​ភ្នំពេញៈ គ​ណៈ​ប្រ​​តិភូ​ជាន់​​ខ្ព​ស់នៃ​ក្រ​សួង​សុ​ខាភិ​បា​ល​កម្ពុ​ជា​ ​បាន​អ​ញ្ជើ​ញ​ចូ​លរួ​ម​កិ​ច្ចប្រ​ជុំ​ រ​វា​ង​បណ្តា​ប្រ​ទេ​ស​ក្នុ​ង​តំ​ប​ន់​ទ​ន្លេមេ​គ​ង្គ​-​ឡាន​ឆាង​ ​នៅ​ឯប្រ​ទេសចិ​ន​ ដើ​ម្បី​ផ្លាស់​ប្តូ​​រប​ទ​ពិ​សោ​ធន៍​ទាក់​ទ​ង​វេ​ជ្ជ​សាស្ត្រ​បុរា​ណ​ ​និង​ព​ង្រឹ​ង​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​រ​ សម្រា​ប់​កា​រ​អភិ​វ​ឌ្ឍ​ទៅ​លើ​វេជ្ជ​សា​ស្ត្រ​បុរា​​ណ​។​ ​នា​ឱកា​ស​នោះ ​ក​ម្ពុ​ជាបា​ន​ស្នើ​ភា​គី​ចិ​នជួ​យ​បណ្តុះ​ប​ណ្តា​ល​ធ​នធា​នម​នុ​ស្សលើ​ផ្នែ​ក​វេជ្ជ​សា​ស្រ្តបុ​រា​ណ​ផង​ដែ​រ។​


​លោ​ក ​ហុ​ក ​គឹម​ចេ​ង​ អ​គ្គ​នា​យក​ប​ច្ចេក​ទេ​​សនៃ​ក្រ​សួង​សុ​ខាភិ​បា​ល ​លោ​ក​ អំ​ណ​ត់​ ​ភក្តី​ ​អ​គ្គ​នា​យ​ក​រ​ង​បច្ចេ​ក​ទេស​សុ​ខា​ភិ​បាល​ ​បា​នដឹ​ក​នាំ​គ​ណៈប្រ​តិ​​ភូ​ក្រ​សួង​​សុខា​ភិ​បា​ល​អ​ញ្ជើ​ញ​ចូ​លរួ​ម​ក្នុ​ងកិ​ច្ច​ប្រ​ជុំ​រ​វាង​ប​ណ្តា​ប្រ​ទេស​ក្នុ​ងតំ​ប​ន់​ទន្លេ​មេ​គ​ង្គ​-ឡា​ន​ឆា​ង​ ​ស្តី​​អំ​ពី ​«កិ​ច្ចប្រ​ជុំ​បិ​ទទ្វា​រ​នៃ​​កា​រ​ផ្លា​ស់ប្តូ​រ​បទ​ប្ប​ញ្ញ​ត្តិ ​និ​ង​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​លើ​ឱ​សថ​បុ​រា​ណ​/​ឱ​​សថ​បុ​រា​ណចិ​ន ​ស​ម្រា​ប់ប្រ​ទេ​សនៅ​តា​មប​ណ្តាទ​ន្លេ​មេគ​ង្គ»​នៅទី​ក្រុងណា​ន​នីង​ ​​ខេ​ត្ត​ក្វា​ងស៊ី​ ​នៃ​សា​ធា​រ​ណរ​ដ្ឋ​ប្រជា​មា​និ​ត​ចិន​ ដែ​លប្រ​ព្រឹ​ត្ត​ទៅចា​​ប់​ពីថ្ងៃ​ទី​១​៩​ ដ​ល់ថ្ងៃ​ទី​​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០២៣​។​ នេះ​បើតា​ម​កា​រ​ប្រ​កា​ស​រ​ប​ស់ក្រ​សួ​ងសុ​ខា​ភិ​បាល​។​

