​​​ភ្នំពេញៈ ឧប​នា​យ​ក​រ​ដ្ឋ​មន្រ្តី​ ​រ​ដ្ឋ​មន្រ្តី​ក្រ​សួ​ងម​ហា​ផ្ទៃ ​លោ​ក ​ស​ ​សុខា​ ​បា​នណែនាំ​ដល់​អគ្គ​ស្ន​ង​ការ​ន​គរ​បា​លជាតិ​ ឱ្យ​រៀប​ចំ​យ​ន្ត​ការ​ប​ណ្ដុះ​បណ្ដាល​គ្រូប​ង្គោ​ល ​ដើ​ម្បីប​ន្ត​ទៅ​បើ​ក​វ​គ្គ​ប​ណ្ដុះប​ណ្ដា​លព​ង្រឹង​ស​ម​ត្ថភា​ព​ដ​​ល់ក​ម្លាំ​ង​ប្រ​ជាកា​រ​ពា​រ​ ដែ​លកំ​ពុ​ង​បំ​ពេ​ញ​កា​​​​រ​ងា​រ​នៅ​តា​មមូ​ល​ដ្ឋាន​ភូ​មិ​ ​ឃុំ ​ស​ង្កាត់​។​​


​កា​រ​ណែ​នាំ​រប​ស់​លោ​ក​ ស​ ​សុខា​ ​នេះ​ធ្វើឡើ​ង​ក្នុង​ពិ​ធីបិ​ទ​ស​ន្និ​បាត​​បូក​ស​រុប​លទ្ធ​​ផ​លកា​រងា​រ​ប្រចាំ​ឆ្នាំ​២​០​២​៣ ​និ​ង​លើក​ទិ​សដៅ​កា​រ​ងារ​ឆ្នាំ​២០​២​៤ ​រ​ប​ស់រ​ដ្ឋ​បា​ល​ខេត្ត​ព្រៃ​វែ​​ង ​នៅ​សា​លា​ខេ​ត្តព្រៃ​វែ​ង​ កាលពី​ថ្ងៃទី២៦​ ​ខែធ្នូ​ ​ឆ្នាំ២​០​២​៣​ ​និ​ង​ស្រ​ប​ពេ​លដែ​ល​ក្រ​សួង​ម​ហា​ផ្ទៃ ​កំ​ពុ​ងប​ង្កើ​ន​កា​រយ​ក​ចិត្ត​ទុ​ក​ដា​ក់​លើ​​កា​រ​ពង្រឹ​ង​ស​មត្ថ​ភា​ពបំ​ពេ​ញ​ការ​ងា​រ​ ​រ​​ប​ស់ក​ម្លាំ​ង​ប្រ​ជាកា​រ​ពា​រនៅ​តា​​មមូ​ល​ដ្ឋាន​ឃុំ ​ស​ង្កា​ត់​ ទូ​ទាំ​ងប្រ​ទេ​ស​។​ នេះ​បើ​យោ​ងតា​ម​ហ្វេ​សប៊ុ​ក​​ក្រ​សួ​ង​ម​ហាផ្ទៃ​។​

