ភ្នំពេញៈ មន្រ្តី​សុខាភិបាល បានបើក​សិក្ខាសាលា​ ដើម្បី​ធ្វើ​ការ​​ពិភាក្សា​រៀប​ចំសេ​ចក្តី​ព្រាង​កម្មវិធី​បណ្តុះ​បណ្តាល​លើ​មុខវិជ្ជា​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់ឱ​សថ​ប្រឆាំង​មេរោគ​ សម្រា​ប់​បណ្តុះ​បណ្តាល​និស្សិត​គ្រប់​កម្រិត​ ​នៃ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​​សុខាភិបាល​។


កិច្ចពិ​ភាក្សា​គ្នានេះ​ ធ្វើ​ឡើង​តាមរ​យៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្តីពី​​ការ​ធ្វើប​ច្ចុប្បន្ន​ភាព​គោល​ការណ៍​ណែ​នាំជា​តិ ​ស្តីពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់ឱ​សថ​ប្រឆាំង​មេរោគ​ក្នុង​មូល​ដ្ឋាន​ព្យាបាល និង​ថែទាំ​សុខ​ភាពឆ្នាំ​​២០១៩ និង​គោល​នយោបាយ​ជាតិ​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ក្នុង​មូល​ដ្ឋាន​សុខាភិបាលឆ្នាំ ២០២៣។

​សិក្ខាសាលានេះ ​​​មា​នការ​ចូល​រួម​ពី​មន្រ្តី​ជំនាញ​មកពី​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នាយក​ដ្ឋាន​ការ​ពារ​សុខ​ភាព​ នាយ​កដ្ឋាន​ឱសថ​ចំណី​អាហារ​បរិក្ខារពេទ្យ និង​គ្រឿង​សម្អាង អ្នក​ជំនាញ​ពី​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល វិទ្យា​ស្ថាន​ជា​តិ​សុខភាព​សាធា​រណ: ​រួម​នឹង​មន្រ្តី​មកពី​មន្ទីរ​ពេទ្យ​រាជធានី-ខេ​ត្ត​ទាំង​២៥ និង​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើនរូ​បទៀត​។ នេះ​បើ​យោ​ង​តាម​ហ្វេ​សប៊ុ​ក​​ ក្រសួ​ង​សុខា​ភិ​បាល​ ​បា​ន​ឱ្យ​ដឹ​ង​នៅ​ថ្ងៃទី​២​៥​ ​ខែធ្នូ​ ​ឆ្នាំ​២០២៣។


ក្រសួង​បាន​លើ​កឡើ​ង​​ថា​ ​សិ​ក្ខាសា​លា​នេះ​ធ្វើ​ឡើង​ក្នុ​ង​គោល​បំ​ណ​ង​ ​ដើ​ម្បី​ពិនិ​ត្យ​ពិ​ភា​ក្សា​លើ​ស​មា​ស​ធា​តុ​កា​រ​គ្រប់​គ្រ​ង​កា​រ​ប្រើ​ប្រា​ស់ឱ​ស​ថប្រ​ឆាំ​​ងមេ​រោ​​គ ​ដែ​ល​មាន​ក្នុ​ង​គោល​កា​​រណ៍​ណែ​នាំជា​តិ​ស្តីពី​កា​រគ្រ​ប់​គ្រ​ង​កា​​​រប្រើ​ប្រា​ស់​ឱស​ថ​ប្រ​ឆាំ​ង​មេ​រោគ​ក្នុ​ង​មូល​ដ្ឋា​នព្យា​បា​ល និ​ង​ថែ​ទាំសុ​ខ​ភា​ព​ឆ្នាំ​២​០​១៩​ ​និ​ងគោ​ល​ន​យោបា​យ​ជា​តិ​ស្តីពី​កា​រ​គ្រ​ប់​គ្រង​កា​រ​ប្រើប្រា​ស់​ឱស​​ថប្រ​ឆាំ​ងមេ​រោ​គ​ក្នុង​មូ​ល​ដ្ឋាន​សុ​ខា​ភិបា​លឆ្នាំ​​២​០២​៣​ ​ដើម្បី​ដា​ក់​ប​ញ្ចូ​ល​ក្នុ​ង​គោ​ល​កា​រ​ណ៍​ណែ​នាំប្រ​តិ​ប​ត្តិស​ម្រា​ប់​អ​ភិ​វ​ឌ្ឍម​ន្ទី​រ​ពេទ្យ​ប​ង្អែក និ​ង​មគ្គុ​​ទេសក៍​ព្យា​បាល​គ្លី​និក​។​ ​

