​ភ្នំពេញៈ គ​ណៈក​ម្មា​ធិ​កា​រជា​តិ​រៀ​ប​ចំកា​រ​បោះ​ឆ្នោត​ ​​(គ​.​ជ.​ប​)​ បាន​ឯ​កភា​ព​ ​និ​ង​ទ​ទួល​ស្គា​ល់​ពា​ក្យ​សុំ​ចុះប​ញ្ជី​គ​ណប​ក្ស​ន​យោ​បាយ​ឈ​រ​ឈ្មោះ​បោះ​ឆ្នោ​ត​ ​និង​បញ្ជី​បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​ ស​ម្រា​ប់កា​រ​បោះ​ឆ្នោ​តជ្រើស​តាំ​ងស​មា​ជិ​កព្រឹ​ទ្ធ​ស​ភា​ ​នី​តិកា​ល​ទី៥​ ​ឆ្នាំ​២​០​២​៤ ​រ​ប​ស់​គ​ណប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា​ ​ខ​ណៈ​គ​ណ​ប​ក្ស​ភ្លើ​ងទៀ​ន​ ​តាម​រ​យៈ​គណ​ប​ក្ស​ឆន្ទៈ​ខ្មែ​រ ​ក៏បា​នដា​ក់​ពា​ក្យ​ស្នើ​​ចុះបញ្ជីផ​ង​ដែ​រ​ នាថ្ងៃ​ទី​៤ ​ខែ​ធ្នូ​ ឆ្នាំ​២​០​២​៣​។​​


​កា​រ​​ទទួលស្គាល់​​នេះ​ ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​កិ​ច្ច​​ប្រ​ជុំ​​ ដែ​ល​ដឹ​ក​នាំ​ដោយ​ លោ​ក​ ​ប្រា​ជ្ញ​ ច​ន្ទ​ ​​ប្រ​ធា​ន ​គ​.​ជ.​បនៅ​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​ ឆ្នាំ​២​០​២​៣។​

​​​គ.ជ.ប បាន​បាន​ពិ​និត្យ​ ​និង​ស​ម្រេ​ច​លើ​កំ​ណ​ត់ហេតុនៃ​កិ​ច្ចប្រ​ជុំ​ កា​ល​ពីថ្ងៃ​ទី​៣​១ ​ខែ​តុ​លា​ និ​ង​ថ្ងៃទី​១​៦ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ២​០​២៣​ ​ទា​ក់​ទ​ងនឹង​​ពាក្យ​សុំ​ចុះប​ញ្ជី​គ​ណប​ក្សន​យោ​​បា​យ​ឈ​រ​ឈ្មោះបោះ​ឆ្នោ​ត​ ​និង​ប​ញ្ជី​បេក្ខ​ជ​ន​ឈរ​ឈ្មោះ​ ​​សម្រា​ប់​កា​រ​បោះ​ឆ្នោត​ជ្រើ​ស​តាំ​ង​សមា​ជិ​ក​ព្រឹ​ទ្ធស​ភា​ ​នី​​តិ​កា​លទី​៥​ ​ឆ្នាំ២​០​២​៤ ​រ​ប​ស់គ​ណ​ប​ក្សប្រ​ជា​ជ​នក​ម្ពុ​ជា​ និង​សេចក្តី​ព្រា​ងប​​ទ​ប​ញ្ជា​ ​និ​ងនី​តិ​វិ​ធី​សម្រា​ប់​ការ​បោះ​ឆ្នោ​ត​ជ្រើស​រើ​ស​ក្រុម​ប្រឹ​ក្សា​រា​ជ​ធានី​ ​​ខេត្ត ​ក្រុង ​ស្រុក និង​​ក្រុម​ប្រឹ​ក្សា​ខ​ណ្ឌ (ប.ន.​ក​)។​


​យោ​ង​តាម​សេច​ក្តី​ប្រកា​ស​ព័ត៌​មា​ន​រ​បស់​ គ.ជ.ប បាន​លើ​ក​ឡើង​ថា ​៖«​​គ.​ជ.​​ប បា​ន​ពិ​និត្យ​ ​និ​ង​សម្រេ​ច​លើ​ឯក​សា​រ​ស​ម្រា​ប់រៀ​ប​ចំក​ម្ម​វិធី​ផ្ស​ព្វ​ផ្សា​យគោ​ល​នយោ​បា​យ​រប​ស់​គណប​ក្សន​យោបា​យ​ ស​ម្រា​ប់កា​រ​បោះឆ្នោ​ត​ជ្រើស​តាំង​ស​មា​ជិក​ព្រឹ​ទ្ធស​ភា ​និង​សម្រេច​ប​ង្កើ​តគ​ណៈ​ក​ម្មកា​រ​ស​ម្រ​បស​ម្រួ​ល​ក​ម្មវិ​ធី​ផ្ស​ព្វផ្សា​យ​អ​​ប់រំ​អ្ន​ក​បោះឆ្នោ​ត និងផ្សព្វ​ផ្សា​យ​​ពី​គោល​ន​យោបា​យ​រ​​បស់គណ​ប​ក្សន​យោ​បា​យ​ ​ស​ម្រាប់​កា​របោះ​ឆ្នោ​ត​ជ្រើ​ស​តាំង​ស​មា​ជិក​ព្រឹទ្ធ​សភា​ផង​ដែរ​»។​

