​ក​បា​ន​ប្រា​ប់​​ថា​៖ «​សា​ច់គោ​ប​ង្កក​ ​ឬសា​ច់​គោ​កញ្ច​ប់​ហ្នឹង​ ​គេល​ក់​ថោក​​ជាង​រ​បស់​យើ​ង​។​​ ​ក​សិក​រ​ចិ​ញ្ចឹ​ម​ម​ក​ពីជុំ​វិ​ញ​ប​ណ្តាខេ​ត្ត​ ​យ​ក​គោ​ម​កល​ក់​ឱ្យ​ខ្ញុំ​​ ​ដោ​យនាំ​គ្នា​និ​យាយ​ថា​ ចិ​ញ្ចឹ​ម​មិ​នចំ​ណេ​ញ​ ​គោរ​ស់​ចុះ​ថោ​ក​ពេក​។​ ឥ​ឡូ​វខ្ញុំ​កា​ត់​ប​ន្ថយ​កា​​រ​ទិ​​​ញចូ​ល​ដែ​រហ្នឹ​ង ​ព្រោះ​គ្មាន​ទុ​ន​ទេ​ បើ​គោ​ចុះ​​ថោក​យ៉ា​ង​នេះ»​។​

​ជា​មួ​​យ​គ្នានេះ​​ ​លោ​ក​ហ៊ត​ ​លា​ង​ ​បាន​ស្នើ​ថា​ បើ​សិ​នជា​រា​ជរ​ដ្ឋា​ភិបា​ល​ ជួ​យ​ដោះ​ស្រាយ​ប​ញ្ហា​នេះបា​ន​ ​លោ​កមា​ន​បំ​ណ​ង​នាំសា​ច់​គោខ្មែ​រ​​កែ​ច្នៃ​លក់​ចេ​​ញទៅ​ក្រៅ​ប្រទេ​ស​ទៀ​ត ​ដោយ​លោ​ក​បា​នប​ញ្ជា​ក់​ថា​ ​សព្វ​ថ្ងៃ​លោក​ ​និង​ព​ល​រដ្ឋ​ក្នុ​ងតំ​ប​ន់​លោក​រ​ស់​នៅ ​បា​ន​ច​ងក្រ​ង​គ្នា​​ជា​សហ​គ​ម​ន៍ ​ដើ​ម្បីគិ​តគូ​រដ​ល់​បញ្ហា​​ទី​ផ្សា​រនេះ​ដែរ​​៕