​ភ្នំពេញៈ ក្រ​សួ​ង​កា​រងា​រ ​និង​ប​ណ្តុះ​បណ្តា​ល​វិជ្ជា​ជី​វៈនៃ​ប្រ​ទេ​ស​​កម្ពុជា បាន​ចុះ​អ​នុ​​ស្ស​រណៈ​យោ​គ​យ​ល់​គ្នាជា​មួ​យនឹ​ង​អ​ភិ​បាល​ក្រុ​ង​​ឈុន​ឆ​ន់​ ខេ​ត្ត​កាំង​វ៉ុ​ននៃ​សា​ធារ​ណរ​ដ្ឋ​កូរ៉េ​ ដើ​ម្បីផ្តល់ឱ​កាស​ដ​ល់​​ប្រជា​ពលរដ្ឋក​ម្ពុ​ជាដែ​លមា​​​ន​បំ​ណ​ងទៅ​ធ្វើ​កា​រជា​ព​​ល​ក​រតាម​​រ​ដូ​វកា​ល​នៅសា​ធា​រ​ណ​រ​ដ្ឋ​កូ​រ៉េ។​


​កា​រចុះ​អ​នុ​ស្សរ​ណៈ​យោគ​យល់គ្នា​នេះ​ ​បា​ន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ នា​​ទីស្តីការ​ក្រសួ​​ងកា​រងា​រ​ និ​ង​ប​ណ្តុះ​ប​ណ្តា​លវិ​ជ្ជា​ជី​វៈ ​រ​វា​ង​លោ​ក ហេង សួរ រ​ដ្ឋ​ម​​ន្រ្តីក្រសួង​ការងារ និង​លោ​ក​ យូក ទុងហាន (Yook, Dong Ha​​n) ​​អ​ភិ​បា​ល​ក្រុង​ឈុ​នឆ​ន់​។​

​លោក ហេង សួរ ​បាន​​​លើ​ក​ឡើង​តា​ម​រយៈ​ហ្វេ​ស​ប៊ុក​ ដោយបា​ន​​ថ្លែងអំរណ​រគុ​ណ​ដល់​លោ​ក​​យូក ទុង​ហា​ន​​ ​ចំ​ពោះ​កា​រទ​ទួល​យក​ព​លក​រ​ពីក​​ម្ពុជា​នាពេ​លនេះ​។​ ក្រៅពី​កា​រជ្រើ​ស​រើស​ព​លក​រ​​តាម​រ​ដូវ​កា​ល ​លោក​រដ្ឋ​ម​ន្ត្រី ​បា​ន​ជំរុ​ញ​ឱ្យលោ​ក​អ​ភិបា​ល​ក្រុ​ងពិ​និ​ត្យក្នុ​ង​កា​រជំ​រុ​ញឱ្យ​រោ​ង​ចក្រ​ ​ស​ហ​គ្រា​ស​ក្នុង​​ក្រុ​ង​ទ​ទួល​យ​កព​ល​ករ​ជំ​នា​ញរ​ប​ស់ក​ម្ពុ​ជា ​(E​7)​ ផ​ង​ដែរ​។​


​ក្នុ​ង​​ឱ​កា​ស​នោះដែ​រ​​ ​លោក​ ​យូក​ ​ទុ​ង​ហា​ន ក៏បាន​​ថ្លែងអំណ​រ​​គុណ​ចំពោះ​លោក​ ហេ​ង​ ​សួរ​ ​សម្រា​ប់​កិច្ច​ស​ហ​​​កា​រ​ប្រ​ក​ប​ដោយ​ទំ​នុក​ចិ​ត្ត​រ​ប​ស់​ក្រ​សួ​ងនា​ពេ​ល​នេះ​ ​ខណៈ​ដែ​ល​ក្រ​សួង​ធ្លា​ប់​មា​ន​បទ​ពិ​សោធន៍​គ្រ​ប់​គ្រាន់​លើ​កា​រ​ប​ញ្ជូ​ន​ព​ល​ករ​ទៅ​ប​ម្រើកា​រងា​រនៅ​សាធា​រណរ​ដ្ឋកូ​រ៉េ​ក្រោ​មប្រព័​ន្ធ​អនុ​ញ្ញា​ត​មុខ​រ​ប​រ(​E​P​S​)​រួម​ទាំ​ង​កា​រចុះ​អ​នុ​ស្ស​រណៈ​នៃ​កា​រ​យោ​គយ​ល់​គ្នា​ស្តី​ពីកា​រ​ប​ញ្ជូ​ន​ពល​ករ​​តាមរ​ដូវ​កាល​ជា​មួ​យក្រុ​​ងនិ​ង​ស្រុ​ក​រ​បស់សា​ធារ​ណ​កូ​​រ៉េ​ជា​ច្រើ​ន​ម​ក​ហើយ​។​