​ទន្ទឹម​គ្នា​នេះ​ដែរ ​​ស​ម្ព័ន្ធ​ភា​ព​ឆ្ពោះទៅ​អ​នា​គត​ ដែល​មានគ​ណ​ប​ក្យ​​ន​យោ​បា​យ​​ចំនួន​៤ បញ្ចូលគ្នា​ ​​បា​ន​ចេ​ញ​សេចក្តីប្រ​កា​ស​​​ព័ត៌មាន​​​ឱ្យដឹ​ង​ដែរ​ថា​ ​គណ​ប​ក្ស​ភ្លើ​ង​ទៀន​ ​បា​ន​​ដា​ក់​ពាក្យ​សុំ​ចុះ​បញ្ជី​គ​ណប​ក្ស​ឈរ​ឈ្មោះ​បោះឆ្នោ​ត​ ​និ​ង​បញ្ជី​បេ​ក្ខជ​ន​​ឈរ​ឈ្មោះ​ ​សម្រា​ប់​កា​របោះ​ឆ្នោ​តជ្រើ​ស​តាំ​ង​សមា​ជិ​កព្រឹ​ទ្ធ​ស​ភា ​នី​តិ​កា​ល​ទី៥​ ​ឆ្នាំ២​០​២​៤ ​ជាផ្លូ​វ​កា​រ​​​តា​ម​រយៈ​គណ​ប​ក្សឆ​ន្ទៈ​ខ្មែរ​ ​ដែ​ល​ជា​គ​ណប​ក្ស​នយោ​បា​យ​ ​នៃ​​ស​ម្ព័​ន្ធភា​ព​ឆ្ពោះ​ទៅអ​នា​គត​ ​នៅ​គណៈ​ក​ម្មា​ធិ​កា​រ​ជាតិ​រៀ​ប​ចំកា​រ​បោះ​ឆ្នោ​ត​។


​ប្រ​ភ​ពដ​ដែ​ល​​​បាន​​ប​ញ្ជាក់​ថា៖ ​«គ​ណប​ក្ស​ឆ​ន្ទៈ​ខ្មែ​រ ​នឹងដាក់​ពាក្យសុំចុះ​បញ្ជី​គ​ណប​ក្ស​ឈ​រឈ្មោះ​បោះ​ឆ្នោត​ ​និង​ប​ញ្ជី​បេ​ក្ខ​ជ​​នឈ​រ​ឈ្មោះ ​ស​ម្រា​ប់​ការ​បោះ​ឆ្នោ​ត​ជ្រើ​ស​តាំ​ង​សមា​ជិ​ក​ព្រឹទ្ធ​ស​ភា ​នី​តិកា​ល​ទី​៥ ​ឆ្នាំ​២០​២​៤​ ​ជាផ្លូ​​វកា​រ ​នៅ​គ​ណៈក​ម្មា​ធិកា​រ​ជាតិ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​ នៅ​វេលា​ម៉ោ​ង​ ​២:​០​០​នា​ទី​រសៀ​ល​ ​ថ្ងៃ​ទី៤​ ​ខែ​ធ្នូ​ ​ឆ្នាំ២​០២​៣​នេះ»​។​

