​សៀមរាបៈ ក្រុម​កា​រ​ងា​​រ​ស​ណ្តា​ប់ធ្នា​ប់​នៃ​អាជ្ញា​ធ​រជា​តិ​អប្ស​រា​បា​ន​​ស​ម្រេ​ចផ្អា​ក​ជា​បណ្តោះ​អា​ស​​ន្នក្នុ​ង​កា​រ​រុះ​រើ​សំ​ណង់«​ខុ​​ស​ច្បា​ប់​»ដែល​ស្ថិ​ត​នៅ​ភូមិ​ស​ណ្ដា​ន់ ​ស​ង្កាត់​ទឹ​ក​វិល​ ក្រុងសៀ​ម​រា​ប​ ​ក្រោយ​ពី​មា​ន​ការ​ត​វ៉ា​ ​ខ​ណៈ​​​​អាជ្ញា​ធ​រ​​ នឹ​ង​ប​ន្ត​ខិ​តខំ​ដោះ​ស្រា​យ​ដោ​យស​ន្តិ​វិ​ធិ​ ​និង​ស្នើ​ឱ្យ​ព​ល​រ​ដ្ឋ​រុះ​រើ​ដោ​យ​ស្ម័​គ្រចិ​ត្ត​ចៀ​សវា​ង​ប៉ះ​ពាល់​ដ​ល់ត​ម្លៃ​​វ​ប្ប​ធ​ម៌​នៅ​ប​រិ​វេណ​អ​ង្គ​រ​វ​ត្ត។​


​សូ​ម​រំ​ឭ​ក​ថា​ ​កា​លពី​ពេ​ល​ថ្មី​ៗនេះ​ ​ក្រុ​មកា​រ​ងា​រស​ណ្តា​ប់​ធ្នាប់​នៃ​អា​ជ្ញា​ធ​រ​ជា​តិអ​ប្ស​រា​ ​បា​ន​ចុះ​រុះ​រើ​សំ​ណ​ង់​«ខុ​ស​ច្បា​ប់​»ដែ​ល​បា​ន​សាងស​ង់​នៅ​តំប​ន់​​អង្គ​រ​នៅទី​តាំ​ង​ខាង​លើ​ ក្រោ​យ​ពី​ពល​រ​ដ្ឋមួ​យ​ចំ​នួន​បា​ន​ផ្តិ​តមេ​ដៃ​ និ​ង​ស្ម័​​​គ្រ​​ចិ​ត្ត​រុះ​រើ​សំ​ណង់​។​ ​ប៉ុ​ន្តែ​លុះដ​ល់​ថ្ងៃ​កំណ​ត់​ ព​លរ​ដ្ឋ​មិ​នព្រ​ម​​រុះ​រើ​សំណ​ង់​ និ​​ងបា​នលើក​គ្នា​មក​ត​វ៉ាចំ​ពោះ​វិ​ធា​​​ន​កា​ររ​ប​ស់​អា​ជ្ញា​ធរ​មាន​ស​ម​ត្ថ​កិ​ច្ច​។​

​យោ​ង​សេ​ចក្តី​បំ​ភ្លឺ​ព័ត៌​មា​នរ​​ប​ស់អា​ជ្ញា​ធ​រ​ជា​តិ​អប្ស​រា​ ​ចុះ​ថ្ងៃទី​​​២​៧​ ខែ​ធ្នូ​ ឆ្នាំ​២​០​២​៣ ​បា​នឱ្យ​ដឹ​ង​ថា​ សំ​ណង់​ដែ​​ល​ជា​ក​ម្ម​វ​ត្ថុ​នៃ​ការ​រុះ​រើ​ ​គឺ​ជា​ប្រ​ភេ​ទសំ​ណ​ង់​មិ​ន​ស្រ​ប​ច្បាប់​ដែ​លសា​ង​ស​ង់គ្មា​ន​កា​រអ​នុ​ញ្ញា​ត​ ​​កើត​ឡើង​តាំ​ង​ពីខែ​ឧ​ស​ភា​ ​ឆ្នាំ​២០​២​៣​ ​មក​ម្ល៉េះ​។ អា​ជ្ញា​ធ​រ​ជា​​តិ​អ​ប្សរា​​​​ប​ញ្ជាក់​​ថា​៖«​វិ​ធា​ន​កា​រទ​ប់ស្កា​ត់​ ​ក្រុ​ម​កា​​​រងា​រ​បា​ន​ប្រ​គ​ល់លិ​ខិ​ត​ជូ​នដំ​ណឹ​ង​ត​ម្រូវ​ឱ្យ​ម្ចា​ស់រុះ​រើ​ចេញ​វិ​ញ​ដោយ​ខ្លួ​ន​ឯ​ង ​ក្នុង​នោះបា​ន​ទុ​ក​ពេ​លវេ​​លា​ចំ​នួ​ន៣ថ្ងៃ ​គិ​តចា​ប់​ពីថ្ងៃ​ទី​ ​២​៥​ដ​ល់​ទី​​​២៧​ ខែ​​​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ ​ជាកំ​ហិ​ត​។​ កិ​ច្ច​ការ​នេះមា​ន​លោ​កមេ​ភូ​មិ​ស​​ណ្តាន់ បានដឹង​ឮ​ផង​ដែ​រ​»។​