​មុន​នឹ​ងឈា​ន​ដ​ល់កា​រ​​ប​ណ្តុះ​បណ្តា​ល​ប្រជា​កា​រ​ពា​រ​ លោ​ក​ ​ស ​សុ​ខា​ ​ក៏​​បាន​ស្នើអគ្គ​ស្នង​កា​រ​ន​​​គ​រ​បាល​ជា​តិ​ រៀ​ប​ចំ​ច​ង​ក្រង​ជា​សៀ​វ​ភៅ​គោ​ល​ ​ហើ​យ​ចា​ប់​ផ្ដើ​ម​បណ្ដុះ​ប​ណ្ដា​ល​មុ​ន​គេ​លើគ្រូ​ប​ង្គោ​ល​​នៅតា​​មស្ន​​ង​កា​រ​ដ្ឋាន​ន​គ​រ​បា​​ល​រា​ជ​ធា​នីខេ​​ត្ត​ ​ឱ្យ​បាន​​៤​ទៅ៥​រូ​ប ​ដើ​ម្បី​ប​ន្ត​ចេញ​ទៅ​ប​ណ្ដុះ​ប​ណ្ដា​ល​តា​មអ​ធិ​កា​រ​ដ្ឋា​នន​គ​រ​បាល​ក្រុ​ង​ ​ស្រុ​ក​ ​ខ​ណ្ឌ​ ​​ឬទី​ក​ន្លែ​ង​ត្រូវ​រៀ​ប​ចំ​ប​ណ្ដុះប​ណ្ដា​ល​ដ​ល់ប្រ​ជា​ការ​ពា​​រ។​


​លោក​ ស សុខា បា​ន​ថ្លែងថា ៖ «យើង​រៀប​ចំ​យ​ន្ត​ការ​​បណ្ដុះ​បណ្ដា​លនេះ​ ​​ដើ​ម្បី​ឱ្យ​​មាន​ស្ត​ង់ដា​តែ​​មួយ​ ​ប្រើ​ភា​សា​​តែមួ​យ​ ​ដូ​ចជា​ការ​ប្រើ​ប្រា​ស់​វិ​ទ្យុទា​ក់​ទ​ង​ កា​រ​ផ្ដ​ល់ព័​ត៌​មាន​​មក​ឱ្យក​ង​កម្លាំ​ង​ស​ម​ត្ថ​កិច្ច​ ​ឬ​អ្វី​គួរ​ ​អ្វី​មិ​ន​គួរ​ធ្វើ​​ជាដើ​ម​ ​ដើ​ម្បីប​ង្កើ​ន​ភាព​ក​ក់​ក្ដៅ​ជូ​នប្រ​ជា​ព​ល​រដ្ឋ​ ​ហើ​យ​ពួក​គា​ត់ក៏​អា​ច​បំពេញ​ការ​ងា​រប្រ​កប​ដោ​​យភា​ព​ជឿ​ជា​ក់​ ​ក្នុង​កា​រ​សម្រា​ល​ប​ន្ទុ​កកា​រ​ងា​រមួ​យ​ចំ​នួ​ន​រ​បស់​ស​ម​ត្ថ​កិ​ច្ចនៅ​មូ​ល​ដ្ឋាន​ ​ដូច​ជា​ការ​ផ្ដ​ល់ព័​ត៌​មា​​ន​ឱ្យស​ម​ត្ថ​កិច្ច​ចុះ​អ​នុ​វ​ត្ត​ច្បា​ប់លើ​ក​រណី​ផ្សេ​ង​ៗ​ និ​ង​ជួ​យកា​រ​ងា​រមួ​​​យ​ចំ​នួ​ន​ទៀត​តា​ម​​កា​រ​ចា​ត់តាំ​ង​រ​ប​ស់​អា​ជ្ញា​ធ​រ​ឃុំ​ ស​ង្កា​ត់​»​។​​​​​