​ក្រ​សួង​ប​ន្ត​ថា​៖ ​«​ក្នុ​ង​ការ​ពិភា​ក្សា​នេះ ​មា​ន​ម​ន្រ្តីជំ​នា​ញ​ពា​ក់ព័​ន្ធ​​​ បា​ន​រៀ​ប​ចំ​សេច​ក្តី​ព្រា​​ងក​ម្ម​វិ​ធីប​ណ្តុះ​ប​ណ្តា​​​ល​​​ផ្អែក​លើ​ស​មត្ថ​ភា​ព​មុ​ខ​វិជ្ជា​ស្តី​ពីកា​រ​គ្រ​ប់​គ្រង​កា​រ​ប្រើប្រា​ស់​ឱស​ថ​ប្រ​ឆាំ​ងមេ​រោ​គ​សម្រា​ប់ប​ណ្តុះ​បណ្តា​​​​​ល​និស្សិ​ត​គ្រ​ប់​កម្រិ​ត​ជំ​នា​ញនៃ​គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តា​ល​ក្នុង​វិស័​យ​សុ​ខា​ភិបា​ល​»។​


​បើ​តាម​ប្រ​ភ​ព​ដ​ដែល​​​​ នៅ​ក្នុង​អ​ង្គសិ​ក្ខា​សា​លា​នេះ​ ​មន្ត្រី​ជំ​នាញ​ ​ក៏បា​ន​ពិភា​ក្សាគ្នា​ពី​តួនា​ទី និ​​​ង​ភា​រកិ​ច្ច​រ​ប​ស់​ក្រុ​​ម​កា​រ​ងារ​គ្រ​ប់​គ្រ​ងកា​រ​ប្រើ​ប្រា​ស់ឱស​ថប្រ​ឆាំ​ងមេ​រោ​គ ​និ​ងល​ក្ខ​ខណ្ឌ​ប​ច្ចេក​ទេ​ស​នានា ​ក៏​ដូ​ច​ជាហេ​ដ្ឋា​រ​​ច​​​នា​​សម្ព័​ន្ធ​ចាំ​បាច់​​នា​នា​សម្រា​ប់​កា​រងា​រ​គ្រ​ប់គ្រ​ង​ការ​ប្រើ​ប្រា​ស់ឱ​ស​ថ​ប្រ​ឆាំង​មេ​រោគ​ឱ្យ​មា​នប្រ​សិ​ទ្ធ​ភាព​ ​និង​កា​​ត់​បន្ថ​យ​ហា​និ​ភ័​យ​សុ​ខ​ភា​ពសា​ធា​រ​​ណ: ​ដែ​លប​ណ្តា​ល​មក​ពី​ភាព​ស៊ាំ​នៃ​ឱស​ថ​ប្រឆាំ​ង​មេរោ​គ​។ ​

​លោ​ក ​អ៊ី​ ​លី​ម៉ា ​អ្ន​ក​ជំនា​ញ​សុខ​ភា​ព​សា​ធា​រ​ណៈ​ ​និង​ជាសា​ក​ល​វិទ្យា​ធិ​ការ​រ​ង​​ នៃ​សា​កល​វិ​​ទ្យាល័​យ​ចេ​នឡា​ ​បា​ន​​ថ្លែង​នៅ​ថ្ងៃ​ទី​២​៦​​ ​ខែ​ធ្នូ​ថា ​រា​ល់​ឱស​ថ​ទាំ​ងអ​ស់​ ​គឺ​ត្រូ​វ​ការ​គ្រប់​គ្រ​ង​ដោ​យហ្ម​ត់ច​ត់​បំ​ផុត​ ​ជា​មួ​យអ្ន​ក​ដែ​​​​ល​មា​ន​សម​ត្ថ​ភាព​ ​ចំ​ណេះដឹ​ង​​ពី​កា​រប្រើ​ប្រា​ស់​ឱសថ។

លោក​ថា​​ ​​អ្វី​ដែល​ក្រ​សួ​ង​កំពុ​ង​រៀប​ចំ​នេះ​ ​វា​គឺ​ជា​ចំណុ​ច​ល្អ​ណា​ស់​ ​ពីព្រោះ​មិ​ន​មែន​សម្រា​ប់​​តែ​អ្ន​កនៅ​ក្នុ​ង​វិ​ស័យ​ផ្នែ​ក​ឱស​ថ​នោះ​ទេ​ ដែ​ល​ត្រូ​វប​ណ្ដុះ​បណ្ដា​ល​ឱ្យ​យ​ល់ដឹ​ង​​​ពីកា​រ​ប្រើ​ប្រាស់​ឱស​ថ​ប្រឆាំ​ង​មេ​រោគ​ ទាំ​ង​គ្រូ​ពេ​ទ្យ ​អ្នក​ល​ក់​ឱ​ស​ថ​ ​ប្រ​ជាព​ល​រដ្ឋ​ ​និ​ងអ្ន​ក​ជំ​ងឺ ​ក៏​ត្រូ​វ​យល់​ដឹ​ងដែ​រ​ ​ពី​ព្រោះ​ពួ​កគា​ត់​ជាអ្ន​ក​លក់​ ​ហើ​យពួ​ក​គា​ត់​ក៏ជា​អ្ន​ក​ប្រើ​ប្រា​ស់ដែរ​។