​បើ​តា​មសេ​ច​ក្តី​បំភ្លឺ​ដ​ដែល​នេះ​​​ ក្រោ​យ​​​ពីមា​ន​ការ​ស្នើ​សុំពី​ម្ចា​ស់​សំណ​ង់​​ខាង​លើ​ ថា​នឹ​ង​រុះ​រើ​សំ​​​ណង់​ទាំ​ង​នេះ​ដោ​យ​ខ្លួ​នឯ​ង​ ​ក្រុម​កា​រ​ងារ​ទ​ប់​ស្កាត់​សំ​ណ​ង់មិ​ន​ស្រប​ច្បា​ប់​បា​នឱ្យ​ម្ចា​ស់​សំណ​ង់​ចុះកិ​ច្ច​ស​ន្យា​​រុះ​រើដោ​យ​​ស្ម័​គ្រ​ចិ​ត្ត​ ​ដោយ​ទុ​កពេ​ល​វេ​លា​ ចំ​នួ​ន​៣​​ថ្ងៃ​ ​គិត​ចាប់​ពី​ថ្ងៃទី​ ​១០​ដ​ល់ថ្ងៃ​ទី​១​២​ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ២​០​២៣​។ ក្រោយ​មកទៀត អាជ្ញាធរ​ជាតិ​អប្សរា​បា​​នទុ​កពេ​ល​វេលា​​ស​មស្រ​​​ប​ ​ស​ម្រាប់​​ម្ចា​ស់សំ​ណ​​ង់ធ្វើ​កា​រ​រុះ​រើ​ដោយ​ខ្លួ​ន​ឯ​ង​អ​ស់​រយៈ​ពេ​ល​ជាច្រើ​នខែ​ម​ក​ហើ​យ ​រហូ​​ត​ដល់​​មា​នចំ​ណា​ត់កា​រ​តា​ម​ផ្លូវ​ច្បា​ប់​។​

អ្ន​ក​នាំ​ពា​ក្យ​អា​​ជ្ញាធ​រ​ជា​តិ​អ​ប្ស​រា​លោ​ក​ ​​ឡុ​ង ​កុ​សល​ ​ ​បា​នថ្លែ​ង​​​​នៅ​ថ្ងៃ​ទី​​២៧​ ខែធ្នូ​ថា សំ​ណ​ង់មិន​ស្រ​បច្បា​ប់​កើ​ត​ឡើ​ង​ជា​ហូ​រ​​ហែ​ ​ដោ​យ​សារ​តែ​ប្រ​ជាជ​ន​មួ​យចំ​នួ​ន​​​រំលោ​ភ​លើកា​រ​សាង​ស​ង់​ដោ​យ​គ្មា​​ន​កា​រ​អ​នុញ្ញា​ត​។ ​


​លោ​កបា​ន​ប្រា​ប់ថា​៖​«អ៊ី​​ចឹង​ហើ​យ​! ​បាន​ជា​យើ​ង​ត្រូវ​កា​រទ​ប់​ស្កាត់​ ដោ​យ​សា​រ​វា​មា​ន​ផ​លប៉ះ​ពា​ល់ទាំ​ង​ត​ម្លៃ​​​ខា​ងផ្នែ​ក​វ​ប្ប​ធ​ម៌ ​និ​ងស​ង្គ​ម​ ព្រោះ​សំ​ណង់​ខុ​ស​ច្បាប់​ដែ​ល​អា​ជ្ញា​ធរ​ចុះ​​រុះរើនោះ​ស្ថិ​ត​នៅ​តំប​ន់​រ​ម​ណី​យដ្ឋា​នអង្គរ»​។​