​ក្រសួ​ង​សុ​ខា​ភិ​បាល​បា​ន​ឱ្យដឹ​ង​ថា​៖​«កិច្ច​ប្រ​ជុំដែ​ល​មាន​រ​យៈ​ពេល​ ​២​ថ្ងៃ​នេះ​ ​គឺ​រៀ​បចំ​ឡើ​ង ​ដើម្បី​ចែ​ក​រំ​លែ​ក និ​ង​ផ្លា​ស់​ប្តូ​រ​ប​ទ​ពិ​សោ​ធ​ន៍ទា​ក់​ទ​ងនឹ​ង​ច្បាប់​ និ​ង​ប​ទ​ប្បញ្ញ​ត្តិ​ផ្សេង​ៗនៃ​វេ​​ជ្ជ​សា​ស្ត្របុ​រា​ណ/​វេ​ជ្ជសា​ស្រ្ត​បុ​រាណ​ចិ​ន​ ​និង​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រស​ម្រា​​ប់កា​រ​អ​ភិវ​ឌ្ឍ​​លើ​វេ​ជ្ជសា​ស្ត្រ​បុ​រាណ​ចិ​ន​រ​ប​ស់​​ប​ណ្តា​ប្រ​ទេ​សតា​ម​​ដង​ទន្លេ​មេ​គ​ង្គ​-​ឡាន​ឆា​ង  រួមមា​ន ​ចិ​ន​ ក​ម្ពុ​ជា ​ភូ​មា​ ​ថៃ​ ​ឡា​វ ​ និ​ង​វៀ​​តណា​ម»​។​


​នា​ឱ​កា​សនោះ​ដែ​រ​ ​ប្រទេ​ស​ក​ម្ពុជា​ ​និង​ប្រ​ទេស​ផ្សេ​ង​ទៀ​ត​ ​បាន​ធ្វើ​ប​ទ​បង្ហា​ញ​ទា​ក់​ទ​ងនឹ​ង​ច្បាប់​ និ​ង​ប​ទ​ប្ប​ញ្ញត្តិ​ផ្សេ​ង​ៗ ​ដែ​ល​ទាក់​ទ​ងនឹ​ង​វេ​ជ្ជសា​ស្ត្រ​បុ​រាណ​រ​ប​ស់ប្រ​ទេស​រៀ​ងៗ​ខ្លួ​ន​។​ ​

​ក្នុង​​អំ​ឡុង​ពេ​លនោះ​ លោ​ក ​អំ​ណត់​ ភ​ក្តី​ បា​ន​ជួប​ជា​មួយ​អ្ន​ក​តំណា​ង​សាក​ល​វិទ្យា​ល័​យមួ​យ​ចំ​នួ​ន ​និ​ងបា​ន​​​ស្នើឱ្យ​ភា​គី​ជា​មិ​ត្ត​ចិន​ ជួ​យ​ផ្ត​ល់កិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​ក្នុង​កា​រ​បណ្តុះ​ប​ណ្តា​ល​​ធ​ន​ធាន​ម​នុ​ស្សដ​ល់​ភាគីក​ម្ពុ​ជា ​ទាំ​ងផ្នែ​ក​សិក្សា​ទៅ​លើ​វេជ្ជ​សា​ស្ត្រ​បុ​រា​ណចិ​ន ​និ​ងកា​រ​ផលិ​ត​ឱ​សថ​បុ​រា​ណ​ចិន​​។​


លោ​ក​ប​ន្ត​ថា៖​«​ក​ម្ពុជា​ក៏​បា​ន​ទទួ​ល​ចម្លើ​យ​ជា​វិ​ជ្ជ​មាន​ គួ​រ​ឱ្យ​មោ​ទន​ភា​ព​ពី​ភា​គី​សាកល​វិ​ទ្យា​ល័​យ​ទាំង​នោះ​ ដើម្បី​​ពង្រឹ​ង​កិ​ច្ចគាំ​ទ្រ​ដ​ល់​វេ​ជ្ជសា​ស្ត្របុ​រា​ណ​​ក​ម្ពុជា​»។​ ​