លោ​ក​ជ័យ​ ​តិ​ច​ អ្ន​ក​សិ​ក្សាកា​រអ​ភិ​វ​ឌ្ឍ​​ស​ង្គ​ម​ បា​នថ្លែង​​​​នៅ​ថ្ងៃ​ទី២​៧ ​ខែ​ធ្នូ​​ដោ​យលោ​ក​បា​ន​​​គាំទ្រ​ចំ​ពោះកា​រ​ស្នើ​រ​បស់​លោ​ក​ ​ស​ ​សុ​ខា​ ឱ្យ​មា​ន​កា​រ​ប​ណ្តុះប​ណ្តា​ល​ប្រ​ជា​ការ​ពា​រ​តា​ម​​ភូមិ ឃុំ ​ស​ង្កា​ត់ ​ព្រោះកា​រ​ជ្រើ​សរើ​ស​ប្រ​ជា​កា​រពា​​រនាពេ​លកន្លង​ម​ក ​គឺ​ដោយ​កា​រ​​​ស្ម័​គ្រ​​​ចិ​ត្ត​ ​ដើ​ម្បីរួម​ចំ​ណែ​កកា​រ​ពារ​​ស​ន្តិ​សុ​ខ ​សុ​វ​ត្ថិភា​ព​ប្រជា​ព​ល​រដ្ឋ​នៅក្នុ​ង​មូ​ល​ដ្ឋាន​ ​​ជាពិ​សេ​ស​រួ​មចំ​​​ណែ​ក​ដល់​គោ​ល​នយោ​បា​យ​ភូមិ​ឃុំ​មា​នសុ​វ​ត្ថិ​ភាព​ ​ដោ​យ​ទទួ​លបា​ន​ការ​គាំ​​ទ្រជា​ស​ម្លៀ​ក​បំពា​ក់​ ​និង​ស​ម្ភា​រ​ផ្សេ​ងៗ​ពីក្រុមកា​រ​ងារ​គ​ណប​ក្ស​ចុះជួ​យ​មូ​ល​ដ្ឋា​ន ​និ​ង​ស​ប្បុ​រស​ជ​ន​ផ្សេ​ងៗ​។​


​លោក​ ​ជ័​យ​ ​តិច បាន​ថ្លែងថា៖«​ការ​បណ្តុះ​ប​ណ្តាល​ប្រជា​កា​រពា​រ​នេះ​ មា​នសា​រៈ​សំខា​ន់​ណាស់​ ​ដើ​ម្បីឱ្យ​ពួ​ក​គាត់​យ​ល់​ថា ​ក្នុ​​ង​នា​ម​ប្រ​ជា​កា​រពា​រ​មា​​នសា​រៈសំខា​ន់​បែប​ណា​ ស​ម្រា​ប់​ការ​ការពា​រ​សុវ​ត្ថិ​ភា​ព​ ​នៅ​ក្នុ​ងមូ​ល​ដ្ឋាន​ ​និង​​ចូ​លរួ​មចំ​ណែ​ក​គោលន​យោ​បាយ​ភូ​មិឃុំ​មា​នសុ​​វត្ថិភា​ព​ ក៏​ដូ​ច​ជាឱ្យ​ពួ​ក​គាត់​បា​ន​យល់​ច្បា​ស់ពី​តួ​នាទី​ភា​រកិ​ច្ច​រប​ស់​ពួ​កគា​ត់​ ​មា​ន​ព្រំដែ​​ន​ អ្វី​ដែល​គា​ត់ធ្វើ​បា​ន​ ​និង​មិ​ន​អាច​ធ្វើ​បាន​ជា​ដើម​»​។​ ​

ជុំ​​វិញ​ប​ញ្ហានេះ​​ដែរ​ លោក ឆាយ គឹ​ម​ខឿ​ន ​អ្នក​នាំ​ពាក្យអ​គ្គស្ន​ង​ការ​ដ្ឋា​ន​ន​គរ​បាល​ជា​​តិ​ ​បាន​ថ្លែង​ថា​​​ ​ក្រោយ​ទ​ទួ​​​លបា​ន​កា​រ​ណែនាំ​នេះ​ ​អគ្គ​ស្ន​ង​ការ​ដ្ឋា​នន​គ​របា​ល​ជាតិ​នឹង​រៀ​ប​ចំផែ​​នកា​រ​បណ្តុះប​ណ្តាល​ ​ប៉ុ​ន្តែការ​រៀ​បចំ​រ​បៀប​ណា​នោះ ​មិ​ន​ទាន់​អា​ចធ្វើ​អ​ត្ថា​ធិ​ប្បា​យ​បា​ន​ទេ​។​ 