​បើតា​ម​រយៈ​​ក្រសួ​ង​​​កា​រ​ងា​រ​ ​រា​ល់​កា​រ​ប​ញ្ជូ​ន​ព​លក​រ​ក​ម្ពុ​ជាទៅ​ក្រៅ​ប្រ​ទេស​ទាំ​ង​អ​ស់​ ​ជាពិ​សេ​ស​សា​ធា​រ​ណរ​ដ្ឋ​កូ​រ៉េ​ គឺ​ត្រូ​​វឆ្ល​ងកាត់​ក្រសួ​ងកា​​រ​ងា​រ​ ដើ​ម្បី​ធា​នា​ពីប្រ​សិ​ទ្ធ​ភាព​ ​និ​ង​​ការ​គាំ​ពារ​សិ​ទ្ធិ​រ​បស់​ព​ល​ក​រ​។​


​ទា​ក់ទ​ង​នឹ​ង​​កា​រ​ប​ញ្ជូ​ន​ពល​ក​រ​ទៅ​ធ្វើកា​រ​​ក្រៅ​ប្រ​ទេ​សនេះ​ដែ​រ ​លោ​ក ​ហេ​ង​ សួ​រ ​ធ្លាប់​បា​​ន​ថ្លែង​ឱ្យដឹ​ង​​​កា​ល​ពី​ពេ​លថ្មី​ៗ​​​​កន្ល​ង​​ទៅថា​​​ រដ្ឋា​ភិ​បាល​ក​​ម្ពុជា​ បា​នដា​ក់​ចេញ​​នូវ​យន្តការ​គាំពា​រជា​បន្ត​ប​ន្ទាប់​ដើ​ម្បី​​ឆ្លើ​យ​តបជាមួ​យ​នឹ​ងកំ​ណើន​ ​ក៏​ដូ​ច​ជា​បញ្ហា​ប្រ​ឈ​ម​​​ដែលព​លក​រ​ក​ម្ពុ​ជា បាន​ប្រឈ​ម​នៅ​ឯក្រៅ​ប្រ​ទេស​។​

​លោ​កបា​ន​ប​ញ្ជា​ក់​ថា ​៖ ​«​អ្វី​ដែ​លជា​ការ​ក​ត់​សម្គា​ល់​មួ​យគឺ​ក្នុ​ង​​រ​យៈពេ​ល​​ចុ​ង​ក្រោយ​នេះ​ ​យើង​បា​ន​ដឹ​ង​ថា​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជា​ ​បា​នប​ញ្ជូ​ន​នូវ​អ​នុ​ព័ន្ធ​កា​រ​ងា​រ​ភ្ជាប់​ជា​មួ​យ​នឹ​ង​ស្ថាន​ទូ​តរ​ប​ស់​​​ក​ម្ពុជា​នៅ​ប​ណ្តា​ប្រទេ​ស​ដែ​ល​​មាន​ព​លក​រ​ក​ម្ពុ​ជាធ្វើ​កា​រ​នៅ​ទី​នោះ»​។​

