បាត់ដំបងៈ ប្រ​ព័ន្ធ​ប្រ​កា​សអា​ស​ន្ន​ ​​សា​កល្ប​​ង​ដំ​បូ​ង​គេ​នៅ​កម្ពុ​​​ជាពី​​គ្រោះ​ម​ហ​ន្ត​រាយ ត្រូវ​បា​ន​​​បំ​ពា​ក់​នៅ​តាម​ដងស្ទឹង​សង្កែ​ក្រុងបាត់​ដំ​បង​ ​​​ដើ​ម្បី​ផ្ត​ល់​​ដំ​ណឹ​ង​ដ​​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែល​រ​ស់នៅ​​តា​មដ​ង​ស្ទឹ​ង​ស​ង្កែ ឱ្យមាន​ការ​ប្រុ​ងប្រ​យ័​ត្នចំពោះ​គ្រោះមហន្ត​រាយ​ធម្ម​ជាតិ​​​ ដែ​ល​ប្រព័​ន្ធ​នេះមា​​​ន​មេ​ក្រូ​ប្រ​កា​ស​អា​ស​ន្នស្វ័​យ​ប្រ​វត្តិ​ នៅ​ពេ​ល​ដែ​ល​ទ​ទួ​ល​បា​​នដំ​ណឹ​ង​ពី​គ​ណៈ​ក​ម្មាធិ​កា​រ​​គ្រ​ប់​គ្រ​ង​គ្រោះម​ហ​ន្តរា​យ​ថ្នា​ក់ខេ​ត្ត​។​ ​


​លោ​ក ​សុ​ទ្ធ​ ​គឹ​ម​កុ​លមុនី ​អ្ន​ក​នាំ​ពាក្យនៃ​គណៈក​ម្មា​ធិកា​រជា​តិ​គ្រប់​គ្រ​ង​គ្រោះ​ម​ហន្ត​រា​យ​ ​បាន​ប្រា​ប់​ឱ្យ​ដឹ​ង​នៅថ្ងៃ​ទី​២​៧ ​ខែ​ធ្នូ​ ឆ្នាំ​​២​០២​៣ ​ថា​ កា​របំ​ពា​ក់​នូ​វ​​ប្រព័​ន្ធប្រ​កា​ស​អាស​ន្ន​នេះ ​ដើម្បី​ជូ​ន​ដំ​ណឹ​ង​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋ​ដែល​រស់នៅ​តា​មដ​ង​ស្ទឹ​ង​សង្កែ​ ​​​ក្នុ​ង​ស​ង្កាត់​ស្លា​កែ​ត​ ក្រុ​ង​បា​ត់ដំ​ប​ង​ ​​ដែ​ល​វាជា​​​ប្រ​ព័ន្ធប្រ​កា​ស​អា​ស​ន្នកា​រ​​ពា​រ​គ្រោះមហ​ន្ត​រា​យពី​ធ​ម្មជា​តិ​​ ​ក្នុ​ងការ​ជួយដ​​ល់​ប្រ​ជា​ពល​រ​ដ្ឋ​រ​ស់​នៅ​តាម​ដ​ង​ស្ទឹង​ ​ឱ្យ​រួ​ចពី​គ្រោះ​ធ​ម្មជា​តិ​តា​ម​រយៈ​ការ​ត្រៀ​មខ្លួ​ន​ជា​មុន​។​

លោ​កបា​ន​ប្រា​ប់​​ឱ្យ​ដឹ​ង​​ថា​៖«នេះជាការ​បំ​ពាក់​សា​កល្ប​ង​ ​និង​ដំ​បូង​គេ​ ​នៅ​ក្រុង​បា​ត់​ដំ​បង​ ​ដោ​យ​ខេត្ត​ដ​ទៃ​ទៀត​មិ​នទា​ន់​មា​នបំ​ពា​ក់​នៅ​ឡើ​យទេ​​​ ហើ​យ​គ​ម្រោ​ង​នេះ ​ជា​គ​ម្រោង​រ​ប​ស់​អ​ង្គ​ការ People In Need ឬហៅកាត់ថា P​I​N ​ដែ​ល​មា​នកា​រ​ស​​ហកា​រ​ពី​យើង​ក្នុ​ង​ការ​បំ​ពា​ក់ប្រ​ព័ន្ធ​នេះ​»។​


