ព្រះវិហារៈ មន្ត្រី​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ចុះ​អប់​រំ​សុខភាព​ភ្នែក និង​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម​ដល់​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ បន្ទាប់ពី​បាន​​រក​ឃើញ​​ជន​ជាប់​ឃុំ​ចំនួន ២១ នាក់ បាន​ឆ្លង​ជំងឹនេះ ដែល​សរុប​មក​​ដ​ល់​ពេ​លនេះ​អ្ន​កឆ្ល​ង​ជំ​ងឺ​ភ្នែ​កក្រហ​ម​នៅទូ​ទាំង​ខេ​ត្ត​​ព្រះ​វិហា​រ​មា​នចំ​នួ​ន​ជាង ៦០០​នាក់។ 


លោក គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ថា បន្ទាប់​ពី​មាន​ការ​រក​ឃើ​ញ​ជំងឺ​ភ្នែក​​ក្រហម​នៅ​ក្នុង​ខេត្ត​មួយ​​រយៈ​មក គិត​មក​ដល់​ពេល​នេះ​ នៅ​ទូទាំង​ខេត្ត​ព្រះវិហារ ​មាន​អ្នក​ឆ្លង​ជំងឺ​ភ្នែក​ក្រហម ​សរុប​ចំនួន​ជាង ៦០០ នាក់ ដែល​ក្នុង​នោះ​មាន​ករណី​ថ្មី​ចំនួន ២១​​នាក់ បាន​ឆ្លង​ជំងឺ​នេះខណៈ​ដែល​ករណីថ្មី​ទាំ​ង​នោះ​សុទ្ធ​តែជា​​ជន​ជាប់​ឃុំនៅ​ព​ន្ធនាគារ​ខេត្ត​។ 

ករណី​ថ្មី​ចំនួន ២១​​ នាក់​នេះ មាន​អ្នក​ពាក់​ព័ន្ធ​ចំនួន ៤៣​ នាក់ ហើយ​ឥឡូវ​នេះ​ខាង​មន្ត្រី​សុ​ខាភិបាល​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ព្យាបាល​ជូន​ជន​ជាប់​ឃុំ​ដែល​ឆ្លង​ថ្មី​ទាំង​នោះ​រួច​រាល់​ហើយ​។


ក្នុង​អំឡុង​ពេល​ចុះ​ព្យាបាល​អ្នកឆ្លងថ្មី​នៃ​​ជំងឺ​ភ្នែក​ក្រហម​នេះ មន្ត្រី​សុខាភិបាល ​ក៏​បាន​ធ្វើ​ការ​អប់​រំ និង​ណែនាំ​ដល់​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​អស់​ប្រមាណ ៤០០ ​នាក់ ឱ្យ​ពួក​គាត់​ចេះធ្វើ​​អនាម័យ ​លាង​សម្អាត​ដៃជា​​មួយ​សាប៊ូ មុន​នឹង​ប៉ះ​ពាល់ភ្នែ​ក​ និង​ត្រូវ​ចៀស​​វា​ង​​ប៉ះ ឬ​​ញី​ភ្នែកជា​ដើម​។

លោក​ គួង ឡូ បាន​​បញ្ជាក់​ទៀត​​ថា​៖ «​យើង​បាន​កត់​សម្គាល់​ថា​ ក្រោយ​ពី​មាន​ការ​អន្តរាគមន៍ ទាំង​ការ​ចុះ​អប់​រំ​ទៅ​ដ​ល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត និងតា​ម​ប្រព័ន្ធ​បណ្ដាញ​សង្គម យើង​ឃើញ​ថា​ មិន​មាន​ករណី​ឆ្លង​ថ្មី​លើ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មីលើ​​ជន​ជាប់​ឃុំ​នៅព​ន្ធនាគារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​»​។


បើ​តាម​លោក គួង ឡូ ក្រោយ​ពីបា​ន​ចុះ​ពិនិត្យ​ព្យាបាល និង​ចុះ​អប់​រំ​ណែនាំ​ជន​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កាលពីថ្ងៃទី៤ ខែធ្នូ​មក​ ​មន្ត្រី​របស់លោក​បានបន្ត​ចុះ​ពិនិត្យ​បន្ត​ទៀត​ គឺរក​មិន​ឃើញ​មាន​ករណី​ឆ្ល​ង​ថ្មី​លើ​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទៀត​ទេ​។ 