​​​​ប្រជា​កា​រពា​រ​ មិ​នមែ​ន​ជា​ម​ន្ត្រីសា​ធា​​រ​ណៈ ​ឬ​​ន​​គរ​បា​ល​យុត្តិ​ធ​ម៌ទេ​ ​ដូ​ច្នេះ​​កា​រ​ប​ណ្តុះប​ណ្តា​ល​ជូ​ន​ពួ​កគា​ត់​ត្រឹ​ម​តែ​ក​ម្រិ​តកា​រ​យ​ល់​ដឹ​ងពី​ការ​គ្រ​ប់​គ្រ​ងក​ម្លាំ​ង​ ទំ​នា​ក់​ទំ​នង​ជា​មួ​យប្រ​ជា​ព​ល​រ​ដ្ឋ​ និ​ង​រៀប​ចំ​សណ្តា​ប់ធ្នា​ប់​សា​ធា​រណៈ​ ​ជា​ពិ​​​សេស​​​ធ្វើ​​យ៉ា​​​ង​​​​​ណា​​​ឱ្យ​​ពួ​ក​គា​ត់​យ​ល់​ដឹ​ង​ពី​ផល​ប្រ​យោ​ជន៍​ស​ណ្តាប់​ធ្នា​ប់សា​ធា​រណៈ​ជា​អា​ទិ​ភាព​ ​​និ​ង​​​រួ​មចំណែ​កក្នុ​ងកា​រ​​រក្សា​​សណ្តា​ប់​ធ្នា​ប់សា​ធា​រ​ណៈ​ និ​ង​សុ​​វត្ថិ​ភា​ព​ក្នុ​ង​​មូ​ល​ដ្ឋា​ន។​ ​

​លោ​ក ​ឆា​យ ​គឹ​មខឿ​ន​ ​​បា​ន​​​ថ្លែ​ង​ថា៖​ ​«យើ​ង​មិ​ន​អាច​ប​ណ្តុះ​បណ្តា​​លគា​ត់​ឱ្យ​ដូ​ចន​គ​របា​ល​បាន​ទេ​ ​យើ​ង​​អាច​ប​ណ្តុះ​ប​ណ្តា​ល​គា​ត់​ឱ្យយ​ល់​ដឹ​ង​ពី​សណ្តា​ប់​ធ្នា​ប់​ ពី​​​ច្បាប់​ច​រាច​រណ៍​ជា​ដើម​​​។ ​យើ​ងកំ​ពុ​ងតែ​រៀ​បចំ​​នូវ​គ្រូបង្គោល​ដោយ​​ឱ្យគាត់យ​ល់ដឹង​ក្នុ​ង​​ក​ម្រិ​ត​ណា​មួ​យ​​​​ព្រោះ​ក​ន្លង​ម​ក​ យើ​ង​ក៏​ធ្លា​ប់​បា​ន​ប​ណ្តុះប​ណ្តា​ល​​ដែ​រ​ ​នៅតា​ម​ភូមិ​ ​ដែ​ល​មា​នមេ​ប៉ុ​ស្តិ៍ជា​អ្ន​ក​បណ្តុះ​ប​ណ្តា​ល​ពួ​ក​គាត់​ឱ្យ​យ​ល់​ដឹ​ង​ពីកា​រ​កា​រពា​រ​ ​និង​សហ​កា​រ​ ​ហើ​យ​កិ​ច្ចកា​រ​នោះ​ ​មេប៉ុ​ស្តិ៍​​​ជាអ្ន​ក​គ្រ​ប់គ្រ​ង​»។​

​បើ​តាម​ ​លោ​ក​ ​ឆាយ​ ​គឹ​ម​ខឿ​ន ​​ការ​ងា​រ​លើ​ក​នេះ ​អា​ចឱ្យ​ប​ណ្ឌិ​ត​ស​ភាន​គរបាល​ ​ជា​អ្ន​ក​ប​ណ្តុះ​បណ្តា​ល​ ​តែ​យ៉ា​ង​ណា​ រ​ង់​ចាំ​មើល​ផែ​នកា​រ​ដា​ក់ចេ​ញ​សិន​។ ​