លោ​ក​ សុ​ទ្ធ​ គឹ​ម​កុ​ល​មុនី​ ​បា​ន​ប​ន្ថែ​មថា​ ​គ​ម្រោ​ង​​ក៏​មា​​នបំ​ណ​ង​បំ​ពាក់​ប្រ​ព័​ន្ធ​នេះ ​នៅ​តាម​ប​ណ្តាខេ​ត្ត​ងាយ​រ​ង​ហា​និ​ភ័​យផ្សេ​ង​​ទៀត​ដែ​រ​​​ ​ជា​ពិ​សេស​តំ​បន់​ទេ​សច​រ​​ណ៍ដើ​ម្បីរួមចំ​ណែ​ក​កាត់​ប​ន្ថយ​ហា​និភ័​យ​គ្រោះ​មហ​ន្ត​រាយ​ ​និ​ងផ​ល​ប៉ះ​ពា​ល់ផ្សេ​ងៗ​នៅតំ​ប​ន់ទាំ​ង​នោះ​ ​ដោយ​ទិ​ស​ដៅ​ប​ន្ត ​គ​​ម្រោ​ង​នឹង​ព​ង្រីក​​​នៅក្នុ​ង​ករ​ណីដែ​លមា​ន​ថ​វិកា​គ្រ​ប់​​គ្រាន់​​​។​

ជា​មួ​យ​គ្នា​នោះដែ​រ​ ​លោ​ក​ ​ទួ​ត ​រ៉ើ​ន ​ចៅ​ស​ង្កា​ត់ស្លា​កែ​ត​ ក្រុ​ង​បា​ត់ដំ​ប​ង ​បា​ន​ថ្លែង​ថា​ ​ប្រ​ព័ន្ធ​ប្រ​កាស​អា​​ស​ន្ននេះ​ ​គឺ​ជាប​ណ្តា​ញ​ផ្ដ​ល់ព័​ត៌មាន​ថ្មីមួ​យ​ ​ដើម្បី​ជូន​ដំណឹ​ង​ទៅកា​ន់ប្រ​ជា​ព​លរ​ដ្ឋ​​​ពីគ្រោះ​ទឹ​ក​ជំន​ន់​ ​និង​រា​ល់​មុខ​ស​​ញ្ញាគ្រោះ​ថ្នាក់​ដ​ទៃទៀ​ត​។


លោ​ក​ប​ញ្ជាក់​ថា​៖«​ប្រ​ព័​ន្ធនេះ​ ​មា​នមេ​ក្រូ​ជា​ឧប​ក​រណ៍​ប្រ​កាស​អា​ស​ន្នស្វ័​យ​ប្រ​វ​ត្តិ​ ​ដែល​អា​ចទ​ទួ​ល​ព័ត៌​មា​ន​ផ្ញើចេ​ញ​ពី​គ​ណៈក​ម្មា​ធិកា​រ​គ្រ​ប់គ្រ​ង​គ្រោះម​ហ​ន្ត​រាយ​ថ្នា​ក់​ខេត្ត​ ​បន្ទា​ប់​ពី​ការ​ទ​ទួល​បា​នសា​រប្រ​ព័​ន្ធ​គ្រប់​គ្រ​ង​ស្វ័​យប្រ​វ​ត្តិ​រ​បស់​មេ​ក្រូ​ប​ញ្ជូ​​ន​សំ​ឡេង​សារ​ទៅ​កា​ន់​ប្រ​ព័​ន្ធប​ន្លឺ​សំឡេ​ង​អេឡិ​ច​ត្រូនិ​ក​រប​ស់​មេ​ក្រូ​ ហើ​យ​ប្រ​ជាជ​ន​រស់​នៅក្នុ​ង​តំប​ន់​គោ​ល​ដៅនឹ​ង​ឮ​សា​រ​ប្រ​កា​​ស​ចេ​ញ​ពី​មេ​ក្រូដោ​យ​ស្វ័​យ​ប្រ​វត្តិ​។​ ​សា​រ​ប្រ​កា​ស​ឱ្យ​ដឹ​ង​មុន​អា​ចផ្សា​យ​សារ​ទៅ​កា​ន់​ប្រជា​ជ​ន​ក្នុ​ងស​ហ​គ​ម​ន៍ក្នុ​ង​ច​ម្ងាយ​ប្រ​​មាណ​ ​៥​០០​ ​ម៉ែ​ត្រ​ការ៉េ​ ​នៃ​ទីតាំ​ង​ដែ​ល​បា​ន​ដំឡើង​នោះ​»​។