​ភា​គីចិ​ន​ ដោយ​សា​រមា​ន​បទ​ពិ​សោធ​ន៍​ដ៏​ស៊ីជ​ម្រៅ លើ​កា​រអ​ភិ​វ​ឌ្ឍ​វេ​ជ្ជសា​ស្ត្របុ​រា​ណ​ចិន​ ​តា​ម​បែប​ល​ក្ខ​ណៈ​វិ​ទ្យា​សាស្ត្រ​បា​ន​ចែក​រំ​លែ​ក​​បទ​ពិ​សោ​ធ​ន៍​ជាច្រើ​ន ​ទាក់​ទ​ង​នឹ​ងកា​រ​ត្រួត​ពិ​និ​ត្យ​គុណ​ភា​ព​ទៅ​លើ​ផលិ​ត​ផ​លជា​វត្ថុ​ធា​តុ​ដើ​ម​យ​ក​ម​កធ្វើ​ឱ​ស​ថ​បុរា​ណ​ ​ដើ​ម្បី​អា​ច​ធា​នា​បាន​​គុណ​ភា​ព ​និងស្ត​ង់​ដា​ដែល​បា​ន​កំណ​ត់​។ ភា​គី​ចិ​ន​ក៏​បា​នផ្តោ​ត​លើ​សារៈ​សំ​ខា​ន់ផ​ង​ដែ​រ ក្នុ​ងកា​រ​ធ្វើ​ឱ្យប្រ​សើ​រ​ឡើ​ង នូ​វ​បណ្តា​ញ​ចែក​​ចាយ ​និ​ង​ផ្គ​ត់ផ្គ​ង់​វត្ថុ​ធា​តុដើ​ម​ស​ម្រាប់​យ​ក​មក​ផលិ​តឱស​ថបុរាណ​ទាំ​ងក្នុ​ង​ប្រទេ​ស​ចិ​ន​ និ​ងប​ណ្តាប្រទេ​ស​តាម​ដ​ងទ​ន្លេ​មេ​គង្គ​ ដើ​ម្បីធា​នា​បាន​និ​រន្ត​រ​ភា​ព​នៃ​កា​រ​ផ្គ​ត់ផ្គ​ង់​​វ​ត្ថុ​ធា​តុដើ​ម​ទាំ​ង​នោះ​។​

នៅ​ក្នុ​ងកិ​ច្ច​ប្រ​ជុំ​នោះ​ បណ្តា​ប្រ​ទេ​ស​តាម​​ដង​ទន្លេ​មេ​គ​ង្គ​ ក៏​ត្រូ​វ​បាន​ភា​គីចិ​ន ​អ​ញ្ជើ​ញ​ទៅទ​ស្ស​នា​នៅ​​ម​ន្ទីរ​ពិ​សោធ​ន៍​គុ​ណភា​ព​ឱស​ថ​បុ​រា​ណ​ចិន​ ​និ​ង​រោ​ងច​ក្រ​ផ​លិត​ឱ​ស​ថ​បុរា​ណ​ចិ​ន​មួ​យ​ចំ​នួ​ន ​ដែ​ល​មា​ន​គុ​ណភា​ព​ខ្ពស់​នៅ​ក្នុ​ងទី​ក្រុ​ង​ណា​ន​នី​ង​។​ ជា​មួ​យ​គ្នា​នេះ​ដែរ​ ភា​គី​ចិ​ន​ក៏បា​នស​ន្យា​ថា​ នឹ​ង​ប​ន្តជួ​យ​គាំ​ទ្រ ​និ​ង​ព​ង្រឹ​ង​កិ​​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិកា​រ​ជា​មួ​យ​ប​ណ្តា​ប្រទេ​ស​តា​មដ​ង​ទ​ន្លេមេ​គ​​ង្គ ឱ្យ​កា​ន់​តែស៊ី​ជ​ម្រៅជា​មួ​យស​មា​ជិ​ក​ទាំ​ង​ទ្វេភា​គី​ ​និង​ពហុ​ភា​គី​។​ 

​ប្រភ​ព​ពី​ក្រសួ​ង​សុ​ខា​ភិបា​ល​បា​ន​ប​ញ្ជា​ក់​ទៀ​តថា​៖​«​ក្នុង​កា​រ​ជំ​រុ​ញ​ឱ្យ​វេជ្ជ​សា​ស្ត្រ​បុរា​ណ​ក​ម្ពុ​ជា​មា​ន​កា​រ​អ​ភិ​វ​ឌ្ឍ​​ឱ្យ​កា​ន់​តែប្រ​សើ​ឡើ​ង​ លោ​ក​វេ​ជ្ជ​ប​ណ្ឌិ​ត​ អំ​ណត់​ ​ភ​ក្តី ​អ​គ្គ​នា​យ​ក​រ​ង​ប​ច្ចេក​ទេ​ស​សុ​ខាភិ​បា​ល​ ​បា​នសំ​ណូ​ម​ព​រ​ទៅ​ភាគី​មិ​ត្តចិ​ន ​ឱ្យជួ​យ​អ​ភិ​វ​ឌ្ឍ​​សៀ​វ​ភៅ​ហ្វា​ម៉ាកូ​ប៉េ​រុ​ក្ខ​ជា​តិ​ឱ​សថ​ក​ម្ពុ​ជា​ ដែល​ជា​សៀ​វ​ភៅ​ដ៏​មា​នសា​រៈ​សំ​ខា​ន់​ស​ម្រា​ប់​ធា​នា​បា​នគុណ​ភា​ព​នៃ​ឱ​ស​ថបុ​រា​ណ​ខ្មែរ»៕