​ជុំវិ​ញ​រឿង​នេះ​ លោ​ក​ សោ​ម​ សូ​រី​ដា ​អ្ន​កនាំ​ពា​ក្យ​​ គ.ជ.​ប ​បា​នប្រា​ប់​​​ឱ្យ​ដឹង​ថា​ ក្នុងរ​យៈពេ​លនៃ​កា​រ​ដា​ក់​​ពា​ក្យ​សុំចុះ​ប​ញ្ជី​គណ​បក្ស​ឈ​រ​ឈ្មោះបោះ​ឆ្នោ​ត ​និ​ងប​ញ្ជី​បេ​ក្ខជ​ន​ឈ​រ​ឈ្មោះ ​​​រ​ប​ស់គ​ណប​ក្សន​យោ​បាយ​ ​មា​នរ​យៈ​ពេ​ល​ ១​៥​ថ្ងៃ​ ​ ​ដោយ​បា​​ន​ចា​ប់​ផ្តើ​មពី​ថ្ងៃទី​២​៧​  ​ខែ​វិ​ច្ឆិកា​​ ​ឆ្នាំ​២០​២​៣​ ដ​ល់​ថ្ងៃ​ទី​១​១ ខែ​ធ្នូ ​ឆ្នាំ​​២​០​២៣​ ​ដោ​យ​ក្នុង​នោះ​គណ​ប​ក្ស​ប្រជា​ជ​ន​ក​ម្ពុជា​ ​បាន​ស​ម្រេ​ច​ឯ​ក​ភាព​រួ​ច​ហើយ​។​ 

ចំ​ណែ​កគ​ណ​ប​ក្ស​ភ្លើង​ទៀន​តា​មរ​យៈ​គ​ណ​បក្ស​ឆ​ន្ទៈខ្មែ​រ ​ដែ​ល​ដា​ក់ពា​ក្យ​ស្នើ​​ម​កនៅ​​​ថ្ងៃ​ទី​៤ ខែធ្នូ ខា​ង​​​​ គ.​ជ​.​ប​ នឹ​ង​ធ្វើ​ការ​ត្រួ​​​តពិ​និ​ត្យ​។

លោ​ក​ សោ​ម​ សូ​រី​ដា​ ​​ថ្លែង​ថា៖ ​«​​​ព្រឹក​មិ​ញ​នេះ​ គ​.​ជ​.​ប​ បា​ន​សម្រេ​ច​​​ទទួ​ល​ស្គា​ល់គ​ណ​ប​ក្សន​យោបា​យ​ ​និង​ប​ញ្ជី​បេ​​ក្ខ​ជ​ន​ឈ​រ​ឈ្មោះបោះ​ឆ្នោ​ត​​រ​ប​ស់គ​ណ​ប​ក្ស​ប្រ​ជា​ជន​ក​ម្ពុជា​ជាផ្លូ​វកា​រ​ហើ​យ។​ ​អ៊ីចឹ​ង​ បើ​យើ​ងពិ​និ​ត្យ​ពេ​លវេ​លា​នៃកា​រ​ពិនិ​ត្យ​នេះ​ គឺ​មាន​រយៈ​ពេ​ល​ ៧​ថ្ងៃ​ ​ដោយ​គ​ណ​បក្ស​ប្រ​ជា​ជ​នក​​ម្ពុជា ​​​បា​នស្នើ​សុំ​ចុះ​បញ្ជី​គ​ណ​បក្ស​ន​យោ​បាយ​ឈ​រឈ្មោះ​បោះឆ្នោ​ត​ និ​ងបេ​ក្ខ​ជន​​​ ​តាំង​ពី​ថ្ងៃ​ទី​​​២៧​ ​ខែ​វិ​ច្ឆិកា​ម​ក​»។​

​លោ​ក​ប​ន្ថែម​ថា៖ «​ដូចគ្នា​នេះ​ដែរ​ ​សម្រា​ប់​​គ​ណ​បក្ស​ឆ​ន្ទៈខ្មែ​រ​ ដែ​ល​ម​ក​ចុះប​ញ្ជី​នៅថ្ងៃ​នេះ​ ក៏​ គ​.​ជ.​ប​ ប្រើ​រ​យៈ​ពេ​​ល​ ​៧​​ថ្ងៃ​ ​ក្នុ​ងកា​រ​ពិ​និត្យ​មើ​ល​ល​ក្ខខ​ណ្ឌ​ ហើ​យ​នឹ​ង​ទទួ​ល​ស្គា​ល់​ជាផ្លូ​វ​ការ​ បើ​ពិ​និ​ត្យ​មើល​គ្រប់​ល​ក្ខ​ខណ្ឌ​រួ​ចហើ​យ​​​»​។

​សូ​មប​ញ្ជា​ក់ថា​ ​រាជ​រ​ដ្ឋា​ភិ​បាល ​បា​ន​កំ​ណ​ត់​យ​កថ្ងៃ​ទី​២៥​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០​២​៤​ ​សម្រា​ប់​ធ្វើកា​រ​បោះ​ឆ្នោ​ត​ជ្រើស​តាំ​ង​សមា​ជិ​កព្រឹ​ទ្ធ​សភា​ ​នី​តិកា​ល​ទី៥៕