លោក​បា​នប​ន្ត​ថា ប្រព័​ន្ធ​ប្រកា​ស​អាស​ន្ន​នេះ​ ក៏ទទួ​ល​ជំនួ​យពី​ក​ម្មវិ​ធី​សម្ព័ន្ធ​ភា​ពប្រែ​ប្រួ​លអា​កា​​ស​ធា​តុ​នៅកម្ពុ​ជា ​ក្នុ​ងកិ​ច្ច​ស​​ហ​ប្រ​តិ​បត្តិ​កា​រជា​មួ​យនឹ​ង​រ​ដ្ឋបា​ល​ក្រុ​ង​បា​ត់ដំ​ប​ង ​​គ​ណៈក​ម្ម​កា​រ​​គ្រប់​គ្រ​ង​គ្រោះម​ហ​ន្តរា​យ​ថ្នា​ក់​ខេ​ត្ត​ និ​ង​គណៈ​ក​ម្មាធិ​កា​រ​ជាតិ​គ្រ​ប់គ្រ​ង​គ្រោះម​ហ​ន្ត​រាយ​។​

លោ​ក​ស្រី ​ឃ្លោ​ក​ វិ​ចិ​ត្រ​រដ្ឋា​ ​អ​នុប្រ​ធា​ននា​យក​ដ្ឋាន​ប្រែ​ប្រួល​អាកា​ស​ធាតុ​នៃ​ក្រ​សួ​ងប​រិ​ស្ថាន​ ​បា​ន​ឱ្យដឹ​ង​​​​​​ថា ​ការ​ក​សា​ងភាព​ធ​​ន់​ស​ហគ​ម​ន៍​មូ​លដ្ឋា​ន​ទាក់​ទ​ង​នឹ​ង​ការប្រែប្រួ​ល​អាកា​សធា​តុ​ជា​កា​រងា​រ​អាទិ​ភា​ព​មួយ​ក្រោ​ម​​កា​រគាំ​ទ្រពី​ក្រ​សួ​ង​ប​រិ​ស្ថាន​។

លោក​ស្រី​បាន​​ប​ញ្ជាក់​ថា​៖​«ប្រ​ព័ន្ធ​ប្រ​កាស​ឱ្យដឹ​ង​មុ​នក្នុ​ង​ទី​ក្រុង​នេះ​ ​គឺ​ជាយ​ន្ត​កា​រ​ផ្សព្វ​ផ្សា​យ​ដ៏​ល្អ​មួ​យ​ក្នុង​អំ​ឡុ​ង​ពេល​មា​ន​គ្រោះ​អា​សន្ន​ដូ​ច​ជា​ទឹក​ជំនន់​និ​ងគ្រោះ​ថ្នា​ក់​ធម្ម​ជាតិ​ផ្សេ​ង​ៗ​។​ កា​រ​ដាក់​ចេ​ញ​ប្រព័​ន្ធ​ព័ត៌​មា​ននេះ​មា​ន​សារៈសំ​ខា​ន់ណា​​ស់ ​អា​​​ច​ផ្តល់​ដំ​ណឹ​ងដ​ល​ព​លរ​ដ្ឋ​យ​ល់​ដឹ​ងនឹ​ង​ត្រៀ​មខ្លួ​នជា​មុ​នឆ្លើ​យ​ត​បកា​រប្រែ​ប្រួល​អា​កា​ស​ធាតុ​ដូ​ចជា​ទឹក​ជំ​ន​ន់ជា​ដើ​ម»​។​

លោក​ស្រី​​​បន្ត​​​ថា​ ​រហូ​ត​ម​ក​ដ​ល់ពេ​ល​នេះ​ក្រៅពី​កំ​ពុ​ងអ​នុ​វត្ត​នៅ​ស​ង្កាត់​ស្លា​កែត​ ​មា​នទី​តាំ​ង​ចំ​នួន​ ​៣​ ​ផ្សេ​ងទៀ​តនៅ​ក្រុ​ង​បា​ត់ដំ​ប​ង​ដែ​លបា​ន​បំ​ពាក់​ប្រ​ព័​ន្ធប្រ​កា​ស​អា​សន្ន​ជា​មុន​ ​ដើម្បី​កា​រ​ពារ​គ្រោះ​ម​ហន្ត​រា​យ​ពីធ​ម្ម​ជា​តិ​នេះ៕