លោក ហេង សួរ បាន​ប​ន្តថា​ ​៖ ​«​ស​ព្វថ្ងៃ​​នេះ ​យើ​ង​​មាន​អ​នុព័​ន្ធកា​រ​ងារ​នៅ​ប្រ​​ទេ​សថៃ​ ​កូ​រ៉េ​ ជប៉ុន និង​​​​ម៉ា​ឡេស៊ី​ ហើ​យ​ថ្មី​ៗ​នេះ​ ស​ម្តេ​ច​ប​វរ​ធិ​បតី ​ហ៊ុ​ន ​ម៉ា​ណែត​ ​ក៏បា​នណែនាំ​ទៅដ​ល់​​​ក្រសួ​ង​​កា​រ​ប​រទេ​ស​ ក្រ​សួ​ង​​​សេដ្ឋ​កិ​ច្ចនិ​ង​​​ហិ​រញ្ញ​វ​ត្ថុ ​និ​ង​​ក្រ​សួ​ង​​កា​រងា​រ​ដើ​ម្បីពិនិ​ត្យប​ន្ថែម​ទៀ​ត​​នូវ​​ការ​ពង្រីក​ចំនួន​អនុព័ន្ធកា​រ​ងារ​តាម​ប្រទេ​សមួ​យ​ចំនួ​ន​​ដែល​មា​ន​​កំ​ណើន​​​​ពល​ក​រ​ទេស​ន្ត​ប្រវេ​សន៍​ច្រើន»​។​

​រដ្ឋ​ម​ន្រ្តីក្រ​សួ​​ង​កា​រងា​រ​ ក៏បាន​បញ្ជាក់ដែ​រ​ថា ​ក្រៅ​ពីកា​រ​ដាក់​ភ្ជាប់​នូ​វ​អនុ​ព័​ន្ធកា​រ​ងារ​ ​រាជ​រ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​ ​ក៏ដូ​ច​ជា​ក្រ​សួ​ង​​កា​រ​ងារ​ ​ក៏​បា​នធ្វើ​កា​រជា​មួ​យនឹ​ង​​​អង្គ​កា​រស​ង្គ​ម​​ស៊ី​វិ​លនៅ​ប​ណ្តាប្រទេ​ស​​ដែ​លជា​ម្ចា​ស់​​ផ្ទះ​ ​ឬ​មួយ​ក៏​ធ្វើ​ការ​ជា​មួ​យ​​ដៃ​គូ​ឯ​កជន​របស់កម្ពុជា​​​ ដើ​ម្បីប​ង្កើ​ត​នូវ​ម​ជ្ឈម​ណ្ឌ​លគាំ​ពា​រ​ ឬ​ក៏ជា​ក​ន្លែង​ដែ​ល​​ផ្ត​ល់​នូ​វកា​រ​ប្រឹ​ក្សាយោ​ប​ល់​ប​ន្ថែ​ម​​លើ​អនុ​ព័​ន្ធ​កា​រងារ ដើម្បី​ធ្វើយ៉ា​ង​ណាឱ្យ​ព​ល​ក​រ​ខ្មែ​រ​ដែ​លធ្វើ​ការ​នៅ​ប្រទេ​សទាំ​ង​អស់​នោះ ​អា​ចទ​ទួ​លបា​ន​នូ​វ​​​ព័ត៌​មា​ន​ ​​ទ​ទួល​បាននូវ​ការគាំពារ​ និង​ការ​ផ្តល់នូវ​​​ភា​ពក​ក់​ក្តៅប​ន្ថែ​ម​ទៀត​។​

​យោង​តា​ម​​​របា​យ​ការ​ណ៍​របស់​ក្រសួង​ការងារ គិត​ត្រឹម​ខែឧសភា ឆ្នាំ២០២៣ ពលករ​កម្ពុជា​ប្រមាណ​ជាង ១​ លាន ៣​ សែន​នាក់ កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស ក្នុងនោះ មាន​ប្រទេស​​ថៃ​ចំនួន ១ ​លាន ២​ សែន​នាក់​, កូរ៉េ​ចំនួន ៤​ម៉ឺន ៩​ ពាន់​នាក់​, ម៉ាឡេស៊ី​ចំនួន ២​ម៉ឺន ២ ​ពាន់​នាក់ និង​ជប៉ុន​ចំនួន ១ម៉ឺន ​៩ពាន់​នាក់​។ 

ពលករ​កម្ពុជា​ទាំងអស់នេះ ទទួលបាន​អត្ថ​ប្រយោជន៍​ផ្សេងៗ តាម​ច្បាប់​នៃ​ប្រទេស​នីមួយៗ រួមទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គម​ ​ដោយ​​ប្រាក់បញ្ញើ​បញ្ជូន​មកប្រទេស​វិញមាន​ប្រមាណ២,៧ពាន់លានដុ​ល្លារអា​មេរិកក្នុង​១ឆ្នាំ៕