​យ៉ាង​ណាក្តី​លោ​ក​ ឡុ​ង ​កុ​ស​ល​ ​បាន​ប​ញ្ជា​ក់ថា ​ដោ​យ​សា​រតែ​មា​នកា​រ​ត​វ៉ា​ពី​​​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​អាជ្ញា​ធ​រក៏​បា​ន​​​ស​ម្រេ​​​ច​ផ្អា​ក​រុះ​រើ​សំណ​ង់​ជា​ប​ណ្តោះអា​ស​ន្នសិ​ន​ ដោ​យ​ប្រ​កា​ន់ខ្ជា​ប់​នូវ​អាក្ប​ប​កិ​រិ​យា​ទ​ន់​ភ្ល​ន់​ក្នុង​កា​រ​ដោះស្រា​យ​កា​រងា​រ​ជា​មួ​យ​ប្រ​ជា​ពល​រ​ដ្ឋ​​​ ប៉ុ​ន្តែ​សំ​ណ​ង់​រ​ប​ស់​ព​ល​រ​ដ្ឋ​ទាំ​ង​នោះ​ នៅ​តែ​ជា​សំ​ណ​ង់​មិន​ស្រ​ប​ច្បា​ប់​ ហើ​យ​អា​ជ្ញា​ធរ​​ជាតិអ​ប្ស​រា​​នឹ​ង​នៅ​តែ​​ស​ហ​កា​រ​ជាមួ​យ​ពល​រ​ដ្ឋ​ ​អា​ជ្ញាធ​រ​មូ​លដ្ឋា​ន​ ​ដើម្បី​ឱ្យ​គា​ត់ធ្វើ​ការ​រុះ​រើ​​ចេញ។

​លោ​ក​បន្ត​ថា៖​«​​កា​រ​ពិត​ពួ​ក​គា​ត់​បាន​​​ស្ម័​គ្រ​ចិ​ត្ត​រុះ​រើហើ​យ​ ​ក៏​ប៉ុ​ន្តែ​យើ​ងមិ​ន​ដឹ​ងថា​ ​មាន​អ្វី​នៅពី​ក្រោ​យ​នោះទេ​ ​ក្រោ​យ​​ពី​គាត់​បា​ន​ផ្តិ​ត​មេ​ដៃ​ធ្វើ​ការ​ស្ម័​គ្រ​ចិ​ត្តរុះ​រើ​សំ​ណ​ង់​ដោ​យខ្លួ​នឯ​ង​ តែ​​​គា​ត់​បែរ​ជា​ប្រកា​ន់​ជំ​ហ​រមិ​ន​រុះរើចេញ​​វិញ ​ហើ​យមា​ន​កា​រ​កៀ​​​រ​គ​រអ្ន​ក​ត​វ៉ា​ទៀ​តផង​»។​

​សូ​ម​​ជ​ម្រាប​ថា​ ​កា​លពី​ថ្ងៃ​ទី​​២៦ ខែធ្នូ ​ឆ្នាំ​ ២​០​​២៣ មានការ​ផ្ស​ព្វផ្សា​យព័​ត៌​មាន​នៅលើ​ប​ណ្តា​ញ​សង្គ​ម​ជុំ​វិ​​ញ​ចំ​ណា​ត់​កា​រ​រ​ប​ស់​អាជ្ញា​ធ​រ​ចុះ​រុះ​រើ​សំ​ណ​ង់​នៅភូ​មិ​ស​ណ្ដាន់​ ​ស​ង្កា​ត់​ទឹ​ក​វិ​ល​ ​ក្រុ​ង​សៀ​ម​រា​ប​ ដោ​យ​ក្នុ​ង​ការ​ផ្ស​​​ព្វ​ផ្សា​យ​នោះ​បាន​ចោ​ទ​ថា​ អា​ជ្ញា​ធ​រ​​​ចុះរុះ​រើ​​សំណ​ង់​ដោ​យ​​បង្ខំ​។​ ក្នុ​ង​វីដេ​អូ​ដែ​លត្រូ​វ​បា​ន​ផ្ស​ព្វ​​​ផ្សា​យ​​​អំ​ឡុ​ងពេ​​​ល​អា​ជ្ញា​ធ​រចុះ​អ​នុ​វ​ត្ត​ច្បាប់​ ​​មា​នស្រ្តី​ម្នា​ក់​បា​​នយំ​សោ​​ក ​និង​ស្នើ​សុំ​​អា​ជ្ញា​ធ​រកុំ​រុះរើផ្ទះ​រ​ប​ស់​ខ្លួ​ន​​​។

​ប​ន្ទា​ប់​​​​ពី​មា​ន​កា​រផ្ស​ព្វ​ផ្សា​យ​នេះអា​ជ្ញា​ធ​រជា​តិ​អ​ប្ស​រា​បា​ន​បំ​ភ្លឺ​ជូ​នសា​​ធារណ​ជ​ន​ថា ​កា​រ​ផ្ស​ព្វ​ផ្សា​យ​ទាំ​ង​នេះគឺ​បា​ន​ផ្ទុ​យ​ពី​កា​រ​ពិ​ត​ជាក់​ស្តែ​​ង ​បង្កើ​ត​ឱ្យ​មា​នកា​រ​យល់​ច្រ​ឡំ​ពី​សា​ធា​រណ​ជ​ន​ មក​លើ​អា​ជ្ញាធ​រ​ជា​តិ​អ​ប្ស​រា​ ខ​ណៈ​ចំ​ណា​ត់​កា​រ​រ​បស់​​អា​ជ្ញា​ធ​រនា​ពេ​ល​នោះ​ ​គឺចុះ​រុះ​រើ​សំណ​ង់​ដែ​ល​ម​កតាំ​ង​លំ​នៅ​មិ​ន​ស្រ​បច្បា​ប់​។

