ភ្នំពេញៈ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​បាន​ឱ្យដឹង​ថា រាជ​រដ្ឋាភិ​បាល​បាន​សម្រេច​ផ្ដល់​ការលើក​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​កា​រអនុ​គ្រោះ​​ពន្ធ​សម្រាប់​រ​យៈពេល ​៥ ​ឆ្នាំ បន្ថែម​ទៀត​ គឺ​ចាប់​ពី​ឆ្នាំ២០២៤​ ដល់​ឆ្នាំ​២០២៨​ ជូន​ដល់​ផលិត​ករ​ភាព​យន្ត​ក្នុង​ស្រុក ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​និង​ការ​ផលិត​ភាព​យន្ត​ខ្មែរ​។​


​ការស​ម្រេច​នេះត្រូវ​បាន​បញ្ជាក់​តាមរ​យៈ​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ ​ដែល​បាន​ផ្ញើ​ជូន​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​កាល​ពី​អំឡុង​ខែ​វិច្ឆិកា​កន្លង​ទៅ ​ដោយ​បាន​ឱ្យ​ដឹង​ថា​ ការ​អនុគ្រោះ​នោះ​ត្រូវធ្វើ​ឡើង​តាម​រយៈ​ការ​អនុញ្ញាត​ព្យួរ​ទុក​ការ​អនុវត្ត​ពន្ធ​កាត់​ទុក ​១៥​ ភាគ​រយ ​លើ​សួយ​សារ​នៃ​ទ្រព្យ​អរូបី​ (​ការ​ផ្ដល់​សិទ្ធិ​បញ្ចាំងខ្សែ​ភាព​យន្ត​ផលិត​ក្នុង​ស្រុក​)​។​

​ប្រភព​ដដែល​បន្ត​ថា ​អនុញ្ញាត​ព្យួរ​ទុក​ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​ក្រុម​ហ៊ុន​ផលិត​កម្ម​ភាព​យន្ត​ខ្មែរ​ និង​អនុញ្ញាត​ព្យួរទុក​ការអ​នុវត្ត​អាករ​ពិសេស​លើ​សេវា​លម្ហែ​កម្សាន្ត​ (១០​ ភាគ​រយ​) ជូន​ដល់​សិល្បៈ​សៀក​នៃ​ក្រុម​ហ្វា​រពន្លឺ​សិល្បៈ​ខេត្ត​សៀម​រាប(PH​ARE PER​FOR​M-​ING ​SOCIA​L ENT​ERP​RISE​)​។​


​នាយក​ដ្ឋាន​ពន្ធ​ដារ​ បាន​បញ្ជាក់​បន្ថែមថា​​៖«​ផលិត​ករ​ភាព​យន្ត​ក្នុងស្រុ​ក​និង​សៀក​ ត្រូវ​បំពេញ​កាតព្វ​កិច្ច​ចុះ​បញ្ជី​ពន្ធ​ដារ ​កត់​ត្រា​និង កាន់​កាប់​បញ្ជិ​កា​គណ​នេយ្យ​ ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ខែ​និង​ប្រចាំ​ឆ្នាំ ព្រម​ទាំង​បំពេញ​កាតព្វ​កិច្ច​ពន្ធ​ដា​រ​ផ្សេង​ទៀត ឱ្យបា​ន​ត្រឹម​ត្រូវ​ដូច​ក្រុម​ហ៊ុន​អាជីវ​កម្ម​ដទៃទៀ​ត​ដែរ​ដើម្បី​ជាការ​ចូលរួ​មចំណែក​ពង្រឹង​អនុ​លោម​ភាព​សា​រពើ​ពន្ធនិង​វប្បធម៌​ពន្ធ​ដារ​នៅ​កម្ពុជា​»​។​

​ចំពោះ​ការ​អនុ​គ្រោះ​ពន្ធ​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល ចំពោះ​ផលិត​ករ​ភាព​យន្ត​ និង​សៀក ​ក្នុង​ស្រុក​នេះដែ​រ លោក ​ប៉ុក បូរ​ក្ស​ ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាព​យន្ត ​និង​ផ្សព្វ​ផ្សាយ​វប្បធម៌ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៥ ​ខែធ្នូ ឆ្នាំ​២០២៣​ ថា​ ការ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​រាជ​រដ្ឋា​ភិ​បាល ដល់​ផលិត​ករ​ភា​ពយន្ត​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​ដោយ​សារ​បាន​សម្រួល​ដល់​ប​ន្ទុ​ករ​បស់​ផលិត​ករ​បាន​យ៉ាង​ច្រើន​ ខណៈ​កាល​ពី​អាណត្តិ​មុន ​បន្ទុក​បង់​ពន្ធ​នេះ​ក៏បាន​ព្យួរ​ម្តង​រួច​មក​ហើយ ​នៅក្នុង​ចន្លោះ​ឆ្នាំ​២០១៧ ​ដល់​ឆ្នាំ​២០២៣​។​


