ភ្នំពេញៈ ប្រធា​ន​​រដ្ឋ​សភា​លោ​កស្រី​ ឃួ​ន សុដារី ​បា​ន​ជំរុញ​និងលើក​ទឹ​ក​ចិ​ត្ត​ដ​ល់និ​ស្សិត​ខ្មែរ​ដែ​លកំ​ពុ​ងសិ​ក្សា​នៅប្រ​ទេ​​ស​ឡា​វ ​ឱ្យខិ​ត​ខំរៀ​ន​សូ​ត្រ ​កសា​ង​ស​មត្ថ​ភាព​ សីលធម៌​ និ​ងមា​ន​វិជ្ជា​ជី​វៈច្បា​ស់លាស់​ ដើម្បីយក​ចំ​​ណេះ​ជំ​នា​ញ​ទាំ​ងនេះ ​មក​ចូ​ល​រួម​អភិ​វ​ឌ្ឍប្រទេស​ជា​តិ​។​


កា​រ​​ជំរុញ​​នេះ​ធ្វើឡើ​ង​នាឱ​កាស​ដែ​លលោ​ក​ស្រី​បា​​នដឹ​ក​នាំគ​ណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​កម្ពុ​ជា​ ​បំ​​ពេញ​ទ​ស្ស​ន​កិ​ច្ចផ្លូ​វ​កា​រ នៅ​ប្រ​ទេស​ឡា​វ​។​ ​​លោក​​ស្រី ​បា​ន​ទទួ​លជួ​ប​សំ​ណេះ​​សំណា​ល​សួរ​សុ​ខ​ទុក្ខ​ជា​មួយ​និ​ស្សិត​និ​ង​មន្រ្តី​កា​រ​ទូ​តក​ម្ពុជា​ ​ដែល​កំ​ពុ​ងសិ​ក្សា​និ​ង​បំ​ពេ​ញបេស​កកម្មការងារ​នៅ​ក្នុ​ងប្រ​ទេ​សឡា​វ​។​ នេះ​បើ​តាម​​សេចក្តីជូ​ន​ដំ​ណឹ​ង​របស់​រ​ដ្ឋស​ភា​នៅថ្ងៃ​ទី​​៣ ខែធ្នូ​ ឆ្នាំ២​០​២​៣។​

​ក្នុ​ង​ជំនួ​ប​នោះ​លោ​ក​ស្រី​បាន​លើ​កទឹ​ក​ចិត្ត​​​និ​ស្សិតទំាង​អ​ស់ឱ្យខិ​ត​ខំសិ​ក្សា​រៀន​សូ​ត្រ ​ប្រ​កា​ន់ខ្ជា​ប់​នូវ​សី​លធ​ម៌​ ចូ​ល​រួ​ម​ចំណែ​ក​កសា​ង​ព​ង្រឹង​ចំ​ណ​ង​មិត្ត​ភា​ពជា​មួ​យ​ប្រ​ជា​ជន​ឡា​វ ​ដែល​ជាមិ​ត្ត​ ជា​បង​ប្អូ​នមា​ន​ទំនា​ក់ទំ​ន​​ង​ជា​ប្រពៃ​ណី​ ជាមួយ​ក​ម្ពុជា​តំា​ងពី​រ​យូ​រ​លង់​ម​ក​ហើយ​។​ ​


​លោ​កស្រី​ ​បាន​លើ​កឡើ​ង​ថា៖​«​ក្រោ​មកា​រដឹ​កនាំ​រ​បស់​សម្តេ​ច​​ធិបតី ហ៊ុ​ន ​ម៉ា​ណែត​ ​បា​នផ្ត​ល់​អា​ទិភា​ព​លើកា​រ​ក​សាង​ធ​ន​ធាន​ម​នុ​ស្ស ​ដើ​ម្បីព​ន្លឿ​នកា​រ​អភិ​វ​ឌ្ឍ​ប្រទេ​ស​ជា​តិ​។ ​ដូច្នេះ​ស​ម​ត្ថភា​ព ​និ​ងសី​ល​ធ​ម៌​រប​ស់​យុវ​ជ​ន​ ​ជាធ​ន​ធា​នសំ​ខា​ន់​ប្រ​កប​ដោ​យ​គុ​ណភា​ព​ ក្នុ​ង​កា​រចូ​ល​រួម​អ​ភិ​វឌ្ឍ​​សង្គ​ម​ជា​តិយើ​ង​»។​ ​