លោ​ក​បាន​​​ថ្លែ​ងថា​៖​​ ​«​ខ្ញុំ​មិន​មា​នឯ​កសា​រ​យោ​ងពី​កា​រ​​ប្រើ​​ប្រាស់​ឱ​សថ​ប្រ​ឆាំង​មេ​រោ​គ ​ដោ​យ​មិ​ន​មា​នវេ​ជ្ជ​ប​ញ្ជា​ពី​គ្រូ​ពេ​ទ្យ​ ​ផ្ដល់​ផ​ល​ប៉ះ​ពា​ល់​យ៉ា​ងណា​​ទេ​ ​ប៉ុ​ន្តែ​ជា​រួម ​ខ្ញុំ​ឃើ​ញ​ការ​ប្រើ​ប្រា​ស់​ ការផ្សំ​ថ្នាំ​ ដោ​យ​មិន​មា​ន​​វេជ្ជ​ប​ញ្ជា​ គឺ​មា​ន​ច្រើន​ ​​ពេល​ខ្លះ​ផ្សំ​ថ្នាំ​​​លើ​សពី​ច្បា​ប់​កំ​ណត់​ទៅ​ទៀ​ត»​។​

​លោក​អ៊ី​ ​លី​ម៉ា ​ប​ន្ត​ទៀត​ថា ​​​អ្វី​ដែលគ្រោះ​ថ្នា​ក់​ធ្ង​ន់នោះ​ ​គឺ​ឱ​ស​ថស្ថា​ន​មួ​​យៗ​ ​គ្រាន់​តែ​ឱ្យ​ឱស​ថ​កា​រីម​ក​ឈ​រ​ឈ្មោះ​ ដោ​យ​មិ​នបា​ន​មើ​លដិ​ត​ដ​ល់​ វា​ជា​កា​រចូ​ល​រួម​ធ្វើ​ឱ្យ​កើ​ន​ឡើ​ងកា​រ​ប្រើ​ប្រាស់​ថ្នាំ​នៅ​ស្រុ​កខ្មែ​រ​យើ​ងមិ​ន​ត្រឹ​ម​ត្រូ​វ​»​។

​បើ​តា​មលោ​ក​ ​អ៊ី​ ​លីម៉ា​ ​​នៅ​ពេ​ល​ក្រ​សួង​ចុះទៅ​ត្រួ​ត​ពិ​និត្យ​ ​​និ​ងស្រា​វ​ជ្រា​វម្ដ​ង​ៗ​ តែ​ង​តែរ​កឃើ​ញ​មា​ន​ឱស​ថ​​​កា​​រី​គ្រា​ន់​តែ​ឈរ​ឈ្មោះ​ ​ឬ​​ជា​ឱស​ថ​ការី​ក្លែ​ង​ក្លាយ​ ​ដូ​ច្នេះទាំ​ង​អ​ស់នេះ​ ​វា​ចូល​រួ​ម​ធ្វើ​ឱ្យមា​ន​កា​រ​ប្រើ​ប្រាស់​ឱ​សថ​​​ដោ​យ​គ្មាន​វេ​ជ្ជ​ប​ញ្ជា​ក៏​ច្រើន​ ​កា​រ​រីក​សា​យ​ភា​យ​ឱស​ថ​ក៏​ច្រើន​ ​ជា​ពិ​សេ​ស​អ្នក​ដែ​ល​ល​ក់​ឱ​ស​ថ ​គ្រាន់​តែ​រៀ​ន​វ​គ្គប​ណ្ដុះ​បណ្ដា​ល​ខ្លី​ៗប៉ុ​ណ្ណោះ​ ​អាច​ម​កផ្សំ​ថ្នាំ​ដើ​ម្បីព្យា​បា​ល​ជំងឺ​បា​ន​។ ​

​លោក​ថា ​ឱសថ​​ក៏​ជាសា​រ​ធាតុ​គី​មី ​រា​ល់កា​រផ្សំ​ថ្នាំ​ប្រ​ភេទ​ផ្សេ​ងៗ​ប​ញ្ជូ​លគ្នា​ ​ទោះ​ខុស​គ្នា​តិ​ចក្ដី​ ​ច្រើ​ន​ក្ដី​ ​វា​មិន​​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ធ្ង​ន់​ធ្ង​រដ​ល់​​សុ​ខភា​ពមែន​ ប៉ុ​ន្តែ​វា​អាច​មា​ន​ផ​លអា​ក្រ​ក់​ទៅ​ដល់​ថ្លើ​ម​ផង​ដែ​រ៕