​លោក​ប្រាប់​ដូច្នេះ​ថា​៖«​នៅ​ក្នុង​ការអ​នុគ្រោះ​ក្នុង​រយៈ​ពេល​៥​ឆ្នា​នេះ ​យើង​ឃើញ​ថា វា​មិន​ត្រឹម​តែ​ជា​ការ​លើកទឹ​កចិ​ត្ត​ខ្លាំង​ដល់​ផលិត​ករ​របស់​យើង​ទេ​តែ​វា​ជាការ​សម្រាល​បន្ទុក​រប​ស់​ពួក​គាត់​មួយ​ផ្នែក​ធំ ដែល​អាច​ធ្វើឱ្យ​ផលិត​ករ​មាន​លទ្ធ​ភាព​និង​ឱកាស ​ក្នុង​ការ​កសាង​ធន​ធាន ​និង​គុណ​ភាព​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​ភាព​យន្ត​របស់​ខ្លួន​»​។​

​លោក​ប៉ុក​ បូរ​ក្ស បាន​បន្ថែម​ថា នៅ​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​១៩ ​ការ​ផលិត​កុន​ គឺមាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ​ជាពិ​សេស​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១​ ខណៈ​ដែល​ឆ្នាំ​២០២២​ កំណើន​នៃ​ការ​ផលិត​និង​ចាក់​បញ្ចាំង ​កើន​ឡើង​បន្តិច​បន្តួច​ តែ​មិន​ទាន់​វិល​ត្រឡប់​ទៅរក​ភាព​ប្រក្រតី​នោះ​ទេ​។ 

លោក​បញ្ជាក់​ប​ន្ថែម​ថា៖​«​ដោយឡែ​ក​ក្នុង​ឆ្នាំ​២០២៣​នេះ ​យើង​ឃើញថា ​ទាំង​ការផលិ​ត​និង​ចាក់​បញ្ចាំង​តាម​រោងភាព​យន្ត ​បាន​ងើប​ឡើង​មក​វិញ​ខ្លាំង ដែល​ស្ទើរ​តែ​ប្រហាក់​ប្រហែល​នឹង​មុន​ពេល​ ដែល​​មិនទា​ន់មា​ន​កូ​វីដ​១៩ ដែល​ក្នុង​ឆ្នាំនេះ​ មាន​ភាព​យន្ត​បាន​ចាក់​បញ្ចាំង​នៅ​តាម​រោងភា​ពយ​ន្ត​នានា​ប្រមាណ ​៣០ ​​រឿង​»​។

 ​អ្នកចាត់​ការ​ទូទៅ​នៃ​ផលិត​កម្ម​កង​ចក្រ​ ភី​ក​ឈ័​រ លោក​ ម៉ែន ច​ន​សុន បាន​និយាយ​ឱ្យដឹ​ង​ដែរ​ថា នេះ​ជា​ផ្នែក​មួយ​នៃ​សម្រាល​បន្ទុក​ដល់​ផលិត​ករ​បាន​ខ្លះ​ដែរ ប៉ុ​ន្តែ លោក ​និង​ផលិត​ករ​ភាពយ​ន្ត​ដទៃ​ទៀត​ មាន​សំណូម​ពរ​ដល់​រាជ​រដ្ឋាភិ​បាល​បន្ថែម​ទៀតពី​បញ្ហា​ហិរញ្ញ​ប្បទា​ន​សម្រាប់​ផលិត​ករ ក៏ដូច​ជា​ការ​សម្រប​សម្រួល​ម៉ោង​ចាក់​ផ្សាយ​សម្រាប់​ភាព​យន្ត​ខ្មែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ជាការ​ពិត​ណាស់​ គោល​ដៅ​របស់​អ្នក​ផលិត​ភាព​យន្ត គឺ​ចង់ឱ្យ​អ្នក​ទស្សនា​រំសាយ​អារ​ម្មណ៍​ពី​ការ​នឿយ​ហត់​ក្នុង​ការ​ងារ​ ទស្សនា​នូវ​ខ្សែភាព​យន្ត​ខ្មែរ ​ដែល​មាន​គុណភា​ព និង​ល្អមើល​។​ពិតណា​ស់ កា​របន្ត​អនុ​គ្រោះ​ពន្ធ​របស់​រាជ​រដ្ឋាភិ​បាល​នេះ ពិត​ជា​បាន​សម្រួល​ច្រើន​ដល់​ពួក​យើង​»​។​

​បើតា​ម​នាយ​កដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វផ្សា​យ​វ​ប្បធម៌ កា​រផ្តល់​ការ​អនុគ្រោះ​​ព្យួរ​ទុក​កាតព្វ​កិច្ច​បង់​ជូន​ផលិតក​រ​ភាព​យន្ត​ក្នុង​ស្រុក​នេះ ​គឺធ្វើ​ឡើង​តាម​រយៈ​សំណើសុំ​​កិច្ច​អន្តរា​គមន៍​របស់​ក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្ប​: យោង​តាម​កា​ស្នើ​របស់​សមា​គម​ផលិ​តករ​ភាព​យន្ត​កម្ពុជា​៕