​លោ​កស្រី​បា​ន​​បញ្ជាក់​ថា​ ​សន្តិ​ភា​ពមា​ន​សារៈ​សំខា​ន់​ណា​ស់ ​ដូ​ច្នេះ​យុ​វជ​ន​ជំនា​ន់​ក្រោយ​មា​នកា​ត​ព្វកិ​ច្ច​ចូ​ល​រួម​ថែ​រ​ក្សាកា​រពា​រ​ ​កុំ​ចាំដ​ល់​ពេ​ល​បាត់​ប​ង់​សន្តិ​ភា​ព ​ទើ​ប​ស្វែង​រក​នោះ​មិ​ន​មែ​នជា​ការ​ងា​យ​ស្រួ​លឡើ​យ​។ ​


​លោ​កស្រី​ថា​៖«​ស​ន្តិភា​ព​នៅ​ក​ម្ពុជា​ ​ទទួ​ល​បាន​ដោ​យលំ​បា​ក​ ​បា​ន​មក​ពី​ការ​លះប​ង់​ធ្វើ​ពលិ​ក​ម្ម​រប​ស់​ឥ​ស្សរ​ជ​ន​ជំនា​ន់​មុន​ ​មា​នស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ ១​រូប​បា​ន​ដាក់​ចេញ​នូ​វ​នយោ​បា​យ​ឈ្នះឈ្នះ​ ​ប​ញ្ចប់​ស​ង្រ្គា​មទំា​ង​ស្រុង​ពី​ទឹក​ដី​រប​ស់​កម្ពុ​ជា​»​។

​យោ​ង​តាម​រ​បា​យ​ការ​ណ៍​រ​បស់​លោ​ក ​ហ៊ុ​លក្រ​ង ​ផា​ណង​ ​ឯក​អ​គ្គរា​ជ​ទូត​ក​ម្ពុ​ជា​​ ​ប្រ​ចាំប្រ​ទេ​សឡា​វ​ ​និស្សិ​ត​ក​ម្ពុ​ជាកំ​ពុ​ង​សិក្សា​នៅ​ឡា​វមា​ន​ចំ​នួន​៦​៧​នា​ក់​ ​ក្នុង​នោះ​៣​០នា​ក់​ជា​ស្រ្តី​។​ សិ​ក្ខា​កា​មយោ​ធា​ផ្លាស់​ប្តូ​រមា​ន​ចំ​នួន​២​៥​នា​ក់ ​៤​នា​ក់​ជា​ស្រ្តី ​ចំណែ​ក​សិ​ក្ខា​កាម​ន​គ​របា​ល​មាន​ចំ​នួន​៤​នាក់​ម្នា​ក់ជា​ស្រ្តី​។​ និ​ស្សិ​តក​ម្ពុ​ជា​ សិ​ក្សា​នៅ​ប្រ​ទេស​ឡាវ​​​ ​សិក្សា​លើ​ជំ​នា​ញ​ជាច្រើន​ ​ដូ​ចជាអ​ក្ស​រ​សាស្រ្ត​ឡា​វ ​កុំ​ព្យូ​ទ័រ​ ​ស្ថាប​ត្យក​ម្ម​ និ​ង​ភាសា​អង់​គ្លេ​សជា​ដើ​ម។​ ​

​នៅ​ថ្ងៃ​ដដែ​លនោះ​ដែ​រ ​ក្នុង​ដំ​ណើ​របំ​ពេ​ញទ​ស្ស​នកិ​ច្ច​ជា​ផ្លូវ​កា​រ​ ​នៅឡា​វ​ លោ​ក​ស្រី​ ​ឃួន​ ​សុ​ដារី​ ​បា​នជួ​ប​ពិភា​ក្សា​កា​រងា​រ​ទ្វេ​ភាគី​ជា​មួ​យលោ​ក X​a​yso​mphonePhomvi​ha​ne ​ប្រ​ធា​នរ​ដ្ឋស​ភា​ឡា​វ​ នៅ​វិ​មា​នរ​ដ្ឋ​ស​ភា ​នា​ទីក្រុ​ងវៀ​ង​ច​ន្ទ​ន៍​ផ​ង​ដែ​រ។​