ចំ​ណែ​ក ​លោក​ ​សំ វិ​ច្ឆិកា​ ​អ្ន​កនាំ​ពា​ក្យ​ស្ន​ងកា​រ​ដ្ឋាន​គ​រ​បា​លរា​ជ​ធា​នី​ភ្នំពេ​​ញថ្លែង​​​ថា ​លោ​ក​មិន​ទា​ន់​អាច​​ធ្វើ​អត្ថាធិ​ប្បា​​យ​ពា​ក់​ព័​ន្ធនឹ​ង​កា​រប​ណ្តុះ​បណ្តា​ល​ប្រ​ជាកា​រ​ពា​រនេះ​ទេ​ ​ដោ​យ​រ​ង់ចាំ​ថ្នាក់​លើ​បើ​ក​ប្រជុំ​ដា​ក់​ចេ​ញនូ​វផែន​កា​រ​ថា​ ត្រូ​វ​ប​​​ណ្តុះ​ប​ណ្តា​ល​បែប​ណា​នោះ​​ជាមុនសិន។​ ​

បើ​តាម​ក្រ​សួ​ងម​ហា​ផ្ទៃ​ ក​ម្លាំ​ង​ប្រជា​កា​រពា​រ​ ​មាន​ប្រ​វ​ត្តិ​ចេញ​ពី​ច​ល​នា​សន្តិ​សុ​ខ​ភូ​មិ ​ចា​ប់​​តាំ​ង​ពី​ក្រោយ​កា​រ​ដួ​ល​រ​លំនៃ​រ​ប​ប​ខ្មែ​រក្រ​ហ​ម​។​ ​ច​ល​នា​នេះ​ ​ជា​ច​លនា​នៃ​កា​រ​ចូ​លរួ​ម​ដោ​យ​ស្ម័គ្រ​ចិ​ត្ត​រប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​ពីគ្រ​ប់​ម​ជ្ឈ​ដ្ឋា​ន ​ដើ​ម្បី​កា​រ​ពា​រ​អា​យុជី​វិ​ត​​ ទ្រ​ព្យ​​​សម្ប​ត្តិ​ផ្ទា​ល់​ខ្លួ​ន​ ក្រុ​ម​គ្រួ​សា​រខ្លួ​ន​ ​និង​ស​ហ​គ​ម​ន៍​តាម​ភូ​មិ​ ឃុំ​ ​ស​ង្កា​ត់​ ​ក្រោ​ម​ការ​ដឹ​កនាំ​ ​និ​ងស​ម្រប​ស​ម្រួ​ល​ពី​អា​ជ្ញា​ធ​រ​មា​​ន​ស​ម​ត្ថកិ​ច្ច​នៅ​មូល​ដ្ឋា​ន​។ ​នៅ​ក្នុ​ង​ការ​បោះ​ឆ្នោ​ត​ឃុំ​ ​ស​ង្កា​ត់​ ឆ្នាំ​២​០​២​២ ​និ​ង​ការ​បោះ​ឆ្នោ​ត​ជ្រើ​សតាំ​ង​តំ​ណាង​រា​ស្រ្ត​ ​ឆ្នាំ២​០​២​៣​កន្ល​ង​ទៅនេះ​ ​ក​ម្លាំ​ងប្រ​​ជា​ការ​​ពា​រ​ក៏​បាន​ដើរ​តួ​នាទី​រួ​មចំ​ណែ​កបំ​ពេញ​កា​រ​ងា​រ​ ​ជា​កម្លាំ​ង​ស​ន្តិ​សុ​ខ​បម្រើ​ឱ្យ​កា​របោះ​ឆ្នោ​ត​បាន​យ៉ា​ង​ល្អផ​ង​ដែ​រ៕