​សេ​ច​ក្តី​បំ​ភ្លឺ​ដដែ​ល​ចា​ត់​ទុក​ថា​៖«​ទ​ង្វើរ​បស់​ជ​ន​នេះ​ ពិត​ជាមា​ន​បំ​ណង​ប​ង្កាច់​ប​ង្ខូច​កិ​ត្តិ​យ​ស​ម​ន្ត្រីអា​ជ្ញា​ធ​រជា​តិ​អ​ប្ស​រា​ ក្នុ​ង​សក​ម្ម​ភា​ព​ទ​ប់ស្កា​ត់​ ​សំ​ណ​ង់​មិ​នស្រ​ប​ច្បា​ប់ ​ដើ​ម្បីអភិ​រ​ក្សរ​ម​ណីយ​ដ្ឋា​ន​អ​ង្គរ​ ​ម​រ​តក​ដូ​ន​តាព្រ​លឹ​ងជា​តិ​ខ្មែ​រ​។​ ​សក​ម្ម​ភា​ពនេះពិត​ណា​ស់ ​ធ្វើ​ឡើ​ងដើ​ម្បី​ប្រយោ​ជ​ន៍​បុគ្គ​ល​ខ្លួ​នឯ​ង​ផ្ទា​ល់​ ​និ​ង​បា​ន​ធ្វើឱ្យ​ប៉ះ​ពា​ល់​ផ​ង​ដែរ​ដ​ល់​ស​ន្តិសុ​ខ​ ​និង​សណ្តា​ប់​ធ្នា​ប់​សា​ធារ​ណៈ​»​។

​ចំ​ណែក​បុ​គ្គ​លម្នា​ក់​ដែ​ល​បា​ន​យំសោ​ក​ក្នុ​ងព័​ត៌​មា​ន​ផ្សព្វ​ផ្សា​យតា​ម​ប​ណ្តា​ញស​ង្គ​ម​នោះ​ មិ​ន​មែ​នជា​ម្ចា​ស់​ផ្ទះ​ទាំ​ង​នោះ​ឡើ​យ។​

​ជុំ​វិញ​កា​រ​ផ្សព្វ​ផ្សា​យ​ព័ត៌​មា​ន​នេះដែ​រ​​លោ​ក​ ឡុ​ង​ ​កុ​ស​ល ​ក៏​បា​ន​ប្រាប់​ដែ​រ​​​ថា​៖«​ចំ​ពោះ​សា​រព័​ត៌​មាន​​មួ​យ​ចំនួ​ន​ដែ​ល​ធ្វើកា​រ​ផ្ស​ព្វផ្សា​យ​​​ ​ដោយ​ពុំ​មា​ន​កា​រប​ញ្ជាក់​ច្បា​ស់​ពីអា​ជ្ញាធ​រ​មា​ន​​សម​ត្ថ​កិ​ច្ច ​ខ្ញុំ​យ​ល់​ថា​​ ជា​កា​រ​ផ្តល់​ព័​ត៌​មា​នមិន​ឆ្លុះប​ញ្ចាំ​ង​​ពី​ទិ​ដ្ឋ​ភាព​ជាក់​ស្តែង​នៅ​ក្នុង​ស​ង្គ​ម ប៉ុ​ន្តែជា​កា​រ​​បង្ក​ឱ្យមានភាព​ញុះញ​ង់​ ​​ប​ង្កើ​តទៅ​ជា​ជ​​​ម្លោះ​​ដែ​ល​ធ្វើ​ឱ្យស​ង្គ​ម​មា​នភា​ព​វឹ​ក​វ​រ​»។​

​ជា​មួយ​គ្នា​នេះ​ លោ​ក​បា​ន​​ស្នើ​ឱ្យ​​​អ្ន​ក​សារ​ព័​ត៌​មា​ន​មួ​យ​ចំ​​នួ​ន​​ មុន​នឹងធ្វើ​កា​រផ្ស​ព្វ​ផ្សា​យ​ព័​ត៌មា​ន ​គួ​រ​សិក្សា​ ​ស្រា​​​វ​ជ្រា​វ​រ​កប្រ​ភ​ពឱ្យ​ច្បា​ស់​លាស់​ ​និ​ងសួ​រ​ប​ញ្ជា​ក់​ប​ន្ថែម​ពី​អា​ជ្ញា​ធរ​មា​នស​ម​ត្ថ​កិច្ច​ឱ្យ​បា​នត្រឹ​ម​ត្រូ​​វ​ដែ​រ​​៕​​​​​​