ទោះ​បីជា​រ​ក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​ទាំង​ទៅ​លើ​ប្រជាពលរដ្ឋ និង​ទាំង​ជនជា​ប់​ឃុំ​ព​ន្ធ​នាគារ​ក៏​ដោយ ប៉ុន្តែ​មន្ទីរ​សុខា​ភិបាល​ខេត្ត​នៅ​តែ​បន្ត​សកម្មភាព​អប់​​​រំផ្សព្វ​ផ្សាយ​វិធានការរ​បស់​ក្រសួងសុ​ខាភិបាល ទាំង​លើប​ណ្ដាញស​ង្គម និង​ចុះ​ផ្ទាល់​ ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​ថ្មី និង​ដាស់​ស្មារតី​ឱ្យប្រ​ជាពលរដ្ឋ​ប​ង្កើន​ការ​ប្រុង​ប្រយ័ត្ន ជាពិ​សេស​អនាម័យ​ដៃ​ជាប់​ជា​ប្រចាំ​។​

ដោយ​ឡែក លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតន​គិរី ក៏​បាន​ឱ្យ​ដឹងដែរថា តាំង​ពី​មាន​ការ​​ផ្ទុះដំ​បូង​នៃជំងឺភ្នែកក្រហម​​​​ក្នុង​ខេត្ត​របស់​​លោក គឺទាំ​ង​អាជ្ញាធរ​ខេត្ត និង​ទាំង​មន្ត្រី​សុខាភិបាល បានរួម​គ្នា​ចុះ​អន្ត​​រាគមន៍ ដោយ​ខិត​ខំ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ពី​ភូមិ​១ ​ទៅ​ភូមិ​១ ឬ​​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ប្រជាព​ល​រដ្ឋ​ម្នាក់​ទៀត តាមរយៈ​ការ​ដាក់​ចេញ​វិធាន​ការរ​បស់​ក្រសួង​សុខាភិបាល​។

លោកបាន​​បញ្ជាក់​ថា៖​ «​សព្វ​ថ្ងៃនេះ​ខេ​ត្ត​រតនគិរី រក​ឃើញ​អ្នក​ឆ្លង​ថ្មី​តិច​តួច​ទេ ដែល​ថ្ងៃខ្លះ​២ ឬ ៣​នាក់ ហើ​យ​និង​ថ្ងៃ​ខ្លះ​ទៀត​ស្ទើរ​តែ​រកមិ​ន​ឃើញ​អ្នក​ឆ្លង​ថ្មី​ផង​»។​​

បើ​តាម​នាយក​​ដ្ឋាន​​​ប្រយុទ្ធ​​នឹ​ង​​ជំងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​កន្លង​មក​ថា នៅ​ក្នុង​ខេត្ត​រតនគិរី បាន​ផ្ទុះ​ជំងឺ​ភ្នែក​ក្រហម​កម្រិត​​ស្រាល​មុន​ខេត្ត​ផ្សេងៗ​ចំនួន​​ជិត​ ១០០​ករណី​។

ប្រភព​​ដដែល​​បន្ត​​​ថា ជំងឺ​ភ្នែក​ក្រហម​នេះ វា​ជា​ជំងឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ការ​ប៉ះ​​ពាល់​ផ្ទាល់ ឬ​​ចាប់​ដៃ​គ្នា​ជា​មួយ​អ្នក​ជំងឺ​ភ្នែក​ក្រហម ឆ្លង​តាម​រយៈ​ខ្យល់​ដោយ​ការ​ក្អក ឬ​​កណ្តាស់​ ហើយ​និ​ង​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​របស់ ឬ​​ផ្ទៃ​វត្ថុ​ដែល​មាន​ផ្ទុក​មេរោគ ហើយ​យក​មក​ប៉ះ​ភ្នែក។

សម្រាប់​​វិធី​ការ​ពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​ភ្នែក​ក្រហម​នេះ គឺ​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជា​មួយ​សាប៊ូ ចៀស​វាង​ប៉ះ ឬ​ញី​ភ្នែក ចៀស​វាង​ការ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា ហើយ​និង​ចៀស​​វាង​ការ​ប៉ះ ឬ​​ប្រើ​ថ្នាំ​ភ្នែក​ខាង​ភ្នែក​ដែល​ឈឺ​ទៅ​ប្រើ​ភ្នែក​ដែល​មិន​ឈឺ ឬ​​ប្រើ​ថ្នាំ​ភ្នែក​រួម​គ្នា​។​

លោក លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ថ្លែង​ថា​ លោកមិន​​អាច​ឆ្លើយ​តប​នឹ​​ងសំ​ណួរ​ទា​ក់​ទ​ងនឹ​ង​កា​ររ​ក​ឃើ​​ញ​​​ជំ​ងឺភ្នែ​ក​ក្រហ​ម​សរុ​ប​ទូ​ទាំ​ង​ប្រទេ​ស ដោ​យ​​មិ​ន​មា​ន​កា​រ​អនុ​ញ្ញា​ត​ពី​​ប្រធានក្រុ​ម​អ្នក​​នាំ​ពា​ក្យ​ក្រ​សួ​ង​សុ​ខា​ភិបា​​​ល​​​បានឡើយ​៕