​យោង​តាម​សេច​ក្តី​ប្រកា​ស​រ​បស់​រ​ដ្ឋស​ភា​ ​លោក Xaysomphone Phomvihane ចា​ត់ទុ​ក​ដំ​ណើរ​ទ​ស្សន​កិ​ច្ច​រប​ស់​លោ​ក​ស្រី ​ឃួ​ន​ សុ​ដា​រី​ ថា ជាការ​​ចូ​លរួ​ម​ចំណែ​ក​ដ៏​សំខា​ន់​នៅក្នុ​ង​ការ​ព​ង្រឹង​ព​ង្រី​កចំ​ណ​ងមិ​ត្ត​ភា​ពនិ​ង​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រជា​ប្រ​ពៃណី​នៃប្រ​ទេ​ស​ទំាង​២ ​ទំាង​ខា​ងស្ថា​ប័​ននី​តិ​ប្បញ្ញ​ត្តិ ​និ​ងនី​តិ​ប្រ​តិប​​ត្តិឱ្យ​កា​ន់​តែរឹ​ងមាំ​ ​រី​ក​ចម្រើ​ន​ ​គ្រ​ប់ជ្រុ​ង​ជ្រោ​យ និ​ង​មាន​ប្រ​សិទ្ធ​ភា​ព​ឡើង​។​

​ថ្នាក់​ដឹ​កនាំ​រ​ដ្ឋ​ស​ភាប្រ​ទេស​ទំា​ង​២ ក៏​បា​ន​ចែ​ក​រំលែ​ក​និ​ងផ្លា​ស់​ប្តូ​រព័​ត៌​មា​នពី​គ្នា​ទៅវិ​ញ​ទៅ​មក​ ​នូ​វស​ភា​ព​ការ​ណ៍​ន​យោបា​យ​សេដ្ឋ​កិ​ច្ច ​និ​ង​ស​ង្គម​។​ ​

​នាឱ​កាស​នោះ​ដែ​រ ​ប្រធា​ន​រ​ដ្ឋ​ស​ភា​ឡាវ​ ​ក៏​បាន​លើ​កឡើ​ងដែ​រ​ថា​ ​នៅ​ឆ្នាំ២​០​២​៤​ខាងមុ​ខ​ ​ប្រទេ​ស​ឡា​វ​នឹ​ងទ​ទួ​ល​ធ្វើ​ជា​ម្ចា​ស់ផ្ទះ​កិ​ច្ច​ប្រជុំ​កំពូ​លអា​ស៊ា​ន​ ​និង​មហា​សន្និ​បាត​អ​ន្តរ​សភា​អា​ស៊ា​ន​ (​A​IPA) លើកទី​៤៥​ ដោយ​បា​ន​ស្នើ​សុំរ​ដ្ឋ​ស​ភាក៏​ដូ​ច​ជា​រាជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា ​ជួយ​គំា​ទ្រដើ​ម្បី​ឱ្យ​កា​រ​បំពេ​ញ​កា​ត​​ព្វកិ​ច្ច​រប​ស់​ឡាវ​នេះ​ទ​ទួ​លបា​ន​ជោ​គ​ជ័​យ។​ 

នាឱកា​ស​នោះ​ដែ​រ ​លោ​ក​ស្រី​ ឃួ​ន​ សុ​ដា​រី​ បា​នប​ង្ហា​ញ​ការ​គំាទ្រ​កា​រ​ធ្វើ​ជាម្ចា​ស់​ផ្ទះកិ​ច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ា​ន​ និ​ង​ម​ហាស​ន្និបា​ត​អា​យ​ប៉ា ​លើ​ក​ទី៤​៥ ​រ​បស់​រ​ដ្ឋស​ភា​ឡា​វ ​នៅ​ក្នុ​ង​ឆ្នាំ២​០​២៤​ខា​ងមុ​ខ​៕